03/01/2018 - 13:46

កម្ម​វិ​ធី​សហ​ការ​រវាង​ក្រ​សួងវប្បធម៌ កី​ឡា​និង​ទេស​ចរណ៍ ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ

ក្រ​សួ​ង​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍ បាន​ចុះ​កិច្ច​សន្យា​លើ​កម្ម​វិ​ធី​សហ​កា​រ​ជា​មួយ​នឹង​គណៈ​កម្មា​ធិ​ការ​ជន​ជាតិ ស្តី​ពី​“ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​នូវ​ស​កម្ម​ភាព​វប្ប​ធម៌ កី​ឡា​ទេស​ចរណ៍ និង​គ្រួ​សារ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ដំ​ណាក់​កាល​២០១៧​-២០២​២​” ។

ទិ​វា​វប្ប​ធម៌ កី​ឡា និង​ទេស​ចរណ៍​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​លើក​ទីVII។

តាម​កម្ម​វិ​ធី​សហ​ការ​ក្នុង​វិ​ស័យ​វប្ប​ធម៌ ភា​គី​ទាំង​ពីរ​នឹង​រៀប​ចំ​ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​សេចក្តី​សម្រេច​លេខ​ ៣៣-NQ/TW សន្និ​បាត​មជ្ឈិម​លើក​ទី​៩ (នី​តិកា​លXI) ស្តីពី​“ក​សាង​និង​អភិវឌ្ឍ​វប្ប​ធម៌​ជន​ជាតិ​វៀត​ណាម ឆ្លើយ​តប​នឹង​តម្រូវ​ការ​អភិវឌ្ឍ​ចីរ​ភាព​របស់​ប្រ​ទេស​ជាតិ​”; ចង្អុល​ការ​រាល់​ស្ថា​ប័ន​សារ​ព័ត៌​មាន​ដែល​ស្ថិត​ក្នុង​ក្រ​បខ័ណ្ឌ​គ្រប់​គ្រង​នៃ​ផ្នែក​ទាំង​ពីរ បង្កើន​ការ​ផ្សព្វ​ផ្សាយ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ជន​ជាតិ​ភាគ​តិច​ខាង​វិ​ស័យ​វប្ប​ធម៌ កី​ឡា​ទេស​ចរណ៍ និង​គ្រួសា​រ; ផ្ដុំ​កម្លាំង​​ផ្សព្វ​ផ្សាយ​នូវ​ព្រឹត្តិ​ការណ៍​វប្ប​ធម៌ សិល្បៈ ថ្ងៃ​បុណ្យ​ទាន​សំ​ខាន់​ៗ និង​ព្រឹត្តិ​ការណ៍​សំ​ខាន់​ៗ​របស់​ប្រ​ទេស​ជាតិ​; ជំ​រុញ​យ៉ាង​ខ្លាំង​ក្លាការ​ងារ​ផ្សព្វ​ផ្សាយ​អប់​រំ​ច្បាប់​ចំ​ពោះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ ស្ដី​ពី​វិ​ស័យ​វប្ប​ធម៌ កីឡា​ទេស​ចរណ៍ និង​គ្រួ​សារ; រៀ​ប​ចំ​ទិ​វា​វប្ប​ធម៌ កី​ឡា​និង​ទេស​ចរណ៍​ជន​ជាតិ​ភាគ​តិច​នៅ​តាម​តំ​បន់​នីមួយ​ៗ​។ល។

វិ​ស័យ​កី​ឡា៖ រៀប​ចំ​បើក​វគ្គ​ហ្វឹក​ហ្វឺន បំ​ពាក់​បំ​ប៉ន​លើក​កម្ពស់​វិជ្ជា​ជីវៈ​ ជំ​នាញ​ការ​ខាង​វិ​ស័យ​កី​ឡា​ជូន​មុខ​សញ្ញា​ជា​ជន​ជាតិ​ភាគ​ជាតិ​;  រៀប​ចំ​ពិ​ធី​ប្រ​ឡង​កី​ឡា​បណ្ដា​ជន​ជា​តិ​ភាគ​តិច​នៅ​តាម​តំ​បន់​នា​នា​ទៅ​តាម​ផែន​ការ​។ល។

វិ​ស័យ​ទេស​ចរណ៍៖ ផ្សព្វ​ផ្សាយ​រៀប​ចំ​ហ្វឹក​ហ្វឺន បំ​ពាក់​បំ​ប៉ន​លើក​កម្ពស់​ការ​យល់​ដឹង​ខាង​វិ​ស័យ​ទេស​ចរណ៍ ផ្សារ​ភ្ជាប់​នឹង​អភិ​វឌ្ឍ​ចីរ​ភាព; ឧទ្ទេស​នាម​ផ្សព្វ​ផ្សាយវប្ប​ធម៌​ជន​ជាតិ​បម្រើ​អភិ​វឌ្ឍ​ទេស​ចរណ៍​; ក​សាង​និង​រៀប​ចំ​អនុ​វត្ត​គោល​ន​យោ​បាយ​ឧបត្ថម្ភ​ផ្ដល់​លក្ខណៈ​ងាយ​ស្រួល​ជូន​ជន​រួម​ជាតិ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ ចូល​រួម​ផ្គត់​ផ្គង់​សេ​វា​ទេស​ចរណ៍​ផ្សារ​ភ្ជាប់​នឹង​អភិ​រក្ស ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌ជន​​ជាតិ​។ល។

វិ​​ស័យ​​គ្រួ​សារ​៖ ផ្សព្វ​ផ្សាយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នូវ​បទ​បញ្ជាលេ​ខ​១១/ CT-TTg ស្តី​ពី​ជំ​រុញ​យ៉ាង​ខ្លាំង​ក្លា​ការ​អប់​រំ​សីល​ធម៌ ផ្នត់​រស់​នៅ​ក្នុង​គ្រួ​សារ; សេច​ក្តី​សម្រេច​លេខ​១០​២៨​/QĐ-TTg កម្ម​វិ​ធី​អប់​រំ​ជីវ​ភាព​គ្រួ​សារ​ដល់​ឆ្នាំ​២០២០; បង្កើន​ការ​ផ្សព្វ​ផ្សាយ​ចលនា​ជន​រួម​ជាតិ​កសាង​គ្រួសា​រ​សម្បូរ​សប្បាយ សម​ភាព ជឿន​លឿន សុ​ភមង្គល​និង​អភិ​វឌ្ឍ​ចីរ​ភាព; អនុ​វត្ត​សម​ភាព​យ៉េន​ឌ័រ​ក្នុង​គ្រួ​សារ; បង្ការ​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ;​ក្រម​លក្ខ​ឋាន​សីល​ធម៌​គ្រួសា​រ; ឈាន​ដល់​បំ​បាត់​ទម្លាប់​ឱន​ថយ​;  រៀប​ចំ​ស​កម្ម​ភាព​អនុ​ស្សាវ​​រីយ៍​​ក្រោម​​​បធាន​បទ​សំ​ខាន់​ៗ នៅតំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំជា​ដើ​ម​។

​កម្ម​​​វិធីស​ហ​ការ​នឹង​បាន​ផ្សព្វ​ផ្សាយ​ដល់​ខេត្ត ក្រុង​ចំ​នួន​៥២ ដែល​មាន​ជន​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​៕

       យោង៖ bvhttdl.gov.vn-វិមាន

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
វិ​ស័យ​ទេស​ចរណ៍