12/04/2018 - 10:04

វិ​ចិត្រ​ករ​មាន​ទេព​កោ​សល្យ​

ក្នុង​​មជ្ឈ​ដ្ឋាន​​វិ​​ចិត្រ​​ករ​​ខាង​​សិល្បៈ​រចនា​​​គំ​​នូរ ចម្លាក់​ខ្មែរ​នៅ​តំ​បន់​វាល​រាប​ទន្លេ​គឺវ​ឡុង​នា​បច្ចុប្ប​ន្ន  មាន​គំ​រូលេច​ធ្លោ​ជា​ច្រើន​គួរ​ឲ្យ​កោត​សរ​សើរ​នោះ​គឺ សុើង​សា​ធា​ អា​យុ​៤២​ឆ្នាំ បង​ស្រី​ល្បី​ឈ្មោះ​តាម​រយៈ​វណ្ណ​កម្ម​ជាច្រើន​នៅ​តាម​វត្ត​អា​រាម​នានា ក្នុង​ខេត្ត​សុក​ត្រាំង និង​ខេត្ត​មួយ​ចំ​នួន​ដូច​កៀង​យ៉ាង ត្រា​វិញ​។ល។

 បង​​ស្រី​សា​ធា ​កំ​ពុង​​គូរ​គំ​​នូ​រ​នៅ​​វ​ត្ត​ស្រ​ឡូង​។

បងសុើង​សា​ធា គឺ​ជា​សិប្ប​ករ​ជំ​នាន់​ទី​៣ កើត​និង​ធំ​ដឹង​ក្ដី​ក្នុង​គ្រួ​សារ​មាន​ប្រ​វេ​ណី​សិល្បៈ​គំ​នូរ​ចម្លាក់ នៅ​អនុសង្កាត់​ទី​៥ សង្កាត់​ទី​២ ក្រុង​សុក​ត្រាំង ខេត្ត​សុក​ត្រាំង។ កាល​អា​យុ​១៤​ឆ្នាំ បង​ស្រី​បាន​ចាប់​យក​អា​ជីព​របស់​ជី​តា​គឺ​វិ​ចិត្រ​ករ​លី​ង៉ែត​ (ឃុំ​ភូ​ម៉ី ស្រុក​ម៉ី​ទូ​)- ដែល​ជា​វិ​ចិត្រ​ករ​ចម្លាក់​ម្នាក់​មាន​ឈ្មោះ​បោះ​សម្លេង​គ្រប់​ខេត្ត ក្រុង នៅ​តំ​បន់​ណាម​បូ​និង​ម្ដាយ​លី​ឡែ​ស៊ុង ក៏​ជា​វិ​ចិត្រ​ករ​មាន​ទេព​កោ​សល្យ​ផង​ដែរ​។ សុើង​ សា​ធា ជា​ក្មូយ​វិ​ចិត្រ​ករ​លី​ឡេត ធ្លាប់​ល្បី​ឈ្មោះ​ក្នុង​ការ​សាង​សង់​វត្ត​អា​រាម​។ លោក​បាន​ក​សាង​និង​ជួស​ជុល​ជាង​៤០០​វត្ត ដែល​ដិត​ដាម​ទៅ​ដោយ​ស្ថា​បត្យ​កម្ម​និង​វប្ប​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ ក្នុង​នោះ​មាន​សំ​ណង់​មួយ​ចំ​នួន​មាន​ឈ្មោះ​លើ​ឆាក​អន្តរ​ជាតិ​។ បង​ស្រី សុើង​សា​ធា ឲ្យ​ដឹង​៖ “ដំ​បូង​ខ្ញុំ​បាន​លោក​តា ណែ​នាំ​ពីរ​បៀប​លាយ​ពណ៌​ របៀប​បែង​ខ្នាត​និង​ហាត់​គូរ​ជា​បណ្ដើរ​ៗ។ ដំ​បូង​លោក​តា​​បង្គាប់​គូរ​ភ្នែក ប​បូរ​មាត់ ច្រ​មុះ​និង​របៀប​ផ្គុំ​​រូប​ថ្លឹង​ឲ្យ​ស្មើ ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​សោ​ភណ​​ភាព​ទាក់​ទាញ​អា​រម្មណ៍​ជា​ដើម​។ ពេល​លោក​តា​អនិច្ច​កម្ម  គាត់​ទុក​កេរ​ដ៏​មាន​តម្លៃ គឺ​សៀវ​ភៅ​កត់​ត្រា​នូវ​ក្បូរ​ក្បាច់​រចនា និង​វិ​ធី​សាស្រ្ត​បច្ចេក​ទេស​នៃ​ការ​រចនា​ក្បូរ​ក្បាច់​នៅ​តាម​វត្ត​អា​រាម​ខ្មែរ​។ ទន្ទឹម​នឹង​នោះ ខ្ញុំ​តែង​តែ​ព្យា​យាម​សិក្សា​ស្រាវ​ជ្រាវ​បទ​ពិ​សោធន៍​ពី​អ្នក​ម្ដាយ លោក​ពូ ក្នុង​ត្រ​កូល​របស់​ខ្ញុំ ផ្ដើម​ពី​នោះ​ក៏​បង្កើន​នូវ​ចំ​ណេះ​ដឹង​យ៉ាង​ឆាប់​”។ ឆ្នាំ​១៩៩៥ បង​ស្រី​បាន​រៀប​ការ​នឹង​សិប្ប​ករ​ចម្លាក់​ គឺ​បង​ឡឹម​ភៀង នៅ​ស្រុក​ត្រឹង​ដេ ជា​សិស្ស​របស់​លោក​លី​ង៉ែត​។ ឆ្នាំ​១៩៩៦ ប្ដី​ប្រ​ពន្ធ​បង បាន​ព្រះ​សង្ឃ​វត្ត​នា​នាអញ្ជើញ​ទៅ​ឆ្លាក់​និង​គូរ​គំ​នូរ​ពុទ្ធ​ប្ប​វត្តិ គំ​នូរ​ដែល​ប្ដី​ប្រ​ពន្ធ​បង​រចនា​សុទ្ធ​តែ​មាន​ភាព​រស់​រវើក​។ ពិ​សេស​ជា​មួយ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​ប្ដី ប្រ​ពន្ធ​បង​តែង​បាន​ព្រះ​សង្ឃ​និង​ព្រះ​ចៅ​អធិ​ការ​វត្ត​នា​នា​ស្ងើច​សរ​សើរ​។ ក្នុង​នោះ មាន​វត្ត​ខ្មែរ​មួយ​ចំ​នួន​បាន​សាង​នូវ​វណ្ណ​កម្ម​រឿង​”ព្រះ​វេស្ស​ន្ដរ សុ​វណ្ណ​សាម​” “ពុទ្ធ​ប្បវត្តិ​តាំង​ពី​ព្រះ​អង្គ​ចាប់​បដិ​សន្ធិ​រហូត​ដល់​បរិនិ​ព្វាន​” ដូច​ជា​៖ វត្ត​ទំ​នប់ វត្ត​តា​ឃ្វិច​ វត្ត​ព្រ​លាន (ស្រុក​ចូវ​ថាញ់)​ និង​វត្ត​ស្រ​ឡូង​ (ស្រុ​កម៉ី​ស្វៀង)​ វត្ត​ពោធិ​សត្ថា​រាម ក្រុង​សុក​ត្រាំង​) និង​វត្ត​មួ​យ​ចំ​នួន​ឯ​ទៀត​នៅ​ខេត្ត​កៀង​យ៉ាង ត្រា​វិញ​។ វណ្ណ​កម្ម​នេះ បញ្ជាក់​ពី​ស្នា​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​ប្ដី​ប្រ​ពន្ធ​បង​ក្នុង​ការ​ឆ្លាក់​​និង​គូរ​​គំ​នូរ​។

បង​ភៀង​ប្តី​បង​ស្រី​សា​ធា ឲ្យ​ដឹង​៖ “ប្ដី​ប្រ​ពន្ធ ខ្ញុំ​ជួយ​រែក​ពុន​ការ​ងារ​នឹង​គ្នា ទើប​សម្រេច​ បាន​ទាន់​ពេល​វេ​លា។​ វត្ត​មួយ​ចំ​នួន​ទើប​តែ​អញ្ជើញ​ទៅ​គូរ​គំ​នូរ​ចម្លាក់​ប្រ​ពន្ធ​ខ្ញុំ​គឺ​ជំ​នាញ​គំ​នូរ ឯ​ខ្ញុំ​ជំ​នាញ​ខាង​ចម្លាក់ ហេតុ​នេះ​ប្ដី​ប្រ​ពន្ធ ខ្ញុំ​បាន​ផ្សំ​គំ​និត​គ្នា​និង​បង្កើត​នូវ​វណ្ណ​កម្ម​ល្អ​ៗ​ ហេតុ​នោះ​ព្រះ​អង្គ​ពេញ​ព្រះ​ទ័យ​ខ្លាំង​ណាស់​។  បច្ចុ​ប្បន្ន ក្រៅ​ពី​បាន​ព្រះ​សង្ឃ​អញ្ជើញ​ធ្វើ​នៅ​ក្នុង​វត្ត ខ្ញុំ​ក៏​ឆ្លៀត​ឱ​កាស​ឆ្លាក់​រូប​នៅនឹ​ង​ផ្ទះ​ទុក​សម្រាប់​វត្ត​មួយ​​ចំ​នួ​ន​ដែល​មាន​​តម្រូវ​ការ​តុប​តែង​បន្ថែម​ ដូច​ជា៖​ “ទេព្វ​ប្រ​ណម​” គ្រុឌ​ សីហៈ​ជា​ដើម​។ល។ បង​ស្រី​សុើង​​សា​ធា ឲ្យ​ដឹង​បន្ថែម​៖ “ចំ​ពោះ​សិល្បៈ​គំ​នូរ និ​យាយ​រួម និង​វិ​ស័យ​ចម្លាក់​និ​យាយ​ដោយ​​ឡែក គ្រាន់​តែ​បង្អែក​លើ​ទេព​កោ​សល្យ​បន្តិច​​បន្តួច មិន​ទាន់​គ្រប់​គ្រាន់​ទេ ចង់​ប្រ​កប​និង​ផ្សារ​ភ្ជាប់​ជាមួយ​មុខ​របរ​ឋិត​ថេ​រ​ចីរ​កាល ទាម​ទារ​ការ​ចូល​ចិត្ត​ពិត​ប្រា​កដ​និង​ចំ​ណាយ​ពេល​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​ច្នៃ​ប្រ​តិដ្ឋ​។ ព្រះ​តេជ​ព្រះ​គុណ​គឹម​ហ្វាង​ហ៊ឹង ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូង ឃុំ​ដាយ​តឹម ស្រុក​ម៉ី​ស្វៀង មាន​ថេរ​ដី​កា៖ “ពេល​កសាង​សំ​ណង់​ក្នុង​វត្ត ព្រះ​សង្ឃ​និង​គណៈ​កម្ម​ការ​វត្ត​តែង​អញ្ជើញ​បង​ស្រី​សុើង​សា​ធា គូរ​ជា​ពុទ្ធ​ប្បវត្តិ​ដោយ​មាន​ក្បូរ​ក្បាច់​រចនា​ល្អ​ប្រ​ណីត​ ម៉្លោះ​ហើយ​ព្រះ​សង្ឃ​ព្រម​ទាំង​គណៈ​កម្ម​ការ​វ​ត្ត​តែង​ចូល​ចិត្ត​។ ដោយ​មាន​ថ្វី​ដៃ​ប៉ិន​ប្រ​សប់ បញ្ចេញ​នូវ​វណ្ណ​កម្ម​រស់​រ​វើក តាម​បែប​ស្ថា​បត្យ​កម្ម​ពុទ្ធ​សាសនា ទក្ខិ​ណ​និ​កាយ​ខ្មែរ​”។ ឯ​ព្រះ​តេជ​ព្រះ​គុណ ឡឹម​ហ៊ីប​ព្រះ​ចៅ​អធិ​ការ​វត្ត​ទំ​នប់​ ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់ មាន​ថេរ​ដី​កា៖​ “សុើង​សា​ធា ជា​វិចិ​ត្រ​ករ​ស្នង​បន្ត​ពី​ជី​តា អ្នក​ម្ដាយ​មក​ទល់​ចប្ចុប្បន្ន គឺ​បង​ស្រី​តែង​បាន​ព្រះ​សង្ឃ​នៅ​វត្ត​នា​នា ក្នុង​ខេត្ត​សុក​ត្រាំង​ក៏​ដូច​ជា​ក្រៅ​ខេត្ត​ដឹ​ង​ឮ ចំ​ពោះ​វត្ត​អា​ត្មាក៏​បាន​អញ្ជើញ​គាត់​មក​គូរ​ក្បូរ​ក្បាច់​រចនា​ពុទ្ធ​ប្បវត្តិ​នូវ​លើ​ជញ្ជាំង​ព្រះ​វិ​ហារ​ កុដិ​ សា​លា​ផង​ដែរ​។ល។ ដោយ​បាន​បង​ស្រី​គូរ​យ៉ាង​ល្អ​ប្រ​ណីត​សម​ស្រប​នឹង​ស្ថា​បត្យ​កម្ម​​ប្រ​ពៃ​ណី​ខ្មែរ​”៕                          

                                 ត្រឿង​ផល​-ទី​ទុយ 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
បង​ស្រី​សា​ធា