អនុវត្តផែនការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីជនជាតិលើភូមិសាស្រ្តខេត្ត ព្រឹកថ្ងៃ៧ ខែមីនា ឆ្នាំ២០១៨ មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ សហការជាមួយនឹងគណៈជនជាតិខេត្តបាកលីវ និងគណៈកម្មាធិការប្រជាជនក្រុងយ៉ារ៉ាយ ចាត់ចែងពិធីប្រគេនភ្លេងពិណពាទ្យដល់វត្តចំនួន៤ ចំណុះសង្កាត់១ និងសង្កាត់ហូពុង ក្រុងយ៉ារ៉ាយ ខេត្តបាកលីវ។
លោកថាយក្វឹកឡឺវ នាយករងមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ ប្រគេនភ្លេងពិណពាទ្យដល់វត្តខ្មែរក្នុងខេត្ត។
អញ្ជើញចូលរួមក្នុងពិធីនេះ មានថ្នាក់ដឹកនាំមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ គណៈជនជាតិខេត្តបាកលីវ និងគណៈកម្មាធិការប្រជាជនក្រុងយ៉ារ៉ាយ គណៈកម្មការវត្តប្រជុំមានជ័យសិរីវង្សា អនុសង្កាត់៥ វត្តសិរីមានជ័យ អនុសង្កាត់៤ ចំណុះសង្កាត់១ និងវត្តសិរីសាគរ អនុសង្កាត់៤ វត្តសិរីរតនារាម អនុសង្កាត់១ចំណុះសង្កាត់ហូផុង ក្រុងយ៉ារ៉ាយ ព្រមទាំងមាមីងពុទ្ធបរិស័ទ។ បន្ទាប់ពីធ្វើវិធីប្រគេនតន្ត្រីករក៏បានប្រគំសម្ដែងនូវវង់ភ្លេងពិណពាទ្យថ្មីនេះ ដោយមានសូរសៀងយ៉ាងពីរោះរណ្ដំដែលជាលក្ខណពិសេសនៃភ្លេងប្រពៃណីរបស់ជនរួមជាតិខ្មែរក្នុងខេត្ត។
ការប្រគេនវង់ភ្លេងពិណពាទ្យនេះ គឺសំដៅបន្តការអភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ពិសេសរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្ត។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយនឹងគណៈជនជាតិខេត្តបាកលីវ ស្នើសុំគណៈកម្មាធិការប្រជាជនខេត្ត ផ្ដល់ថវិកាដើម្បីប្រគេនវង់ភ្លេងពិណពាទ្យដល់វត្តខ្មែរដទៃទៀតនៅលើភូមិសាស្រ្តខេត្តដែលមិនទាន់មានភ្លេងពិណពាទ្យ ក្នុងមួយវង់ៗគិតជាទឹកប្រាក់៨០លានដុង។
ក្នុងស្ថានភាពថវិកាខេត្តនៅជួបលំបាកច្រើន ប៉ុន្តែដោយការប្ដេជ្ញាចិត្តដើម្បីអភិរក្សនិងពង្រីកតម្លៃសិល្បៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត គណៈកម្មាធិការប្រជាជនខេត្ត បានចំណាយថវិកាជាវភ្លេងពិណពាទ្យចំនួន១៦វង់ ប្រគេនដល់វត្តខ្មែរក្នុងខេត្ត។ អាស្រ័យហេតុនោះ ទាមទារគ្រប់ផ្នែកនិងគ្រប់ភូមិភាគ គប្បីជំរុញការអភិវឌ្ឍចលនាវប្បធម៌សិល្បៈក្នុងជនរួមជាតិភាគតិច ជំរុញការបណ្ដុះបណ្ដាលអ្នកស្នងបន្ត បើកវគ្គបង្រៀនសិល្បៈវប្បធម៌ជនជាតិ បន្តការរក្សានិងពង្រីកក្លឹបសិល្បៈក្នុងជនរួមជាតិខ្មែរនៅភូមិភាគ រួមចំណែកក្នុងការអភិរក្ស និងពង្រីកតម្លៃនៃអត្តសញ្ញាណវប្បធម៌ល្អប្រពៃរបស់ជនជាតិ៕
វាំុងកុងយ៉ីប-ពេជ្រសឿន