ការពិនិត្យប្រឡងវាយតម្លៃទទួលចូលបម្រើការងាររដ្ឋការ ឆ្នាំ២០២៦ មានបេក្ខជនចូលរួមចំនួន ១៧ នាក់។ បណ្តាតំណែងការងារដែលត្រូវទទួលគឺភ្ជាប់ជាមួយភារកិច្ចនៅមូលដ្ឋាន៖ ការងារចាត់តាំងកសាងបក្ស; រណសិរ្សមាតុភូមិវៀតណាមនិងបណ្តាអង្គការនយោបាយ - សង្គម; ការងារគណនេយ្យ ហិរញ្ញវត្ថុ លិខិតស្នាមនិងបណ្ណសារ នៅក្នុងស្ថាប័នរណសិរ្សមាតុភូមិវៀតណាមថ្នាក់ឃុំ-សង្កាត់។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំដើម្បីពិភាក្សានិងផ្តល់យោបល់លើបញ្ហាទាំងឡាយក្នុងដែនសមត្ថកិច្ច។ លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង; លោក ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដឹកនាំកិច្ចប្រជុំ។
អតីតប្រធានរដ្ឋ ត្រឿងតឹងសាង បានអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធ និងអុជធូបនៅទីសក្ការបូជាលោកប្រធានហូជីមិញ នៅឃុំអាងថាញ។ លោក ត្រឿងតឹងសាង បានអុជធូបដោយគោរព រំលឹកនឹកគុណយ៉ាងជ្រាលជ្រៅចំពោះគុណូបការៈដ៏ធំធេងរបស់លោកប្រធានហូជីមិញ និងអញ្ជើញទស្សនាសំណង់នានានៅក្នុងបរិវេណទីសក្ការបូជាអ៊ំ។
សមាគមពុទ្ធសាសនាវៀតណាមខេត្តវិញឡុង ទើបតែចាត់តាំងមហាសន្និបាតតំណាងពុទ្ធសាសនាលើកទី ១ អាណត្តិកាល ២០២៦ - ២០៣១។ មហាសន្និបាតនេះមានការអញ្ជើញចូលរួមពីសមមិត្ត ប៊ុយវ៉ាំងងីម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស និងជាអនុប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម សមមិត្ត ត្រឹងវ៉ាំងឡូវ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូតំណាងរដ្ឋសភាវៀតណាម នីតិកាលទី ១៦ អង្គភាពខេត្តវិញឡុង ព្រមទាំងតំណាងបណ្តាក្រសួង ស្ថាប័នមជ្ឈិម គណៈសាសនារដ្ឋាភិបាល និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកភូមិភាគ។
(CTO) - នោះជាមតិចង្អុលការរបស់លោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សក្រុង ប្រធានគណៈកម្មាធិការប្រជាជនក្រុងកឹងធើ ធ្វើការនៅសង្កាត់ធើយអាងដុងស្តីពីស្ថានភាពសេដ្ឋកិច្ច - សង្គម ៥ ខែដើមឆ្នាំ ២០២៦។
(កឹងធើ) - នោះគឺខ្លឹមសារដែលលោកដុងវ៉ាំងថាញ សមជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ សង្កត់ធ្ងន់ ក្នុងពេលធ្វើការនៅសង្កាត់ទាំង ៤ គឺ៖ ធ្វឹងហ៊ឹង ទ្រុងញឹក តឹងឡុកនិងសង្កាត់ថូកណូក កាលពីរសៀលថ្ងៃ២០ ខែឧសភា។
តាមប្រសាសន៍លោក ត្រឹងវ៉ាំងអឹង លេខាសាខាបក្ស ប្រធានមណ្ឌលភូគ្វើយ សង្កាត់កាយរ៉ាំង រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កម្មាភិបាលបក្ខជនសាខាបក្សមណ្ឌលតែងជិតដិតនឹងប្រជាជន យកចិត្តទុកដាក់គិតគូរពីជីវភាពប្រជាជន។ ផ្ដើមពីការលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងចលនាកែលម្អទីក្រុង និងឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត ទើបមណ្ឌលភូគ្វើយមិនមានគ្រួសារក្រទៀត ទិដ្ឋភាពមណ្ឌលអាស័យជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្លាស់ថ្មី។
ចំពោះហានិភ័យកុមារលង់ទឹកកើនឡើងក្នុងរដូវវិស្សមកាល ទីក្រុងកឹងធើ បានម្ចាស់ការផ្សព្វផ្សាយនូវវិធានការបង្ការ ទប់ស្កាត់ព្រមៗគ្នា ផ្តុំកម្លាំងផ្សព្វផ្សាយ បំណិនដល់កុមារ បំផុតគឺនៅតំបន់ព្រែកទន្លេ។
គាំទ្រការបំផុសចលនា "ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងអរិធម៌ រណសិរ្សមាតុភូមិឃុំវិញទ្រិញ បានម្ចាស់ការសហការ និងបំផុសកម្លាំងរបស់ប្រជាជនក្នុងការរៀបចំលម្អសោភ័ណភាពភូមិភាគនិងអភិវឌ្ឍសេដ្ឋកិច្ច។ ការខិតខំប្រឹងប្រែងទាំងនេះ មិនត្រឹមតែជួយឱ្យឃុំសម្រេចល្អប្រសើរនូវរាល់ភារកិច្ចនយោបាយប៉ុណ្ណោះទេ ថែមទាំងបង្កើតនូវការផ្សារភ្ជាប់សហគមន៍យ៉ាងរឹងមាំ ព្រមទាំងលើកកម្ពស់គុណភាពជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជនទៀតផង។
ពង្រីកស្មារតីឈានមុខនិងស្ម័គ្រចិត្តរបស់យុវវ័យ ប៉ុន្មានឆ្នាំកន្លង សមាជិកសម្ព័ន្ធយុវជននិងយុវជនទីក្រុងកឹងធើ តែងសកម្មរៀនសូត្រនិងធ្វើតាមគំរូអ៊ំ ដោយអនុវត្តសំណង់និងការងារយុវជនជាច្រើន បង្កបរិយាកាសប្រឡងប្រណាំងយ៉ាងពុះពោររបស់យុវវ័យលើគ្រប់វិស័យនៃជីវភាពសង្គម។
ការរៀនសូត្រនិងធ្វើតាមអ៊ំ ភូមិភាគជាច្រើននៅទីក្រុងកឹងធើ បានធ្វើឱ្យជាក់ស្តែងតាមរយៈការងារពិតប្រាកដ គិតគូរជីវភាពប្រជាជន ជាពិសេសគឺនៅតំបន់ជនជាតិភាគតិច រួមចំណែកលើកកម្ពស់ជីវភាពសម្ភារៈ ស្មារតីជូនប្រជាជន។
នាយករដ្ឋមន្ត្រី ឡេមិញហ៊ឹង បានសង្កត់ធ្ងន់ ជាមួយនឹងទិសដៅនានាដែលបានដាក់ចេញ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ថ្មីច្នៃប្រតិដ្ឋ បានកំណត់ច្បាស់ថាជាកម្លាំងចលករស្នូល ជាសោមាសនិងជាកត្តាស្លាប់រស់ ដើម្បីសម្រេចនូវបំណងប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសជាតិ។
លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិ ការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ មានបំណងឱ្យល្បឿនគម្រោងសំខាន់នានា របស់ទីក្រុងត្រូវបានធានា រួមចំណែកជំរុញកំណើន សេដ្ឋកិច្ចទីក្រុងឱ្យសម្រេចតួលេខ ២ ខ្ទង់ក្នុងឆ្នាំ នេះនិងឆ្នាំបន្តបន្ទាប់ទៀត។
គណៈកម្មាធិការបក្ស និងរដ្ឋអំណាចឃុំ សង្កាត់គ្រប់ថ្នាក់នៅទីក្រុងកឹងធើ តែងចាត់ទុកការលើកកម្ពស់គុណភាពកងជួរកម្មាភិបាល អ្នករដ្ឋការជាកត្តាចម្បង ដើម្បីអភិវឌ្ឍន៍ និងសមាហរណកម្ម។ ផ្តើមពីនោះ ភូមិភាគនានាបានម្ចាស់ការបណ្តុះបណ្តាល បំប៉នដើម្បីធ្វើឱ្យសុក្រឹតកងជួរកម្មាភិបាល អ្នករដ្ឋការ ឆ្លើយតបនឹងតម្រូវការភារកិច្ចក្នុងស្ថានភាពថ្មី។
ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៦ឆ្នាំ ទិវាបុណ្យខួបកំណើតលោកប្រធានហូជីមិញ (ថ្ងៃទី១៩ ខែឧសភា) សមាគមសហព័ន្ធនារីគ្រប់លំដាប់ថ្នាក់នៅទីក្រុងកឹងធើ បាននិងកំពុងធ្វើឱ្យជាក់ស្តែងនូវការរៀនសូត្រ និងធ្វើតាមគំរូរបស់អ៊ំ តាមរយៈសកម្មភាពជាក់ស្តែងនានាក្នុងជីវភាពប្រចាំថ្ងៃ។ តាមរយៈបណ្តាទម្រង់ និងការងារដ៏មានអត្ថន័យ សតិអារម្មណ៍ សីលធម៌ និងឥរិយាបថរបស់អ៊ំកាន់តែជិតដិត និងបង្កការរីកសាយភាយយ៉ាងខ្លាំងក្លាក្នុងសហគមន៍ និងក្នុងចំណោមសមាជិកានារី។
អំណរខួបអនុស្សាវរីយ៍លើកទី ៨៥ឆ្នាំ ទិវាបង្កើតក្រុមយុវជនឈានមុខហូជីមិញ (១៥/៥/១៩៤១–១៥/៥/២០២៦) បណ្តាអន្តរក្រុមយុវជននៅលើភូមិឋានទីក្រុងកឹធើ បានរៀបចំសកម្មភាពយ៉ាងពុះពោរ និងមានអត្ថន័យជាច្រើន រួមចំណែកដល់ការអប់រំប្រពៃណី បំប៉នឧត្តមគតិបដិវត្តន៍ និងបង្កសួនកម្សាន្តសម្រាប់សមាជិកកងយុវជននិងកុមារា កុមារី។
ថ្ងៃទី ១៣ ខែឧសភា គណៈប្រតិភូទីក្រុងកឹងធើ ដឹកនាំដោយលោកត្រឹងក្វឹកវ៉ូវ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ធ្វើប្រធានក្រុម (ចូលរួមគណៈប្រតិភូនៃអគ្គបញ្ជាការដ្ឋានប៉ូលិសសមុទ្រវៀតណាម) បានអញ្ជើញមកដល់ប្រជុំកោះថោជូ (តំបន់ពិសេសថោចូវ) ចាប់ផ្តើមសកម្មភាពពិនិត្យភូមិសាស្រ្តជាក់ស្តែងតាមទីតាំងនានានៃកោះជួរមុខនិងតំបន់សមុទ្រយុទ្ធសាស្រ្តទិសនិរតីនៃមាតុប្រទេស។
នៅព្រឹកថ្ងៃទី ១៣ ខែឧសភា ក្នុងកម្មវិធីធ្វើការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គណៈប្រតិភូទីក្រុងកឹងធើ ដឹកនាំដោយលោក លីរដ្ឋា សមាជិកគណៈកម្មាធិការបក្ស អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានចូលជួបសម្តែងការគួរសម និងធ្វើការជាមួយថ្នាក់ដឹកនាំស្ថាប័ន និងអង្គភាពនានារបស់រដ្ឋធានីវៀងចន្ទន៍។
ការអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ នៅទីក្រុងកឹងធើ ជំហានដំបូងបានកត់សម្គាល់មានលទ្ធផលវិជ្ជមានជាច្រើន រួមចំណែកធ្វើឱ្យប្រសើរការគ្រប់គ្រងនិងដឹកនាំ ព្រមទាំងបង្កើនគុណភាពនៃការបម្រើប្រជាជន។ ទោះជាយ៉ាងណា រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ពិសេសគឺថ្នាក់ឃុំ នៅតែប្រឈមនឹងការលំបាកមួយចំនួន ដូចជា មូលដ្ឋានសម្ភារ ការខ្វះបុគ្គលិកនិងបញ្ហាផ្សេងៗ ដែលត្រូវការដំណោះស្រាយឱ្យបានឆាប់រហ័ស។
គណៈប្រតិភូនៃគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភា ដឹកនាំដោយលោកស្រី ង្វៀង ធីភូហា អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរដ្ឋសភា និងលោកស្រី ដងធី ថាញម៉ាយ អនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃរដ្ឋសភា បានអញ្ជើញចុះពិនិត្យគម្រោងវិនិយោគកសាងផ្លូវល្បឿនលឿន ចូវដុក - កឹងធើ - សុកត្រាំង ដំណាក់កាលទី១។ លោក ង្វៀងវ៉ាំងហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ រួមជាមួយថ្នាក់ដឹកនាំមន្ទីរ គណៈ ផ្នែក អង្គភាពសាងសង់ និងថ្នាក់ដឹកនាំឃុំតឹងហ្វា បានទទួលនិងធ្វើការជាមួយគណៈប្រតិភូ។