ចំពោះហានិភ័យកុមារលង់ទឹកកើនឡើងក្នុងរដូវវិស្សមកាល ទីក្រុងកឹងធើ បានម្ចាស់ការផ្សព្វផ្សាយនូវវិធានការបង្ការ ទប់ស្កាត់ព្រមៗគ្នា ផ្តុំកម្លាំងផ្សព្វផ្សាយ បំណិនដល់កុមារ បំផុតគឺនៅតំបន់ព្រែកទន្លេ។

អង្គការ WHO វៀតណាម ផ្តល់អនុសាសន៍បង្ការ ទប់ស្កាត់ការលង់ទឹកដល់កុមារ។ រូបថត៖ WHO វៀតណាម
នៅថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានចេញសារលិខិតបន្ទាន់ផ្ញើដល់គណៈកម្មាធិការប្រជាជនខេត្តក្រុងនានាក្រោមឱវាទមជ្ឈិម អំពីការពង្រឹងបង្ការ ទប់ស្កាត់គ្រោះថ្នាក់ របួសស្នាម និងលង់ទឹកចំពោះកុមារក្នុងរដូវវិស្សមកាល និងរដូវភ្លៀងព្យុះ។ នេះជាដំណាក់កាលបង្កប់ដោយហានិភ័យខ្ពស់ ខណៈពេលកុមារមានពេលវេលាកម្សាន្តសប្បាយច្រើន ក្នុងពេលលក្ខណៈអាកាសធាតុប្រព្រឹត្តឡើងស្មុគស្មាញ ងាយកើតមានហានិភ័យនៅតំបន់ព្រែកទន្លេ ស្រះជ្រោះជ្រលងបឹងបួ និងតំបន់ទឹកលិច។
រយៈពេលកន្លង ការបង្ការ ទប់ស្កាត់គ្រោះថ្នាក់ របួសស្នាម និងលង់ទឹកចំពោះកុមារ មានការវិវឌ្ឍន៍ជាវិជ្ជមាន ដោយសារអនុវត្តច្បាប់ស្តីពីកុមារ ឆ្នាំ២០១៦ បទបញ្ជាលេខ ២៨-CT/TW របស់ការិយាល័យនយោបាយ និងកម្មវិធីបង្ការ ទប់ស្កាត់គ្រោះថ្នាក់ របួសស្នាមចំពោះកុមារ ដំណាក់កាល ២០២១-២០៣០។ ថ្វីដ្បិតដូច្នេះក្តីជាក់ស្តែងនៅតែកើតមានគ្រោះថ្នាក់ របួសស្នាមជាច្រើនករណី ពិសេសគឺករណីលង់ទឹកចំពោះកុមារ បណ្តាលឱ្យរងផលប៉ះពាល់ធ្ងន់ធ្ងរ ដាក់ចេញនូវតម្រូវការគប្បីបន្តពង្រឹងវិធានការបង្ការ ទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព។
មុននោះ ទីក្រុងកឹងធើ បានម្ចាស់ការផ្សព្វផ្សាយព្រមៗគ្នានូវវិធានការជាច្រើន ក្នុងនោះ ជំរុញការផ្សព្វផ្សាយ អប់រំលើកកម្ពស់ការយល់ដឹង និងបំណិនបង្ការ ទប់ស្កាត់លង់ទឹកដល់កុមារ។ ទីក្រុងបានសហការជាមួយអង្គភាពជាប់ពាក់ព័ន្ធ ចាត់តាំងសកម្មភាពជាក់ស្តែង គឺសមោសរផ្សព្វផ្សាយទំពាំងខ្ចី ឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ “បង្ការ ទប់ស្កាត់លង់ទឹក” បានទាក់ទាញឃុំ សង្កាត់ចូលរួមប្រកួតចំនួន ៦៨ ក្រុម។

សមោសរផ្សព្វផ្សាយទំពាំងខ្ចី ឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមប្រធានបទ “បង្ការ ទប់ស្កាត់លង់ទឹក”។
តាមរយៈទម្រង់ធ្វើឱ្យក្លាយជាទស្សនីយភាពដូចជា រឿងខ្លី និទានរឿង សម្តែងបង្ហាញ ផ្សព្វផ្សាយនូវខ្លឹមសារយ៉ាងរស់រវើក ងាយយល់ ជួយឱ្យសិស្សដឹងពីហានិភ័យ ក្តោបក្តាប់ច្បាស់បំណិតបង្ការទប់ស្កាត់ វិនិច្ឆ័យស្ថានការណ៍ និងអំពាវនាវជំនួយពេលចាំបាច់។ សកម្មភាពទាំងនេះមិនត្រឹមតែបង្កទីលានកម្សាន្តមានប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយឱ្យកុមារចងចាំចំណេះដឹងតាមធម្មតា និងមានប្រសិទ្ធភាពទៀតផង។
ទន្ទឹមនឹងនោះ នៅសង្កាត់វិញភឿក ទម្រង់ “សាលារៀនសុវត្ថិភាព – គ្មានក្តីបារម្ភលង់ទឹក” អាស្រ័យសម្ព័ន្ធយុវជនសាលា សហការជាមួយនឹងសាលាបឋមសិក្សាវិញតឹង ២ កំពុងពង្រីកប្រសិទ្ធភាពជាវិជ្ជមាន។ ទម្រង់នេះ ផ្តោតសំខាន់លើការគួបផ្សំរវាងផ្សព្វផ្សាយទ្រឹស្តី និងអនុវត្តបំណិន ជួយឱ្យសិស្សមិនត្រឹមតែយល់ប៉ុណ្ណោះទេ ថែមទាំងដឹងពីវិធីទប់ទល់ក្នុងស្ថានការណ៍ជាក់ស្តែងទៀតផង។

ទម្រង់“សាលារៀនសុវត្ថិភាព – គ្មានបារម្ភលង់ទឹក”។
សិស្សបានណែនាំពីរបៀបប្រើប្រាស់អាវពោងត្រូវតាមបទដ្ឋាន ធ្វើឱ្យធ្លាប់ជាមួយឧបករណ៍ជួយសង្គ្រោះដូចជា ពោងរាងរង្វង់ ខ្សែជួយសង្គ្រោះ ទន្ទឹមនឹងនោះលត់ដំបំណិនវិនិច្ឆ័យស្ថានការណ៍ពេលជួបឧបទ្ទវហេតុក្នុងទឹក និងអនុវត្តជំហានសង្គ្រោះបឋម។ ការ "រៀនដើរទន្ទឹមនឹងអនុវត្ត" បានជួយឱ្យប្អូនៗកកើតជាប្រតិកម្ម លើកកម្ពស់ទំនុកចិត្តពេលចូលរួមសកម្មភាពនៅក្បែរបរិស្ថានព្រែកទន្លេ។
តាមប្រសាសន៍លោក ត្រឹងវៀតត្វឹង អនុលេខាសម្ព័ន្ធយុវជនទីក្រុង ប្រធានក្រុមប្រឹក្សាមិត្តរួមក្រុមទីក្រុងកឹងធើ ការបង្ការ ទប់ស្កាត់លង់ទឹកចំពោះកុមារ គប្បីបានផ្សព្វផ្សាយជាប្រចាំ បន្តបន្ទាប់ដោយមានការចូលរួមរបស់គ្រួសារ សាលារៀន និងសង្គមទាំងមូល។ ការជំរុញការផ្សព្វផ្សាយ បំពាក់បំណិន និងបើកទូលាយទម្រង់មានប្រសិទ្ធភាព នឹងរួមចំណែកលើកកម្ពស់ការយល់ដឹង បន្ថយគ្រោះថ្នាក់នៅកម្រិតទាបបំផុត និងធានាសុវត្ថិភាពដល់កុមារ។
ក្នុងបរិការណ៍ហានិភ័យលង់ទឹកនៅតែមាន បំផុតគឺនៅតំបន់ព្រែកទន្លេនៅតាមភូមិភាគនានាតំបន់ព្រែកទន្លេ ការផ្សព្វផ្សាយព្រមៗគ្នានូវវិធានការឃោសនារហូតដល់អនុវត្តបំណិន គឺមានការចាំបាច់ខ្លាំងណាស់។ រយៈពេលខាងមុខ ទីក្រុងកឹងធើនឹងបន្តពង្រឹងកិច្ចសហការរវាងគ្រួសារ សាលារៀន និងសង្គម ទន្ទឹមនឹងនោះបើកទូលាយទម្រង់មានប្រសិទ្ធភាព ដើម្បីបង្កបរិស្ថានរស់នៅសុវត្ថិភាព រួមចំណែកការពារ និងថែទាំកុមារឱ្យកាន់តែល្អប្រសើរជាងទៀត៕
ហុងទើ - វិមាន