តាមប្រសាសន៍លោក ត្រឹងវ៉ាំងអឹង លេខាសាខាបក្ស ប្រធានមណ្ឌលភូគ្វើយ សង្កាត់កាយរ៉ាំង រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ កម្មាភិបាល បក្ខជនសាខាបក្សមណ្ឌលតែងជិតដិតនឹងប្រជាជន យកចិត្តទុកដាក់គិតគូរពីជីវភាពប្រជាជន។ ផ្ដើមពីការលើកកម្ពស់ស្មារតីទទួលខុសត្រូវក្នុងចលនាកែលម្អទីក្រុង និងឧបត្ថម្ភការរកស៊ីចិញ្ចឹមជីវិត ទើបមណ្ឌលភូគ្វើយមិនមានគ្រួសារក្រទៀត ទិដ្ឋភាពមណ្ឌលអាស័យជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែផ្លាស់ថ្មី។ ឆ្នាំ២០២៥ សាខាបក្សមានកិត្តិយសទទួលបានកិត្តិនាម “សម្រេចឆ្នើមភារកិច្ច”។

ផ្លូវគមនាគមន៍នៅមណ្ឌលភូគ្វើយ បានកសាងយ៉ាងសមរម្យជួយដល់ការធ្វើដំណើរងាយស្រួលនិងសុវត្ថិភាព។
បណ្តាការងារជាក់ស្តែងរបស់កម្មាភិបាល បក្ខជន សាខាបក្សមណ្ឌលភូគ្វើយ ក្នុងរៀនសូត្រនិងធ្វើតាមគំរូអ៊ំ គឺចលនាប្រជាជនបរិច្ចាគដី ដំណាំសម្ភារៈសាងសង់ ដើម្បីរដ្ឋវិនិយោគក្រាលបេតុងដងផ្លូវកាយចាន់ ហាងកង។ ពូជីមថាញ់កឺ ប្រជាជនក្នុងមណ្ឌល រៀបរាប់៖ “ពីមុន ដងផ្លូវនេះខូចទ្រុឌទ្រោមធ្ងន់ ផ្ទៃផ្លូវទាបទើបលិចទឹកពេលទឹកជន់។ យល់ច្បាស់ពីការលំបាករបស់ប្រជាជនក្នុងការធ្វើដំណើរ កម្មាភិបាលភូមិភាគ ចលនាមាមីងបរិច្ចាគដី ដំណាំ សម្ភារៈសាងសង់ ដើម្បីរដ្ឋវិនិយោគថវិកាបើកទូលាយដងផ្លូវពី ៣,៥ ម៉ែត្រឡើង ៦ ម៉ែត្រ។ គ្រួសារខ្ញុំស្ម័គ្រចិត្តរុះរើរបង កាត់សំយាបស័ង្កសី ដើម្បីបម្រើដល់ការបើកផ្លូវ។ ឥឡូវការធ្វើដំណើរនិងដឹកជញ្ជូនមុខទំនិញបានងាយស្រួល នរណាក៏សប្បាយចិត្ត”។
ក្រោយពីដងផ្លូវបានបង្កើនកម្រិត បើកទូលាយ កម្មាភិបាល បក្ខជនសាខាបក្សមណ្ឌល ចលនាសប្បុរសជនឧបត្ថម្ភថវិកាដើម្បីផ្លាស់ទង់ជាតិថ្មី និងធ្វើបន្ថែមដងទង់ជាតិ ៣០ ដើមទៀត។ ក្នុងនោះ កម្មាភិបាល បក្ខជនធ្វើជាស្នូលក្នុងការដំឡើងដងទង់ជាតិថ្មី សំដៅកាត់បន្ថយថវិកាជួលពលករ និងមិនបាច់ចលនាប្រជាជនរួមវិភាគទានច្រើន។
រៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ គណៈកម្មាធិការសាខាបក្សដឹកនាំគណៈប្រជាជន គណៈការងាររណសិរ្ស សាខាសមាគមមណ្ឌល យកចិត្តទុកដាក់គិតគូរជីវភាពប្រជាជន។ ចាប់ពីឆ្នាំ២០២៥ មកដល់ពេលនេះ ភូមិភាគចលនាបានអង្ករជិត ៥ តោន សម្ភារៈប្រើប្រាស់ចាំបាច់សរុបតម្លៃជាង ៣០ លានដុង ឧបត្ថម្ភដល់គ្រួសារក្បែរក្រមានស្ថានភាពលំបាក; សហការសាងសង់ផ្ទះបាន ២ ខ្នងជូនប្រជាជន។
ទន្ទឹមនឹងនោះ សហការឧទេ្ទសនាមបង្កលក្ខណៈដើម្បីប្រជាជនបានបុលទុនអាទិភាពពីធនាគារគោលនយោបាយសង្គមសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច រៀនសូត្រ។ អ្នកមីងដិញធីធ្វី ចែករំលែក៖ “គ្រួសារខ្ញុំមានដីស្រែ ៤ កុង។ បានកម្មាភិបាលមណ្ឌលឧទេ្ទសនាមបុលទុនពីធនាគារគោលនយោបាយសង្គម គ្រួសារខ្ញុំកែប្រែដី លើករង ទិញកូនពូជ ជី ថ្នាំសម្រាប់ដាំខ្នុរ ក្រូចឆ្មា; ព្រមជាមួយនោះ ខ្ញុំលក់ភេសជ្ជៈនិងផ្លែឈើនៅផ្ទះ។ល។ ផ្ដើមពីនោះ ជីវភាពគ្រួសារក៏គ្រាន់បើជាងមុន”។
លោកត្រឹងវ៉ាំងអឹង លេខាសាខាបក្ស ប្រធានមណ្ឌលភូគ្វើយ អះអាង៖ “ការរៀនសូត្រនិងធ្វើតាមសតិអារម្មណ៍ សីលធម៌ ឥរិយាបថហូជីមិញ បានជំរុញកម្មាភិបាល បក្ខជនមណ្ឌល លើកកម្ពស់ស្មារតីទទួលខុសត្រូវ តាមរយៈសកម្មភាពជាក់ស្តែងដើម្បីប្រយោជន៍របស់ប្រជាជន។ ពង្រីកលទ្ធផលដែលសម្រេចបានគណៈកម្មាធិការសាខាបក្សនិងបន្តដឹកនាំកម្មាភិបាល បក្ខជន ចលនាប្រជាជនចូលរួមកែលម្អទីក្រុង ឧបត្ថម្ភបណ្តាគ្រួសារលំបាក ឈានឡើងក្នុងជីវភាពនិងប្តេជ្ញាមិនទុកឱ្យគ្រួសារណាក្រឡើងវិញ។ តាមរយៈនោះ រួមចំណែកកសាងសាខាបក្សសម្រេចល្អភារកិច្ច មណ្ឌលអាស័យជនអរិយធម៌ លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជន”៕
ងុកគ្វៀង - ចន្ថា