នាយករដ្ឋមន្ត្រី ឡេមិញហ៊ឹង បានសង្កត់ធ្ងន់ ជាមួយនឹងទិសដៅនានាដែលបានដាក់ចេញ វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងការផ្លាស់ថ្មីច្នៃប្រតិដ្ឋ បានកំណត់ច្បាស់ថាជាកម្លាំងចលករស្នូល ជាសោមាសនិងជាកត្តាស្លាប់រស់ ដើម្បីសម្រេចនូវបំណងប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសជាតិ។
នៅទីក្រុងហាណូយ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានចាត់តាំងពិធីអំណរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋវៀតណាម និងសន្និសីទអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ ក្រោមប្រធានបទ “វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល - កម្លាំងចលករចម្បងនៃទម្រង់កំណើនថ្មី” តាមទម្រង់ផ្ទាល់និងតាមប្រព័ន្ធអនឡាញ។
នាយករដ្ឋមន្ត្រី ឡេមិញហ៊ឹង; ឧបនាយករដ្ឋមន្ត្រី ហូក្វឹកយុង បានអញ្ជើញចូលរួម។ នៅទីតាំងបន្តផ្ទាល់នៃទីក្រុងកឹងធើ អញ្ជើញចូលរួមមានលោក ង្វៀងវ៉ាំងខើយ អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ និងអ្នកតំណាងថ្នាក់ដឹកនាំមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទីក្រុង។

នាយករដ្ឋមន្ត្រី ឡេមិញហ៊ឹង ថ្លែងការណ៍ក្នុងពិធីអំណរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋវៀតណាម និងសន្និសីទអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
ថ្លែងក្នុងព្រឹត្តិការណ៍នេះ តំណាងឱ្យថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រី ឡេមិញហ៊ឹង បានផ្ញើជូនកងជួរបញ្ញវន្ត អ្នកវិទ្យាសាស្ត្រ អ្នកជំនាញ ធុរជនបច្ចេកវិទ្យានិងអ្នកដែលកំពុងលះបង់កម្លាំងកាយចិត្តដើម្បីបុព្វហេតុវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល នូវការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ និងជូនពរដ៏ល្អបវរបំផុត។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ ជាមួយគោលដៅក្លាយជាប្រទេសឧស្សាហកម្មទំនើបនៅឆ្នាំ ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល បានកំណត់ច្បាស់ថាជាកម្លាំងចលករស្នូល ជាសោមាស និងជាកត្តាស្លាប់រស់ ដើម្បីសម្រេចនូវបំណងប្រាថ្នាអភិវឌ្ឍន៍របស់ប្រទេសជាតិ។ ដើម្បីសម្រេចបាននូវគោលដៅនោះ នាយករដ្ឋមន្ត្រីបានស្នើឱ្យផ្តោតលើទិសដៅចម្បងៗមួយចំនួន៖
ទីមួយ៖ ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា មានតួនាទីជាស្នូលរួមជាមួយក្រសួង ស្ថាប័ននិងភូមិភាគ អាជីវកម្ម វិទ្យាស្ថាន និងសាលានានាក្នុងការអនុវត្តអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលជាតិ។
ទីពីរ៖ កសាងប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋប្រកបដោយប្រសិទ្ធភាព ក្នុងនោះរដ្ឋជាអ្នកបង្កើតរបប; វិទ្យាស្ថានស្រាវជ្រាវ និងសាកលវិទ្យាល័យជាអ្នកបង្កើតចំណេះដឹង បច្ចេកវិទ្យានិងធនធានមនុស្ស; អាជីវកម្មគឺជាមជ្ឈមណ្ឌលអនុវត្ត និងធ្វើពាណិជ្ជកម្មបច្ចេកវិទ្យា ជាមជ្ឈមណ្ឌលនៃប្រព័ន្ធអេកូឡូស៊ីផ្លាស់ថ្មីច្នៃប្រតិដ្ឋជាតិ។

នាយករដ្ឋមន្ត្រី ឡេមិញហ៊ឹង និងអ្នកតំណាងចូលរួមពិធីអំណរទិវាវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋវៀតណាម និងសន្និសីទអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ។
ទីបី៖ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ; មានយន្តការដើម្បីឱ្យអាជីវកម្មបរទេសវិនិយោគនៅវៀតណាមធ្វើការផ្ទេរជូនបច្ចេកវិទ្យា; ជាជំហានចូលរួមនិងធ្វើម្ចាស់លើខ្សែសង្វាក់បច្ចេកវិទ្យាយុទ្ធសាស្ត្រនានា; ពង្រីកយ៉ាងខ្លាំងក្លានូវបណ្តាញអ្នកបញ្ញវន្ត និងអ្នកជំនាញវៀតណាមនៅក្រៅប្រទេស។
ទីបួន៖ យកចិត្តទុកដាក់ជាពិសេសលើការអភិវឌ្ឍធនធានមនុស្សគុណភាពខ្ពស់; មានយន្តការលេចធ្លោដើម្បីស្វែងរក បណ្តុះបណ្តាល ទាក់ទាញនិងប្រើការជាសំខាន់ចំពោះបញ្ញវន្ត ជាពិសេសគឺអ្នកជំនាញប្រធានផ្នែក អ្នកវិទ្យាសាស្ត្រវ័យក្មេង និងបញ្ញវន្តផ្នែកបច្ចេកវិទ្យា។
ទីប្រាំ៖ ផ្លាស់ប្តូរយ៉ាងខ្លាំងក្លាពីផ្នត់គំនិត "ធ្វើឱ្យតែមាន" មកជាផ្នត់គំនិតបង្កើតផលិតផលជាក់ស្តែង តម្លៃជាក់ស្តែង និងប្រសិទ្ធភាពជាក់ស្តែង។
នៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ នៅមានប្រព្រឹត្តទៅនូវសន្និសីទអនុវត្តបច្ចេកវិទ្យាយុទ្ធសាស្ត្រ សំដៅធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្តលេខ ២១/QĐ-TTg របស់នាយករដ្ឋមន្ត្រី ស្តីពីបញ្ជីរាយនាមបច្ចេកវិទ្យាយុទ្ធសាស្ត្រ និងបញ្ជីផលិតផលបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ។

អ្នកតំណាងទាំងឡាយចូលរួមនៅទីតាំងផ្សាយបន្តផ្ទាល់នៃទីក្រុងកឹងធើ។
នៅក្នុងសន្និសីទនេះ បទអន្តរាគមន៍នានាបានផ្តោតទៅលើទិសដៅធ្វើម្ចាស់លើបច្ចេកវិទ្យាស្នូល អភិវឌ្ឍន៍បណ្តាមូលដ្ឋានគ្រឹះឌីជីថល និងជំរុញពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យា Make in Viet Nam។ ក្នុងនោះ ក្រសួងនគរបាលផ្តោតលើមូលដ្ឋានគ្រឹះបច្ចេកវិជ្ជាកំព្យូទ័រក្លូដ សន្តិសុខបណ្តាញ UAV បម្រើសន្តិសុខ ការពារប្រទេសនិងផ្លាស់ប្តូរឌីជីថលជាតិ; សាកលវិទ្យាល័យជាតិហាណូយបានអនុវត្តកម្មវិធីស្រាវជ្រាវសំខាន់ៗអំពីបន្ទះឈីប AI បច្ចេកវិទ្យាកង់ទិច និងស្នើនូវយន្តការ Sandbox សម្រាប់បច្ចេកវិទ្យាថ្មីៗ; សម្ព័ន្ធក្រុមហ៊ុន MK ចែករំលែកបទពិសោធន៍ក្នុងការធ្វើម្ចាស់លើបច្ចេកវិទ្យាស្នូលក្នុងវិស័យអត្តសញ្ញាណកម្មឌីជីថល និងឧស្សាហកម្មការពារប្រទេសបច្ចេកវិទ្យាខ្ពស់...
ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លង វិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល បានរួមចំណែកយ៉ាងច្បាស់ក្រឡែតទៅក្នុងកំណើនសេដ្ឋកិច្ច បង្កើនទិន្នផលពលកម្ម គុណភាពផលិតផលនិងសមត្ថភាពប្រកួតប្រជែងជាតិ។ ប្រព័ន្ធយន្តការ និងគោលនយោបាយស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា ផ្លាស់ថ្មីច្នៃប្រតិដ្ឋនិងផ្លាស់ប្តូរឌីជីថល បានបន្តធ្វើឱ្យសុក្រឹតច្បាប់ចំនួន ១០ និងសេចក្តីសម្រេចចិត្តចំនួន ១ បានចែងជាធរមាន; រួមជាមួយអនុក្រឹត្យចំនួន ៣៥ សេចក្តីសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីចំនួន ៦០ និងសរាចរចំនួន ៧៨ សំដៅដោះស្រាយរាល់ឧបសគ្គក្នុងការស្រាវជ្រាវ ការសាកល្បង និងការធ្វើពាណិជ្ជកម្មបច្ចេកវិទ្យាថ្មី។
ឆ្នាំ ២០២៥ ចំនួនអត្ថបទវិទ្យាសាស្ត្រដែលបានចុះផ្សាយជាអន្តរជាតិរបស់វៀតណាមសម្រេចជាង ២៥.០០០ អត្ថបទ កើន ១៣.៤៨% បើធៀបនឹងឆ្នាំ ២០២៤។ សន្ទស្សន៍ផ្លាស់ថ្មីច្នៃប្រតិដ្ឋទូទាំងពិភពលោក (GII) របស់វៀតណាម ឈរចំណាត់ថ្នាក់លេខ ៤៤ ក្នុងចំណោម ១៣៩ ប្រទេសនិងខឿនសេដ្ឋកិច្ច; វៀតណាមឈរលេខរៀងទី ៥៥ លើពិភពលោកអំពីប្រព័ន្ធអេកូឡូស៊ីបង្កើតអាជីពច្នៃប្រតិដ្ឋ។ សេដ្ឋកិច្ចឌីជីថលបច្ចុប្បន្នស្រូបអត្រាប្រមាណ ១៤.០២% នៃ GDP៕
មីថាញ-វ៉ាន់តឹន