ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2026 - 11:11

លើក​កម្ពស់​កង​ជួរ​កម្មា​ភិ​បាល​ចំ​ពោះ​តម្រូវ​ការ​សមា​ហរ​ណកម្ម​ និង​អភិ​វឌ្ឍន៍ 

គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ឃុំ សង្កាត់​គ្រប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ តែង​ចាត់​ទុក​ការ​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ជា​កត្តា​ចម្បង ដើម្បី​អភិ​វឌ្ឍន៍ និង​សមា​ហរណ​កម្ម។ ផ្តើម​ពី​នោះ ភូមិ​ភាគ​នា​នា​បាន​ម្ចាស់​ការ​បណ្តុះ​បណ្តាល បំ​ប៉ន​ដើម្បី​ធ្វើ​ឱ្យ​សុក្រឹត​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ ឆ្លើយ​តប​នឹង​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​ស្ថាន​ភាព​ថ្មី។

 លោក​ស្រី ឡឹម​ធី​មី​ញៀង នា​យិ​កា​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​សង្កាត់​សុក​ត្រាំង (ឈរ​ខាង​ឆ្វេង) រួម​ជា​មួយ​អ្នក​រដ្ឋ​ការ​មជ្ឈ​មណ្ឌល កំ​ពុង​ដោះ​ស្រាយ​បែប​បទ​ចុះ​បញ្ជី​កំ​ណើត​ជូន​ជន​ជាតិ​អា​មេ​រិក​ដើម​កំ​ណើត​វៀត​ណាម។

នៅ​ឃុំ​ទ្រុង​ហឹង មាន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ប្លុក​បក្ស​ចំ​នួន ១៧ នាក់​; កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ប្លុក​រណ​សិរ្ស​មាតុ​ភូមិ​ចំ​នួន ១០ នាក់ និង​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ប្លុក​រដ្ឋ​អំ​ណាច​ចំ​នួន​៣៥​នាក់។ តាម​ប្រ​សាសន៍​លោក ង្វៀង​ថាញ​ហឹង ប្រ​ធាន​គណៈ​កម្ម​ការ​កសាង​បក្ស​ឃុំ មុន​និង​ក្រោយ​ពី​រួម​បញ្ចូល​បង្កើត​ឃុំ គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ឃុំ​ទ្រុង​ហឹង​គ្រប់​ថ្នាក់ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បណ្តុះ​បណ្តាល បំ​ប៉ន​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ។ ឃុំ​ជ្រើស​រើស​អ្នក​មាន​បទ​ដ្ឋាន​គ្រប់​គ្រាន់​បញ្ចូល​ក្នុង​ផែន​ការ​របស់​គណៈ​កម្មា​ធិការ​បក្ស កម្មា​ភិ​បាល​ថ្នាក់​ដឹក​នាំ និង​គ្រប់​គ្រង; បញ្ជូន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​រាប់​រយ​នាក់​រៀន​វគ្គ​បណ្តុះ​បណ្តាល លើក​កម្ពស់​កម្រិត​វិជ្ជា​ទ្រឹ​ស្តី​នយោ​បាយ មុខ​ជំ​នាញ​វិជ្ជា​ជីវៈ ភា​សា​បរ​ទេស និង​ព័ត៌​មាន​វិទ្យា។

លោក​ស្រី ង្វៀន​ធី​ហ្វែ នា​យិ​កា​មជ្ឈ​មណ្ឌល​បម្រើ​សេវា​រដ្ឋ​បាល​ឃុំ ឱ្យ​ដឹង៖ មជ្ឈ​មណ្ឌល​បាន​បញ្ជូន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ ៦ នាក់ ដែល​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​ដោះ​ស្រាយ​បែប បទ​រដ្ឋ​បាល​តាម​បរិ​ស្ថាន​បណ្តាញ។ ទន្ទឹម​នឹង​រៀន​សូត្រ​លើក​កម្ពស់​មុខ​ជំ​នាញ ទ្រឹស្តី​នយោ​បាយ អ្នក​រដ្ឋ​ការ​មជ្ឈ​មណ្ឌល​នៅ​ទាំង​សកម្ម​ចូល​រួម​វគ្គ​បំ​ប៉ន​ភា​សា​អង់​គ្លេស និង​ព័ត៌​មាន​វិទ្យា ដើម្បី​ឆ្លើយ​តប​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​សម័យ​សមា​ហរណ​កម្ម និង​អភិ​វឌ្ឍន៍​ទៀត​ផង។

បច្ចុប្បន្ន កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ទាំង​អស់​នៅ​ឃុំ​ទ្រុង​ហឹង មាន​កម្រិត​មុខ​ជំ​នាញ​ពី​មហា​វិទ្យា​ល័យ​ឡើង​ទៅ ក្នុង​នោះ មាន​អនុ​បណ្ឌិត ៩ នាក់; កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​មាន​កម្រិត​វិជ្ជា​ទ្រឹស្តី​នយោ​បាយ​ពី​កម្រិត​មធ្យម​ឡើង​ទៅ​ចំ​នួន ៥៧ នាក់ ក្នុង​នោះ កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​មាន​កម្រិត​វិជ្ជា​ទ្រឹស្តី នយោ​បាយ​កម្រិត​ខ្ពស់​ចំ​នួន ១៥ នាក់; បរិ​ញ្ញា​បត្រ​ភា​សា​អង់​គ្លេស​៦​នាក់; កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ទាំង​អស់​មាន​ចំ​ណេះ​ដឹង​ជំ​នួយ​បន្ថែម ដូច​ជា វិញ្ញា​បន​បត្រ​ព័ត៌​មាន​វិទ្យា​កម្រិត A និង​វិញ្ញា​បន​បត្រ​ភា​សា​អង់​គ្លេស​កម្រិត B។

គណៈ​កម្មា​ធិ​ការ​បក្ស រដ្ឋ​អំ​ណាច​សង្កាត់​សុក​ត្រាំង តែង​យក​ចិត្ត​ទុក​ដាក់​លើក​កម្ពស់​គុណ​ភាព កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​ឆ្លង​តាម​រយៈ​ការ​កសាង​ផែន​ការ បង្ក​លក្ខណៈ និង​បញ្ជូន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​រៀន​វគ្គ​បណ្តុះ​បណ្តាល បំ​ប៉ន​លើក​កម្ពស់​មុខ​ជំ​នាញ ទ្រឹស្តី​នយោ​បាយ ព័ត៌​មាន​វិទ្យា និង​ភា​សា​បរ​ទេស។ តាម​ប្រ​សាសន៍​លោក  ហ្វិញ​ឌឹក​យុង អនុ​លេ​ខា​គណៈ​កម្មា​ធិ​ការ​បក្ស ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់ ចាប់​ពី​ថ្ងៃ​ទី  ១ ខែ​កក្ក​ដា ឆ្នាំ ២០២៥ មក​ដល់​ពេល​នេះ សង្កាត់​បាន​បញ្ជូន​កម្មា​ភិ​បាល ១៣ នាក់​រៀន​ទ្រឹស្តី​នយោ​បាយ​កម្រិត​ខ្ពស់ និង​កម្មា​ភិ​បាល ៥ នាក់​រៀន​ទ្រឹ​ស្តី​នយោ​បាយ​កម្រិត​មធ្យម; មាន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ចូល​រៀន​វគ្គ​ហ្វឹក​ហ្វឺន បណ្តុះ​បណ្តាល បំ​ប៉ន​មុខ​ជំ​នាញ វិជ្ជា​ជីវៈ និង​ចំ​ណេះ​ដឹង​ជំ​នួយ​បន្ថែម​ជាង​២០០​លើក​នាក់។

លោក​ស្រី​ឡឹម​ធីមី​ញៀង លេ​ខា​សា​ខា​បក្ស នា​យិ​កា​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​សង្កាត់ ឱ្យ​ដឹង៖ “ក្រៅ​ពី​បាន​បញ្ជូន​ទៅ​រៀន​ទ្រឹស្តី​នយោ​បាយ​កម្រិត​ខ្ពស់ បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ ២០២៥ ខ្ញុំ​នៅ​ទាំង​បាន​បង្ក​លក្ខណៈ​សិក្សា​ដោយ​ខ្លួនឯង​កម្ម វិធី​បរិញ្ញា​បត្រ​ផ្នែក​ភា​សា​អង់​គ្លេស បាន​បញ្ចប់​ការ​សិក្សា​នៅ​ឆ្នាំ​២០២៥ ផង​ដែរ។ អា​ស្រ័យ​ហេតុ​នោះ ខ្ញុំ​រឹង​ប៉ឹង​គ្រប់​ផ្នែក​ការ​ងារ ចាត់​ការ​សកម្ម​ភាព​របស់​មជ្ឈ​មណ្ឌល​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព”។

ចាប់​ពី​បង្កើត (នៅ​ថ្ងៃ​ទី ១ ខែ​កក្ក​ដា ឆ្នាំ ២០២៥) មក​ដល់​ពេល​នេះ មជ្ឈ​មណ្ឌល​បម្រើ​សេវា​រដ្ឋ បាល​សង្កាត់​សុក​ត្រាំង បាន​ទទួល​និង​ដោះ​ស្រាយ ឯក​សារ​បែប​បទ​រដ្ឋ​បាល​ជាង ១៣​.០០០។ កង​ជួរ​កម្មា​ភិបាល អ្នក​រដ្ឋ​ការ​ដោះ​ស្រាយ​បែប​បទ​រដ្ឋ​បាល​យ៉ាង​ឆាប់​រហ័ស បង្ក​បាន​ការ​ពេញ​ចិត្ត​ជូន​អង្គ​ការ និង​បុគ្គល។

ដើម្បី​កសាង​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​មាន​កម្រិត​វិជ្ជា​មាន​សមត្ថ​ភាព មានចរិ​យា​សម្បត្តិ​ល្អ​ឆ្លើយ​តប​នឹង​តម្រូវ​ការ ភារ​កិច្ច​ក្នុង​សម័យ​សមា​ហ​រណ​កម្ម និង​អភិ​វឌ្ឍន៍ គណៈ​កម្មា​ធិ​ការ​បក្ស និង​រដ្ឋ​អំ​ណាច​ឃុំ សង្កាត់​គ្រប់​ថ្នាក់​នៅ​លើ​ភូមិ​ឋាន​ទី​ក្រុង​កឹង​ធើ តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ការ​បណ្តុះ​បណ្តាល បំ​ប៉ន​លើក​កម្ពស់​កម្រិត​វិជ្ជា​លើ​គ្រប់​វិស័យ​ជូន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ។ បច្ចុប្បន្ន ទី​ក្រុង​កឹង​ធើ មាន​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​ជាង ៧.៣០០​នាក់ កំ​ពុង​បំ​ពេញ​ការ​ងារ​នៅ​តាម​ឃុំ សង្កាត់​ទាំង ១០៣ ដោយ​មាន​កម្រិត​វិជ្ជា​គួរ​ឱ្យ​ចាប់​អា​រម្មណ៍៖ បណ្ឌិត ៤ នាក់ អនុ​បណ្ឌិត​ជាង ១.០០០​នាក់ និង​មាន​កម្រិត​វិជ្ជា​បរិញ្ញា​បត្រ​ស្ទើរ​តែ​ទាំង​អស់។ អត្រា​កម្មា​ភិបាល បក្ខ​ជន​មាន កម្រិត​វិជ្ជា​ទ្រឹស្តី​នយោ​បាយ​កម្រិត​មធ្យម​ឡើង​ទៅស្រូប​អត្រា​ជិត​៥០%។ គុណ​ភាព​ដោះ​ស្រាយ​ការ​ងារ​បាន​លើក​កម្ពស់​ជាក់​ស្តែង រួម​ចំ​ណែក​បង្ក​គ្រឹះ​ធារ​រឹង​មាំ ដើម្បី​សេដ្ឋ​កិច្ច - សង្គម​ទី​ក្រុង​កាន់​តែ​រីក​ចម្រើន​ជាង​ទៀត​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ៕

                                អាញ​យុង-វិមាន

ចែករំលែកអត្ថបទ