លោក ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ថ្លែងការណ៍ក្នុងកិច្ចប្រជុំ។

គណៈប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង (អង្គុយកណ្តាល) ដឹកនាំកិច្ចប្រជុំ។
លោក ឡេក្វាងទុង សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង; លោក ដុងវុាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការនៃគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង និងលោក ត្រឿងកាញ់ត្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង លេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង ដឹកនាំកិច្ចប្រជុំ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ; លោក ង្វៀងត្វឹងអាញ អនុលេខាគណៈកម្មាធិការបក្សទីក្រុង; លោក ត្រឹងវុាំងហ្វៀង អនុលេខាគណៈកម្មាធិការបក្សទីក្រុង និងសមាជិកសមាជិកាក្នុងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង។

គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំដើម្បីពិភាក្សា
និងផ្តល់យោបល់លើបញ្ហាទាំងឡាយក្នុងដែនសមត្ថកិច្ច។
នៅក្នុងកិច្ចប្រជុំ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង បានផ្តល់យោបល់លើរបាយការណ៍ចំនួន ២ របស់គណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្សទីក្រុង អំពីការស្នើសូមគោលការណ៍ឱ្យកសាងសេចក្តីកំណត់អំពីការប្រមូលយកទ្រព្យសម្បត្តិដោយសារអំពើពុករលួយ ភាពខ្ជះខ្ជាយ ភាពអវិជ្ជមានដែលបានប្រទះឃើញ តាមរយៈការត្រួតពិនិត្យ ឃ្លាំមើលរបស់បក្ស និងអំពីការដាក់ឱ្យប្រើកម្មវិធីសកម្មភាពរបស់គណៈប្រតិប្រតិបត្តិការបក្ខភាគទីក្រុង អនុវត្តសេចក្តីសម្រេចចិត្តលេខ ០៥-NQ/TW របស់គណៈប្រតិបត្តិការមជ្ឈិមបក្សនីតិកាល ១៤ អំពីផ្លាស់ថ្មី លើកកម្ពស់ប្រសិទ្ធភាពការងារត្រួតពិនិត្យ ឃ្លាំមើលនិងវិន័យបក្ស។ គណៈអចិន្ត្រៃយ៍ក៏បានផ្តល់យោបល់អំពីរបាយការណ៍របស់សាលានយោបាយទីក្រុងអំពីការស្នើសូមពិនិត្យផ្ទៀងផ្ទាត់ ផ្តល់យោបល់ និងអនុម័តគម្រោងផែនការអភិវឌ្ឍសាលានយោបាយទីក្រុងកឹងធើ ដំណាក់កាល ២០២៥ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងរបាយការណ៍របស់ការិយាល័យនៃគណៈកម្មាធិការបក្សទីក្រុង អំពីគោលការណ៍ ផ្ទេរនូវហេដ្ឋារចនាសម្ព័ន្ធអគារ និងដីដែលសេសសល់នៅលើភូមិឋានទីក្រុងកឹងធើ ខេត្តហូវយ៉ាង (ចាស់) ខេត្តសុកត្រាំង (ចាស់) ក្រោយពីរៀបចំគណៈកម្មាធិការប្រជាជនទីក្រុងគ្រប់គ្រង និងដោះស្រាយ។
ទន្ទឹមនឹងនោះ ផ្តល់យោបល់លើរបាយការណ៍របស់គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង៖ របាយការណ៍ស្នើសូមយោបល់អំពីការដាក់ឱ្យប្រើសេចក្តីសម្រេចចិត្តកំណត់គោលនយោបាយឧបត្ថម្ភ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកនៅក្នុងអង្គភាពរដ្ឋបាលថ្នាក់ខេត្ត មកបំពេញការងារនៅមជ្ឈមណ្ឌលរដ្ឋបាលនៃអង្គភាពរដ្ឋបាលថ្នាក់ឃុំ ចំណុះទីក្រុងកឹងធើ ក្រោយពីរៀបចំអង្គភាពរដ្ឋបាល; របាយការណ៍ស្នើវិនិយោគគម្រោងទប់ស្កាត់ទឹកជន់លិច ការស្រុតបាក់ដី និងកែលម្អទីក្រុងនៅតំបន់មជ្ឈមណ្ឌលទីក្រុង; របាយការណ៍ស្នើយោបល់យល់ព្រមទីតាំងដី គម្រោងផែនការកសាងជំរុំប៉ូលិសសមុទ្រនៅឃុំញើងមី; របាយការណ៍ស្នើយោបល់អំពីទិសដៅផ្លូវគម្រោងវិនិយោគកសាងផ្លូវល្បឿនលឿន CT.៣៣ (ទីក្រុងហូជីមិញ – តៀងយ៉ាង – បេនត្រែ – ត្រាវិញ – សុកត្រាំង) កំណាត់ផ្លូវឆ្លងកាត់ភូមិឋានទីក្រុងកឹងធើ។
គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ក៏បានពិភាក្សានិងផ្តល់យោបល់លើរបាយការណ៍ដែលគណៈចាត់តាំងនៃគណៈកម្មាធិការបក្សទីក្រុងលើកជូន។
| ថ្លែងនៅក្នុងកិច្ចប្រជុំនេះ សមាជិកទាំងឡាយក្នុងគណៈអចិន្ត្រៃយ៍ប្រចាំការនៃគណៈកម្មាធិការបក្សទីក្រុង បានឯកភាពនូវគោលការណ៍ដែលបានលើកឡើងក្នុងរបាយការណ៍។ សំណូមពរស្ថាប័នរៀបចំពង្រាង ធ្វើសេនាធិការត្រួតពិនិត្យផ្ទៀងផ្ទាត់ ត្រៀមបម្រុងឱ្យបានហ្មត់ចត់ ធានាសេចក្តីសម្រេចចិត្ត គម្រោង ផែនការ និងសេចក្តីកំណត់ពេលដាក់ឱ្យប្រើត្រឹមត្រូវតាមសេចក្តីកំណត់ និងមានលទ្ធភាពក្នុងការអនុវត្តបាន។ គប្បីច្បាមសេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងបក្ខភាគទីក្រុង លើកទី១ អាណត្តិកាល ២០២៥ - ២០៣០ និងតម្រូវការអភិវឌ្ឍរបស់ទីក្រុង ដោះស្រាយឱ្យបានទាន់ពេលវេលានូវបញ្ហាជាក់ស្តែង ដែលបានលើកឡើងដើម្បីធ្វើសេចក្តីពង្រាង។ ប្រគល់ឱ្យគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការបក្ស សាលានយោបាយទីក្រុង ការិយាល័យនៃគណៈកម្មាធិការបក្សទីក្រុង គណៈកម្មាធិការបក្សនៃគណៈកម្មាធិការប្រជាជនទីក្រុង ចង្អុលការអង្គភាពជាប់ពាក់ព័ន្ធទទួលយកយោបល់របស់អ្នកតំណាងនៅក្នុងកិច្ចប្រជុំ ដើម្បីសម្រេចរួចរាល់ពង្រាងសេចក្តីសម្រេចចិត្ត គម្រោង ផែនការ សេចក្តីកំណត់មុនពេលលើកជូនគណៈកម្មាធិការបក្សទីក្រុងចុះហត្ថលេខាដាក់ឱ្យប្រើ...៕ |
អាញយុង - វិមាន