ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2026 - 10:21

នារី​កឹង​ធើ​ធ្វើ​តាម​បណ្តាំ​របស់​អ៊ំ 

ដើម្បី​អប​អរ​សា​ទរ​ខួប​អនុស្សាវ​រីយ៍​លើក​ទី ១៣៦​ឆ្នាំ ទិវា​បុណ្យ​ខួប​កំ​ណើត​លោក​ប្រ​ធាន​ហូ​ជី​មិញ (ថ្ងៃ​ទី​១៩ ខែ​ឧសភា) សមា​គម​សហ​ព័ន្ធ​នារី​គ្រប់​លំ​ដាប់​ថ្នាក់​នៅ​ទី​ក្រុង​កឹង​ធើ បាន​និង​កំ​ពុង​ធ្វើ​ឱ្យ​ជាក់​ស្តែង​នូវ​ការ​រៀន​សូត្រ និង​ធ្វើ​តាម​គំរូ​របស់អ៊ំ តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែង​នា​នា​ក្នុង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ។ តាម​រយៈ​បណ្តា​ទម្រង់ និង​ការ​ងារ​ដ៏​មាន​អត្ថ​ន័យ សតិ​អា​រម្មណ៍ សីល​ធម៌ និង​ឥរិ​យា​បថ​របស់​អ៊ំ​កាន់​តែ​ជិត​ដិត និង​បង្ក​ការ​រីក​សាយ​ភាយ​យ៉ាង​ខ្លាំង​ក្លា​ក្នុង​សហ​គមន៍ និង​ក្នុង​ចំ​ណោម​សមា​ជិកា​នា​រី។

តំ​ណាង​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​វី​ថាញ​១ រួម​ជា​មួយ​សប្បុ​រស​ជន ឧបត្ថម្ភ​ថវិកា ១០ លាន​ដុង ជូន​គ្រួ​សារ​បង​ស្រី ង្វៀង​ធី​គីម​ស្វៀង (ទី២ ពី​ស្តាំ)។

សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​កើ-ដ បាន​បង្ហាញ​ទម្រង់ "ចង្រ្កាន​បាយ​មេត្តា​ធម៌"  នៅ​មន្ទីរ​ពេទ្យ​យោ​ធា​និង​ប្រ​ជា​ជន ដោយ​មាន ១០ ក្រុម​ដាំ​ស្ល​ផ្លាស់​វេន​គ្នា។ ជា​រៀង​រាល់​ថ្ងៃ ចង្រ្កាន​បាយ​នេះ​បម្រើ​អា​ហារ​ពី ១៥០ ដល់ ២០០ ចំ​ណែក​ដោយ​ឥត​គិត​ថ្លៃ។ ក្នុង​នោះ ពេល​ព្រឹក​មាន​ចែក​បបរ ពេល​ថ្ងៃ​ត្រង់​មាន​ចែក​បាយ​ជូន​ដល់​អ្នក​ជំ​ងឺ និង​ប្រ​ជា​ជន​ដែល​មាន​ជីវ​ភាព​លំ​បាក។ លោក​ស្រី លី​ធី​ញាញ់ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​កើ-ដ បាន​ឱ្យ​ដឹង៖ "ទម្រង់​នេះ​មាន​អត្ថ​ន័យ​ជាក់​ស្តែង​ណាស់។ យើង​ខ្ញុំ​រៀន​សូត្រ​តាម​គំរូ​របស់​អ៊ំ ថែ​ទាំ​និង​គិត​គូរ​ដល់​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​ដោយ​ប្រ​ការ​ដ៏​សា​មញ្ញ និង​ជិត​ដិត​បំ​ផុត"។ 

នៅ​ឃុំ​វិញ​វៀង សមា​គម​សហ​ព័ន្ធ​នារី​ឃុំ បាន​សហ​ការ​ជា​មួយ​មណ្ឌល​សុខា​ភិ​បាល​ឃុំ បាន​បង្ហាញ​ទម្រង់ "ចល​នា​គូប្តី​ប្រ​ពន្ធ​សម្រាល​កូន​ឱ្យ​បាន​គ្រប់ ២ នាក់ មុន​អា​យុ ៣០ ឆ្នាំ"។ អនុវត្ត​ទម្រង់​នេះ កម្មា​ភិ​បាល​ទាំង​ឡាយ​បាន​ជម្រុញ​ការ​ផ្សព្វ​ផ្សាយ​អំ​ពី​សុខ​ភាព​បន្ត​ពូជ បំ​ណិន​ធ្វើ​ជា​មា​តា​បិ​តា អប់រំ​មុន​អា​ពាហ៍​ពិ​ពាហ៍ បង្ការ​និង​ទប់​ស្កាត់​អំ​ពើ​ហិង្សា​ក្នុង​គ្រួ​សារ និង​អំ​ពើ​ហិង្សា​លើ​កុមារ...។ តាម​រយៈ​នោះ ជួយ​ឱ្យ​នារី​មាន​ភាព​ម្ចាស់​ការ​ជាង​ក្នុង​ការ​ថែ​ទាំ​ខ្លួន និង​កសាង​គ្រួ​សារ​សុភ​មង្គល។ ទន្ទឹម​នឹង​នោះ សមា​គម​សហ​ព័ន្ធ​នារី​ឃុំ ក៏​បាន​ចាត់​តាំង​ប្រ​គល់​អំ​ណោយ​ចំ​នួន ៨០ ចំ​ណែក ដែល​មាន​តម្លៃ​សរុប ២៤ លាន​ដុង ជូន​ដល់​សមា​ជិកា និង​នា​រីដែល​មាន​ជីវ​ភាព​លំ​បាក។

លោក​ស្រី ដង​ធីគីម​គ្វៀន ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​វិញ​វៀង បាន​ចែក​រំ​លែក៖ "តាម​រយៈ​ការ​អនុ​វត្ត​ទម្រង់​នេះ យើង​ខ្ញុំ​មិន​ត្រឹម​តែ​សំ​ដៅ​អនុវត្ត​គោល​នយោ​បាយ​ប្រ​ជា​សាស្ត្រ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ឆ្ពោះ​ទៅ​រក​គោល​ដៅ​ដ៏​វែង​ឆ្ងាយ​ជាង​នេះទៀត​ផង។ រៀន​សូត្រ​តាម​អ៊ំ យើង​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​និង​គិត​គូរ​ដល់​ជីវ​ភាព​របស់​សមា​ជិកា​នារី និង​ប្រ​ជា​ជន ដោយ​ប្រ​ការ​ជាក់​ស្តែង​បំ​ផុត។ នៅ​ពេល​គ្រួ​សារ​នី​មួយៗ​មាន​សុភ​មង្គល ទើប​សង្គម​អាច​រីក​ចម្រើន​ប្រ​កប​ដោយ​ចីរ​ភាព"។ 

សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​វី​ថាញ់១ បាន​សហ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​រណ​សិរ្សមាតុ​ភូមិ​វៀត​ណាម​ឃុំ ប្រ​គល់​ថវិ​កា​ពី​មូល​និធិ "ធៀន​តឹម"  ដើម្បី​ឧបត្ថម្ភ​ដល់​គ្រួ​សារ​ក្រី​ក្រ​ចំ​នួន ២ គ្រួ​សារ ទឹក​ប្រាក់​សរុប ២០ លាន​ដុង។ បង​ស្រី ង្វៀង​ធី​គីម​ស្វៀង នៅ​ភូមិ ៤A បាន​សម្តែង​ការ​ត្រេក​អរ៖ "នាង​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិ​កា ១០ លាន​ដុង។ អា​ស្រ័យ​ហេតុ​នេះ គ្រួ​សារ​នាង​ខ្ញុំ​មាន​លក្ខ​ខណ្ឌ​បន្ថែម​ទៀត​ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព និង​បន្ត​ចិញ្ចឹម​កូនៗ​ទាំង ៤ នាក់​ឱ្យ​បាន​ទៅ​រៀន​សូត្រ"។

លោក​ស្រី ទ្រឿង​ងុក​មិញ ប្រ​ធាន​សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​វី​ថាញ់១ បាន​ឱ្យ​ដឹងបន្ថែម៖ "នា​ពេល​ខាង​មុខ ក្នុង​ឱកាស​ទិវា​ខួប​កំ​ណើត​អ៊ំ សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​នឹង​ចលនា​ក្នុង​សង្គម ចាត់​តាំង​បង្ហាញ​ទម្រង់ "ល្វែង​ទំ​និញ​សូន្យ​ដុង" ដើម្បី​ឧបត្ថម្ភ​សមា​ជិកា និង​នារី​ដែល​មាន​ស្ថាន​ភាព​លំ​បាក។ នេះ​ជា​សកម្ម​ភាពសុខុ​មាល​ភាព​សង្គម ពង្រីក​ស្មារ​តី "ជួយ​គ្នា​ទៅ​វិញទៅ​មក" និង "ជួយ​គ្នា​ក្នុង​គ្រា​ក្រ" របស់​សមា​គម​សហ​ព័ន្ធ​នារី​ឃុំ។ ទន្ទឹម​នឹង​នោះ សមា​គម​នឹង​បង្ហាញ​ទម្រង់ "៥ គ្មាន ៣ ស្អាត ៣ សុខ​សាន្ត" នៅ​ភូមិ​ចំ​នួន ២"។

ដោយ​សកម្ម​ភាព​ជាក់​ស្តែង​និង​មាន​អត្ថ​ន័យ​ដើម្បី​សហ​គមន៍​នារី​កឹង​ធើ​បាន​ថ្វាយ​ជូន​លោក​អ៊ំ​នូវ "បាច់​ផ្កា"  ដ៏​ស្រស់​បំ​ព្រង​បំ​ផុត។ ប្រ​ការ​នេះ​មិន​ត្រឹម​តែ​អំ​ណះអំ​ណាង​ពី​ទឹក​ចិត្ត​មេត្តា​ធម៌​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​គូស​បង្ហាញ​យ៉ាង​ច្បាស់​នូវ​រូប​ភាព​របស់​នារី​សម័យ​ទំ​នើប មាន​ទឹក​ចិត្ត​សប្បុ​រស ទទួល​ខុស​ត្រូវ ស្វា​ហាប់ និង​តែង​តែ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​សហ​គមន៍៕

កាវ​អ្វាញ់ - ចន្ថា

ចែករំលែកអត្ថបទ