សមាគមពុទ្ធសាសនាវៀតណាមខេត្តវិញឡុង ទើបតែចាត់តាំងមហាសន្និបាតតំណាងពុទ្ធសាសនាលើកទី ១ អាណត្តិកាល ២០២៦ - ២០៣១។ មហាសន្និបាតនេះ មានការអញ្ជើញចូលរួមពីសមមិត្ត ប៊ុយវ៉ាំងងីម សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស និងជាអនុប្រធានគណៈកម្មាធិការកិច្ចការផ្ទៃក្នុងមជ្ឈិម សមមិត្ត ត្រឹងវ៉ាំងឡូវ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូតំណាងរដ្ឋសភាវៀតណាម នីតិកាលទី ១៦ អង្គភាពខេត្តវិញឡុង ព្រមទាំងតំណាងបណ្តាក្រសួង ស្ថាប័នមជ្ឈិម គណៈសាសនារដ្ឋាភិបាល និងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈ ផ្នែកភូមិភាគ។



ថ្នាក់ដឹកនាំ និងតំណាងចូលរួមមហាសន្និបាត។
ចំពោះសមាគមពុទ្ធសាសនាវៀតណាម មានព្រះឧបជ្ឈាយ៍ ធិតទៀងញ៉ើង ព្រះមហាសុធម្មាធិបតីរងក្រុមប្រឹក្សាវិន័យធរ ប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម ព្រះឧបជ្ឈាយ៍ ធិតយ៉ាកយើយ អនុលេខាធិការក្រុមប្រឹក្សាវិន័យធរ ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមពុទ្ធសាសនាវៀតណាម និងជាប្រធានគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តវិញឡុង ព្រមទាំងព្រះសង្ឃ និងតំណាងជិត ១.០០០ អង្គនិងរូប។ ក្នុងនោះ មានតំណាងពេញសិទ្ធិចំនួន ៦០០ អង្គនិងរូប ជាសមាជិកគណៈអភិបាល ព្រះចៅអធិការបណ្តាវត្ត និងពុទ្ធសាសនិកជនឆ្នើមទាំងឡាយ។ មហាសន្និបាតបានវាយតម្លៃចំពោះលទ្ធផលការងារពុទ្ធសាសនាក្នុងអាណត្តិកាលកន្លង ព្រមទាំងដាក់ចេញទិសដៅសកម្មភាពសម្រាប់អាណត្តិកាល ២០២៦ - ២០៣១ ជាមួយនឹងទិសដៅបន្តពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ បង្កើនស្មារតីសុខរួបរួម កសាងអង្គការសមាគមកាន់តែរឹងមាំ សកម្មភាពប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ក្នុងដំណាក់កាលថ្មី។

គណៈប្រតិបត្តិការនិងគណៈប្រចាំការសមាគមអាណត្តិកាល ២០២៦ - ២០៣០ ចេញបង្ហាញមុខមហាសន្និបាតនិងថតរូបជាមួយតំណាងចូលរួម។
ថ្លែងការណ៍ទទួលភារកិច្ច ព្រះឧបជ្ឈាយ៍ ថាច់សុខសាន្ត បានបញ្ជាក់ គណៈអភិបាលអាណត្តិថ្មីនឹងបន្តពង្រីកសមិទ្ធផលដែលសម្រេចបាន បង្កើនកិច្ចការពុទ្ធសាសនា ជំរុញសកម្មភាពសុខុមាលភាពសង្គម និងធ្វើឱ្យរីកសាយភាយស្មារតី "ប្រតិបត្តិល្អការងារសាសនា អនុវត្តល្អការងារសង្គម" រួមចំណែកកសាងមាតុភូមិវិញឡុងឱ្យកាន់តែរីកចម្រើន។
| ថ្លែងការណ៍ក្នុងមហាសន្និបាត លេខាគណៈកម្មាធិការបក្សខេត្ត ត្រឹងវ៉ាំងឡូវ បានកត់សម្គាល់ និងស្ងើចសរសើរចំពោះការរួមចំណែកយ៉ាងសកម្មរបស់ព្រះសង្ឃ និងពុទ្ធសាសនិកជនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ការថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងការពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។ ទន្ទឹមនឹងនោះ លោកបានសំណូមពរឱ្យគណៈអភិបាលសមាគមពុទ្ធសាសនាខេត្ត បន្តចលនាព្រះសង្ឃ និងពុទ្ធសាសនិកជន អនុវត្តល្អនូវគោលការណ៍របស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងសកម្មភាពសុខុមាលភាពសង្គម៕ |
ស៊ើងម៉ាល័យ - ថាច់ធី