ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

13/05/2026 - 22:18

ការ​អនុ​វត្ត​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់៖ ទោះ​នៅ​លំ​បាក ប៉ុន្តែ​បាន​បង្រួម​និង​មាន​ប្រ​សិទ្ធ​ភាព 

ការ​អនុ​វត្ត​ទម្រង់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ ២ ថ្នាក់ នៅ​ទី​ក្រុង​កឹង​ធើ ជំ​ហាន​ដំ​បូង​បាន​កត់​សម្គាល់​មាន​លទ្ធ​ផល​វិជ្ជ​មាន​ជា​ច្រើន រួម​ចំ​ណែក​ធ្វើ​ឱ្យ​ប្រ​សើរ​ការ​គ្រប់​គ្រង​និង​ដឹក​នាំ ព្រម​ទាំង​បង្កើន​គុណ​ភាព​នៃ​ការ​បម្រើ​ប្រ​ជា​ជន។ ទោះ​ជា​យ៉ាង​ណា រដ្ឋ​អំ​ណាច​គ្រប់​លំ​ដាប់​ថ្នាក់ ពិ​សេស​គឺ​ថ្នាក់​ឃុំ នៅ​តែ​ប្រ​ឈម​នឹង​ការ​លំ​បាក​មួយ​ចំ​នួន ដូច​ជា មូល​ដ្ឋាន​សម្ភារ ការ​ខ្វះ​បុគ្គ​លិក​និង​បញ្ហា​ផ្សេងៗ ដែល​ត្រូវ​ការ​ដំ​ណោះ​ស្រាយ​ឱ្យ​បាន​ឆាប់​រហ័ស។

ដំ​ណើរ​ការ​រលូន និង​មាន​ប្រ​សិទ្ធ​ភាព

តាម​របាយ​ការណ៍​របស់​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ មុន​ពេល​រៀប​ចំ​ស្ថា​ប័ន​ឡើង​វិញ ទី​ក្រុង​មាន​ស្ថា​ប័ន​ជំ​នាញ​ថ្នាក់​ខេត្ត​ចំ​នួន ៣៩ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ចំ​នួន ៣ និង​អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ចំ​នួន ១.៤៧៥។ បច្ចុប្បន្ន ទី​ក្រុង​នៅ​សល់​ស្ថា​ប័ន​ជំ​នាញ​ចំ​នួន ១៤ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ថ្នាក់​ទី​ក្រុង​ចំ​នួន ១ មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ថ្នាក់​ឃុំ​ចំ​នួន ១០៣ និង​អង្គ​ភាព​បម្រើ​បុព្វ​ហេតុ​រដ្ឋ​ចំ​នួន ១.៤៩៤ (រួម​មាន អង្គ​ភាព​ថ្នាក់​ទី​ក្រុង​ចំ​នួន ២៣៨ និង​អង្គ​ភាព​ថ្នាក់​ឃុំ​ចំ​នួន ១.២៥៦)។ បន្ទាប់​ពី​ការ​រៀប​ចំ​ឡើង​វិញ ចំ​ណុច​កណ្ដាល​មួយ​ចំ​នួន​ត្រូវ​បាន​កាត់​បន្ថយ កាត់​បន្ថយ​ចំ​នួន​កម្មា​ភិ​បាល​កាន់​តំ​ណែង​ដឹក​នាំ​និង​គ្រប់​គ្រង ខណៈ​ការ​ទទួល​និង​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​ធា​នា​ដំ​ណើរ​ការ​យ៉ាង​រលូន និង​មាន​ប្រ​សិទ្ធ​ភាព។

ទី​ក្រុង​កឹង​ធើ កំ​ពុង​ផ្តោត​លើ​ការ​វិ​និ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌី​ជី​ថល ដើម្បី​ធា​នា​ដំ​ណើរ​ការ​រដ្ឋ​បាល​ភូមិ​ភាគ ២ ថ្នាក់ ប្រ​ព្រឹត្ត​ទៅ​ដោយ​រលូន​និង​មាន​ប្រ​សិទ្ធ​ភាព។ រូប​ថត៖ ប្រ​ជា​ជន​កំ​ពុង​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​ទី​ក្រុង​កឹង​ធើ។

តាម​ប្រ​សាសន៍​លោក ប៊ូយ​ហ្វាង​លីម នា​យក​រង​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ ប្រ​ព័ន្ធ​ព័ត៌​មាន​សម្រាប់​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល​របស់​ទី​ក្រុង បាន​ដំ​ណើរ​ការ​មាន​ស្ថិរ​ភាព ធា​នា​ការ​ទទួល​និង​ដោះ​ស្រាយ​សំ​ណុំ​ឯក​សារ​របស់​ប្រ​ជា​ជន​បាន​យ៉ាង​ល្អ។ ការ​រួម​បញ្ចូល​និង​តភ្ជាប់​ប្រ​ព័ន្ធ​ព័ត៌​មាន​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល ជា​មួយ​ច្រក​ទ្វារ​សេ​វា​រដ្ឋ​ថ្នាក់​ជាតិ​បាន​អនុ​វត្ត​ព្រមៗ​គ្នា។ ជា​លទ្ធ​ផល នីតិ​វិធី​រដ្ឋ​បាល​ទាំង​អស់​ដែល​មាន​លក្ខ​ខណ្ឌ​គ្រប់​គ្រាន់ បាន​ផ្តល់​ជា​សេវា​រដ្ឋ​តាម​ប្រ​ព័ន្ធ​អន​ឡាញ។ អត្រា​ឯក​សារ​អន​ឡាញ គិត​ត្រឹម​ខែ​មេ​សា ឆ្នាំ​២០២៦ សម្រេច​បាន ៩៣,​៧៣%; ខណៈ​អត្រា​ឌី​ជី​ថ​លូប​នីយ​កម្ម​ឯក​សារ លទ្ធ​ផល​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល និង​ការ​ផ្តល់​លទ្ធ​ផល​អេ​ឡិច​ត្រូ​និក សម្រេច​បាន ៩៥,​១២% (ភាគ​កម្រិត​ទាំង​នេះ​សុទ្ធ​តែ​កើន​ឡើង បើ​ប្រៀប​ធៀប​នឹង​មុន​ពេល​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​ថ្នាក់​ខេត្ត និង​ថ្នាក់​ឃុំ​ឡើង​វិញ)។ កម្រិត​ពេញ​ចិត្ត​អំ​ពី​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ក្នុង​ការ​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល សម្រេច​បាន ៩៥,​៥៧% លើស​ភាគ​កម្រិត​ដែល​រដ្ឋា​ភិ​បាល​បាន​ប្រ​គល់។

លោក​ង៉ោ​អាញ់​តិន នា​យក​មន្ទីរ​វិទ្យា​សាស្ត្រ​និង​បច្ចេក​វិទ្យា​ទី​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “មន្ទីរ​បាន​ធ្វើ​សេ​នា​ធិ​ការ​ជូន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​វិនិ​យោគ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន និង​បន្ត​កែ​លម្អ​ជា​បន្ត​បន្ទាប់ ដើម្បី​ធា​នា​ដំ​ណើរ​ការ​មាន​ប្រ​សិទ្ធ​ភាព​និង​រលូន​បណ្តា​ប្រ​ព័ន្ធ​ព័ត៌​មាន​ចង្អុល​ការ​និង​ដឹក​នាំ ចាប់​ពី​ថ្នាក់​ទី​ក្រុង​រហូត​ដល់​មូល​ដ្ឋាន។ នៅ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ ការ​វិនិ​យោគ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន និង​បំ​ពាក់​សម្ភារៈ​ធ្វើ​ការ​ ដូច​ជា កំ​ព្យូ​ទ័រ បណ្តាញ​អ៊ីន​ធឺ​ណិត ឧប​ករណ៍​ចុះ​ហត្ថ​លេ​ខា​ឌី​ជី​ថល​ជា​ដើម ។ល។ បាន​អនុ​វត្ត​ព្រមៗ​គ្នា បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មា​ភិ​បាល​និង​បុគ្គ​លិក​បំ​ពេញ​ភារ​កិច្ច​លើ​បរិ​ស្ថាន​អេ​ឡិច​ត្រូ​និក”។

ភូមិ​ភាគ​នា​នា​កំ​ពុង​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល ដើម្បី​ធ្វើ​ទំ​នើប​កម្ម​ខឿន​រដ្ឋ​បាល បង្កើន​គុណ​ភាព​បម្រើ​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម។ ជាក់​ស្តែង សង្កាត់​និញ​កេវ បាន​សហ​ការ​ជា​មួយ VNPT កឹង​ធើ អនុ​វត្ត​សាក​ល្បង​កម្ម​វិធី​បច្ចេក​វិទ្យា​ឌី​ជី​ថល ក្នុង​សកម្ម​ភាព​គ្រប់​គ្រង​និង​ដឹក​នាំ។ តាម​រយៈ​នោះ បាន​វិនិ​យោគ​ដំ​ឡើង​ឧប​ករណ៍ Kiosk ឆ្លាត​វៃ នៅ​មជ្ឈ​មណ្ឌល​បម្រើ​សេ​វា​រដ្ឋ​បាល​រដ្ឋ​សង្កាត់ ជំ​នួយ​ការ​សប្ប​និម្មិត (ជួយ​កម្មា​ភិ​បាល​អនុ​វត្ត​ភារ​កិច្ច​លើ​បរិ​ស្ថាន​អេ​ឡិច​ត្រូ​និក) ឧប​ករណ៍​បំ​ពង​សំ​ឡេង​ឆ្លាត​វៃ (បញ្ជា​ឆ្លាត​វៃ​តាម​រយៈ​ប្រ​ព័ន្ធ​សេ​វា ៤G) និង​កម្ម​វិធី “អប់រំ​ឌី​ជី​ថល” “ពល​រដ្ឋ​ឌី​ជី​ថល” ដើម្បី​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​លើ​វិស័យ​នា​នា។

បញ្ហា​ប្រ​ឈម និង​ការ​លំ​បាក

នៅ​ក្នុង​សន្និ​បាត​បូក​សរុប​បណ្ដោះ​អា​សន្ន រយៈ​ពេល ១ ឆ្នាំ អនុ​វត្ត​ការ​រៀប​ចំ​អង្គ​ភាព​រដ្ឋ​បាល​គ្រប់​លំ​ដាប់​ថ្នាក់ និង​សកម្ម​ភាព​របស់​រដ្ឋ​បាល​ភូមិ​ភាគ ២ ថ្នាក់ លោក​ប៊ូយ​ហ្វាង​លីម នា​យក​រង​មន្ទីរ​មហា​ផ្ទៃ​ទី​ក្រុង​កឹង​ធើ បាន​ឱ្យ​ដឹង បន្ទាប់​ពី​រៀប​ចំ​រដ្ឋ​បាល​ភូមិ​ភាគ ២ ថ្នាក់ បាន​កើត​មាន​បញ្ហា​និង​ការ​លំ​បាក​ជា​ច្រើន។ ក្នុង​នោះ មាន​ការ​លំ​បាក ៣ ក្រុម រួម​មាន៖ យន្ត​ការ​គោល​នយោ​បាយ​ពាក់​ព័ន្ធ​នឹង​ប្រាក់​បៀ​វត្ស និង​ប្រាក់​ឧបត្ថម្ភ​សម្រាប់​កម្មា​ភិ​បាល​ថ្នាក់​ឃុំ​មាន​កម្រិត​ទាប បើ​ប្រៀប​ធៀប​នឹង​តម្រូវ​ការ​អនុ​វត្ត​ភារ​កិច្ច​ការ​ងារ។ កង​ជួរ​កម្មា​ភិបាល​និង​បុគ្គ​លិក រង​សម្ពាធ​ខ្ពស់​ដោយ​បរិ​មាណ​ការ​ងារ​ច្រើន គុណ​ភាព​កម្មា​ភិ​បាល​មិន​ទាន់​ស្មើ​គ្នា និង​ខ្វះ​ធន​ធាន​មនុស្ស ពី​ជំ​នាញ​វិជ្ជា​ជីវៈ។ ហេ​ដ្ឋា​រចនា​សម្ព័ន្ធ បច្ចេក​វិទ្យា​ព័ត៌​មាន និង​ទិន្ន​ន័យ​មិន​ទាន់​ព្រមៗ​គ្នា។

យោង​តាម​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​សង្កាត់​វី​ថាញ សង្កាត់​នៅ​ខ្វះ​បុគ្គ​លិក​ជំ​នាញ​ផ្នែក​សុខា​ភិ​បាល បច្ចេក​វិទ្យា​ព័ត៌​មាន និង​អប់​រំ។ ដូច្នេះ ត្រូវ​រៀប​ចំ​កម្មា​ភិ​បាល​ដែល​មាន​ជំ​នាញ​ផ្សេង​មក​បំ​ពេញ​ភារ​កិច្ច​ជំ​នួស នេះ​អាច​ប៉ះ​ពាល់​មួយ​ផ្នែក​ដល់​គុណ​ភាព​និង​វឌ្ឍន​ភាព​នៃ​ការ​ធ្វើ​សេ​នា​ធិ​ការ​និង​អនុ​វត្ត​ការ​ងារ។ ឃុំ សង្កាត់​មួយ​ចំ​នួន​ក៏​បាន​លើក​ឡើង​អំ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​បណ្តាញ និង​ប្រ​ព័ន្ធ​ព័ត៌​មាន​ដោះ​ស្រាយ​នីតិ​វិធី​រដ្ឋ​បាល ពេល​ខ្លះ​នៅ​តែ​មាន​ស្ថាន​ភាព “កក​ស្ទះ” បណ្តាញ​ទិន្ន​ន័យ​មិន​ទាន់​ព្រមៗ​គ្នា បុគ្គ​លិក​ត្រូវ​ដោះ​ស្រាយ​ការ​ងារ​ដោយ​ដៃ និង​ធ្វើ​បច្ចុប្បន្ន​ភាព​ក្នុង​កម្ម​វិធី​ផង ត្រូវ​ចំ​ណាយ​ពេល​ច្រើន។

លោក​ទ្រឿង​កាញ់​ត្វៀង ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​វាយ​តម្លៃ​ដោយ​ត្រង់​ទៅ​លើ​បញ្ហា​ខ្វះ​ខាត អន់​ថយ​ក្នុង​ការ​រៀប​ចំ​រដ្ឋ​បាល​ភូមិ​ភាគ ២ ថ្នាក់​ថា៖ សមត្ថ​ភាព​ជំ​នាញ​វិជ្ជា​ជីវៈ​របស់​កម្មា​ភិ​បាល​និង​បុគ្គ​លិក​មួយ​ចំ​នួន​នៅ​ថ្នាក់​មូល​ដ្ឋាន មិន​ទាន់​ឆ្លើយ​តប​បាន​ពេញ​លេញ​ទៅ​តាម​តម្រូវ​ការ​ភារ​កិច្ច​ក្នុង​បរិ​ការណ៍​ថ្មី​នៅ​ឡើយ។ ហេដ្ឋា​រចនា​សម្ព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​មូល​ដ្ឋាន​ទិន្ន​ន័យ ក៏​នៅ​មិន​ទាន់​មាន​ភាព​ស្រប​គ្នា ខណៈ​ប្រ​ព័ន្ធ​កម្ម​វិធី​មួយ​ចំ​នួន​មិន​ទាន់​តភ្ជាប់​គ្នា​បាន​ពេញ​លេញ ជះ​ឥទ្ធិ​ពល​ដល់​ប្រ​សិទ្ធ​ភាព​នៃ​ការ​ដោះ​ស្រាយ​ការ​ងារ។

ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ បាន​សំ​ណូម​ពរ​ឱ្យ​បន្ត​ពង្រឹង​និង​រៀបចំ​ចំ​នួន​កា​រិយា​ល័យ​ជំ​នាញ​ចំ​ណុះ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ថ្នាក់​ឃុំ; ផ្តុំ​កម្លាំង​លើក​កម្ពស់​គុណ​ភាព​កង​ជួរ​កម្មា​ភិបាល បុគ្គ​លិក អ្នក​រដ្ឋ​ការ​ថ្នាក់​ឃុំ ជា​សំ​ខាន់​អំ​ពី​សមត្ថ​ភាព​ក្នុង​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល; ជំ​រុញ​ការ​កែ​ទម្រង់​រដ្ឋ​បាល ភ្ជាប់​ជា​មួយ​ការ​ផ្លាស់​ប្ដូរ​ឌី​ជី​ថល​លើ​គ្រប់​វិស័យ; ធ្វើ​ឱ្យ​សុក្រឹត​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌី​ជី​ថល​និង​មូល​ដ្ឋាន​ទិន្ន​ន័យ​ប្រើ​រួម; ព្រម​ទាំង​កសាង​ខឿន​រដ្ឋ​បាល​បើក​ចំ​ហ ​តម្លា​ភាព ទំ​នើប ដោយ​យក​ប្រ​ជា​ជន​និង​អា​ជីវ​កម្ម​ជា​ស្នូល​ក្នុង​ការ​បម្រើ៕

ប្រ​ភព៖ baocantho.com.vn -ប្រែ​សម្រួល៖ ពេជ្រ​សឿន

ចែករំលែកអត្ថបទ