ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2026 - 22:24

រៀន​សូត្រ​តាម​អ៊ំ គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​ចាប់​ពី​មូល​ដ្ឋាន 

ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ ភូមិ​ភាគ​ជា​ច្រើន​នៅ​ទី​ក្រុង​កឹង​ធើ បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​តាម​រយៈ​ការ​ងារ​ពិត​ប្រា​កដ គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន ជា​ពិ​សេស​គឺ​នៅ​តំ​បន់​ជនជាតិ​ភាគ​តិច រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ ស្មារតី​ជូន​ប្រ​ជា​ជន។

រៀន​សូត្រ​តាម​អ៊ំ យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន។

កាល​នៅ​មាន​ជី​វិត​ លោក​ប្រ​ធាន​ហូ​ជី​មិញ បាន​អះ​អាង​ថា៖ “ក្នុង​លម្ហ​អា​កាស​គ្មាន​អ្វី​មាន​តម្លៃ​ស្មើ​ប្រ​ជា​ជន​ទេ។ នៅ​លើ​លោក​នេះ គ្មាន​កម្លាំង​អ្វី​ស្មើ​កម្លាំង​សាម​គ្គីរបស់​ប្រ​ជា​ជន​ឡើយ”។ ឧត្តម​គតិ​នេះ​នៅ​តែ​បន្ត​អនុវត្ត​យ៉ាង​ស៊ី​ជម្រៅ​ក្នុង​ការ​អនុ​វត្ត​ជាក់​ស្តែង ហើយ​ក្លាយ​ជា​ត្រី​វិស័យ​ដើម្បី​ភូមិ​ភាគ​នា​នា​អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​ដំ​ណោះ​ស្រាយ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន។

ពង្រីក​ការ​ផ្សព្វ​ផ្សាយ​ស្មារតី “យក​ប្រ​ជា​ជន​ជា​ធំ” រយៈ​ពេល​កន្លង ឃុំ​លិត​ហោយ​ធឿង បាន​អនុ​វត្ត​ដំ​ណោះ​ស្រាយ​ជាក់​ស្តែង​ព្រមៗ​គ្នា​ជា​ច្រើន ដើម្បី​គិត​គូរ​ជីវ​ភាព​របស់​ប្រ​ជា​ជន ក្នុង​នោះ​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​ ស្រូប​អត្រា​ជាង ៥០%  នៃ​ចំ​នួន​ប្រ​ជា​ជន​ទូ​ទាំង​ឃុំ ។

កំ​ណត់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​លើក​កម្ពស់​ជីវ​ភាព  ភូមិ​ភាគ​បង្ក​លក្ខណៈ​ដើម្បី​ប្រ​ជា​ជន​ខិត​ជិត​ប្រ​ភព​ទុន​អនុ​គ្រោះ ឧបត្ថម្ភ​ផ្លាស់​ប្តូរ​ការ​ផលិត ​ពង្រីក​ទម្រង់​រក​ស៊ី​សម​ស្រប។ អា​ស្រ័យ​ហេតុ​នោះ គ្រួ​សារ​ជា​ច្រើន ពិ​សេស​គឺ​ជន​រួម​ជាតិ​ខ្មែរ រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង ឈាន​ឡើង​ចាក​ផុត​ភាព​ក្រី​ក្រ​ប្រ​កបដោយ​ចីរ​ភាព។ ទម្រង់​ចិញ្ចឹម​សត្វ ដាំ​ដំ​ណាំ ចិញ្ចិម​ជល​ផល​ បាន​អនុ​វត្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព  រួម​ចំ​ណែក​ទាញ​យក​ផល​បាន​ល្អ​សក្តា​នុពល និង​ឧត្តម​ភាព​របស់​ភូមិ​ភាគ។

រួម​ជា​មួយ​នឹង​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច ការ​ងារ​គិត​គូរ​សុខុ​មាល​ភាព​សង្គម​តែង​បាន​យក​ចិត្ត​ទុក​ដាក់។ ឃុំ​បាន​ចាត់​តាំង​បណ្តា​សកម្ម​ភាព​សំ​ដៅ​ឧបត្ថម្ភ​ដល់​អ្នក​ក្រី​ក្រ គ្រួ​សារ​គោល​នយោ​បាយ អ្នក​មាន​ដែល​ស្ថាន​ភាព​លំ​បាក។ ពិ​សេស វិស័យ​អប់រំ​និង​សុខា​ភិ​បាល​មាន​ការ​ផ្លាស់​ប្តូរ​វិជ្ជ​មាន​ជា​ច្រើន។ កុមារ​នៅ​ក្នុង​អា​យុ​រៀន​សូត្រ បាន​បង្ក​លក្ខណៈ​សិក្សា​គ្រប់​គ្រាន់ បន្ថយ​អត្រា​បោះ​បង់​ការ​សិក្សា; ការ​ពិ​និត្យ ព្យា​បាល ផ្ដល់​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​បាន​រក្សា​បន្ត ពិ​សេស​ចំ​ពោះ​ជន​ជាតិ​ភាគ​តិច​និង​អ្នក​វ័យ​ចំ​ណាស់។

ចាត់​តាំង​កម្ម​វិធី​ពិ​និត្យ ព្យា​បាល ផ្ដល់​ឱសថ​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រ​ជា​ជន។

ទន្ទឹម​នឹង​នោះ ឃុំ​លិត​ហោយ​ធៀង​ថែម​ទាំង​ផ្តោត​លើ​ការ​អភិ​រក្ស​និង​ពង្រីក​អត្ត​សញ្ញាណ​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ បណ្ដា​ពិ​ធី​បុណ្យ សកម្ម​ភាព​វប្ប​ធម៌​បាន​ចាត់​តាំង​ឡើង​ត្រូវ​តាម​ទំ​នៀម​ទម្លាប់ រួម​ចំ​ណែក​ថែ​រក្សា​លក្ខណៈ​ប្រ​ពៃ​ណី ទន្ទឹម​នឹង​នោះ ពង្រឹង​ផែន​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ។

លោក​ថាច់​សយ –  ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​ហោយ​ទ្រុង ឱ្យ​ដឹង៖  “ការ​រៀន​សូត្រ និង​ធ្វើ​តាម​អ៊ុំ បាន​ធ្វើ​ឱ្យ​ជាក់​ស្តែង​តាម​រយៈ​ការ​ងារ​ជិត​ស្និទ្ធ ជាក់​ស្តែង ដូច​ជា​ចល​នា​ប្រ​ជា​ជន​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច រក្សា​អនា​ម័យ​បរិ​ស្ថាន គិត​គូរ​ដល់​គ្រួ​សារ​លំ​បាក។ អ្វី​ដែល​សំ​ខាន់​បំ​ផុត​នោះ​គឺ យើង​ត្រូវ​ជិត​ស្និទ្ធ​ប្រ​ជា​ជន យល់​ចិត្ត​ប្រ​ជា​ជន ដើម្បី​ឧបត្ថម្ភ​ទាន់​ពេល​នៅ​ពេល​ដែល​ប្រ​ជា​ជន​ត្រូវ​ការ”។

បន្ត​ស្មារតី​នោះ នៅ​សង្កាត់​ខាញ់​ហ្វា ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ បាន​បង្ហាញ​យ៉ាង​ច្បាស់​តាម​រយៈ​ស្មារតី​ទទួល​ខុស​ត្រូវ អា​កប្ប​កិរិ​យា​បម្រើ​ប្រ​ជា​ជន​របស់​កង​ជួរ​កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ។

សង្កាត់​ផ្តោត​សំ​ខាន់​ជំ​រុញ​កំ​ណែ​ទម្រង់​រដ្ឋ​បាល លើក​កម្ពស់​គុណ​ភាព​ដោះ​ស្រាយ​នីតិ​វិធី​ជូន​ប្រ​ជា​ជន តាម​ទិស​ដៅ​ឆាប់​រហ័ស​និង​ប្រ​សិទ្ធ​ភាព។ ការ​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ក្នុង​ការ​គ្រប់​គ្រង ប្រតិ​បត្តិ បាន​ពង្រឹង​ជួយ​ប្រ​ជា​ជន​ខិត​ជិត​និង​អនុ​វត្ត​នីតិ​វិធី​រដ្ឋ​បាល​ងាយ​ស្រួល។

ទន្ទឹម​នឹង​នោះ ការ​ងារ​សុខុ​មាល​ភាព​សង្គម​អនុ​វត្ត​ព្រមៗ​គ្នា ទាន់​ពេល​វេលា​និង​មាន​ប្រ​សិទ្ធ​ភាព។ សកម្ម​ភាព​គិត​គូរ​ជូន​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ក្បែរ​ក្រ គ្រួ​សារ​គោល​នយោ​បាយ​បាន​រក្សា​ជា​ប្រ​ចាំ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​ប្រ​ជា​ជន។ លេច​ធ្លោ​គឺ​សង្កាត់​បាន​សហ​ការ​ចាត់​តាំង​ពិ​ធី​បុណ្យ​ចូល​ឆ្នាំ​កង​ទ័ព – ប្រ​ជា​ជន អំ​ណរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ ២០២៦ ជា​មួយ​នឹង​សកម្ម​ភាព​ជាក់​ស្តែង និង​អត្ថ​ន័យ​ជា​ច្រើន រួម​ចំ​ណែក​រឹត​បន្តឹង​ចំ​ណង​សាមគ្គី​ភាព​រវាង​កង​ទ័ព –  ប្រ​ជា​ជន  សាយ​ភាយ​ស្មារ​តី ស្រ​ឡាញ់​រាប់​អាន​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​សហ​គមន៍។

តាម​លោក ឡេ​វ៉ាំង​តាម សមា​ជិក​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​បក្ស និង​ជា​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​សង្កាត់​ខាញ់​ហ្វា ឱ្យ​ដឹង៖  “យើង​ខ្ញុំ​បាន​កំ​ណត់​ច្បាស់​ថា យក​ការ​ពេញ​ចិត្ត​របស់​ប្រ​ជា​ជន​ធ្វើ​ជា​រង្វាស់​ប្រ​សិទ្ធ​ភាព​ការ​ងារ។ ដូច្នេះ កម្មា​ភិ​បាល អ្នក​រដ្ឋ​ការ​គ្រប់​រូប ត្រូវ​លត់​ដំ​នូវ​ចរិ​យា​មារ​យាទ​ជិត​ស្និទ្ធ​ប្រ​ជា​ជន ដោះ​ស្រាយ​តម្រូវ​ការ និង​សេចក្តី​ប្រាថ្នា​ចាំ​ចាច់​របស់​ប្រ​ជា​ជន​បាន​ទាន់​ពេល​វេលា”។

អាច​បញ្ជាក់​បាន​ថា ការ​រៀន​សូត្រ​និង​ធ្វើ​តាម​អ៊ំ​នៅ​នឹង​មូល​ដ្ឋាន មិន​មែន​ជា​ពាក្យ​ស្លោក​ទៀត​ឡើយ តែ​បាន​ក្លាយ​ជា​សកម្ម​ភាព​ជាក់​ស្តែង ពិត​ប្រា​កដ​ក្នុង​ការ​គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន។ នេះ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​សំ​ខាន់ រួម​ចំ​ណែក​ពង្រឹង​ទំ​នុក​ចិត្ត​របស់​ប្រ​ជា​ជន បង្ក​សន្ទុះ​ដើម្បី​ភូមិ​ភាគ​នា​នា​អភិ​វឌ្ឍ​យ៉ាង​ឆាប់​រហ័ស និង​ប្រ​កប​ដោយ​ចីរ​ភាព ស្រប​តាម​គោល​លំ​នាំ​របស់​មហា​សន្និ​បាត​តំ​ណាង​ទូ​ទាំង​ប្រ​ទេស លើក​ទី XIV របស់​បក្ស៖ "សាមគ្គី​ភាព - ប្រជា​ធិប​តេយ្យ - វិន័យ - លោត​ផ្លោះ - អភិ​វឌ្ឍន៍"៕

ហុង​ទើ - ទីទុយ

ចែករំលែកអត្ថបទ