ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

25/05/2026 - 10:03

អតីត​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង អញ្ជើញ​ទៅ​គោ​រព​វិញ្ញា​ណក្ខន្ធនៅទី​សក្ការ​បូជា​​ហូ​ជី​មិញ 

អតីត​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង បាន​អញ្ជើញ​ទៅ​គោ​រព​វិញ្ញា​ណក្ខន្ធ និង​អុជ​ធូប​នៅ​ទី​សក្ការ​បូជា​លោក​ប្រ​ធាន​ហូ​ជី​មិញ នៅ​ឃុំ​អាង​ថាញ។

អតីត​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង រួម​ជា​មួយ​ថ្នាក់​ដឹក​នាំ​ភូមិ​ភាគ អុជ​ធូប​នៅ​មណ្ឌល​កេរ​ដំ​ណែល​
ទីសក្ការបូជាលោកប្រធានហូជីមិញ។

លោក ត្រឿង​តឹង​សាង បាន​អុជ​ធូប​ដោយ​គោ​រព រំលឹក​នឹក​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំ​ពោះ​គុណូប​ការៈ​ដ៏​ធំ​ធេង​របស់​លោក​ប្រ​ធាន​ហូ​ជី​មិញ និង​អញ្ជើញ​ទស្សនា​សំ​ណង់​នា​នា​នៅ​ក្នុង​បរិវេណ​ទី​សក្ការ​បូជា​អ៊ំ។  

សំ​ណេះ​សំ​ណាល​ជា​មួយ​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​ឃុំ​អាង​ថាញ អតីត​ប្រ​ធាន​រដ្ឋ ត្រឿង​តឹង​សាង មាន​បំ​ណង​ចង់​ឱ្យ​គណៈ​កម្មា​ធិការ​បក្ស និង​រដ្ឋ​អំ​ណាច​ឃុំ​យក​ចិត្ត​ទុក​ដាក់ គិត​គូរ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​តំ​បន់​ឃុំ​កោះ។ ក្រោ​ពី​នោះ អតីត​ប្រ​ធាន​រដ្ឋ​ក៏​បាន​អញ្ជើញ​ទៅ​ទស្ស​នា​ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត ផ្លែ​ឈើ​ចម្ការ​សរី​រាង្គ Organic Farm ដោយ​លោក​ត្រឹង​វ៉ាំង​ភុក ដែល​ជា​អ្នក​បង្កាត់​ពូជ និង​បង្កើត​ឱ្យ​មាន​ពូជ​ផ្លែ​ជម្ពូ ព៌ណ​ផ្កា​ឈូក សឹង​តៀង ធ្វើ​ជា​នា​យក​ក្រុម​ហ៊ុន។ ពេល​ទស្សនា​នៅ​ចម្ការ និង​ពិនិត្យ​ចង្វាក់​វេច​ខ្ចប់​របស់​ក្រុម​ហ៊ុន អតីត​ប្រ​ធាន​រដ្ឋ​បាន​កោត​សរ​សើរ​យ៉ាង​ខ្លាំង និង​លើក​ទឹក​ចិត្ត​លោក​ភុក ឱ្យ​បន្ត​កែ​លម្អ​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​គុណ​ភាព​ផលិត​ផល នាំ​យក​ផ្លែជ​ម្ពូព៌ណ​ផ្កា​ឈូក សឹង​តៀង ចេញ​ទៅ​ទី​ផ្សារ​ពិភព​លោក៕

ស៊ើម​ម៉ាយ-វ៉ាន់​តឹន

ចែករំលែកអត្ថបទ