ថ្ងៃទី ១៣ ខែឧសភា គណៈប្រតិភូទីក្រុងកឹងធើ ដឹកនាំដោយលោកត្រឹងក្វឹកវ៉ូវ សមាជិកគណៈកម្មាធិការបក្សទីក្រុង អនុប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ជាប្រធានក្រុម (ចូលរួមគណៈប្រតិភូនៃអគ្គបញ្ជាការដ្ឋានប៉ូលិសសមុទ្រវៀតណាម) បានអញ្ជើញមកដល់ប្រជុំកោះថោជូ (តំបន់ពិសេសថោចូវ) ចាប់ផ្តើមសកម្មភាពពិនិត្យភូមិសាស្រ្តជាក់ស្តែងតាមទីតាំងនានានៃកោះជួរមុខនិងតំបន់សមុទ្រយុទ្ធសាស្រ្តទិសនិរតីនៃមាតុប្រទេស។

គណៈប្រតិភូចូលអុជធូប ដាក់កម្រងផ្កានៅទីសក្ការៈបូជាថោចូវ។
នេះគឺជាសកម្មភាពប្រកបដោយអត្ថន័យនយោបាយ ការការពារប្រទេសនិងសុខុមាលភាពសង្គមយ៉ាងជ្រាលជ្រៅ បង្ហាញពីស្មារតីឆ្ពោះទៅរកកោះសមុទ្រដ៏ពិសដ្ឋនៃមាតុប្រទេស ទន្ទឹមនឹងនោះរួមចំណែកពង្រឹងក្តីទុកចិត្ត លើកទឹកចិត្តកម្មាភិបាល យុទ្ធជននិងប្រជាជនដែលកំពុងឈរជើងច្បាមកោះ រក្សាសមុទ្រទាំងថ្ងៃទាំងយប់។
ក្នុងបរិការណ៍ដំណើរបេសកកម្ម គណៈប្រតិភូបានចាត់តាំងពិធីធ្វើសក្ការបូជាអុជធូប ដាក់កម្រងផ្ការំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនិងវីរយុទ្ធជនពលីគ្រប់រូប - អ្នកដែលបានពលីកាយ បូជាជីវិតដើម្បីឯករាជ្យ អធិបតេយ្យភាពនិងបូរណភាពទឹកដីនៅវិមានថោចូវ។

គណៈប្រតិភូដោះដូរជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ កងកម្លាំងប្រដាប់អាវុធ និងអង្គភាពនានាដែលកំពុងបំពេញភារកិច្ចលើភូមិឋានតំបន់ពិសេសថោចូវ។
គណៈប្រតិភូបានដោះដូរជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគ កងកម្លាំងប្រដាប់អាវុធនិងអង្គភាពនានាដែលកំពុងបំពេញភារកិច្ចនៅតំបន់ពិសេសថោចូវ ដើម្បីក្តាប់ពីជីវភាពប្រជាជន ការងារធានាការពារប្រទេស - សន្តិសុខ ក៏ដូចជាការលំបាក សាកល្បងក្នុងដំណាក់កាលអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់កោះដាច់ស្រយាល។

ប្រធានគណៈប្រតិភូទីក្រុងកឹងធើ ជូនអំណោយគ្រួសារគោលនយោបាយនៅតំបន់ពិសេសថោចូវ។
គណៈប្រតិភូទីក្រុងកឹងធើ ក៏បានអញ្ជើញមកសួរសុខទុក្ខ ជូនអំណោយគ្រួសារគោលនយោបាយចំនួន ២១ គ្រួសារ និងអ្នកមានសគុណចំពោះបដិវត្តន៍លើភូមិឋាន។ អំណោយគឺជាការដឹងគុណរបស់បក្ខភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុងកឹងធើ ចំពោះការរួមចំណែក ពលីដោយស្ងៀមស្ងាត់ពីបុព្វបុរសជំនាន់មុន។ ទន្ទឹមនឹងនោះ ជូនអាហារូបករណ៍ចំនួន ១០ ចំណែក ដល់សិស្សឆ្លងកាត់ការលំបាករៀនពូកែ។

អំណោយដ៏មានអត្ថន័យជូនសិស្សានុសិស្សតំបន់កោះដាច់ស្រយាល បានគណៈប្រតិភូទីក្រុងកឹងធើ ជូនដល់ដៃប្អូនៗ។
សមាជិកទាំងឡាយក្នុងក្រុម បានសួរសុខទុក្ខរាក់ទាក់ពីជីវភាពគ្រួសារនីមួយៗ លើកទឹកចិត្តមាមីងខិតខំឈានឡើងក្នុងជីវភាព។ ការចាប់ដៃយ៉ាងស្និទ្ធស្នាល ការចែករំលែកដ៏សាមញ្ញ ស្មោះសរបានបន្ថយគម្លាតរវាងដីគោកជាមួយកោះដាច់ស្រយាល ផ្តល់ជាកម្លាំងជឿទុកចិត្តដល់ប្រជាជនថោជូ ច្បាមសមុទ្រ អភិវឌ្ឍសេដ្ឋកិច្ច រួមចំណែករក្សាអធិបតេយ្យកោះសមុទ្រ។

គណៈប្រតិភូថតរូបអនុស្សាវរីយ៍នៅបង្គោលនៃកោះថោជូ។
សុងឡេ - លីសៀ