(កឹងធើ) - នោះគឺខ្លឹមសារដែលលោកដុងវ៉ាំងថាញ សមជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ សង្កត់ធ្ងន់ក្នុងពេលធ្វើការនៅសង្កាត់ទាំង ៤ គឺ៖ ធ្វឹងហ៊ឹង ទ្រុងញឹក តឹងឡុកនិងសង្កាត់ថូកណូក កាលពីរសៀលថ្ងៃ២០ ខែឧសភា។
របាយការណ៍ក្នុងពេលធ្វើការស្តីពីជម្នះនូវចំណុចខ្វះខាតក្រោយពីការត្រួតពិនិត្យ តាមដានយ៉ាងយកចិត្តទុកដាក់របស់គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង បន្ទាប់ពីការរួមបញ្ចូលព្រំដែនរដ្ឋបាលនិងដំណើរការទម្រង់រដ្ឋអំណាចភូមិភាគ២ថ្នាក់ ភូមិភាគនីមួយៗបានម្ចាស់ការធ្វើឱ្យជាក់ស្តែងនូវសេចក្តីសម្រេចបទបញ្ជារបស់មជ្ឈិមនិងគណៈកម្មាធិការបក្សទីក្រុង ទៅជាភារកិច្ចនិងដំណោះស្រាយជាក់លាក់; ផ្តុំកម្លាំងជំរុញកំណើនសេដ្ឋកិច្ច កែទម្រង់រដ្ឋបាលនិងផ្លាស់ប្តូរឌីជីថល។

លោកដុងវ៉ាំងថាញ សមាជិកគណៈប្រតិបត្តិការមជ្ឈិមបក្ស អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងសម័យធ្វើការ។
ផ្តើមពីភាពជាក់ស្តែងនៅមូលដ្ឋាន ប្រចាំការគណៈកម្មាធិការបក្សទីក្រុង បានវាយតម្លៃភូមិភាគទាំង ៤ កំពុង បោះជំហានបង្កការអភិវឌ្ឍតាមទិសដៅ ឧត្តមភាពរៀងៗខ្លួន។ ក្នុងនោះ សង្កាត់ថូកណូក ដើរតួនាទីជាមជ្ឈមណ្ឌលទីក្រុង ពាណិជ្ជកម្ម logistics និងកំពង់ផែសមុទ្រ។ ធ្វឹងហ៊ឹង ក្លាយជាកម្លាំងចលករអភិវឌ្ឍឧស្សាហកម្ម - សំណង់ជាមួយតម្លៃផលិតក្នុងត្រីមាសទី I - ២០២៦ សម្រេចជាង ៣.៦៨៤ ពាន់លានដុង ឆ្ពោះដល់ទិសដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ ១០,៣៥%។ តឹងឡុក អភិវឌ្ឍសេដ្ឋកិច្ចកសិកម្មអេកូឡូហ្ស៊ី ផ្សារភ្ជាប់ជាមួយទេសចរណ៍ផ្លូវទឹក។ រីឯទ្រុងញឹក ពង្រីកតួនាទីហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្តូរឌីជីថលនិងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។
ទន្ទឹមនឹងលទ្ធផលដែលសម្រេចបាន ភូមិភាគនីមួយៗលើកឡើងនូវការលំបាកក្នុងដំណាក់កាលដំណើរការរួមបញ្ចូល ដូចជា៖ ចំនួនសំណុំលិខិតរដ្ឋបាលមានចំនួនច្រើន សម្ពាធនៃការបន្ថែមតំណែងចំពោះកម្មាភិបាល អ្នករដ្ឋការមូលដ្ឋាន; វិស័យមួយចំនួននៅប្រទាំងប្រទើសក្នុងការធ្វើវិមជ្ឈការ និងល្បឿនការផ្តល់ផ្តេរថវិកាវិនិយោគរដ្ឋនៅយឺត។
ថ្លែងកិច្ចចង្អុលការក្នុងសម័យធ្វើការ លោកដុងវ៉ាំងថាញ បានសំណូមពរដល់ភូមិភាគបន្ទាន់ធ្វើឱ្យជាក់ស្តែងសេចក្តីសន្និដ្ឋានត្រួតពិនិត្យដោយទង្វើពិតជាក់ស្តែង; បន្តរៀបចំកងជួរកម្មាភិបាលត្រូវតាមតួនាទីការងារ។ ត្រូវតាមសមត្ថភាព មុខជំនាញ; រឹតបន្តឹងវិន័យរដ្ឋបាលនិងជម្នះស្ថានភាពគេចវេះ ទម្លាក់កំហុសភារកិច្ចក្នុងពេលបំពេញកិច្ចការងារ។
សង្កត់ធ្ងន់លើសំណូមពរ “ដើម្បីកុំឱ្យការរួមបញ្ចូលក្បាលម៉ាស៊ីនរដ្ឋបាលធ្វើឱ្យថយចុះប្រសិទ្ធភាពបម្រើប្រជាជន” អនុលេខាប្រចាំការគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង បានស្នើភូមិភាគនីមួយៗម្ចាស់ការសហការជាមួយមន្ទីរ ផ្នែក ដោះស្រាយការលំបាកពីប្រភពធ្វើវិមជ្ឈការ ជំរុញល្បឿនរំសាយវិនិយោគរដ្ឋ; ទន្ទឹមនឹងនោះ ធានារៀបចំយ៉ាងហោចណាស់ ៣% នៃការចំណាយថវិកាសរុបសម្រាប់វិទ្យាសាស្រ្ត - បច្ចេកវិទ្យា និងផ្លាស់ប្តូរឌីជីថល បង្កមូលដ្ឋានគ្រឹះអនុវត្តជោគជ័យនូវទិសដៅអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ដំណាក់កាល ២០២៦ - ២០៣០៕
អាយនឿង - លីសៀ