ប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងស្មារតីឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានយុវជនជាច្រើននៅខណ្ឌអូរម៉ូង ក្រុងកឹងធើ បាននាំមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មទីក្រុង។ ឆ្លងតាមរយៈនោះ បានជ្រើសរើសបង្កើតទម្រង់សេដ្ឋកិច្ច សមស្របនឹងលក្ខណៈជាក់ស្តែង នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
បងប៊ូយថាញ់ឌឿក (អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិដុងទ្រុង ឃុំតឹងចាញ់ ស្រុកកឹងដឿក ខេត្តឡុងអាង) បានច្នៃចេញជាផលិតផលយ៉ាងច្រើនពីកក់ចចូត ដូច៖ បំពង់ប៊ឺត កាបូប សម្ពៀតស្ពាយ មួក ទេសចរ៘ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ពង្រីកតម្លៃផលិតផលផ្សេងៗច្នៃពីកក់ចចូត និងការពារបរិស្ថាន។
រដូវប្រាំងឆ្នាំនេះ នៅកឹងធើមិនរងផលប៉ះពាល់ដោយជាតិប្រៃ ស្ងួតហែងដូចខេត្តដទៃក៏ពិតមែន។ ប៉ុន្តែនៅតាមវាលស្រែ កសិករកឹងធើ តែងអនុវត្តបច្ចេកទេសផលិតស្រូវ “បញ្ចូលទឹកលិច - គោក ឆ្លាស់គ្នា” ជួយប្រិតសំចៃទឹកប្រិតសំចៃការចំណាយក្នុងការផលិតស្រូវជូនកសិករ។
មុននេះឃុំតឹងសើុងស្រុកថ្កូវ ខេត្តត្រាវិញជាឃុំលំបាក មានជនជាតិខ្មែររស់នៅច្រើនកុះករ។ ដោយការអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីនិងកម្មវិធី គម្រោងផ្សេងៗទៀត ឃើញថាជីវភាពប្រជាជនត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយនឹងទិសដៅកសាងខេត្តបាកលីវ ឆាប់ក្លាយជា “មជ្ឈមណ្ឌលឧស្សាហកម្មបង្កងក្នុងទូទាំងប្រទេស” សំដៅបង្កើតផ្លាកពាណិជ្ជកម្ម “បង្កង ជ្រះបាកលីវ” ខេត្តបានកំណត់ច្បាស់ទម្រង់ចិញ្ចឹមបង្កងអនុវត្តបច្ចេកវិទ្យាខ្ពស់ គឺជាទិសដៅអភិវឌ្ឍន៍ដ៏សំខាន់និងចីរភាព។
សមាគមសម្ព័ន្ធនារីឃុំង្វៀងភិច បានចលនាសាងសង់ទម្រង់ “ផ្ទះមួយមានរណ្តៅដុតសំរាមមួយ”។ ប្រជាជននិងគ្រួសារជាច្រើនយល់ស្របអនុវត្តតាម និងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តសម្រេចបទដ្ឋានអំពីលក្ខឋានបរិស្ថាន ក្នុងការកសាងជនបទថ្មីនៅក្នុងភូមិភាគ។
អាស្រ័យឧស្សាហ៍ព្យាយាម ស៊ូទ្រាំលំបាក រវៀសរវៃក្នុងការអនុវត្តទម្រង់ផលិតចម្រុះ ផ្តើមពីគ្រួសារក្រលំបាក បងស្រីថាច់ធីធ្វី នៅភូមិចុង-ង ឃុំហ៊ីវទឺ ស្រុកទីវកឹង ខេត្តត្រាវិញ មិនត្រឹមតែឈានឡើងចាកផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងក្លាយជាគ្រួសារមួយមានជីវភាពធូរធារ។
អនុសេនីយ៍ឯកបម្រុងនៃយោធិនជំនាញ ត្រឹងយ៉េវ បុគ្គលិកក្រុមប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម ប៉ុស្តិ៍ការពារព្រំដែនត្រុងប៊ិញ កងទ័ពការពារព្រំដែនខេត្តសុកត្រាំងជានិច្ចកាលតែងច្បាមប្រជាជន ច្បាមភូមិសាស្រ្ត និងខិតខំសម្រេចល្អភារកិច្ច។
បងស្រី ថាច់ធីថើយ ប្រធានសាខាសមាគមនារីភូមិហ្វៀងឌឹក ឃុំឡុងសើុង ស្រុកកូវង៉ាង ខេត្តត្រាវិញ មិនត្រឹមតែធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេ នៅទាំងអនុវត្តល្អការងារអង្គការមហាជន ជួយដល់ការចលនារបស់ភូមិភាគរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃទៀតផង។
ដើមឆ្នាំ ២០២៤ ឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំង បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី។ នេះជាភាពសប្បាយរីករាយសម្រាប់ទូទាំងបក្ខភាគ រដ្ឋអំណាចនិងប្រជាជននៅឃុំដែលមានជនរួមជាតិខ្មែររស់នៅជាង៧០%។
កសិករខ្មែរនៅឃុំថាញ់ភូ ស្រុកមីស្វៀង ខេត្តសុកត្រាំង ដាំដំណាំរួមផ្សំនៅលើដីស្រែមានប្រសិទ្ធភាពខ្ពស់ រួមចំណែកបង្កើនប្រាក់ចំណូលនិងកែលម្អជីវភាព។
ណូយតូ ជាឃុំលំបាកខ្លាំងរបស់ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ ឃុំមានជនរួមជាតិខ្មែររស់នៅប្រមាណ ៦៧% ទូទាំងឃុំមានគ្រួសារក្រីក្រជាង ១០,៤៨% ភាគច្រើនគឺគ្រួសារជនរួមជាតិខ្មែរ។ ហេតុនេះ ឃុំបានប្រមូលផ្តុំនូវប្រភពកម្លាំង ដើម្បីគិតគិរការអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនរួមជាតិខ្មែរ។
លោកគឹមសុវណ្ណ នៅភូមិសមតោ ឃុំដុងស្វឹង ស្រុកយ្វៀងហាយ ខេត្តត្រាវិញ ចេះអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសក្នុងការចិញ្ចឹមជលផល ផលិតស្រូវ ចិញ្ចឹមគោ ម្ល៉ោះហើយក្នុងមួយឆ្នាំៗរកបានប្រាក់ចំណូលជាង២៧០លានដុង។
តំបន់ជនរួមជាតិភាគតិចនៅក្រុងកឹងធើ បន្តផ្លាស់ប្ដូរមុខមាត់ អាស្រ័យគោលនយោបាយពិសេស ដោយឡែកនិងកម្មវិធី គម្រោងនានាពង្រីកបានប្រសិទ្ធភាព។ ផ្អែកលើមូលដ្ឋាននោះ ជនរួមជាតិភាគតិចបានអនុវត្តនូវទម្រង់រកស៊ីចិញ្ចឹមជីវិតជាច្រើន ដើម្បីមានជីវភាពលំនឹង ចាកផុតពីភាពក្រីក្រ។
ម្ចាស់ការទប់ស្កាត់នឹងផលប៉ះពាល់ផ្សេងៗពីគ្រោះរាំងស្ងួតជ្រាបទឹកប្រៃ គណៈកម្មាធិការប្រជាជនខេត្តបាកលីវ ម្ចាស់ការកសាងសេណារីយូ ចំនួន ៣ បង្កបានការឯកភាពខ្ពស់ក្នុងការដឹកនាំចង្អុលការ ទើបធានាបានប្រភពទឹកសម្រាប់បម្រើផលិតកម្ម ប្រជុំជីវភាពដល់ប្រជាជនក្នុងរដូវប្រាំង។
ឃុំម៉ីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានទទួលស្គាល់ជាឃុំសម្រេចបទដ្ឋានជនបទថ្មី នៅឆ្នាំ២០០០ ។ ដើម្បីកសាងជោគជ័យឃុំជនបទថ្មីកម្រិតខ្ពស់ បក្ខភាគរដ្ឋអំណាចនិងប្រជាជនឃុំម៉ីចាញ់ ផ្តុំកម្លាំងកសាងសម្រេច១៩/១៩
ជាមួយនឹងសក្តានុភាព និងឧត្តមភាពដែលមាន ស្រាប់ បាកលីវបាននិងកំពុងកសាងទម្រង់ចិញ្ចឹមបង្គាជាច្រើន ដោយអនុវត្តបច្ចេកវិទ្យាខ្ពស់ផ្សារភ្ជាប់ នឹងការពារបរិស្ថាន និងក្លាយជាភូមិភាគមួយក្នុងចំណោមភូមិភាគទាំងឡាយដែលឈានមុខគេក្នុងទូទាំងប្រទេសលើវិស័យនេះ។
ចាប់តាំងពី “មាននិស្ស័យ” នឹងការងារសប្បុរសធម៌ បងហ្វិញថាញសាង នៅភូមិសាឡាង ឃុំអាងនិញ ស្រុកចូវថាញ់ ខេត្តសុកត្រាំង បានភ្ជាប់បេះដូងមនុស្សធម៌ស្ម័គ្រចិត្ត ចែករំលែកការលំបាកជាមួយមាមីងជនរួមជាតិខ្មែរតំបន់ជនបទ។
ជាមួយនឹងទម្រង់បណ្តុះផ្សិតកញ្ចូរ ដោយឆ្លៀតយកអនុផលពីផលិតស្រូវ បងស្រីចូវធីនឿង នៅឃុំតាដន់ ស្រុកទ្រីតូង ខេត្តអាងយ៉ាង រកបានប្រាក់ចំណូលជិត ៩០០ លានដុង/ឆ្នាំ។
ដើមឆ្នាំ ២០២៤ គណៈកម្មាធិការប្រជាជនស្រុកចូវថាញ់ រៀបចំពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ឃុំប៊ិញអាង ស្រុកចូវថាញ់ ខេត្តគៀងយ៉ាង សម្រេចបទដ្ឋានជនបទថ្មី ឆ្នាំ២០២៣ លឿនជាង ៣ ឆ្នាំបើប្រៀបនឹងផែនការដែលបានដាក់ចេញ…។