តាមប្រសាសន៍លោក ត្រឿងកាញ់ត្វៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ខេត្តបានកំណត់វិស័យកសិកម្មនិងទេសចរណ៍ គឺជាសសរស្តម្ភ ២ ក្នុងចំណោមសសរស្តម្ភទាំង ៤ នៃខឿនសេដ្ឋកិច្ច ហេតុនោះបានផ្សព្វផ្សាយព្រមៗគ្នានូវកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍កសិកម្ម-ជនបទក្នុងការកសាងជនបទថ្មី ដំណាក់កាល ២០២១ -២០២៥។ ខេត្តហូវយ៉ាង បានដាក់ចេញភាគកម្រិតប្រឡងប្រណាំងដល់ភូមិភាគនីមួយៗ ជួយកំណត់ផលិតផលដោយឡែករបស់ភូមិ ឃុំ និងស្រុកនីមួយៗដើម្បីអភិវឌ្ឍន៍។ ទន្ទឹមនឹងនោះ វិនិយោគលើគ្រឿងម៉ាស៊ីន ឧបករណ៍និងកែលម្អការរចនា វេចខ្ចប់ផលិតផល ដើម្បីធានាឆ្លើយតបនឹងតម្រូវការទីផ្សារ។
ផលិតផល OCOP របស់ខេត្តហូវយ៉ាង មានមុខនៅលើប្រព័ន្ធលក់ទំនិញ ដូច៖ ផ្សារទំនើបCo.opMart និង Vincom ជាដើម។
បច្ចុប្បន្ន ទូទាំងខេត្តមានផលិតផលសំខាន់ៗចំនួន ២៦៦ មុខ ត្រូវបានទទួលស្គាល់សម្រេចបទដ្ឋានកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ថ្នាក់ខេត្ត ក្នុងនោះ មានផលិតផលចំនួន ៩២ មុខ បានសម្រេចបទដ្ឋាន OCOP ផ្កាយ ៤ ក្រៅពីនោះ ជាផលិតផលសម្រេចបទដ្ឋាន OCOP ផ្កាយ៣។ ក្នុងចំណោមផលិតផលសំខាន់ៗទាំង ២៦៦ មុខនេះ ស្រុកផុងហ៊ីប មានផលិតផលចំនួន ៤២ មុខ ក្នុងនោះសហករណ៍ គីញឺ មានផលិតផល OCOP ច្រើនបំផុត ដោយមានផលិតផល ១១ មុខ មានវត្ថុធាតុដើមពីត្រីស្លាត។ ក្រុងវីថាញ មានផលិតផល ៤៤ មុខ ស្រុកចូវថាញ់មានផលិតផល ៣៨ មុខ និងស្រុកចូវថាញ់ A មានផលិតផល ៣៣ មុខ។
ផលិតផល OCOP ស្ទើរតែទាំងអស់របស់ខេត្តហូវយ៉ាង សុទ្ធតែបានទទួលស្គាល់សម្រេចបទដ្ឋាន គុណភាពសមស្រប ដូច៖ ISO, VietGAP, GlobalGAP, GMP ។ល។ ព្រមជាមួយ នឹងបច្ចេកវិទ្យាផលិតកម្ម ការកែច្នៃកាន់តែជឿន លឿនពីមួយថ្ងៃទៅមួយថ្ងៃ កត្តាសំខាន់នៃផលិតផល OCOP បានប្រើប្រាស់ម៉ាស៊ីននិងឧបករណ៍ ទំនើបៗជាច្រើនក្នុងការផលិតផ្លាស់ប្តូរម៉ូដថ្មី កញ្ចប់វេចខ្ចប់ យីហោផលិតផល។ល។ ផ្តើមពីនោះ បង្កើតបានផលិតផលធានាទាំងគុណភាពផង ប្រណីតភាពផង បង្កើតទំនុកចិត្តដល់អ្នកប្រើប្រាស់។
បច្ចុប្បន្ន ផលិតផល OCOP របស់ខេត្តហូវយ៉ាង មានវត្តមានស្ទើរតែគ្រប់ខេត្ត ក្រុងក្នុងទូទាំងប្រទេស ឆ្លងតាមរយៈប្រព័ន្ធលក់ទំនិញមួយចំនួន ដូចជា៖ ផ្សារទំនើប Co.opMart, Vincom ។ល។ ក្រៅពីនោះ ផលិតផលផ្លែឈើមួយចំនួនបាននិងកំពុងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា EU និងហុងកុងសម្រាប់ផលិតផលត្រីស្លាតក៏បាននាំចេញដោយប្រយោលទៅ កាន់ទីផ្សារនៃប្រទេសមួយចំនួនដូចជា កូរ៉េខាងត្បូង និងតៃវ៉ាន់ជាដើម។
មិនត្រឹមតែយកចិត្តទុកដាក់លើកកម្ពស់គុណភាពផលិតផលប៉ុណ្ណោះទេ ខេត្តនៅទាំងធ្វើការផលិតនិងបង្កើតយីហោ និងកញ្ចប់វេចខ្ចប់យ៉ាងស្អាតទៀតផង។ ដើម្បីលើកកម្ពស់តម្លៃ និងសំណាយភាយផលិតផល OCOP ខេត្តនឹងផ្តុំកម្លាំង បង្កើតមជ្ឈមណ្ឌលលក់ផលិតផល OCOP សំដៅភូមិភាគនីមួយៗបង្កើតមជ្ឈមណ្ឌលមួយលក់ផលិតផល OCOP។ កត្តាសំខាន់នៃផលិតផល OCOP ផ្អែកលើគ្រឹះធារនេះ នឹងចែកចាយ ទំនិញដោះស្រាយបានច្រកចេញ- ស្រាយ “ចំណង” ដ៏ធំបំផុតក្នុងផលិតផល OCOP នាបច្ចុប្បន្ន៕
Theo daibieunhandan.vn-វិមាន