មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/05/2024 - 08:24

សកម្ម ប្តូរ​ផ្តាច់​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម

អនុសេនីយ៍​ឯក​បម្រុង​នៃ​យោ​ធិន​ជំ​នាញ ត្រឹង​យ៉េវ  បុគ្គ​លិក​ក្រុម​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន និង​ឧក្រិដ្ឋ​កម្ម ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ត្រុង​ប៊ិញ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ជា​និច្ច​កាល​តែង​ច្បាម​ប្រ​ជា​ជន ច្បាម​ភូមិ​សាស្រ្ត និង​ខិត​ខំ​សម្រេច​ល្អ​ភារ​កិច្ច។ ឆ្នាំ ២០២៣ អនុ​សេនីយ៍​ឯក​បម្រុង ត្រឹង​យ៉េវ បាន​ទទួល​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​ប្រ​ណាំង​មូល​ដ្ឋាន និង​ត្រូវ​បាន​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត លើក​សរ​សើរ​ជា​យុវ​ជន​ឆ្នើម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម។

   អនុសេនីយ៍​ឯក​បម្រុង ត្រឹង​យ៉េវ (ទីពីរ​ខាង​ស្តាំ) ទទួល​កិត្តិ​នាម​យុទ្ធ​ជន​ប្រ​ឡង​
ប្រ​ណាំង​មូលដ្ឋានឆ្នាំ២០២៣។

ធំ​ដឹង​ក្ដី​ឡើង​នៅ​ឃុំ​វ៉ៀង​ប៊ិញ ស្រុក​ត្រឹង​ដេ អនុសេនីយ៍​ឯក​បម្រុង ត្រឹង​យ៉េវ សកម្ម​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​ឧក្រិដ្ឋ​កម្ម រួម​ចំ​ណែក​រក្សា​សន្តិ​សុខ​នៅ​លើ​ភូមិ​សាស្រ្ត​តំ​បន់​ព្រំ​ដែន​សមុទ្រ​ដែល​អង្គ​ភាព​គ្រប់​គ្រង។ អនុសេនីយ៍​ឯក​បម្រុង ត្រឹង​យ៉េវ ឱ្យ​ដឹង៖ “ក្នុង​នាម​ជា​បុគ្គ​លិក ក្រុម​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​និង​ឧក្រិដ្ឋ​កម្ម ខ្ញុំ​បាន​កំ​ណត់​ច្បាស់​ថា នេះ​ជា​ការ​ងារ​គ្រោះ​ថ្នាក់​និង​រសើុប ដូច្នេះ ខ្ញុំ​ត្រូវ​តែ​ស្រ​ឡាញ់​អា​ជីព​យ៉ាង​ពិត​ប្រា​កដ មាន​ជំ​ហរ​រឹង​មាំ ជម្នះ​រាល់​ការ​លំ​បាក​និង​ស្មារតី​ប្រ​យុទ្ធ​ខ្ពស់​បំ​ផុត។  ខ្លួន​ខ្ញុំ​ផ្ទាល់​តែង​រៀន​សូត្រ ជំ​នាញ​វិជ្ជា​ជីវៈ​ច្បាស់​លាស់​និង​រវៀស​រវៃ ប៉ិន​ប្រ​សប់​ក្នុង​ការ​អនុវត្ត​ដើម្បី​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ”។

   អនុសេនីយ៍​ឯក​បម្រុង ត្រឹង​យ៉េវ តែង​យក​ចិត្ត​ទុក​ដាក់​និង​ជួយ​មាមីង​ជន​រួម​ជាតិ​ខ្មែរ។

តាម​អនុសេនីយ៍​ឯក​បម្រុង ត្រឹង​យ៉េវ ក្នុង​ការ​អនុវត្ត​ភារ​កិច្ច​ទប់​ស្កាត់​បទ​ល្មើស​គ្រឿង​ញៀន តែង​មាន​បញ្ហា​ប្រ​ឈម​ច្រើន​និង​គ្រោះ​ថ្នាក់​ដល់​អា​យុ​ជីវិត។ ពី​ព្រោះ​មុខ​សញ្ញា​តែង​សកម្ម​ភាព​ក្នុង​បរិវេណ​ធ្លាប់​ស្គាល់ មាន​ការ​ទាក់​ទង​គ្នា បង្កើត​ជា​ពួក​ក្រុម កំ​បិទ​កំ​បាំង... ពេល​យើង​ចូល​ទៅ​ពួក​គេ​ដឹង​ភ្លាម។ ម៉្យាង​ទៀត មុខ​សញ្ញា​ទាំង​នោះ​ធ្លាប់​មាន​ប្រវត្តិ​បទ​ល្មើស​ច្រើន​ដង ធ្វើ​សកម្ម​ភាព​ដោយ​រូប​ភាព​ផ្សេងៗ មាន​ល្បិច​កលនិង​ការ​ប្រុង​ប្រ​យ័ត្ន​ខ្ពស់​ណាស់ ដូច្នេះ​ក្នុង​ការ​ស្ដុក​ទុក ដឹក​ជញ្ជូន​និង​ទិញ​លក់​គ្រឿង​ញៀន​ផ្លាស់​ប្តូរ​អា​សយ​ដ្ឋាន​ជា​បន្តប​ន្ទាប់។ ពិសេស ក្នុង​ការ​ដឹក​ជញ្ជូន​គ្រឿង​ញៀន មុខ​សញ្ញា​ថែម​ទាំង​ប្រ​ដាប់​ដោយ​អា​វុធ និង​ប្រើ​ប្រាស់​ម៉ូតូ “ដឹក​ជញ្ជូន​ទំ​និញ” បើក​ដោយ​ល្បឿន​លឿន;  មុខ​សញ្ញា​ខ្លះ​ឌុប​កូន​ក្មេង មុខ​សញ្ញា​ខ្លះ​ទៀត​ឆ្លង​ជំងឺ​សង្គម ... ។

ដោយ​ការ​ប្ដេជ្ញា​ចិត្ត​របស់​យុវ​ជន ឆ្នាំ​២០២៣ អនុសេនីយ៍​ឯក​បម្រុង ត្រឹង​យ៉េវ នឹង​ក្រុម​ការ​ងារ​ចាប់​បាន ៥ ករណី ដោយ​មុខ​សញ្ញា ៥ នាក់​ពី​ទង្វើ​ស្ដុក​ទុក​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​ខុស​ច្បាប់ រឹប​អូស​វត្ថុ​តាង Methamphetamine ១១,៤៧៥៤ ក្រាម;  ចាប់​ខ្លួន​និង​វិនិច្ឆ័យ​បទ​ល្មើស​រដ្ឋ​បាល​ចំ​នួន ២០ ករណី ដោយ​មុខ​សញ្ញា ៦៩ នាក់; ប្រ​ឆាំង​និង​ដោះ​ស្រាយ​សកម្ម​ភាព​ជីក​រ៉ែ​ខុស​ច្បាប់​លើ​ភូមិ​សា្រស្រ្ត​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព ធ្វើ​សេនា​ធិការ​ជូន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ត្រឹង​ដេ ចេញ​សេចក្ដី​សម្រេច​ពិន័យ​បទ​ល្មើស​រដ្ឋ​បាល ៤ ករណី ដោយ​មុខ​សញ្ញា ៤ នាក់ ប្រ​ព្រឹត្ត​ល្មើស​លើ​វិស័យ​ធារា​សាស្ត្រ ទំនប់​ទឹក សរុប​ទឹក​ប្រាក់​ជាង ១០០ លានដុង ...។

អនុសេនីយ៍​ឯក ហ្វិញ​លី​ទឿង ស្នង​ការ​នយោ​បាយ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ត្រុង​ប៊ិញ ឱ្យ​ដឹង៖ “អនុសេនីយ៍​ឯក​បម្រុង ត្រឹង​យ៉េវ ជា​កម្មា​ភិបាល​វ័យ​ក្មេង សកម្ម​ប្តូរ​ផ្ដាច់​នឹង​ការ​ងារ គឺ​ជា​គំរូ​ល្អសម្រាប់​សមមិត្ត មិត្ត​រួម​កង​ក្នុង​អង្គ​ភាព​រៀន​សូត្រ​យក​តម្រាប់​តាម”។ អនុសេនីយ៍​ឯក​បម្រុង តែង​សកម្ម​ក្នុង​ការ​ងារ​កសាង​អង្គ​ភាព​រឹង​មាំ គ្រប់​ជ្រុង​ជ្រោយ អង្គ​ភាព “បៃ​តង ជ្រះ ស្អាត” និង​បរិស្ថាន​វប្ប​ធម៌​នៅ​ក្នុង​អង្គ​ភាព; សកម្ម​ចូល​រួម​ក្នុង​សកម្ម​ភាព​ការ​ងារ​សម្ព័ន្ធ​យុវ​ជន​របស់​អង្គ​ភាព...”៕

លីធាន-បកប្រែ៖ ទីទុយ

ចែករំលែកអត្ថបទ