មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/05/2024 - 15:52

ទម្រង់​"ផ្ទះ​មួយ​មាន​រណ្តៅ​ដុត​សំ​រាម​មួយ" នៅ​ភូមិ​១

សមាគម​សម្ព័ន្ធ​នារី​ឃុំ​ង្វៀង​ភិច បាន​ចលនា​សាង​សង់​ទម្រង់​ “ផ្ទះ​មួយ​មាន​រណ្តៅ​ដុត​សំ​រាម​មួយ​”។​ ប្រ​ជា​ជន​និង​គ្រួ​សារ​ជា​ច្រើន​យល់​ស្រប​អនុវត្ត​តាម​ និង​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​អនុវត្ត​សម្រេច​បទ​ដ្ឋាន​អំ​ពី​លក្ខឋាន​បរិស្ថាន​ ក្នុង​ការ​កសាង​ជន​បទ​ថ្មី​នៅ​ក្នុង​ភូមិ​ភាគ។​

ប្រ​ជា​ជន​កំ​ពុង​ធ្វើ​រណ្តៅ​ដុត​សំ​រាម​។​

ផ្លូវ​ពី​ស្ពាន​ចុង​ប្រ​ឡាយ​កីខូ​ដល់​ចុង​ប្រ​ឡាយ​ផ-ខ្វែម នៅ​ភូមិ​១ ឃុំ​ង្វៀង​ភិច ស្រុក​អ៊ូ​មិញ​ មាន​ប្រ​ជា​ជន​រស់​នៅ​ប្រ​មាណ​ ៣០ គ្រួ​សារ​។​ ក្នុង​ខែ​មេសា​ ឆ្នាំ​២០២៤ សមាគម​សម្ព័ន្ធ​នារី​ឃុំ​ង្វៀង​ភិច បាន​ជ្រើស​រើស​ផ្លូវ​នេះ​ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​ “ផ្ទះ​មួយ​មាន​រណ្តៅ​ដុត​សំ​រាម​មួយ​” ដើម្បី​ប្រ​មូល​និង​ដុត​កាក​សំ​ណល់​ តាម​ការ​កំ​ណត់​និង​ការ​ការ​ពារ​បរិស្ថាន​ក្នុង​គ្រួ​សារ​និង​លំ​នៅ​ឋាន​នីមួយ​ៗ​ដើម្បី​លើក​កម្ពស់​គុណ​ភាព​លក្ខណៈ​វិនិច្ឆ័យ​បរិស្ថាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​

ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​សមាគម​សម្ព័ន្ធ​នា​រី​ឃុំ​ង្វៀង​ភិច បាន​សហ​ការ​ជា​មួយ​សាខា​បក្ស​ ប្រ​ធាន​ភូមិ​សាខា​សមាគម​នា​រី គណៈ​កម្ម​ការ​ការ​ងារ​រណសិរ្ស​មាតុ​ភូមិ​និង​អង្គ​ការ​មហា​ជន​ភូមិ​១ ឃុំ​ង្វៀង​ភិច ដើម្បី​ជំ​រុញ​ការ​ឃោ​សនា​ បំ​ផុស​ចលនា។​ សមា​គម​បាន​ចលនា​សប្បុរស​ជន​ ឧបត្ថម្ភ​ក្នុង​មួយ​គ្រួ​សារ​ ៥០០​.០០០ ដុង​ ដើម្បី​សាង​សង់​រណ្តៅ​ដុត​សំ​រាម​។​ បច្ចុប្បន្ន​ ផ្លូវ​នេះ​ត្រូវ​បាន​សាង​សង់​រួច​រាល់​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​រណ្តៅ​ដុត​សំ​រាម​បាន​ចំ​នួន​៦ ។ល។​ ចំ​ពោះ​រណ្តៅ​ដុត​សំ​រាម​តាម​ផ្ទះ​បាន​ធ្វើ​រួច​និង​ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ទទួល​បាន​លទ្ធ​ផល​ជា​ទី​គាប់​ចិត្ត។​ កាក​សំ​ណល់​ប្រ​ជុំ​ជីវ​កិច្ច​ក្នុង​គ្រួ​សារ​ទាំង​អស់​ត្រូវ​បាន​បែង​ទៅ​តាម​ប្រ​ភែទ​ដែល​អាច​កែ​ច្នៃ​ឡើង​វិញ​បាន​ ដូច​ជា​ជ័រ​និង​ដែក​សម្រាប់​លក់​អេត​ចាយ។​ ចំ​ណែក​កាក​សំ​ណល់​ដែល​សល់​ពី​គ្រួ​សារ​នីមួយ​ៗ​ នឹង​ត្រូវ​ប្រ​មូល​ដាក់​ក្នុង​រណ្តៅ​ ហើយ​ដុត​ចោល​ក្នុង​ពីរ​បី​ថ្ងៃ​ម្តង។​ ជា​មួយ​នឹង​វិធី​នេះ​ កាក​សំ​ណល់​ក្នុង​គ្រួ​សារ​មិន​រាយ​ប៉ាយ​ទៅ​ក្រៅ​ ឬ​ធ្លាក់​ចុះ​ប្រ​ឡាយ​ ហើយ​អនា​ម័យ​បរិស្ថាន​ត្រូវ​បាន​រក្សា​នៅ​ក្នុង​គ្រួ​សារនី​មួយ​ៗ​ និង​នៅ​តាម​ដង​ផ្លូវ​ភូមិ​ស្រុក​។​

បង​ស្រី​ ង្វៀង​ធីម៉េន កំ​ពុង​ដុត​សំ​រាម។​

គ្រួ​សារ​បង​ស្រី​ ង្វៀង​ធីម៉េន នៅ​ភូមិ​១ ទទួល​បាន​ថវិកា​ចំ​នួន​ ៥០០.​០០០ ដុង​ពី​សមាគម​នា​រីឃុំ​ ដើម្បី​ធ្វើ​រណ្តៅ​ដុត​សំ​រាម។​ បង​ស្រី​ ឱ្យ​ដឹង៖ “នៅ​ពេល​ដែល​ទទួល​បាន​ប្រាក់​ជំ​នួយ​គ្រួ​សារ​ខ្ញុំ​ទៅ​ទិញ​សម្ភារៈ​សម្រាប់​ធ្វើ​រណ្តៅ​ដុត​សំ​រាម៖ កម្ពស់​ប្រ​ហែល​ ១ ម៉ែត្រ ទទឹង ៧ សង់​ទីម៉ែត្រ បណ្តោយ​ប្រ​មាណ​ ៩ តឹក។​ ជុំ​វិញ​រណ្តៅ​រៀប​ឥដ្ឋ ឯបាត​រណ្តៅ​ក្រង​ដែក​រួច​លាយ​បេ​តុង​ចាក់​កម្រាស់​ប្រ​មាណ​ ៨ សង់​ទីម៉ែត្រ។​ ផ្នែក​ខាង​លើ​ខ្ញុំ​គ្រប​ស័ង្ក​សី ដើម្បី​កុំ​ឱ្យ​សំ​រាម​សើម ងាយ​ស្រួល​ដុត​កម្ទេច​ ហើយ​ធុំ​ក្លិន​ក៏​មិន​សាយ​ភាយ​ចេញ​ទៅ​ខាង​ក្រៅ​។​ តាំង​ពី​មាន​រណ្តៅ​ដុត​សំ​រាម​មក​ដល់​ពេល​នេះ​ កាក​សំ​ណល់​នៅ​តាម​ផ្ទះ​លែង​មាន​កង្វល់​ដូច​មុន​ទៀត។​ នៅ​ពេល​មាន​សំ​រាម​ ខ្ញុំ​យក​ទៅ​ដាក់​ក្នុង​រណ្តៅ​ទាំង​អស់​ ពេល​ឃើញ​រណ្តៅ​ពេញ​គឺដុត​កម្ទេច​ចោល​”។​

បង​ស្រី​ ដាវ​ហ្វែធូ ប្រ​ធាន​សមាគម​សម្ព័ន្ធ​នារី​ឃុំ​ង្វៀង​ភិច មាន​ប្រ​សាសន៍៖ “នៅ​ពេល​ខាង​មុខ​ សមា​គម​សហ​ព័ន្ធ​នារី​ឃុំ​នឹង​ខិត​ខំ​ចលនា​ ដើម្បី​បន្ត​ជួយ​ឧបត្ថម្ភ​គ្រួ​សារ​ដែល​នៅ​សេស​សល់​ ធ្វើ​រណ្តៅ​ដុត​សំ​រាម​។​ ខិត​ខំ​ធ្វើ​យ៉ាង​ណា​ក្នុង​មួយ​គ្រួ​សារ​ត្រូវ​មាន​រណ្តៅ​ដុត​សំ​រាម​មួយ​ ដើម្បី​វិនិច្ឆ័យ​កាក​សំ​ណល់​នៅ​តាម​ផ្ទះ​ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​។​ ទន្ទឹម​នឹង​នោះ​ រួម​ចំ​ណែក​ការ​ពារ​សុខ​ភាព​ប្រ​ជា​ជន​ និង​លើក​កម្ពស់​គុណ​ភាព​អំ​ពី​លក្ខឋាន​បរិស្ថាន​ក្នុង​ការ​កសាង​ជន​បទ​ថ្មី”៕​

           តាមៈ camau.gov.vn- មេងលី

ចែករំលែកអត្ថបទ