មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

20/05/2024 - 15:30

បាក​លីវ អភិវឌ្ឍន៍​លើក​កម្ពស់​សង្វាក់​តម្លៃ​វិស័យ​បង្កង

ជា​មួយ​នឹង​ទិស​ដៅ​កសាង​ខេត្ត​បាក​លីវ ឆាប់​ក្លាយ​ជា “មជ្ឈ​មណ្ឌល​ឧស្សា​ហកម្ម​បង្កង​ក្នុង​ទូទាំង​ប្រ​ទេស” សំ​ដៅ​បង្កើត​ផ្លាក​ពាណិជ្ជ​កម្ម “បង្កងជ្រះ​បាក​លីវ” ខេត្ត​បាន​កំណត់​ច្បាស់​ទម្រង់​ចិញ្ចឹម​បង្កង​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់ គឺ​ជា​ទិស​ដៅ​អភិវឌ្ឍន៍​ដ៏​សំខាន់​និង​ចីរ​ភាព។

ចិញ្ចឹម​បង្កង​ដោយ​អនុវត្ត​បច្ចេក​វិជ្ជា​ខ្ពស់​របស់​ខេត្ត​បាក​លីវ។

តាម​ប្រ​សាសន៍​លោក លឺវ​ហ្វាង​លី នា​យក​មន្ទីរ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ខេត្ត​បាក​លីវ ខេត្ត​បាន​កសាង​តំបន់​ចិញ្ចឹម​បង្កង​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់​បាន ៥ តំ​បន់ លើ​ផ្ទៃ​ដី ៣.៩០០ ហិក​តា គឺ៖ ញ៉ា​ម៉ាក (ក្រុង​បាក​លីវ) វិញ​ហូវ វិញ​ហូវ​A វិញ​ធិញ (ស្រុក​ហ្វា​ប៊ិញ) និង​ឡុង​ដៀង​តី (ស្រុក​ដុង​ហាយ)។ តំបន់​ទាំង​នេះ​ចិញ្ចឹម​តាម​ទម្រង់​អតិ​ប្រ​ពល​វប្ប​កម្ម ប្រ​ពល​វប្ប​កម្ម​និង​ពាក់​កណ្តាល​ប្រ​ពល​វប្ប​កម្ម​ប្រ​មូល​ផ្តុំ ដោយ​អនុវត្ត​បច្ចេក​វិទ្យា​ចិញ្ចឹម ប្រិត​សំ​ចៃ​ទឹកចិញ្ចឹម​សុវត្ថិ​ភាព​ជីវ​សាស្រ្ត កាត់​បន្ថយ​ឱ្យ​នៅ​កម្រិត​ទាប​បំ​ផុត​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន​ពី​ការ​បញ្ចេញ​កាក​សំ​ណល់ បណ្តាល​ឱ្យ​កខ្វក់​បរិស្ថាន​និង​រោគ​ឆ្លង។ ទន្ទឹម​នឹង​ជំ​រុញ​ការ​ត្រួត​ពិនិត្យ​រោគ​ឆ្លង​លើ​ជល​ផល និង​កសាង​តំបន់​មូល​ដ្ឋាន​សុវត្ថិ​ភាព​គ្មាន​រោគ​ឆ្លង​លើ​បង្កង​ទឹក​ភ្លាវ​ត្រូវ​បាន​អនុវត្ត​ជា​រៀង​រាល់​ឆ្នាំ។

ទិដ្ឋ​ភាព​ទាំង​មូល​នៃ​ទម្រង់​ចិញ្ចឹម​បង្កង​អនុវត្ត​បច្ចេក​វិជ្ជា​ខ្ពស់​នៅ​ខេត្ត​បាក​លីវ។

ចាប់​ពី​ឆ្នាំ ២០១៧ មក ខេត្ត​បាក​លីវ បាន​ផ្សព្វ​ផ្សាយ​ផែន​ការ​ត្រួត​ពិនិត្យ​សុវត្ថិ​ភាព​គ្មាន​ជំងឺ ឆ្លង​បម្រើ​ដល់​ការ​នាំ​ចេញ។ ក្នុង​នោះ ឧបត្ថម្ភ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​វៀត​អុក​បាក​លីវ កសាង​សង្វាក់​ផលិត​កម្ម​បង្កង​ធានា​សុវត្ថិ​ភាព​ដោយ​គ្មាន​ជំងឺ​ឆ្លង​តាម​អនុសាសន៍​របស់​អង្គ​ការ​សុខ​ភាព​សត្វ​ពិភព​លោក ដើម្បី​ឆាប់​បាន​ទទួល​ស្គាល់​ជា​តំបន់​ចិញ្ចឹម​សម្រេច​បទដ្ឋាន​សុវត្ថិ​ភាព គ្មាន​ជំងឺ​ឆ្លង ដើម្បី​អាច​នាំ​ចេញ​បង្កង​ទៅ​កាន់​ប្រ​ទេស​អូស្ត្រាលី​និង​ទីផ្សារ​ប្រ​ទេស​ផ្សេងៗ​ទៀត។ ឆ្នាំ​២០២៣ នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត មាន​មូល​ដ្ឋាន​បង្កាត់​ពូជ​បង្កង​ចំ​នួន ២០ និង​មូល​ដ្ឋាន​ចិញ្ចឹម​បង្កង​ពាណិជ្ជ​កម្ម​ចំ​នួន ៧ បាន​ចុះ​ឈ្មោះ​បង្កើត​មូល​ដ្ឋាន​សុវត្ថិ​ភាព​គ្មាន​ជំងឺ​ឆ្លង។

តាម​ប្រសាសន៍​លោក ផាម​វ៉ាន់​ទេវ ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ខេត្ត​បាក​លីវ បាន​កំ​ណត់​ច្បាស់​ទម្រង់​ចិញ្ចឹម​បង្កង​អតិ​ប្រ​ពល​វប្ប​កម្ម​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់ គឺ​ជា​ផ្នែក​ទម្លុះ​ទម្លាយ ដើម្បី​បង្កើត​ជា​តំបន់​កសិកម្ម​អនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់។ បន្ត​ពង្រីក​ឧត្តម​ភាព​បង្គា​នាគ​ និង​បង្គា​ជើង​សនៅ​តាម​តំបន់​ចិញ្ចឹម​អតិ​ប្រ​ពល​វប្ប​កម្មអនុវត្ត​បច្ចេក​វិទ្យា​ខ្ពស់។ បច្ចុប្បន្ន ទម្រង់​នេះ មាន​អត្រា​ជោគ​ជ័យ​ជាង ៦៥% នៃ​ចំ​នួន​គ្រួសារ​ចិញ្ចឹម​និង​មាន​ស្ថិរ​ភាព​ជាង; ប្រ​ពល​វប្ប​កម្ម និង​ពាក់​កណ្តាល​ប្រ​ពល​វប្ប​កម្ម ដើម្បី​បង្កើន​ទិន្ន​ផល បរិ​មាណ​ផល​និង​តម្លៃ​នាំ​ចេញ​ពី​បង្គា​នាគ​និង​បង្គា​ជើង​ស; ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​ទម្រង់​ចិញ្ចឹម​បង្កង​ជ្រះ​នៅ​តំបន់​ជីវ​បរិស្ថាន​ដោយ​ឡែក ដូច​ជា៖ ទម្រង់​បង្កង - ព្រៃ​ឈើ​នៅ​តំបន់​ភាគ​ខាង​ត្បូង​ផ្លូវ​ជាតិ១A; ទម្រង់​បង្កង - ស្រូវ បង្កង​សាវ​ទាវ​ឆ្លាស់​ស្រូវ​នៅ​អនុ​តំបន់​បង្វែរ​ផលិត​កម្ម​នៅ​ភាគ​ខាង​ជើង​ផ្លូវ​ជាតិ១A ដើម្បី​រក្សា​ឧត្តម​ភាព​ផលិត​ផល​បង្កង​ជ្រះ​លើ​ទីផ្សារ​ពិភព​លោក; ទម្រង់​ផលិត​កម្ម​បាន​អនុវត្ត​យន្ដូប​នីយ​កម្ម ១០០% នៃ​ផ្នែក​កសាង​និង​កែ​លម្អ​ស្រះ បង្កើត​អុក​ស៊ី​សែន​បូម​ទឹក។ល។ ដើម្បី​បម្រើ​ការ​ផលិត។ សន្សឹមៗ​កសាង​និង​អភិវឌ្ឍ​ខេត្ត​បាក​លីវ ឱ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ផលិត បង្កង​ពូជ​មាន​ទ្រង់​ទ្រាយ​ធំ មាន​គុណ​ភាព​ខ្ពស់ មាន​ទំនុក​ចិត្ត​នៅ​តំបន់​វាល​រាប​រាប​ទន្លេ​គឺវ​ឡុងនិង​ទូទាំង​ប្រ​ទេស៕

                                  លីធាន-វិមាន

ចែករំលែកអត្ថបទ