មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/05/2024 - 08:24

ភាព​រីក​រាយ​នៃ​ការ​សម្រេច​គោល​ដៅ​ជន​បទ​ថ្មី​របស់​ឃុំ​លីវ​ទូ

ដើម​ឆ្នាំ ២០២៤ ឃុំ​លីវ​ទូ ស្រុក​ត្រឹង​ដេ ខេត្ត​សុក​ត្រាំង បាន​ទទួល​ស្គាល់​ជា​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី។ នេះ​ជា​ភាព​សប្បាយ​រីក​រាយ​សម្រាប់​ទូទាំង​បក្ខ​ភាគ រដ្ឋ​អំ​ណាច​និង​ប្រ​ជា​ជន​នៅ​ឃុំ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​៧០%។

ប្រ​ជា​ជន​ឃុំ​លីវ​ទូ​ប្រ​មូល​ស្រូវ ST។

ក្រោយ​ពីរយៈ​កាល​ជាង ១៣ ឆ្នាំ​កសាង​ជន​បទ​ថ្មី ឃុំ​បាន​កៀរ​គរ​វិនិយោគ​ជាង ១១៤ ពាន់​លាន​ដុង ក្នុង​នោះ ប្រ​ភព​ទុន​ពីថ​វិកា​មជ្ឈិម ១២,៨ ពាន់​លាន​ដុង ទុន​ផ្គួប​បញ្ចូល​ជាង ៩៧ ពាន់​ដុង ក្រៅ​ពី​នោះ ជា​ទុន​រួម​វិភាគ​ទាន​របស់​ប្រ​ជា​ជន។ មក​ទល់​បច្ចុប្បន្ន ផ្លូវ​ឃុំ​និង​ផ្លូវ​ភ្ជាប់​ឃុំ ផ្លូវ​ភូមិ​និង​ផ្លូវ​ភ្ជាប់​ភូមិ​ទាំង ១០០% ធា​នា​បម្រើ​ជីវ​ភាព​ប្រ​ជា​ជន​បាន​ល្អ។ ទិដ្ឋ​ភាព​ជន​បទ​ថ្មី​កាន់​តែ​រីក​ចម្រើន បំផុត​គឺ​ផ្ទៃ​ដី​ផលិត​ស្រូវ​រៀង​រាល់​ឆ្នាំ​របស់​ឃុំ​សម្រេច​ប្រ​មាណ​ជាង ៥.៧០០ ហិក​តា ក្នុង​នោះ ផ្ទៃ​ដី​ផលិត​ពូជ​ស្រូវ​ប្រ​ណីត​ស្រូប​អត្រា​ជាង ៩៤%។ ជា​រៀង​រាល់​ឆ្នាំ ការ​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​និង​ដោះ​ស្រាយ​ការ​ងារ​ធ្វើ​ជូន​ពល​ករ​បាន​ជិត ៥០០ នាក់ ក្នុង​នោះ ពល​ករ​ឆ្លង​កាត់​ការ​បណ្តុះ​បណ្តាល​ជាង ៩២% ប្រាក់​ចំ​ណូល​មធ្យម​ភាគ​លើ​មនុស្ស​ម្នាក់​សម្រេច​ជាង ៥៧,៧ លាន​ដុង/ឆ្នាំ។ បច្ចុប្បន្ន អត្រា​គ្រួសារ​ក្រីក្រ​ពហុ​វិមាត្រ​នៅ​ត្រឹម ៣,៩៤% (កាត់​បន្ថយ ២២,៤៩% បើ​ប្រៀប​ធ្រៀប​នឹង​ឆ្នាំ ២០១១)។

ផ្លូវ​គមនា​គមន៍​ជន​បទ​លីវទូ ត្រូវ​បាន​កសាង​យ៉ាង​សម​រម្យ។

លោក គឹ​មវល្លិ៍ ប្រ​ធាន​សាខា​សមា​គម​កសិករ​ភូមិ​បឹង​ទ្រៀក ឃុំលីវ​ទូ ឱ្យ​ដឹង៖ “ចាប់​តាំង​ពី​ផ្សព្វ​ផ្សាយ​ការ​កសាង​ជន​បទ​ថ្មី ឃើញ​ថា​ប្រ​ព័ន្ធ​ធារា​សាស្ត្រ​ត្រូវ​បាន​ជីក​ស្តារ​ជា​ប្រ​ចាំ មាន​ទឹក​សាប​ស្រាច​ស្រព​គ្រប់​គ្រាន់​ធានា​ធ្វើ​ស្រែ​បាន ៣ រដូវ/ឆ្នាំ។ មា​មីង​ខ្មែរ​ម្ចាស់​ការ​ចូល​រួម​ក្រុម​សហ​ការ​ផលិត​ស្រូវ​គុណ​ភាព​ខ្ពស់ អនុវត្ត​វិទ្យា​សាស្ត្រ​បច្ចេក​ទេស​ក្នុង​ការ​បង្ក​បង្កើន​ផល ដូច្នេះ សម្រេច​គុណ​ភាព​ល្អ ផ្តល់​ទិន្ន​ផល​ខ្ពស់ មាន​ច្រក​ចេញ​លំ​នឹង។ ក្រៅ​ពី​នោះ ក្រុម​សហ​ការ​ផលិត​នៅ​ទាំង​ផលិត​ពូជ​ស្រូវ F1 លក់ ដូច្នេះ មា​មីង​ធ្វើ​ស្រែ​ចំ​ណេញ​គ្រាន់​បើ គ្រួសារ​មាន​ជីវ​ភាព​ធូរ​ធារ”។ ចំ​ណែក​លោក ឡឹម​វង់ ឱ្យ​ដឹង៖ “ពី​ដើម​កូន​ចៅ​តិច​បាន​ទៅ​រៀន​សូត្រ គ្មាន​អ្នក​ទៅ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន សហ​គ្រាស ព្រោះ​គ្មាន​កម្រិត​វិជ្ជា ទើប​ជីវ​ភាព​ជួប​ការ​លំ​បាក។ ឥ​ឡូវ សា​លា​រៀន​កសាង​សម​រម្យ មាន​គោល​នយោ​បាយ​អនុគ្រោះ​សម្រាប់​កូន​ចៅ​ខ្មែរ ដូច្នេះ អ្នក​ណា​ក៏​បាន​ទៅ​រៀន​សូត្រ​ទាំង​អស់។ ហេតុ​នេះ កូន​ចៅ​មាមីង​ខ្មែរ​មាន​កម្រិត​វិជ្ជា​ខ្ពស់ រក​បាន​ការ​ងារ​ធ្វើ​នៅ​តាម​ស្ថា​ប័ន​រដ្ឋ ក្រុម​ហ៊ុន សហ​គ្រាស​ទៅ​ពល​កម្ម​នៅ​ប្រ​ទេស​ក្រៅ​មាន​ប្រាក់​ចំ​ណូល​លំ​នឹង។ ចំ​ណែក​គ្រួសារ​ក្រីក្រ​ក៏​បាន​រដ្ឋ​សង់​ផ្ទះ ឱ្យ​បុល​ទុន​រក​ស៊ី ឧបត្ថម្ភ​ពូជ​ដំ​ណាំ សត្វ​ចិញ្ចឹម ណែ​នាំ​ពី​បច្ចេក​ទេស​ផលិត។ល។ ផ្តើម​ពី​នោះ ជំ​រុញ​ស្មារតី​មា​មីង​យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ស៊ីធ្វើ​មាន។ ឥឡូវ នៅ​ជន​បទ​លីវ​ទូមាន​ការ​រីក​ចម្រើន ផ្ទះ​ឥដ្ឋ​ជំនួស​ផ្ទះស្លឹក អគ្គិសនី ទឹកស្អាត តភ្ជាប់​ដល់​ផ្ទះ ផ្លូវ​គមនា​គមន៍​ជន​បទ​បើក​ទូលាយ រថ​យន្ត​បើក​បរ​ចូល​ដល់​ចុង​ភូមិ ដូច្នេះ​មិន​ខុស​ប្លែក​អ្វី​នឹង​ទី​ក្រុង​ឡើយ”។

តាម​ប្រសាសន៍​លោក ត្រឹង​ទ្រុង​តិន ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​លីវទូ ទិស​ដៅ​ដល់​ឆ្នាំ ២០២៥ ឃុំ​លីវ​ទូ​ខិត​ខំ​អនុវត្ត​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់ ដូច្នេះ ចំ​ពោះ​មុខ​គឺ​ឃុំ​នឹង​បន្ត​ការ​លើក​កម្ពស់​គុណ​ភាព ធានា​លក្ខណៈចីរ​ភាព​របស់​កម្ម​វិធី។ បន្ត​ជំរុញ​ការ​អភិវឌ្ឍ​ផលិត​កម្ម បង្វែរ​រចនា​សម្ព័ន្ធ​សេដ្ឋ​កិច្ច​ផ្សារ​ភ្ជាប់​នឹង​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ពល​កម្ម បង្កើន​ប្រាក់​ចំណូល​ដល់​ប្រ​ជាជន ព្រម​ទាំង​វិនិយោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឱ្យ​កាន់​តែ​ល្អប្រ​សើរ៕

                                         យ្វីអាញ-មុនី

ចែករំលែកអត្ថបទ