មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

07/05/2024 - 08:24

ប្រ​សិទ្ធ​ភាព​នៃ​ការ​ដាំ​ដំ​ណាំ​រួម​ផ្សំ​លើ​ដី​ស្រែ

កសិករ​ខ្មែរ​នៅ​ឃុំ​ថាញ់​ភូ ស្រុក​មី​ស្វៀង ខេត្ត​សុក​ត្រាំង ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​លើ​ដី​ស្រែ​មាន​ប្រ​សិទ្ធ​ភាព​ខ្ពស់ រួម​ចំ​ណែក​បង្កើន​ប្រាក់​ចំ​ណូល​និង​កែ​លម្អ​ជីវ​ភាព។

  កសិករ​ខ្មែរ​នៅ​ឃុំ​ថាញ់​ភូ ប្រ​មូល​ផល​ឪ​ឡឹក​ដាំ​នៅ​លើ​ដី​ស្រែ។

បង​ស្រី តូធី​គឹម​ហឿង នៅ​ភូមិ​ព្រែក​ឆ្វេង ឃុំ​ថាញ់​ភូ មិន​ធ្វើ​ស្រែ​រដូវ​ទី​៣​ទេ តែ​បង្វែ​រមក​ដាំ​ឪឡឹក​នៅ​លើ​ដី​ស្រែ​ចំនួន ២ កុង​វិញ។ ក្រោយ​ពី​ដាំ​បាន​ជិត​៣​ខែ ឪឡឹក​ផ្តល់​ទិន្ន​ផល​និង​រក​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់​គួរ​សម បើ​ប្រៀប​នឹង​ធ្វើ​ស្រែ។ បង​ស្រី​ហឿង ឱ្យ​ដឹង៖ “ឪឡឹក​ងាយ​ដាំ សម​ស្រប​ក្នុង​រដូវ​ប្រាំង និង​មិន​សូវ​បង់​ជី​និង​ថ្នាំ​កម្ចាត់​សត្វ​ល្អិត​ទៀត​ផង។ បន្ទាប់​ពី​ប្រ​មូល​ផល​ស្រូវ​រដូវ​ទី ២ រួច ខ្ញុំ​ជីក​ដី​ធ្វើ​ផ្លូវ​ទឹក រួច​ចុះ​ពូជ។ ជា​ធម្ម​តា​ខ្ញុំ​ស្រោច​ទឹក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ លុះ​ដល់​ពេល​ជិត​ប្រ​មូល​ផល​ស្រោច​ទឹក​មួយ​ថ្ងៃ​តែ ១ ម្ដង ហើយ​ការ​ដាក់​ជី (URE និង ADP) ក្នុង​មួយ​កុង ២ បាវ។ លុះ​ជិត​ដល់​ប្រ​មូល​ផល​ដាក់​ជីកាល​ស្យូម ដើម្បី​បង្កើត​កម្រិត​ផ្អែម​និង​ពណ៌​ផ្លែ​ឱ្យ​ស្អាត។ តាម​ប្រ​សាសន៍​បង ស្រី​ហឿង ប្រ​មូល​ផល​ឪ​ឡឹក ១ កុង​បាន​ជាង ៣​តោន លក់​ក្នុង​មួយ​គីឡូ​ក្រាម ៤.៥០០ ដុង ក្រោយ​ពីទូ​ទាត់​រួច​ស្រេច​នៅ​ចំណេញ​ជាង ៨ លាន​ដុង។ “នេះ​ជា​ឆ្នាំ​ដំ​បូង​ដែល​ខ្ញុំ​ដាំ​ឪឡឹក​បាន​ផល​និង​លក់​បាន​ថ្លៃ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​គ្រាន់​បើ”។

បង​ស្រី​ហឿង ថែ​ទាំ​ដំ​ណាំ​ឪ​ឡឹក​១​កុង ដែល​ត្រៀម​ប្រ​មូល​ផល។

ចំ​ណែក​បង​ស្រី លីធី​ថាវ ខុស​ពី​បង​ស្រី​ហឿង នៅ​ឃុំ​ថាញ​ភូ ឱ្យ​ដឹង៖ “ឆ្នាំ​នេះ​ខ្ញុំ​ដាំ​ពោត​បា​រាំង ១ កុង​លើ​ដី​ស្រែ ផ្តល់​ទិន្ន​ផល​ខ្ពស់​បង្គួរ។ ពោត​បា​រាំង​ងាយ​ស្រួល​ដាំ​និង​ថែ​ទាំ​គ្រាន់​តែ​ស្រោច​ទឹក​ឱ្យ​បាន​គ្រប់​គ្រាន់ ដាក់​ជី DAP និង URE គ្រប់​ល្មម នោះ​ដំ​ណាំ​នឹង​លូត​លាស់​ល្អ​និង​ចេញ​ផ្លែ​ច្រើន។ ឥឡូវ​ដី ១ កុង ខ្ញុំ​ប្រ​មូល​ផល​ពោត​បា​រាំង​បាន​ពី ៨០ - ១៥០ គីឡូ​ក្រាម/ថ្ងៃ លក់​ដោយ​តម្លៃ​ពី ៦.០០០ - ៨.០០០ ដុង/គីឡូ​ក្រាម។ នេះ​ជា​ប្រ​ភេទ​ដំ​ណាំ​មិន​សូវ​មាន​ជំងឺ ហើយ​មាន​រយៈ​ពេល​ប្រ​មូល​ផល​វែង​និង​មិន​សូវ​បង់​កម្លាំង​ថែ​ទាំ”។ ក្រោយ​ពី​ប្រ​មូល​ផល​ស្រូវ​រដូវ​ទី ២ រួច បង​ស្រី​ថាវ ក៏​បាន​ដំ​ឡើង​ទុយោ​ក្បាល​ផ្សែង​ទឹក​សម្រាប់​ស្រោច​ស្រព​លើ​ដី​ស្រែ ចុះ​ពូជ​ហើយ ត្រូវ​ស្រោច​ទឹក​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ។ កាល​ដំ​ណាំ​នៅ​តូច បង​ស្រី​ប្រើ​ប្រាស់​ជី URE និង DAP ហេតុ​នោះ​ក្រោយ​ពី​ដាំ​ជាង​២​ខែ ក៏​ចាប់​ផ្តើម​ប្រ​មូល​ផល។ បច្ចុប្បន្ន បង​ស្រី​ប្រ​មូល​ផល​ពោត​បា​រាំង​រៀង​រាល់​ថ្ងៃ ហើយ​ក្រោយ​ពី​ប្រ​មូល​ផល​ពី ២-៤ លើក គាត់​ដាក់​ជី URE ម្តង (ដាក់​ជី URE ប្រ​មាណ ១៥ គីឡូ​ក្រាម/​ដង) ម្ល៉ោះ​ហើយ​ដំ​ណាំ​មាន​ពណ៌​បៃ​តង​ល្អ និង​ផ្តល់​ផ្លែ​ប្រ​មូល​ផល​ជាបន្ត​បន្ទាប់។

តាម​ប្រសាសន៍​លោក ភូវៀត​បេន អនុប្រ​ធាន​​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ថាញ់​ភូ អនុវត្ត​ផែន​ការ​បង្ការ ទប់​ស្កាត់​កង្វះ​ទឹក​និង​ជ្រាប​ទឹក​ប្រៃ​ក្នុង​រដូវ​ប្រាំង​ឆ្នាំ ២០២៣ - ២០២៤ កម្មា​ភិបាល​ឃុំ​តែង​តាម​ដាន​ការ​ប្រែ​ប្រួល​ស្ថាន​ភាព​ជ្រាប​ទឹក​ប្រៃ ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​អំពី​ទិន្ន​ន័យ​នៃ​ទឹក​ប្រៃ​នៅ​តាម​ទន្លេ​និង​ប្រ​ឡាយ ដើម្បី​ម្ចាស់​ការទប់​ស្កាត់​និង​តទល់។ ទន្ទឹម​នឹង​នោះ​ ក្រើន​រំលឹក​ដល់​កសិករ​មិន​ឱ្យ​ធ្វើ​ស្រូវ​រដូវ​ទី ៣ តែ​ងាក​មក​ដាំ​ដំ​ណាំ​រួម​ផ្សំ​នៅ​លើក​ដី​ស្រែ​វិញ ដូច​ជា៖ ឪ​ឡឹក ពោត​បា​រាំង ល្ពៅ ត្រ​ឡាច ពោត ។ល។ នាំ​មក​នូវ​ប្រ​សិទ្ធ​ភាព​ខ្ពស់ ជួយ​កសិករ​បង្កើន​ប្រាក់​ចំ​ណូល​បន្ថែម លំ​នឹង​ជីវ​ភាព​នៅ​ក្នុង​រដូវ​ប្រាំង៕ 

                              យ្វី​អាញ-វិមាន

ចែករំលែកអត្ថបទ