មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

13/05/2024 - 15:52

របៀប​ធ្វើ​មាន​របស់​បង​ស្រី​ថាច់​ធីធ្វី

អា​ស្រ័យ​ឧស្សាហ៍​ព្យា​យាម​ ស៊ូ​ទ្រាំ​លំ​បាក​ រវៀសរ​វៃ​ក្នុង​ការ​អនុវត្ត​ទម្រង់​ផលិត​ចម្រុះ​ ផ្តើម​ពី​គ្រួ​សារ​ក្រ​លំ​បាក​ បង​ស្រី​ថាច់​ធីធ្វី នៅ​ភូមិ​ចុង​-ង ឃុំ​ហ៊ីវ​ទឺ ស្រុក​ទីវ​កឹង​ ខេត្ត​ត្រា​វិញ​ មិន​ត្រឹម​តែ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ក្លាយ​ជា​គ្រួ​សារ​មួយ​មាន​ជីវ​ភាព​ធូរ​ធារ។​

បង​ស្រី​ថាច់​ធីធ្វី កំ​ពុង​ថែ​ទាំ​ហ្វូង​គោ។​

ផ្តើម​អា​ជីព​ដំ​បូង​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ថាច់​ធីធ្វី បាន​ឪ​ពុក​ម្តាយ​ចែក​ឱ្យ​ដី​ស្រែ​ ៣ កុង​។​ ជីវ​ភាព​ក្រ​លំ​បាក​ ពីរ​នាក់​ប្តី​ប្រ​ពន្ធ​ឆ្លៀត​ពេល​ទៅ​ស៊ី​ឈ្នួល​ច្រូត​ស្រូវ​ឱ្យ​មាមីង​ក្នុង​ភូមិ។​ ក្រោយ​ពី​រយៈ​កាល​ ៣ ឆ្នា​ំ​សន្សែ​សន្សំ​ទុន​ខ្លះ​ៗ​ ឆ្នាំ​ ២០០៦ គ្រួ​សារ​គាត់​ទិញ​បាន​គោ​មួយ​ក្បាល​មក​ចិញ្ចឹម។​ បង​ស្រី​ថាច់​ធីធ្វី ឱ្យ​ដឹង៖ “ចង់​ចិញ្ចឹម​គោ​បន្ធាត់​សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ មុន​នឹង​ទិញ​គោ​ត្រូវ​ជ្រើស​រើស​ពូជ​គោ​មាឌ​ខ្ពស់​ឆ្អឹង​ធំ​ តួយ៉ាង​ដូច​ជា៖ គោ​បង្កាត់​ស៊ីន Drough master, Brahman, Charolais... បន្ទាប់​ពី​ទិញ​គោ​មក​ត្រូវ​បញ្ចុះ​ព្រូន ចាក់​វ៉ាក់​សាំង​ទៀត​ទាត់​ បង្ការ​រោគ​កក​ឈាម​ រោគ​អុតក្តាម។​ នៅ​រដូវ​ក្តៅ​ភាគ​ច្រើន​គឺខ្វះ​ស្មៅ​មិន​គ្រប់​ផ្តល់​ឱ្យ​គោ​ស៊ី​ ដូច្នេះ​ ដើម្បី​ជៀស​វាង​ស្ថាន​ភាព​ខ្វះ​ចំ​ណី​គោ​ យើង​គប្បី​បម្រុង​ចំ​បើង​ឱ្យ​បាន​គ្រប់​គ្រាន់​ ដើម្បី​ឱ្យ​ចំ​បើង​មាន​សារ​ធាតុ​ចិញ្ចឹម​ខ្ពស់​ គួរ​ជ្រើស​វិធី​ផ្អាប់​ចំ​បើង​ជា​មួយ​ជី​អ៊ុយ​រ៉េ ផ្អាប់​ទុក​មួយ​សប្តាហ៍​អាច​យក​ឱ្យ​គោ​ស៊ី​បាន។ល។​ ហេតុ​នេះ​ គោ​ស៊ី​ឆាប់​ធំ​ កើន​ទម្ងន់​ អាច​លក់​បាន​ក្រោយ​ពី​ចិញ្ចឹម​ ៤ ខែ”។​ ក្នុង​មួយ​ឆ្នាំ​ គ្រួ​សារ​បង​ធ្វី ចិញ្ចឹម​គោ​ប្រ​មាណ​ ២០ ក្បាល​ លក់​គោ​សាច់​ពី​ ៥ ទៅ​ ១០ ក្បាល។​ ដោយ​សារ​ឆ្នាំ​ ២០២៣ គោ​ធ្លាក់​តម្លៃ​ លក់​បាន​តម្លៃ​ពី​ ១០ ទៅ​ ១៥ លាន​ដុង​/ក្បាល​ បន្ទាប់​ពី​ទូទាត់​គ្រួ​សារ​គាត់​នៅ​ចំ​ណេញ​បាន​ជិត​ ៥០ លាន​ដុង​ ដោយ​ឡែក​ក្នុង​ប៉ុន្មាន​ឆ្នាំ​គោ​ឡើង​ថ្លៃ​ រក​បាន​ប្រាក់​ចំ​ណេញ​ជិត​ ១០០ លាន​ដុង​។​ ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជម្នះ​លំ​បាក​ ប្រើ​ប្រាស់​ប្រិត​សំ​ចៃ​ ក្រោយ​ពី​រៀប​ការ​ ២០ ឆ្នាំ​ ប្តី​ប្រ​ពន្ធ​បង​ស្រី​ធ្វី មិន​ត្រឹម​តែ​សាង​សង់​បាន​កសិដ្ឋាន​ចិញ្ចឹម​គោ​ទ្រង់​ទ្រាយ​ធំ​ ថែម​ទាំង​សន្សំ​សំ​ចៃ​ទិញ​បាន​ដី​ស្រែ​ ១៥ កុង​ ក្នុង​មួយ​ឆ្នាំ​ផលិត​ស្រូវ​បាន​៣​រដូវ។​

លោក​ ង្វៀង​វ៉ាន់​ចង​ ប្រ​ធាន​គណៈ​កម្ម​ការ​ភូមិ​ចុង​-ង ឱ្យ​ដឹង៖ “ចលនា​ចិញ្ចឹម​គោ​បន្ធាត់ មាន​ភាព​រីក​ចម្រើន​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ជិត​ៗ​នេះ​ គ្រួ​សារ​បង​ស្រី​ថាច់​ធីធ្វី គឺជា​គ្រួ​សារ​មួយ​ក្នុង​ចំ​ណោម​គ្រួ​សារ​ដែល​ចិញ្ចឹម​គោ​ច្រើន​ក្បាល​ ចាក​ផុត​ពី​ជីវ​ភាព​ក្រលំ​បាក​ ក៏​ផ្តើម​ពី​ទម្រង់​ចិញ្ចឹម​គោ​ផលិត​ស្រូវ​ ប្រ​មូល​ទិញ​ចំ​បើង​ធ្វើ​ជា​ចំ​ណី​សម្រាប់​គោ។​ នេះ​គឺ​ជា​ទម្រង់​បំ​បាត់​ភាព​ក្រី​ក្រ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ ដោយ​បាន​ភូមិ​ភាគ​ពង្រីក​ទូលំ​ទូលាយ។​ ទូទាំង​ភូមិ​ បច្ចុប្បន្ន​ មាន​គោ​ប្រ​មាណ​ជាង​ ៧០០ ក្បាល”។​

លោក​ ឡឹម​វ៉ាន់​ហ៊ីវ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ហ៊ីវ​ទឺ ឱ្យ​ដឹង៖ “មិន​ត្រឹម​តែ​ជួយ​ណែ​នាំ​ពី​របៀប​រក​ស៊ី​ចាក​ផុត​ពី​ភាព​ក្រី​ក្រដល់​គ្រួ​សារ​ជា​ច្រើន​ ដែល​មាន​ដី​ផលិត​តិច​តូច ពង្រីក​ទម្រង់​ចិញ្ចឹម​គោ​បន្ធាត់​នៅ​ភូមិ​ភាគ​ប៉ុណ្ណោះ​ទេ​ គ្រួ​សារ​បង​ស្រី​ថាច់​ធីធ្វី ថែម​ទាំង​ជា​គំ​រូ​ល្អ​ក្នុង​ការ​ចលនា​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​អ៊ំ​។​ ឆ្នាំ​ ២០២០ សាខា​បក្ស​ភូមិ​ចុង​-ង​កសាង​ទម្រង់​ “អនុវត្ត​ការ​ជីក​ស្តារ​ប្រ​ឡាយ​វាល​ស្រែ​ ដើម្បី​ធានា​ប្រ​ភព​ទឹក​សម្រាប់​បម្រើ​ការ​ផលិត​បាន​គ្រប់​គ្រាន់​” គ្រួ​សារ​បង​ស្រី​ធ្វី បាន​គាំ​ទ្រ​យ៉ាង​ពេញ​ទំ​ហឹង​ ហើយ​បរិច្ចាគ​ដី​ជាង​ ០,៥ កុង​ ដើម្បី​ជីក​ប្រ​ឡាយ​នាំ​ទឹក​ប​ម្រើ​ការ​ផលិត”៕​

         សើុង​ម៉ាល័យ​-មុនី​

ចែករំលែកអត្ថបទ