រយៈពេលជាង ២៨ ឆ្នាំ បំពេញការងារនៅការិយាល័យកម្មវិធីភាសាជនជាតិនៃស្ថានីយវិទ្យុ និងទូរទស្សន៍ខេត្តសុកត្រាំង រូបភាពអ្នកកាសែត សើុងគឹមមីអាញ់ បានបន្សល់ទុកនូវចំណាប់អារម្មណ៍ល្អៗ ជាច្រើនដល់ទស្សនិកជន ឆ្លងតាមរយៈកម្មវិធីព័ត៌មាន កម្សាន្តផ្សេងៗ។
របាយការណ៍អំពីស្នាដៃរបស់អ្នកសារព័ត៌មាន ចៅវុឌ្ឍី ជាបុគ្គលិក បម្រើការងារនៅស្ថានីយទូរទស្សន៍ខេត្តអាងយ៉ាង ពិតជាគួរឱ្យចាប់អារម្មណ៍ដោយទទួលបានរង្វាន់សរសើរជាច្រើន។ នេះក៏ជាក្តីប្រាថ្នារបស់អ្នកសារព័ត៌មានជាច្រើន ដោយសារការខិតខំរបស់ខ្លួនទើបទទួលបានការទទួលស្គាល់។
មកកាន់ភូមិវប្បធម៌ជនបទថ្មីគំរូ ភូមិចុងក្រោម ឃុំមីចាញ់ ស្រុកចូវថាញ់ ខេត្តត្រាវិញ អំឡុងប៉ុន្មានថ្ងៃនេះ យើងងាយប្រទះឃើញមុខមាត់ជនបទថ្មីនៅទីនេះ កំពុងមានការវិវឌ្ឍ; ជីវភាពសម្ភារៈ ស្មារតីរបស់ប្រជាជនបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
រួមជាមួយការព្យាយាមពលកម្មផលិត កសិករខ្មែរនៅខេត្តបាកលីវ ថែមទាំងសកម្មក្នុងការស្វែងយល់ពីទីផ្សារ រៀនសូត្រវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន ដើម្បីអនុវត្តជោគជ័យតក្នុងការផលិត បង្កើនប្រាក់ចំណូលដល់គ្រួសារ។
រយៈពេលកន្លងព្រះឧបជ្ឈាយ៍ លីសាមុត និងព្រះតេជព្រះគុណ តាំងសាវង្ស នៅខេត្តបាកលីវ បានបំពេញការងារមានប្រយោជន៍ជាច្រើន ដើម្បីពង្រីកប្រពៃណី “ល្អសាសនា ល្អសង្គម”។
បង ដាវវ៉ាន់តាយ នៅសង្កាត់ភឿកថើយ ខ័ណ្ឌអូរម៉ូង ក្រុងកឹងធើ “មាននិស្ស័យ” ជាមួយនឹងបន្ទះជញ្ជាំងប្លាស្ទិក PVC ជាច្រើនឆ្នាំកន្លង ទើបអ្នករួមអាជីពដាក់រហស្សនាមគាត់ថា “តាយ PVC” ដូច្នោះ។
ខេត្តបាកលីវ ផ្សព្វផ្សាយព្រមៗគ្នា កម្មវិធីទិសដៅជាតិអំពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព កសាងជនបទថ្មី ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិច កម្មវិធីនិងគម្រោងផ្សេងៗទៀត
ពូគៀងសប៊ែ នៅភូមិបុត្រី ឃុំហ្វាឡើយ ស្រុកចូវថាញ់ ខេត្តត្រាវិញ បានអនុវត្ត វិធានការស្រោចស្រពប្រិតសំចៃទឹកក្នងការដាំដំណាំរួមផ្សំ។ វិធានការនេះមិនត្រឹមតែប្រិតសំចៃទឹក អគ្គិសនី ជី ថ្នាំការពាររុក្ខជាតិ កម្មករប៉ុណ្ណោះទេ ថែមទាំងនៅធានាទិន្នផល បង្កើនប្រាក់ចំណេញទៀតផង។
លោក ហ្វិញគឹមតៀង នៅភូមិស្វាយ ឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បានរួមចំណែកជាច្រើន ក្នុងការកសាងជនបទថ្មី; អភិរក្សវប្បធម៌ពិធីបុណ្យប្រពៃណីរបស់ជនជាតិ តែងបានមាមីងខ្មែរមានទំនុកចិត្តស្រឡាញ់រាប់អាន។
លោក ថាច់កឿង នៅភូមិតាបាង ឃុំដាឡុក ស្រុកចូវថាញ់ ខេត្តត្រាវិញ គឺជាអ្នកមានប្រជាប្រិយនៅភូមិភាគ។ គាត់បានសហគមន៍ស្ងើចសរសើរ ពីព្រោះតែងលោកឈានមុខក្នុងការចលនា រួមចំណែកជាមួយបក្ស រដ្ឋ គិតគូរជីវភាពសម្ភារៈ ស្មារតីជូនប្រជាជននៅភូមិភាគ។
តាមប្រសាសន៍លោក ត្រឿងកាញ់ត្វៀង អនុប្រធានប្រចាំការនៃគណៈកម្មាធិការប្រជាជនខេត្តហូវយ៉ាង ខេត្តបានកំណត់វិស័យកសិកម្មនិងទេសចរណ៍ គឺជាសសរស្តម្ភ ២ ក្នុងចំណោមសសរស្តម្ភទាំង ៤ នៃខឿនសេដ្ឋកិច្ច ហេតុនោះបានផ្សព្វផ្សាយព្រមៗគ្នានូវកម្មវិធីអភិវឌ្ឍន៍ទេសចរណ៍កសិកម្ម-ជនបទក្នុងការកសាងជនបទថ្មី ដំណាក់កាល ២០២១ -២០២៥។
ប៉ុន្មានឆ្នាំមកនេះ ជាមួយនឹងស្មារតីឈានមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ច មានយុវជនជាច្រើននៅខណ្ឌអូរម៉ូង ក្រុងកឹងធើ បាននាំមុខក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកសិកម្មទីក្រុង។ ឆ្លងតាមរយៈនោះ បានជ្រើសរើសបង្កើតទម្រង់សេដ្ឋកិច្ច សមស្របនឹងលក្ខណៈជាក់ស្តែង នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ជាមួយគោលលំនាំ “កាន់ដៃបង្ហាញការ” វិស្វករថាច់សេត បានផ្ទេរបច្ចេកទេសដល់កសិករអនុវត្តក្នុងវិស័យកសិកម្មលើភូមិសាស្ត្រស្រុកកូវកែ ខេត្តត្រាវិញ។
ប្អូនក្វាច់មិញអាញ សិស្សថ្នាក់ទី១២C៣ វិទ្យាល័យជនជាតិអន្តេវាសិកកាម៉ាវ គឺជាសិស្សគំរូម្នាក់ក្នុងការរៀនសូត្រនិងបំផុសចលនា។ ជាមួយនឹងស្នាដៃសម្រេចបានរបស់ខ្លួន ប្អូនគឺជាក្តីមោទនៈរបស់សិស្សជនជាតិភាគតិចនៅខេត្តកាម៉ាវ។
បងប៊ូយថាញ់ឌឿក (អាយុ៣៥ឆ្នាំ ស្នាក់នៅភូមិដុងទ្រុង ឃុំតឹងចាញ់ ស្រុកកឹងដឿក ខេត្តឡុងអាង) បានច្នៃចេញជាផលិតផលយ៉ាងច្រើនពីកក់ចចូត ដូច៖ បំពង់ប៊ឺត កាបូប សម្ពៀតស្ពាយ មួក ទេសចរ៘ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច ពង្រីកតម្លៃផលិតផលផ្សេងៗច្នៃពីកក់ចចូត និងការពារបរិស្ថាន។
រដូវប្រាំងឆ្នាំនេះ នៅកឹងធើមិនរងផលប៉ះពាល់ដោយជាតិប្រៃ ស្ងួតហែងដូចខេត្តដទៃក៏ពិតមែន។ ប៉ុន្តែនៅតាមវាលស្រែ កសិករកឹងធើ តែងអនុវត្តបច្ចេកទេសផលិតស្រូវ “បញ្ចូលទឹកលិច - គោក ឆ្លាស់គ្នា” ជួយប្រិតសំចៃទឹកប្រិតសំចៃការចំណាយក្នុងការផលិតស្រូវជូនកសិករ។
លោកថាច់យ៉ន នៅភូមិបន្ទាយក្រ ឃុំហាមយ៉ាង ស្រុកថ្កូវ ខេត្តត្រាវិញ។ គាត់មិនត្រឹមតែកៀរគរប្រជាជនអនុវត្តល្អការចលនាទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីប៉ុណ្ណោះទេ នៅទាំងបំពេញល្អភារកិច្ចជាសមាជិកគណៈកម្មការវត្ត បន្ទាយក្រ និងជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិខ្មែរនៅភូមិភាគទៀតផង។
ជ្រួតជ្រាបដំបូលមានរបស់លោកប្រធានហូជីមិញ “ដើម្បីផលប្រយោជន៍១០ ឆ្នាំដាំដើមឈើ និងដើម្បីផលប្រយោជន៍រយឆ្នាំបណ្តុះមនុស្ស” អ្នកគ្រូ ផួធីង៉ុកអៀង គ្រូបង្រៀនសាលាបំពេញវិជ្ជាមធ្យមសិក្សាបាលីណាមបូ ខេត្តសុកត្រាំង តែងរៀនសូត្រនិងធ្វើតាមឧត្ដមគតិ សីលធម៌និងឥរិយាបថហូជីមិញ។
មុននេះឃុំតឹងសើុងស្រុកថ្កូវ ខេត្តត្រាវិញជាឃុំលំបាក មានជនជាតិខ្មែររស់នៅច្រើនកុះករ។ ដោយការអនុវត្តកម្មវិធីទិសដៅជាតិកសាងជនបទថ្មីនិងកម្មវិធី គម្រោងផ្សេងៗទៀត ឃើញថាជីវភាពប្រជាជនត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។
ជាមួយនឹងទិសដៅកសាងខេត្តបាកលីវ ឆាប់ក្លាយជា “មជ្ឈមណ្ឌលឧស្សាហកម្មបង្កងក្នុងទូទាំងប្រទេស” សំដៅបង្កើតផ្លាកពាណិជ្ជកម្ម “បង្កង ជ្រះបាកលីវ” ខេត្តបានកំណត់ច្បាស់ទម្រង់ចិញ្ចឹមបង្កងអនុវត្តបច្ចេកវិទ្យាខ្ពស់ គឺជាទិសដៅអភិវឌ្ឍន៍ដ៏សំខាន់និងចីរភាព។