មកកាន់ភូមិព្រែកចាក ឃុំលីវទូ ស្រុកត្រឹងដេ ខេត្តសុកត្រាំង សួររកលោកឡឹមសល់ អ្នកណាក៏ស្គាល់ទាំងអស់។ ពីព្រោះគាត់តែងដើរធ្វើសប្បុរសធម៌ ជួយដល់អ្នកក្រនៅក្នុងភូមិស្រុក។
លោកឡឹមសល់ (ឈរទី២ពីខាងឆ្វេង) ទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការ
ប្រជាជនខេត្តសុកត្រាំង។
តាមប្រសាសន៍លោក ឡឹមសល់ កាលពីមុនដោយសារជីវភាពក្រលំបាក ប្តីប្រពន្ធគាត់តែងដើរធ្វើការស៊ីឈ្នួលខួបឆ្នាំ ដូចជា៖ ដកស្មៅ បាញ់ថ្នាំ លីស្រូវ និងស្ទូងជាដើម ដឹងស្គាល់គ្រប់រសជាតិក្រលំបាក។ ព្រោះហេតុនោះ ពេលជីវភាពបានធូរធារ ប្រការដំបូងដែលគាត់គិតដល់នោះគឺជួយដល់អ្នកក្រ។ ផ្តើមពីនោះ លោកឡឹមសល់ ធ្វើស្រែ ៤ កុងទុកអង្ករសម្រាប់ហូប ហើយពេលមាមីងដែលមានជីវភាពក្រីក្រមកផ្ទះពឹងពាក់គាត់តែងឱ្យអង្ករពី ៥ - ១០គីឡូក្រាម។ ក្រៅពីនោះ គាត់នៅទាំងចលនាមាមីងដែលមានជីវភាពធូរធារក្នុងភូមិ ចូលរួមវិភាគទានអង្ករជាង ៣ តោន/ឆ្នាំ និងគ្រឿងឧបភោគ បរិភោគជាច្រើនទៀត ដើម្បីជូនដល់គ្រួសារក្រីក្រ និងមនុស្សចាស់គ្មានទីពឹងក្នុងឱកាសបុណ្យទានម្តងៗ។ លោកឡឹមសល់ មានប្រសាសន៍៖ “ដោយសារទង្វើល្អរបស់យើង ម្ល៉ោះហើយពេលខ្ញុំចលនាតែងមានសប្បុរសជនជួយឧបត្ថម្ភជាអង្ករ គ្រឿងឧបភោគបរិភោគ ដើម្បីឧបត្ថម្ភដល់មាមីងក្រីក្រ។ ខ្ញុំតែងធ្វើដូច្នេះរហូតមក ហើយក៏ចូលចិត្តធ្វើសប្បុរសធម៌តាំងពេលណាដោយមិនដឹងខ្លួន កាន់តែធ្វើសប្បុរសធម៌កាន់តែមានចិត្តសប្បាយរីករាយនិងចូលចិត្ត។ ឥឡូវនេះ ខ្ញុំចលនាមាមីងដែលធូរធារ និងសប្បុរសជនកសាងស្ពានជនបទ បំពាក់ភ្លើងបំភ្លឺផ្លូវ ដាំផ្កាមុខផ្ទះនៅតាមបណ្ដោយដងផ្លូវជាង ៣ គីឡូម៉ែត្រ រក្សាអនាម័យបរិស្ថានជុំវិញផ្ទះ ផ្លូវថ្នល់ស្អាតបាត។ល។ អ្នកណាក៏ធ្វើតាម ម្ល៉ោះហើយបានជួយដល់តំបន់ជនបទភ្លឺ បៃតង ជ្រះ ស្អាត”។
លោកឡឹមសល់ ជូនអង្ករដល់អ្នកក្រ។
ជាច្រើនឆ្នាំមកនេះ លោកឡឹមសល់ ជាម្ចាស់សំណង់ជំនាញខាងធ្វើផ្ទះសំណាញ់ចិញ្ចឹមបង្កង និងប្រព្រឹត្តិកម្មស្រះចិញ្ចឹមបង្កងតាមបច្ចេកវិជ្ជាខ្ពស់ឱ្យក្រុមហ៊ុនចិញ្ចឹមបង្កង។ រៀងរាល់ឆ្នាំ គាត់បានដោះស្រាយការងារធ្វើជូនកម្មករជាង ៤០ នាក់ (ប្រាក់ចំណូលម្នាក់ជាង ២០០.០០០ ដុង/ថ្ងៃ)។ បងសើុងវ៉ាន់ នៅភូមិព្រែកចាក ឱ្យដឹង៖ “ខ្ញុំគ្មានការងារធ្វើ ម្ល៉ោះហើយគ្មានប្រាក់ជួសជុលផ្ទះ ដោយសារពូឡឹមសល់ ចលនាសប្បុរសជនសង់ផ្ទះជូន ខ្ញុំមានក្តីត្រេកអរក្រៃលែង។ ប្រការកាន់តែត្រេកអរជាងទៀតនោះ ពេលពូឡឹមសល់ហៅខ្ញុំចូលធ្វើកម្មករប្រព្រឹត្តិកម្មស្រះចិញ្ចឹមបង្កង និងសង់ផ្ទះសំណាញ់ចិញ្ចឹមបង្កងតាមបច្ចេកវិជ្ជាខ្ពស់។ អាស្រ័យហេតុនោះ ខ្ញុំមានការងារធ្វើ រកប្រាក់ចំណូលប្រចាំថ្ងៃជាង ២០០.០០០ដុង ដើម្បីចិញ្ចឹមប្រពន្ធកូន”។
លោក ត្រឹងទ្រុងតិន ប្រធានគណៈកម្មាធិការប្រជាជនឃុំលីវទូ ឱ្យដឹង៖ “លោកឡឹមសល់ ធ្វើសប្បុរសធម៌ដោយបើកចំហស្មោះត្រង់ និងសកម្មចលនាមាមីងខ្មែរចូលរួមកសាងជនបទថ្មី ដើម្បីកសាងភូមិស្រុកភ្លឺ បៃតង ជ្រះ ស្អាត និងសុវត្ថិភាព។ ក្រៅពីនោះ គាត់ជាអ្នកសម្រុះសម្រួល អ្នកមានប្រជាប្រិយដ៏ពូកែ ម្ល៉ោះហើយការងារអ្វីដែលគាត់ចូលរួមតែងបានសម្រេចជោគជ័យ និងបានមាមីងគាំទ្រជានិច្ច។ ពិសេស គាត់ទើបបានទទួលប័ណ្ណសរសើររបស់គណៈកម្មាធិការប្រជាជនខេត្ត ដោយមានស្នាដៃឆ្នើមក្នុងការរួមចំណែកកសាងជនបទថ្មី”៕
លីធាន-វិមាន