មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/02/2024 - 16:46

លោក​គឹម​សំ​ណាង​ បរិច្ចាគ​ដី​កសាង​ផ្លូវ​និង​ប្រ​ឡាយ​បេ​តុង​

លោក​គឹម​សំ​ណា​ង​ លេខា​សាខា​បក្ស​ភូមិ​ដូង​ជ្រំ A ឃុំ​តឹង​សើុង ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ ជា​លេខា​សាខា​បក្ស​ជន​ជាតិ​ខ្មែរ​ម្នាក់​ដែល​បាន​រួម​ចំ​ណែក​យ៉ាង​សកម្ម​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។​

ស្ពាន​ជន​បទ​ដែល​លោក​គឹម​សំ​ណាង​ កៀរ​គរ​ប្រ​ជា​ជន​ចូល​រួម​កសាង​។​

ភូមិ​ដូង​ជ្រំ A មាន​គ្រួ​សារ​ប្រ​ជា​ជន​ចំ​នួន​ ៣០១ គ្រួ​សារ​ ក្នុង​នោះ​ជន​រួម​ជាតិ​ខ្មែរ​មាន​ដល់​ទៅ​ជាង​៩០%។​ អស់​រយៈ​ពេល​ ២៣ ឆ្នាំ​ ធ្វើ​ជា​លេខា​សា​ខា​បក្ស​ភូមិ​ លោក​គឹម​សំ​ណាង​ បាន​យក​អស់​ពី​កម្លាំង​កាយ​ចិត្ត​ ដើម្បី​អភិវឌ្ឍន៍​របស់​ភូមិ​ភាគ​និង​ជីវ​ភាព​ប្រ​ជា​ជន។​ គាត់​បាន​អនុវត្ត​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព​ការ​ងារ​ចលនា​ប្រ​ជា​ជន​ចូល​រួម​ជា​មួយ​នឹង​សាខា​បក្ស​ គណៈ​កម្ម​ការ​ប្រ​ជា​ជន​ភូមិ​ អនុវត្ត​ការ​សាង​សង់​សំ​ណង់​និង​ផ្នែក​ការ​ងារ​ជាច្រើន​ក្នុង​ការ​ងារ​កាត់​បន្ថយ​ភាព​ក្រី​ក្រ កសាង​ជីវ​ភាព​វប្ប​ធម៌​ កសាង​ជន​បទ​ថ្មី​នៅ​នឹង​ភូមិ​ភាគ។​ លោក​គឹម​សំ​ណាង​ ចែក​រំលែក៖ “ចំ​ពោះ​ការ​រៀន​សូត្រ​និង​ធ្វើ​តាម​គំ​រូ​សីល​ធម៌​ហូជី​មិញ​ ជា​មួយ​នឹង​តួនា​ទី​ជា​លេខា​សាខា​បក្ស​ភូមិ​ ប្រ​សិន​បើ​ចង់​កៀរ​គរ​ប្រ​ជា​ជន​អនុវត្ត​ការ​ចលនា​នៅ​មូល​ដ្ឋាន​ គឺ​ខ្លួន​យើង​ត្រូវ​ធ្វើ​ជា​គំ​រូ។​ ពេល​ភូមិ​ចាប់​ផ្ដើម​កសាង​ជន​បទ​ថ្មី​ ពិនិត្យ​ឃើញ​ថា​ មាន​ផ្លូវ​គមនា​គមន៍​ ប្រ​ឡាយ​នៅ​វាល​ស្រែ​ជា​ច្រើន​ឋិត​ក្នុង​ភូមិ​មិន​ទាន់​អភិវឌ្ឍន៍​សម​ស្រប។​ ជា​មួយ​នឹង​គោល​លំ​នាំ “រដ្ឋ​ និង​ប្រ​ជា​ជន​រួម​គ្នា​ធ្វើ​” ខ្ញុំ​បាន​កៀរ​គរ​បក្ខ​ជន​និង​មាមីង​បរិច្ចាគ​ដី​ធ្វើ​ផ្លូវ​ ក្នុង​នោះ​ គ្រួ​សារ​ខ្ញុំ​បាន​ឈាន​មុខ​ក្នុង​ការ​បរិច្ចាគ​ដី​ជាង​ ២០០​ ម២ គិត​ជា​តម្លៃ​ប្រាក់​រាប់​រយ​លាន​ដុង​ ដើម្បី​រដ្ឋ​ពង្រីក​ផ្លូវ។​ ក្រៅ​ពី​នោះ​ ខ្ញុំ​នៅ​ទាំង​បរិច្ចាគ​ដី​ស្រែ​ជាង​ ១៥០ ម២ ដើម្បី​ឱ្យ​រដ្ឋ​កសាង​ប្រ​ឡាយ​បេ​តុង​បម្រើ​ការ​ផ្គត់​ផ្គង់​ទឹក​ស្រោច​ស្រព​ជូន​មាមីង​ក្នុង​ភូមិ។​ ដោយ​មើល​ឃើញ​ការ​ងារ​នាំ​មក​ប្រ​យោជន៍​ជាក់​ស្ដែង​របស់​លេខា​សា​ខា​បក្ស​ភូមិ​ បក្ខ​ជន​គឹម​អៀង​ រស់​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា​ ក៏​បាន​បរិច្ចាគ​ដី​ជាង​ ១២០ ម២ ដើម្បី​រួម​គ្នា​កសាង​ប្រ​ឡាយ​បេ​តុង​ក្នុង​ភូមិ។​

លោក​គឹម​សំ​ណាង​ ឈរ​ក្បែរ​ប្រ​ឡាយ​បេ​តុង​ដែល​គ្រួ​សារ​គាត់​បរិច្ចាគ​ដី​កសាង។

លោក​ត្រឹង​វ៉ាន់​ដុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​សើុង ឱ្យ​ដឹង៖  “ពង្រីក​តួនា​ទីជា​លេខា​សាខា​បក្ស​ភូមិ​ លោក​គឹម​សំ​ណាង​ តែង​ជា​អ្នក​ឈាន​មុខ​ក្នុង​ការ​បរិច្ចាគ​ដី​ និង​កម្លាំង​ពល​កម្ម​ ដើម្បី​កៀរ​គរ​ប្រ​ជា​ជន​រួម​គ្នា​អនុវត្ត​តាម។​ ហេតុ​នោះ​ រហូត​មក​ទល់​បច្ចុប្បន្ន​ ផ្លូវ​ជន​បទ​ភាគ​ច្រើន​នៅ​ភូមិ​ដូង​ជ្រំ A ត្រូវ​បាន​ចាក់​បេ​តុង​រួច​រាល់”៕​  

                 សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ