មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/02/2024 - 09:08

ស្រុក​ជាយ​ក្រុង​រីក​ចម្រើន​ដោយ​សារ​ជន​បទ​ថ្មី​

កើ-ដ​គឺជា​ស្រុក​ជាយ​ក្រុង​កឹង​ធើ។​ នេះ​ក៏​ជា​ស្រុក​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​កុះ​ករ​បំ​ផុត​របស់​ក្រុង​ ត្រូវ​បាន​ទទួល​ស្គាល់​ជា​ស្រុក​ជន​បទ​ថ្មី​នៅ​ឆ្នាំ​២០២០។​ ចាប់​តាំង​ពី​ស្រុក​បាន​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ ជីវ​ភាព​ប្រ​ជា​ជន​និយាយ​រួម​និង​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​មាន​ការ​ផ្លាស់​ថ្មី​ដោយ​ឥត​ឈប់​ឈរ។​

ដង​ផ្លូវ​គមនា​គមន៍​ជន​បទ​កសាង​យ៉ាង​ល្អ​ជួយ​ដល់​សិស្ស​ទៅ​សាលា​រៀន​បាន​ងាយ​ស្រួល។​

មិន​បញ្ឈប់​ត្រឹម​តែ​កម្រិត​ជន​បទ​ថ្មី​ប៉ុណ្ណោះ​ទេ​ ឃុំ​នីមួយ​ៗ​នៅ​លើ​ភូមិ​សាស្រ្ត​ថែម​ទាំង​លើក​កម្ពស់​គុណ​ភាព​លក្ខ​ឋាន​ឆ្ពោះ​ទៅ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ជន​បទ​ថ្មី​ខ្នាត​គំ​រូ​ ដើម្បី​ជីវ​ភាព​ប្រ​ជា​ជន​កាន់​តែ​រីក​ចម្រើន​ឡើង។​ ក្រៅ​ពី​ឃុំ​ដុង​ហ៊ីប​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ក្រុង​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​ខ្នាត​គំរូ​ ឃុំ​ធើយ​ហ៊ឹង​ជា​សារ​វន្ត​ក៏​អនុវត្ត​សម្រេច​លក្ខ​ឋាន​ជន​បទ​ថ្មី​ខ្នាត​គំរូ​ ៨/៨; មាន​៥​ឃុំ​ គឺ៖ ដុង​ហ៊ីប ធើយ​ហ៊ឹង​ ថាញ់​ភូ ធើយ​ដុង​និង​ធើយ​ស្វឹង​ សម្រេច​ ១៩ លក្ខឋាន​និង​៤​ឃុំ​ទៀត​ គឺ៖ ទ្រុង​ថាញ់ ទ្រុង​អាង​ ទ្រុង​ហ៊ឹង​និង​ដុង​ថាំងសម្រេច​ចាប់​ពី​១៧-១៨ លក្ខ​ឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​ លោក​ ង្វៀង​វ៉ាន់​ម៉េន ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ហ៊ីប ឱ្យ​ដឹង៖ ជន​បទ​ថ្មី​ធ្វើ​ឱ្យ​ដង​ផ្លូវ​តភ្ជាប់​គ្នា​ ការ​ដោះ​ដូរ​ពាណិជ្ជ​កម្ម​មាន​ភាព​ងាយ​ស្រួល។​ ម្យ៉ាង​ទៀត​ ព្រែក​ប្រ​ឡាយ​ត្រូវ​បាន​ជីក​ស្តារ​ជា​ប្រ​ចាំ​ ម្ល៉ោះ​ហើយ​មាន​ទឹក​គ្រប់​គ្រាន់​ ដើម្បី​មាមីង​ផលិត​កសិកម្ម​ទទួល​បាន​ប្រាក់​ចំ​ណេញ​ខ្ពស់។​ ពិសេស​ជាង​ទៀត​នោះ​គឺ ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ឌីជី​ថល ធ្វើ​ឱ្យ​ខឿន​កសិកម្ម​ ៤.០ មាន​ការ​អភិវឌ្ឍ។​ ការ​ចិញ្ចឹម​សត្វ​ ដាំ​ដុះ​ ដោះ​ដូរ​ផលិត​ផល​បាន​ឆាប់​និង​សុវត្ថិ​ភាព​ខាង​តម្លៃ​។​ បង​យ័ញ​ម៉ឹង នៅ​ភូមិ​ធើយ​ហ៊ីប ឃុំ​ធើយ​ដុង​ ឱ្យ​ដឹង៖ “កាល​ពី​មុន​នេះ​ ការ​ដាំ​ឈើ​ហូប​ផ្លែ​មាន​ការ​លំ​បាក​ណាស់​ ពី​ព្រោះ​ខ្វះ​ប្រ​ភព​ទឹក​ស្រោច​ស្រព។​ សព្វ​ថ្ងៃ​ ភូមិ​ខ្ញុំ​មាន​អ្នក​ជា​ច្រើន​កាក់​កប​នឹង​ដំ​ណាំ​ក្រូច​ពោធិ៍​សាត់​និង​លក់​តាម​ប្រ​ព័ន្ធ​អន​ឡាញ”។​ នៅ​ពេល​សេដ្ឋ​កិច្ច​រីក​ចម្រើន​ គុណ​ភាព​នៃ​ការ​រស់​នៅ​របស់​ប្រ​ជា​ជន​ក៏​មាន​ការ​ផ្លាស់​ថ្មី​ផង​ដែរ​។​ ស្ទើរ​គ្រប់​គ្រួ​សារ​មាន​ម៉ូតូ​ ទូរ​ទស្សន៍​ ភ្ជាប់​ប្រ​ព័ន្ធ​ wifi និង​ទូទឹក​កក។ល។​ ឆ្លង​តាម​រយៈ​នៃ​មធ្យោ​បាយ​ផ្សព្វ​ផ្សាយ​និង​ភូមិ​ភាគ​ឃោ​សនា​ប្រ​ជា​ជន​កសាង​ទេស​ភាព​ដោយ​ខ្លួន​ឯង​កន្លែង​រស់​នៅ​ “បៃតង​ ជ្រះ​ ស្អាត​” រួម​ជា​មួយ​រដ្ឋ​អំ​ណាច​កសាង​ដង​ផ្លូវ​ “ភ្លឺ​–បៃតង​–ជ្រះ​–ស្អាត​–សុវត្ថិ​ភាព​” ចុះ​ឈ្មោះ​ប្រ​មូល​និង​វិនិច្ឆ័យ​សំ​ណល់​សំ​រាម។ល។​

អនុវិទ្យា​ល័យ​ដុង​ហ៊ីប ជា​សាលា​សម្រេច​បទ​ដ្ឋាន​ជាតិ។

ប្រ​សិទ្ធ​ភាព​ផ្តើម​ពី​ការ​កសាង​ជន​បទ​ថ្មី​ ជួយ​ដល់​ការ​ងារ​ចលនា​ប្រ​ជា​ជន​ចូល​រួម​លើក​កម្ពស់​គុណ​ភាព​លក្ខឋាន​ជន​បទ​ថ្មី​លើ​ភូមិ​សាស្រ្ត​ក៏​មាន​ភាព​ងាយ​ស្រួល​ជាង។​ ឈរ​លើ​មូល​ដ្ឋាន​នោះ​ ឆ្នាំ​២០២៤ ស្រុក​កើ-ដ ខិត​ខំ​កសាង​ស្រេច​ឃុំ​ជន​បទ​ថ្មី​គំរូ​១ និង​បន្ត​លើក​កម្ពស់​គុណ​ភាព​នូវ​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់។​ បង​ហ្វិញ​តៀង​យុង ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ដុង​ថាំង ឱ្យ​ដឹង៖  “ដុង​ថាំង​ជា​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​បំ​ផុត​របស់​ឃុំ។​ នៅ​ពេល​ចាប់​ផ្តើម​កសាង​ជន​បទ​ថ្មី​ យើង​ខ្ញុំ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សំ​ណាក់​ប្រ​ជា​ជន​ ម្ល៉ោះ​ហើយ​ ឃុំ​ដុង​ថាំង​តែង​ជា​ភូមិ​មួយ​ក្នុង​ចំ​ណោម​ភូមិ​ដំ​បូង​ដែល​សម្រេច​លក្ខឋាន​អំ​ពី​ជន​បទ​ថ្មី។​ នេះ​គឺ​ជា​បុព្វ​បទ​ដើម្បី​យើង​ខ្ញុំ​លើក​កម្ពស់​គុណ​ភាព​ លក្ខ​ឋាន​ ឆ្ពោះ​ទៅ​កាន់​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ និង​ជន​បទ​ថ្មី​ខ្នាត​គំរូ​”៕​

                            ហា​ថាញ-លីសៀ

ចែករំលែកអត្ថបទ