មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

04/03/2024 - 16:43

បង្វែរ​ផ្ទៃ​ដី​ផលិត​ស្រូវ​មិន​សូវ​បាន​ផល​ងាក​មក​ដាំ​ពោត​

ទម្រង់​ដាំ​ពោត​ពូជ​របស់​លោក​ឡឹម​ហ្វាង​ នៅ​ភូមិ​បឹង​ ឃុំ​តឹង​សើុង ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ​ នាំ​មក​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ជាង​ការ​ផលិត​ស្រូវ​ ម្ល៉ោះ​ហើយ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​សើុង ត្រៀម​ លក្ខណៈ​ក្នុង​ការ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​។​

  លោក​ឡឹម​ហ្វាង​ កំ​ពុង​ថែទាំ​ដំ​ណាំ​ពោត។​

លោក​ឡឹម​ហ្វាង​ ឱ្យ​ដឹង៖ “អនុវត្ត​ទម្រង់​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​ដែល​ឃុំ​បំ​ផុស​ចលនា​ កន្លង​ហើយ​ គ្រួ​សារ​ខ្ញុំ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​សើុង សហ​ការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពូជ​ដំ​ណាំ​ភូមិ​ភាគ​ខាង​ត្បូង​ វិនិ​យោគ​ពោត​ពូជ​ SSC ២៥ លើ​ ផ្ទៃ​ដី​០,២​ហិក​តា។​ ចូល​រួម​ទម្រង់​នេះ​ គ្រួ​សារ​ខ្ញុំ​បាន​ក្រុម​ហ៊ុន​ជំ​នួយ​ថវិកា​ទិញ​ពូជ​១០០% ពេល​ប្រ​មូល​ផល​ក្រុម​ហ៊ុន​ធានា​ទិញ​ក្នុង​តម្លៃ​១៧.០០០​ដុង​/គីឡូ​ក្រាម​ ព្រម​ទាំង​បាន​បុគ្គ​លិក​ក្រុម​ហ៊ុន​ចុះ​ណែ​នាំ​ពី​បច្ចេក​ទេស​ដាំ​ដុះ។​ បច្ចុប្បន្ន​ ដំ​ណាំ​ពោត​មាន​រយៈ​ពេល​ជាង​២ខែ​ កំ​ពុង​លូត​លាស់​ល្អ។​ ពោត​ពូជ​SSC២៥ ចាប់​ពី​ដាំ​រហូត​ដល់​ប្រ​មូល​ផល​មាន​រយៈ​ពេល​ប្រ​ហែល​៣ខែ។​ ឆ្លង​តាម​រយៈ​វាយ​តម្លៃ​ទម្រង់​ ទិន្ន​ផល​ប៉ាន់​ស្មាន​សម្រេច​ប្រ​មាណ​១,៦​តោន​/០,២​ហិក​តា​ ជា​មួយ​នឹង​តម្លៃ​ប្រ​មូល​ទិញ​ ១៧.០០០ ដុង​/គីឡូ​ក្រាម​ គិត​ប៉ាន់​ស្មាន​ចំ​ណេញ​១៨​លាន​ដុង​ ខ្ពស់​ជាង​ការ​ផលិត​ស្រូវ​ច្រើន​ដង”។​

លោក​ ត្រឹង​វ៉ាន់​ដុង​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​សើុង ឱ្យ​ដឹង៖ “ដំ​ណាំ​ពោត​និយាយ​ដោយ​ឡែក​និង​ដំ​ណាំ​រួម​ផ្សំ​ឯទៀត​និយាយ​រួម​ ធាតុ​ពិត​បាន​ក្លាយ​ជា​រដូវ​ផលិត​ចម្បង​ទី​៣ ក្នុង​ឆ្នាំ​ (រដូវ​ប្រាំង)។​ ប៉ុន្តែ​ពោត​នៅ​តែ​ជា​ប្រ​ភេទ​ដំ​ណាំ​សំ​ខាន់​ ដ្បិត​អី​ ដំ​ណាំ​ពោត​សម​ស្រប​នឹង​ប្រ​ភេទ​ដី​នៅ​ទីនេះ​ មិន​ទាម​ទារ​បច្ចេក​ទេស​ខ្ពស់​ ឬ​តម្រូវ​ការ​ទឹក​ស្រោច​ស្រព​ច្រើន​ពេក​ទេ។​ តាម​យោ​បល់​ខ្ញុំ​ ការ​ដាំ​ពោត​មាន​ផល​ប្រ​យោជន៍​ច្រើន​ណាស់​ ការ​ប្រើ​ប្រាស់​និង​ការ​នាំ​ចេញ​សុទ្ធ​តែ​ល្អ​ទាំង​អស់​ ម្យ៉ាង​ទៀត​ ដំ​ណាំ​ពោត​ធន់នឹង​ភាព​រាំង​ស្ងួត​ បរិមាណ​ទឹក​ស្រោច​ស្រព​ក៏​តិច​បើ​ប្រៀប​នឹង​ការ​ផលិត​ស្រូវ។ល។​ ដើម្បី​ជួយកសិករ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ និង​ខិត​ជិត​វិទ្យា​សាស្រ្ត​បច្ចេក​ទេ​ស គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​បាន​និង​កំ​ពុង​សហការ​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពូជ​ដំ​ណាំ​ភាគ​ខាង​ត្បូង​ ត្រៀម​បម្រុង​វាយ​តម្លៃ​ទម្រង់​ដាំ​ពោត​ពូជ​របស់​គ្រួ​សារ​លោក​ឡឹម​ហ្វាង​ ដើម្បី​ពង្រីក​ទម្រង់​ដាំ​ដុះ​។​ ទន្ទឹម​នឹង​នោះ​ ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ពូជ​ដំ​ណាំ​ភាគ​ខាង​ត្បូង​ និង​មូល​ដ្ឋាន​ប្រ​មូល​ទិញ​ពោត​លើ​ភូមិ​សាស្រ្ត​ខេត្ត​ ដើម្បី​ប្រ​មូល​ទិញ​ផលិត​ផល​ ក៏​ដូច​ជា​ជំ​នួយ​ពូជ​ដោយ​ពន្យា​ពេល​សង​ដើម្បី​កសិករ​លំ​នឹង​ចិត្ត​ផលិត​កម្ម​ រួម​ចំ​ណែក​ជួយ​លើក​ស្ទួយ​ ផលិត​ផល​បន្លែ​បង្ការ​របស់​កសិករ​ក្នុង​ឃុំ​អភិវឌ្ឍ​តាម​ទិស​ដៅ​ចីរ​ភាព”។​

ក្នុង​ប៉ុន្មាន​ឆ្នាំ​កន្លង​ គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​តឹង​សើុង មិន​បង្អង់​លើក​ទឹក​ចិត្ត​កសិករ​ក្នុង​ឃុំ​ ជម្រុញ​ការ​បង្វែរ​រចនា​សម្ព័ន្ធ​ផលិត​កម្ម​ចំ​ពោះ​តំ​បន់​លំ​បាក​មិន​អាច​ផលិតស្រូវ​៣​រដូវ​/ឆ្នាំ​ គប្បី​រចនា​សម្ព័ន្ធ​ដាំ​ដំ​ណាំ​ ១ រដូវ​ យោង​តាម​លក្ខណ​សម្បត្តិ​នៅ​ភូមិ​ភាគ​ឱ្យ​សម​ស្រប​; ចំ​ពោះ​តំ​បន់​ផលិត​ស្រូវ​ដែល​លំ​បាក​អំ​ពី​ទឹក​ស្រោច​ស្រព​នា​រដូវ​ប្រាំ​ង គប្បី​បង្វែរ​ផ្ទៃ​ដី​ផលិត​ដំ​ណាំ​ ១ រដូវ​ស្រូវ​ ២ រដូវ​ ដើម្បី​ធានា​សុវត្ថិ​ភាព​ជៀស​វាង​ការ​ខាត់​បង់។​ មក​ទល់​ពេល​នេះ​ មាន​ភូមិ​ភាគ​ជា​ច្រើន​ក្នុង​ឃុំ​បាន​បង្វែរ​រចនា​សម្ព័ន្ធ​ពូជ​ដំ​ណាំ​ អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​ទេស ប្រើ​ប្រាស់​ពូជ​ថ្មី​ដែល​ផ្ដល់​ទិន្ន​ផល​ខ្ពស់​ដើម្បី​សម​ស្រប​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​ មាន​ដូច៖ ភូមិ​បឹង​ ភូមិ​ត្នោត​លៃ​ ភូមិ​ដុង​ដៀន ភូមិ​ដូង​ជ្រំ។ល។​ មាន​ទម្រង់​ជាច្រើន​បាន​ផ្ដល់​ផល​ “ទ្វេ​ដង​” បង្ការ​ភាព​រាំង​ស្ងួត​ កាត់​បន្ថយ​គ្រោះ​ធម្ម​ជាតិ​ផង​ សម្រេច​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច​ខ្ពស់​ផង៕​

                           សើុង​ម៉ាល័យ​ - ថាច់​ធី

ចែករំលែកអត្ថបទ