ក្រុមអ្នកវិទ្យាសាស្ត្រអ៊ីតាលី ទើបដាំជោគជ័យបន្លែបៃតងផ្ទុកបរិមាណអាហារូបត្ថម្ភជាក់ស្ដែងតាមតម្រូវការ។ លទ្ធផលនេះគឺជារបត់នៃជំហានវិវឌ្ឍន៍ដ៏សំខាន់មួយអំពីសមត្ថភាពនៃការដាំបន្លែបៃតង អាចបំពេញតម្រូវការអាហារូបត្ថម្ភដោយឡែករបស់មនុស្សម្នាក់ៗ។
រូបជាឧទាហរណ៍។
នៅក្នុងការសិក្សាស្រាវជ្រាវថ្មី ដែលបានចុះផ្សាយលើទស្សនាវដ្ដីវិទ្យាសាស្រ្តម្ហូបអាហារនិងកសិកម្ម ក្រុមអ្នកជំនាញបានផ្តោតទៅលើការបង្កើនសារធាតុបំប៉នសំខាន់ៗចំនួនពីរគឺ អ៊ីយ៉ូតនិងប៉ូតាស្យូមនៅក្នុងបន្លែ រួមមានមើមស្ពៃ សណ្តែក សាឡាត់ rocket និងស្ពៃចង្កឹះពណ៌ស្វាយ។ ដោយបានដឹងថា អ៊ីយ៉ូតមានសារៈសំខាន់ចំពោះមុខងារ ក្រពេញទីរ៉ូអ៊ីតនិងជំងឺកង្វះអ៊ីយ៉ូត ប៉ះពាល់ដល់មនុស្សប្រមាណ ២ ពាន់លាននាក់លើពិភពលោក។ ជាមួយនឹងអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយហូបអំបិលប្រចាំថ្ងៃ និងនិន្នាការហួបសាបឬទម្លាប់ហូបសាបកើនឡើង តម្រូវការប្រភពជំនួសអ៊ីយ៉ូតមួយថ្ងៃកាន់តែកើនឡើងដែរ។
ដើម្បីបង្ហាញពីលទ្ធភាពនៃការដាំដំណាំបន្លែបៃតងដោយទ្រង់ទ្រាយធំ ដែលបានតាក់តែង ផ្ទុកបរិមាណអាហារូបត្ថម្ភតាមបំណង ក្រុមសិក្សាស្រាវជ្រាវផ្ដើមដំណើរការដាំបន្លែបៃតងនៅកសិដ្ឋាន Ortogourmet ក្នុងនោះ ប្រើប្រាស់ប្រព័ន្ធដាំដុះគ្មានដី មានន័យថា បន្លែបៃតងត្រូវបានដាំដុះក្នុងទឹកល្បាយជាតិបំប៉ន។ វិធីនេះត្រូវបានវាយតម្លៃថាជិតស្និទ្ធនឹងបរិស្ថាន អនុញ្ញាតឱ្យការគ្រប់គ្រងការលូតលាស់របស់រុក្ខជាតិប្រសើរបំផុត ធានាសម្រេចបានទិន្នផលខ្ពស់ជំនួយដល់ការប្រើប្រាស់ទឹក និងជីប្រកបដោយប្រសិទ្ធភាព។ ទម្រង់ដាំបន្លែនេះថែម ទាំងអនុញ្ញាតផ្សំទឹកល្បាយជាតិបំប៉នយ៉ាងប្រត្យក្សទៀតផង។
លទ្ធផលគឺក្រុមស្រាវជ្រាវទទួលបានដាំជោគជ័យបន្លែគ្រប់ប្រភេទដែលផ្ទុកបរិមាណអ៊ីយ៉ូតលើស ១៤ ដងបើប្រៀបនឹងបន្លែដែលដាំដុះតាមស្តង់ដារ។ បន្លែបៃតងដាំតាមបែបថ្មីនៅទាំងផ្ទុកបិមាណប៉ូតាស្យូមតិចជាង ៤៥% ជួយបំពេញតម្រូវការបន្លែសម្រាប់អ្នកជំងឺដែលមានជំងឺតម្រងនោមរុាំរ៉ៃ-មុខសញ្ញាត្រូវកាត់បន្ថយស្រូបបរិមាណប៉ូតាស្យូម ដើម្បីជៀសវាងអាការៈប្រែប្រួលសុខភាព។ យោងតាមក្រុមអ្នកស្រាវជ្រាវ វិធីសាមញ្ញក្នុងការកាត់បន្ថយបរិមាណប៉ូតាស្យូម ក្នុងបន្លែ - ដូចជាត្រាំទឹកនិងស្រុស- មានប្រសិទ្ធភាពតែមួយភាគ និងងាយធ្វើឱ្យបាត់បង់សារធាតុបំប៉នសំខាន់ៗផ្សេងទៀតនៅក្នុងបន្លែ៕
ប្រភព ĐINH NHI (បកប្រែពី Study Finds) -ទីទុយ