សព្វថ្ងៃ នៅតំបន់បៃណូយ ខេត្តអានយ៉ាង កំពុងឈានចូលរដូវទឹកប្រមូលផលទឹកត្នោត។ ជនរួមជាតិខ្មែរនៅទីនេះតែងចាត់ទុកដើមត្នោតគឺជាប្រភពធនធានដ៏មានតម្លៃដែលធម្មជាតិបានប្រទាន។
ការគិតគូរជីវភាពជនរួមជាតិខ្មែរ គឺជាភារកិច្ចដ៏សំខាន់មួយក្នុងចំណោមភារកិច្ចសំខាន់ៗដទៃទៀតដែលបក្ខភាគ រដ្ឋអំណាចសង្កាត់១ ក្រុងកាម៉ាវ ខេត្តកាម៉ាវ បញ្ចេញកម្លាំងអនុវត្តជាជំហានៗ លើកកម្ពស់ជីវភាពសម្ភារៈស្មារតីជូនជនរួមជាតិ។
បញ្ជាការដ្ឋានយោធាខេត្តសុកត្រាំង ទើបសហការជាមួយនឹងទីបញ្ជាការដ្ឋានយោធាស្រុកថាញ់ទ្រី រៀបចំផ្តល់របបប្រាក់គោលនយោបាយដល់មុខសញ្ញា តាមសេចក្តីសម្រេចចិត្តលេខ៤៩ និង៦២របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល លើភូមិសាស្រ្តស្រុកថាញ់ទ្រី។
តាមប្រសាសន៍លោកថាច់យ៉ឿង ប្រធានគណៈជនជាតិខេត្តវិញឡុង រយៈពេលកន្លង ខេត្តតែងអនុវត្តល្អនូវគោលនយោបាយឧបត្ថម្ភ ដើម្បីជនរួមជាតិភាគតិចលំនឹងជីវភាព។
ដោយសារគួបផ្សំទម្រង់ចិញ្ចឹមសត្វនិងផលិតកម្ម ក្នុងអំឡុង៥ឆ្នាំប៉ុណ្ណោះ បងថាច់កា នៅឃុំថើយស្វឹង ស្រុកកើ-ដ ក្រុងកឹងធើ សង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ។ មិនត្រឹមតែអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ បងថែមទាំងអស់ពីចិត្តចែករំលែកនូវបទពិសោធន៍ និងឧបត្ថម្ភមាមីងរួមគ្នាបង្កបង្កើនផលទៀតផង។
លោកត្រឹងរៀងលេខាសាខាបក្ស និងជាប្រធានភូមិត្រាកាញ់ A១ ឃុំធ្វឹងហ្វា ស្រុកចូវថាញ់ ខេត្តសុកត្រាំង បម្រើប្រជាជនដោយអស់ពីចិត្តម៉្លោះហើយតែងបានមាមីងគោរពរាប់អាន។
អានយ៉ាងជាខេត្តមួយក្នុងចំណោមខេត្តដែលមានអត្រាគ្រួសារក្រីក្រ គ្រួសារជិតក្រជាជនជាតិខ្មែរខ្ពស់បើប្រៀបជាមួយនឹងតុល្យភាពរួមក្នុងតំបន់វាលរាបទន្លេគឺវឡុង។ ឆ្នាំ២០១៨ ធនាគារគោលនយោបាយសង្គមខេត្តអានយ៉ាងកំពុងផ្សព្វផ្សាយកម្មវិធីឲ្យបុលឥណទានជាច្រើន ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច។
រយៈពេលកន្លង គោលនយោបាយឧបត្ថម្ភពិសេសដោយឡែកសម្រាប់ជនរួមជាតិភាគតិចលើភូមិសាស្រ្តខេត្តវិញឡុង ពង្រីកបាននូវប្រសិទ្ធភាព។ បង្អែកលើមូលដ្ឋាននោះ គណៈកម្មាធិការប្រជាជនខេត្តវិញឡុង ទើបផ្តល់សច្ចាប័នលើគម្រោងគោលនយោបាយឧបត្ថម្ភពិសេសដោយឡែកដំណាក់កាល២០១៧-២០២០។
ប្រជាជននៅតាមបណ្ដោយផ្លូវដុងកាយតាវ ស្រុកអ៊ូមិញ ខេត្តកាម៉ាវ បានស្ម័គ្រចិត្តបរិច្ចាគដី ដំណាំឈើហូបផ្លែ ដើម្បីជួសជុលបង្កើនកម្រិតផ្លូវគមនាគមន៍ដែលមានប្រវែង១០គីឡូម៉ែត្រ ទទឹង២,៥ម៉ែត្រ។
ចាប់ពីថ្ងៃ៣១ មីនា ឆ្នាំ២០១៨ មានអតិថិជនជាង១,៤៧៨លាននាក់ ជាគ្រួសារជនរួមជាតិភាគតិច កំពុងបានទទួលផលស្ទើរតែគ្រប់កម្មវិធីគោលនយោបាយឥណទាន តាមរយៈបណ្ដាញធនាគារគោលនយោបាយសង្គមក្នុងទូទាំងប្រទេស។
លោកថាច់ចឿង ធ្វើការនៅក្រុមកាងាររណសិរ្សអនុសង្កាត់២ សង្កាត់១០ ក្រុងសុកត្រាំង ខេត្តសុកត្រាំង ជាកម្មាភិបាលចូលនិវត្តន៍មួយរូបតែងខ្នះខ្នែងអស់ពីចិត្តពីថ្លើមនឹងការងារសង្គម។
ទូទាំងខេត្តអានយ៉ាង មានជនជាតិភាគតិចប្រមាណជាង២៦ពាន់គ្រួសារ។ កន្លងហើយ គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានយកចិត្តទុកដាក់ អនុវត្តល្អនូវគោលនយោបាយគិតគូរជីវភាពជនរួមជាតិភាគតិច រួមចំណែកលើកស្ទួយជីវភាពសម្ភារៈ ស្មារតីជូនជនរួមជាតិភាគតិច លើភូមិសាស្រ្តខេត្ត។
មជ្ឈមណ្ឌលទឹកស្អាតនិងអនាម័យបរិស្ថានជនបទខេត្តកៀនយ៉ាង ទើបបើកឲ្យប្រើប្រាស់ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅឃុំវិញថាញ់ ស្រុកយ៉ុងរៀង រួមចំណែកបង្កើនចំនួនគ្រួសារប្រជាជនមានទឹកស្អាតប្រើប្រាស់ស្របអនាម័យនៅជនបទលើភូមិសាស្រ្តឃុំឡើងដល់៩៥% ក្នុងនោះ មានជនរួមជាតិខ្មែរនៅលេីភូមិភាគផងដែរ។
ការផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធ នៅភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំសាភៀង ស្រុកឡុងម៉ី ខេត្តហូវយ៉ាង បានបង្កលក្ខណសម្បត្តិសម្រាប់ជនរួមជាតិខ្មែរនៅ ទីនេះអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ទោះបីរវីរវល់នឹងការរៀនសូត្រ និងកិច្ចការផ្សេងៗ ប៉ុន្តែមិត្តយុវវ័យយើងតែងតែឆ្លៀតពេលចូលរួមសកម្មភាពសប្បុរសធម៌-សង្គម បម្រើផលប្រយោជន៍សហគមន៍។ យោងតាមស្ថានភាពជាក់ស្តែង គឺមិត្តយុវវ័យយើងម្នាក់ៗតែង ធ្វើនូវទង្វើជាក់ស្តែងនិងប្រកបដោយអត្ថន័យ ផ្ដើមពីការចលនាអាហារូបករណ៍ អំណោយផ្សេងៗជូនសិស្សនិស្សិតក្រីក្ររហូតដល់កសាង ផ្លូវថ្នល់ ជួសជុលសាលារៀននិងរៀបចំកន្លែងលេងកម្សាន្តសម្រាប់កុមារក្រៅមណ្ឌលក្រុងជាដើម។
គណៈជនជាតិខេត្តសុកត្រាំង ទើបចាត់តាំងសន្និបាតផ្សព្វផ្សាយនូវគោលនយោបាយជនជាតិ សាសនា ជូនព្រះចៅអធិការ និងគណៈកម្មការវត្តចំនួន២៣០អង្គនិងរូប នៅតាមវត្តព្រះពុទ្ធសាសនាទក្ខិណនិកាយខ្មែរចំនួន៩២វត្តលើភូមិសាស្រ្តខេត្ត។
ក្នុងប៉ុន្មានឆ្នាំកន្លង បក្សនិងរដ្ឋយើងបានចេញនូវគោលការណ៍គោលនយោបាយជាច្រើន ស្តីពីកសាងខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ។
រយៈកាលកន្លង ខេត្តអានយ៉ាង បានអនុវត្តយា៉ងមានប្រសិទ្ធភាពនូវគោលនយោបាយពិសេសដោយឡែករបស់រដ្ឋ ចំពោះជនរួមជាតិភាគតិចនៅលើភូមិសាស្រ្ត។
ជាមួយនឹងគោលលំនាំ “ជាក់ស្តែង ប្រសិទ្ធភាព សុវត្ថិភាព” យុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល យុវវ័យក្រុងកឹងធើ អនុវត្តនូវគម្រោងសំខាន់ៗនិងការងាររបស់យុវជនប្រកបដោយភាពពុះពោរ។
លោកថាច់ហ្វាយ កើតឆ្នាំ១៩៥២ នៅភូមិវាល ឃុំតឹងម៉ី ស្រុកត្រាអូង ខេត្តវិញឡុង គឺជាបុគ្គលគំរូឆ្លងកាត់លំបាក ចាកផុតពីភាពក្រីក្រក្នុងជនរួមជាតិខ្មែរ ដោយមានទម្រង់ដាំស្វាយតៃវ៉ាន់ រកបានប្រាក់ចំណូលរាប់រយលានដុងរៀងរាល់ឆ្នាំ។