តាំងពីឃុំឌិញអាង ស្រុកហ្គក្វាវ ខេត្តគៀងយ៉ាង សម្រេចបទដ្ឋានជនបទថ្មី ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិភាគតិចលើភូមិសាស្រ្ត កាន់តែបានលើកកម្ពស់។

បងស្រីញ៉ាន់ វិលត្រឡប់មកពីវត្តនៅថ្ងៃពេញបូណ៌មី។
ព្រឹកថ្ងៃពេញបូណ៌មី ខែភទ្របទ អ្នកមីងធីស៊ុម នៅភូមិអាងត្រឿង ឃុំឌិញអាង បានរៀបចំបាយម្ហូបនំនែកដើម្បីយកទៅប្រគេនព្រះសង្ឃនៅវត្តមូលជុំព្រែកទា។ អ្នកមីងកើតនិងធំដឹងក្ដីនៅទីនេះ បានឃើញច្បាស់អំពីភាពរីកចម្រើនរបស់ភូមិស្រុក។ អ្នកមីងធីស៊ុម ចែករំលែក៖ “ផ្ទះខ្ញុំនៅចម្ងាយពីវត្តជាង១គីឡូម៉ែត្រ ប៉ុន្តែកាលពីមុនផ្លូវថ្នល់ភក់ល្បាប់ បានជាលំបាកធ្វើដំណើរ។ ភាគច្រើនតែងធ្វើដំណើរតាមទូកជួបការលំបាក និងខាតពេលច្រើនផង។ សព្វថ្ងៃស្ពានផ្លូវថ្នល់ត្រូវបានចាក់បេតុង ចាក់កៅស៊ូ ម្ល៉ោះហើយការធ្វើដំណើរមានភាពងាយស្រួលខ្លាំងណាស់”។ ក្រៅពីផ្លូវថ្នល់ អ្នកមីងស៊ុម ថែមទាំងមានក្ដីសោមនស្សរីករាយ ដោយសារជីវភាពមានការធូរធារជាងមុន អាស្រ័យទទួលរបបគោលនយោបាយឧបត្ថម្ភរបស់រដ្ឋ។ ប្ដីស្លាប់ ខ្លួនមានជំងឺបេះដូង ម្ល៉ោះហើយធ្វើការនឿយហត់ចិញ្ចឹមកូនជួបលំបាកយ៉ាងខ្លាំង។ អាស្រ័យរាល់កម្មវិធីឧបត្ថម្ភរបស់រដ្ឋ ទើបមីងមានឱកាសបើកហាងលក់ដូរកំប៉ិកកំប៉ុក។ ដោយសារកម្មវិធីអាហារូប ករណ៍ កម្មវិធីឱ្យបុលទុនសម្រាប់និស្សិត ទើបកូនប្រុសរបស់អ្នកមីងរៀនចប់អនុមហាវិទ្យាល័យវិជ្ជាជីវៈ សព្វថ្ងៃកំពុងធ្វើការឱ្យក្រុមហ៊ុននៅខេត្តប៊ិញយឿង។ អ្នកមីងស៊ុម រ៉ាយរ៉ាប់៖ “តាំងពីរៀនកម្រិតបឋមសិក្សា មធ្យមសិក្សាមូលដ្ឋាន កូនខ្ញុំបានទទួលការឧបត្ថម្ភអំពីសំណាក់រដ្ឋអំណាចតាំងពីសៀវភៅ ទោចក្រយានជាដើម។ លុះរៀននៅកម្រិតមធ្យមសិក្សាចំណេះទូទៅ កូនខ្ញុំបានប្រឡងជាប់ចូលរៀននៅសាលាជនជាតិអន្តេវាសិក ម្ល៉ោះហើយខ្ញុំមិនសូវបង់ខាតប្រាក់។ អាស្រ័យរដ្ឋឧបត្ថម្ភ ទើបកូនប្រុសខ្ញុំមានមុខរបរធ្វើលំនឹង”។ សព្វថ្ងៃ ទាំងកូនបង្កើតនិងកូនប្រសាទៅធ្វើការនៅខេត្តប៊ិញយឿង រួចផ្ញើចៅនៅជាមួយយាយ ម្ល៉ោះហើយពេលបុណ្យទានឯវត្តម្តងៗ មីងតែងនាំចៅទៅជាមួយ។ អ្នកមីងស៊ុម ឱ្យដឹង៖ “ហេតុតែខ្ញុំនាំចៅមកជាមួយ គឺមានបំណងចង់ឱ្យចៅយល់ដឹងអំពីទំនៀមទម្លាប់វប្បធម៌ ប្រពៃណីរបស់ជនជាតិខ្លួន”។

យាយស៊ុមព្រមទាំងចៅធ្វើដំណើរទៅវត្ត។
មិនចំពោះតែអ្នកមីងស៊ុមម្នាក់ប៉ុណ្ណោះទេ ផ្លូវថ្នល់មានការងាយស្រួលធ្វើដំណើរ យាយតាមាមីងមកវត្តកាន់តែកុះករ។ បងស្រីធីញ៉ាន់ នៅភូមិអាងហ៊ីប ញញឹមប្រឹមប្រិយពេលមកពីវត្តធ្វើដំណើរតាមផ្លូវបេតុង បងស្រីឱ្យដឹង៖ “ផ្លូវថ្នល់ត្រូវបានកសាងតភ្ជាប់គ្នា ជ្រះស្អាត និងស្រ ឡះស្រឡំ នរណាក៏រីករាយដែរ។ មិនត្រឹមតែងាយស្រួលទៅវត្តវ៉ាប៉ុណ្ណោះទេ មាមីងនៅទាំងមានឱកាសរកស៊ីបានធូរធារទៀតផង”។
អ្នកស្រីង្វៀនធីកេវក្វាញ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំឌិញអាង បានអះអាង៖ ចាប់តាំងពីឃុំសម្រេចបទដ្ឋានជនបទថ្មី ជីវភាព សម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរលើភូមិសាស្រ្តមានការរីកចម្រើនបង្គួរ សំខាន់គឺផ្នែកខាងស្មារតី។ តម្លៃវប្បធម៌ប្រវេណីរបស់ជនជាតិត្រូវបានថែរក្សា ដ្បិតអីភូមិភាគតែងយកចិត្តទុកដាក់ បង្កលក្ខណៈដើម្បីជនរួមជាតិភាគតិចលើភូមិសាស្រ្តអភិរក្សនិងពង្រីកវប្បធម៌៕
ហាថាញ់ - ថាច់ធី