មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញចាត់តាំងសិក្ខាសាលា ស្ដីពីទម្រង់”អនុវត្តបច្ចេកវិជ្ជា ៤.០ ក្នុងការចិញ្ចឹមបង្គាតាមបែបអតិប្រពលវប្បកម្ម”។ តាមប្រសាសន៍វិស្វករ ផាងភឿង ត្រិន បុគ្គលិកមជ្ឈមណ្ឌលអនុវត្តនិងសេវាកម្ម វិទ្យាសាស្រ្តបច្ចេកវិជ្ជានៅក្រុងហូជីមិញ ឲ្យដឹង៖ បច្ចេកវិជ្ជា៤.០ គឺជាប្រព័ន្ធត្រួតពិនិត្យនិងសម្រួលគុណភាពទឹកស្វ័យប្រវត្តិ ដំណើរការតាមគោលការណ៍ប្រមូលផ្តុំ យកគំរូទឹកតាមរយៈបំពង់នាំទឹកពីកន្លែងស្ទង់ក្នុងស្រះចិញ្ចឹមបញ្ជូនទៅឧបករណ៍វាស់ស្ទង់នៅមជ្ឈមណ្ឌល កន្លែងប្រមែប្រមូលចាប់សញ្ញាដើម្បីវិភាគកម្រិតគុណភាពទឹក បន្ទាប់ពីមានលទ្ធផលបញ្ជូនទៅម៉ាស៊ីនមេនៃមជ្ឈមណ្ឌលនិងរក្សាទុកលើក្រាហ្វិកផ្ទាំង ពពក ដើម្បីអ្នកតាមដានស្ទង់ អាចនឹងមើលលទ្ធផលលើអ៊ីនធឺណិត តាមរយៈទូរស័ព្ទ ឬក៏អាយផេតតាមថិរវេលាពិត។ ឧបករណ៍ផ្ដល់សញ្ញាប្រព័ន្ធសង្កេតមើលសន្ទស្សន៍កម្រិត pH កម្រិតអ៊ុកស៊ីហ្សែន អង្សា កម្រិតប្រៃ ជាតិក្បុង សញ្ញាអាសន្នដាច់ភ្លើងជាដើម។ល។ ដើម្បីគ្រប់គ្រងបានល្អបរិស្ថានទឹក កាត់បន្ថយកម្លាំងពលកម្ម កាត់បន្ថយហានិភ័យក្នុងការផលិត បង្កើនទិន្នផល លើកកម្ពស់គុណភាពផលិតផល បង្កើនប្រាក់ចំណូលដល់កសិករ។
ស្រះចិញ្ចឹមបង្គាអនុវត្តបច្ចេកវិជ្ជា៤.០ របស់គ្រួសារលោកង្វៀនញឹកហ្វាងនៅភូមិឡាហ្គី។
ពិនិត្យប្រព័ន្ធម៉ាស៊ីនចម្រាញ់ទឹក។
មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញ សហការជាមួយនឹងគណៈកម្មាធិការប្រជាជនឃុំឡុង វិញនិងឃុំដូងស្វឹង ស្រុកយ្វៀងហាយ ពិនិត្យជម្រើសគ្រួសារប្រជាជន២គ្រួសារគ្រប់លក្ខណ សម្បត្តិចូលរួមអនុវត្តបច្ចេកវិជ្ជា៤.០ នោះគឺគ្រួសារលោកង្វៀនញឹកហ្វាង នៅភូមិឡាហ្គី ឃុំ ឡុងវិញ និងគ្រួសារលោកត្រឹងវ៉ាន់ត្រេវនៅភូមិកីកុង ឃុំដូងស្វឹង។ សរុបថវិកាអនុវត្តទម្រង់ទាំង២នេះជាង៦៦០លានដុង ក្នុងនោះ រដ្ឋជំនួយ២១០លានដុង ក្រៅពីនោះ កសិករអនុវត្តទម្រង់រួមបន្ថែម។ មុននឹងអនុវត្តទម្រង់មជ្ឈមណ្ឌលជំរុញកសិកម្មខេត្តត្រាវិញ ក៏បានរៀបចំវគ្គហ្វឹកហាត់បច្ចេកទេសអនុវត្តឧបករណ៍ត្រួតពិនិត្យ សញ្ញាអាសន្នបរិស្ថានក្នុងស្រះចិញ្ចឹមដោយមានកសិករចូលរួមចំនួន៣០នាក់៕
សឺនម៉ាល័យ-មុនី