|
លោកឡឹមសុទ្ធ - ប្រធានគណៈជនជាតិខេត្តសុកត្រាំង។ |
ន្មានឆ្នាំជិតៗនេះ អាស្រ័យការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ មានគោលនយោបាយជនជាតិជាច្រើន បានផ្សព្វផ្សាយអនុវត្តនៅតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ ហេតុនោះ ជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែបានលើកកម្ពស់ ផ្លូវគមនាគមន៍ជនបទតំបន់ជនជាតិបានក្រាលបេតុង វត្តខ្មែរបានវិនិយោគ ជួសជុល កសាង សម្រាប់មាមីងខ្មែរធ្វើសក្ការបូជា ធ្វើបុណ្យ សុន្ទរ៍ទាន។ល។ ឆ្នាំនេះ ឃើញថាជីវភាពរបស់មាមីងខ្មែរ មានភាពល្អប្រសើរជាងដល់បុណ្យសែនដូនតា មាមីងរៀបចំវេចនំ ទិញផ្លែឈើ ធើ្វបាយស្ពកសែនដូនតា និងយកចង្ហាន់ទៅវត្តប្រគេនព្រះសង្ឃ។ល។ ដើម្បីស្វែងយល់ពីការចាត់តាំងបុណ្យសែនដូនតានៅខេត្តសុកត្រាំង អ្នកយកពត៌មានកាសែតកឹងធើភាសាខ្មែរ បានធ្វើបទសម្ភាសលោកឡឹមសុទ្ធ ប្រធានគណៈជនជាតិខេត្តសុកត្រាំង ដូចខាងក្រោម៖
*សូមគោរពលោក តើឆ្នាំនេះ ខេត្តសុកត្រាំងមានសកម្មភាពអ្វីខ្លះ ដើម្បីអំណរបុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ?
- សុកត្រាំងជាខេត្តមានជនរួមជាតិខ្មែររស់នៅកុះករ ហេតុនោះ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត បានយកចិត្តទុកដាក់ដល់បុណ្យសែនដូនតារបស់ជនរួមជាតិខ្មែរ។ តាមផែនការ ចាប់ពីថ្ងៃ២៤ ខែកញ្ញា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំខេត្តសុកត្រាំងនឹងចាត់តាំង១៣ក្រុមទៅសួរសុខទុក្ខ ជួបជុំកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក អ្នកមុខអ្នកការសាសនា គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ និងអ្នកមានប្រជាប្រិយភាពឆ្នើមក្នុងជនជាតិខ្មែរ ដើម្បីរបាយការណ៍អំពីសមិទ្ធិផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លទ្ធផលអនុវត្តគោលនយោបាយជនជាតិរបស់បក្សនិងរដ្ឋ ការចលនាប្រឡងប្រណាំងស្នេហាជាតិដែលសម្រេចបានក្នុងឆ្នាំកន្លង។ ឆ្លងតាមរយៈនោះ សំដៅលើកទឹកចិត្ត គាំទ្រស្មារតី ដើម្បីមាមីងសកម្មក្នុងការពលកម្មផលិត កសាងជីវភាពសម្បូរសប្បាយ ពង្រីកអត្តសញ្ញាណវប្បធម៌ប្រពៃណីសាមគ្គីរបស់ជនជាតិ។ ព្រមទាំងបានជូនអំណោយ១១៥ចំណែកដល់វត្តខ្មែរ ដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណព្រះចៅអធិការក្នុងគណៈប្រតិ បត្តិការសមាគមព្រះសង្ឃ សាមគ្គីស្នេហាជាតិខេត្ត។ គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍និងអ្នកមានប្រជាប្រិយភាពឆ្នើមក្នុងជនជាតិខ្មែរ។ ក្រៅពីនោះ បណ្តាស្រុកទីរួមខេត្ត ក្រុងនៅទាំងចាត់ក្រុមប្រតិភូទៅសួរសុខទុក្ខ និងជូនអំណោយដល់ព្រះឧបជ្ឈាយ៍ ព្រះតេជព្រះគុណ ព្រះចៅអធិការបណ្តាវត្តខ្មែរ គ្រួសារគោលនយោបាយ កម្មាភិបាលចូលនិវត្តន៍ អ្នកមានប្រជាប្រិយភាពឆ្នើមក្នុងជនជាតិខ្មែរ និងគ្រួសារក្រីក្រទាំងឡាយលើភូមិសាស្រ្ត ដើម្បីមាមីងទទួលអំណរបុណ្យសែនដូនតាដោយភាពកក់ក្តៅ។
ទន្ទឹមនឹងនោះ ខេត្តសុកត្រាំងនៅទាំងចាត់តាំងកម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់លើប៉ុស្តិ៍STV2 នៅវត្តមុនីស្រះកែវ ឃុំឡឹមកៀក ស្រុកថាញ់ទ្រី កម្មវិធីរួមមានសកម្មភាពសិល្បៈ១០ឈុតចម្រៀង របាំ អាស្រ័យក្រុមសិល្បៈខ្មែរខេត្តសុកត្រាំងសម្តែង។ នេះជាសកម្មភាពដ៏មានអត្ថន័យ ដើម្បីមាមីងខ្មែរមកវត្តទស្សនា ច្រៀងរាំជាមួយគ្នាក្នុងឱកាសថ្ងៃបុណ្យ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំខេត្តនៅទាំងជូនផ្ទះមហាសាមគ្គី១០ខ្នងដល់គ្រួសារក្រីក្រ ផ្ទះមួយខ្នងៗតម្លៃ៤០លានដុង និងអំណោយ១០ចំណែក ដើម្បីមាមីងទទួលបុណ្យសែនដូនតាដោយភាពកក់ក្តៅ។
* ដើម្បីធានាឱ្យមាមីងខ្មែរទទួលបុណ្យសែនដូនតាដោយភាពសប្បាយរីករាយ សុវត្ថិភាព តើខេត្តមានផែនការយ៉ាងណាខ្លះបាទ? សូមជម្រាបប្រសាសន៍លោក!
-បុណ្យសែនដូនតាជាពិធីបុណ្យដ៏ធំមួយរបស់ជនរួមជាតិខ្មែរ ហេតុនោះ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ពលករខ្មែរលើភូមិសាស្រ្តខេត្តត្រូវបានឱ្យឈប់សម្រាកការងារ៣ថ្ងៃ តាមសេចក្តីកំណត់របស់ខេត្ត។ ពិធីបុណ្យជាឱកាសដើម្បីសមាជិកក្នុងគ្រួសារបានជួបជុំ តបគុណចំពោះបុព្វការីជននិងទៅវត្តធ្វើបុណ្យសុន្ទរ៍ទាន កំសាន្តសប្បាយ។ ដើម្បីធានាឱ្យជនរួមជាតិខ្មែរទទួលបុណ្យសែនដូនតាដោយភាពសប្បាយរីករាយ សុវត្ថិភាព ថ្នាក់ដឹកនាំខេត្ត ក៏បានចង្អុលការដល់មន្ទីរ គណៈ ផ្នែក ដែលពាក់ព័ន្ធ ពិសេសគឺផ្នែកនគរបាលខេត្ត គប្បីមានកិច្ចសហការស្អិតល្មួត រៀបកងកម្លាំងការពារសុវត្ថិភាពក្នុងអំឡុង៣ថ្ងៃបុណ្យ។ យោងតាមនោះ ផ្នែកនគរបាលក៏បានកសាងផែនការសហការជាមួយកម្លាំងយោធា រដ្ឋអំណាចភូមិភាគមានវិធានការការពារនៅតាមវត្តខ្មែរនានា។ ព្រមទាំងសហការជាមួយព្រះសង្ឃ អ្នកមានប្រជាប្រិយភាពឆ្នើមក្នុងជនរួមជាតិខ្មែរ ធ្វើការចលនា ឃោសនាដល់មាមីងខ្មែរដើម្បីទទួលបុណ្យសែនដូនតាសាមគ្គី សប្បាយរីករាយ និងប្រឹតសំចៃ។ ដោយការខិតខំប្រឹងប្រែងរបស់គ្រប់ថ្នាក់ គ្រប់ផ្នែក និងដោយការយកចិត្តទុកដាក់គិតគូររបស់គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សង្ឃឹមថា នឹងធានាជូនមាមីងជនរួមជាតិខ្មែរលើភូមិសាស្រ្តខេត្ត បានទទួលអំណរបុណ្យសែនដូនតាប្រកបដោយភាពសប្បាយរីករាយ សុភមង្គល និងសុវត្ថិភាពជាពុំខានឡើយ៕
លីធាន - សុផន