រយៈពេលកន្លង រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ចាប់ពីមជ្ឈិមរហូតដល់ថ្នាក់មូលដ្ឋាន បានផ្សព្វ ផ្សាយអនុវត្តកម្មវិធីគម្រោងនិងគោលនយោបាយជាច្រើន ដើម្បីឧបត្ថម្ភដល់ជនរួមជាតិខ្មែរ។ គម្រោងដែលបាននិងកំពុងនាំមកនូវប្រសិទ្ធិភាពជាក់ស្តែង ជួយជនជាតិភាគតិចចាកផុតភាពក្រីក្រ នោះគឺគម្រោង “ឧបត្ថម្ភពូជគោស្រុកដល់គ្រួសារក្រីក្រ” នៅឃុំអូរឡឹម (ស្រុកទ្រីតូង ខេត្តអានយ៉ាង) គឺជាគម្រោងគំរូជាក់ស្ដែងមួយ។
![ជំនួយជនរួមជាតិខ្មែរពង្រីកការចិញ្ចឹមសត្វ](https://baocantho.com.vn/image/fckeditor/upload/2019/20191104/images/khmer/31.jpg)
ប្រជាជនចាប់ឆ្នោតទទួលគោតាមលេខរៀង។
អូរឡឹមគឺជាឃុំមានជនរួមជាតិភាគតិចរស់នៅកុះករ ស្រូបអត្រាជាង៩៧%នៃចំនួនប្រជាជនទូទាំងឃុំ។ ប្រជាជនភាគច្រើនរស់នៅប្រកបរបរកសិកម្ម ជីវភាពនៅតែជួបការលំបាកច្រើន។
ដើម្បីជួយគ្រួសារជនរួមជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងឈានឡើងចាកផុតពីភាពក្រីក្រ។ល។ សមាគមកសិករខេត្តអានយ៉ាងសហការជាមួយនឹងសមាគមកសិករស្រុកទ្រីតូង និងគណៈកម្មាធិការប្រជាជនឃុំអូរឡឹមជូនគោមេដល់គ្រួសារកសិករក្រីក្រក្នុងឃុំ។ កម្មវិធីនេះ គឺជាចំណែកមួយនៃគម្រោង“ ឧបត្តម្ភពូជគោស្រុកដល់គ្រួសារក្រីក្រ” នៅឆ្នាំ២០១៩នេះ ដើម្បីជំរុញស្មារតីចែករំលែកនូវការលំបាក និងជួយដល់សមាជិកកសិករតំបន់ជនជាតិភាគតិចលំនឹងជីវភាព។
![ជំនួយជនរួមជាតិខ្មែរពង្រីកការចិញ្ចឹមសត្វ](https://baocantho.com.vn/image/fckeditor/upload/2019/20191104/images/khmer/32.jpg)
រដ្ឋបានជូនគោដល់គ្រួសារជនរួមជាតិភាគតិចក្រីក្រ។
តាមគម្រោង មានគ្រួសារខ្មែរក្រីក្រចំនួន២៤ បានជូនគោមេ២៤ក្បាល ក្នុងមួយក្បាលៗតម្លៃ ១៤,៩លានដុង ពីប្រភពទុនឧបត្ថម្ភរបស់មជ្ឈិមសមាគមកសិករវៀតណាម។ ក្រៅពីនោះ មាមីងនៅទាំងបានហ្វឹកហ្វឺនបច្ចេកទេសចិញ្ចឹមថែទាំ និងរបៀបបង្កាជំងឺឱ្យគោ៘ លោកចៅយឿក នៅភូមិភឿកអាង ជាកសិករដែលបានទទួលគោ ចែករំលែក៖ “ខ្ញុំសូមសន្យាថា នឹងយកនូវបច្ចេកទេសដែលបានហ្វឹកហ្វឺន និងបទពិសោធន៍ដែលខ្លួនមានស្រាប់ ដើម្បីចិញ្ចឹមគោនេះឱ្យឆាប់ធាត់ធំ។ នាំមកនូវប្រាក់ចំណេញ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាពគ្រួសារ”។
ទន្ទឹមនឹងក្តីរីករាយរបស់លោកចៅយឿក បងស្រីនាងគុង ចែករំលែក៖ “គ្រួសារខ្ញុំមានសមាជិក៣នាក់ គឺប្តីប្រពន្ធខ្ញុំនិងកូនម្នាក់កំពុងឋិតក្នុងវ័យសិក្សា។ គ្មានស្រែចម្ការធ្វើនឹងគេ ទើបជីវភាពគ្រួសារខ្ញុំជួបលំបាកច្រើន។ ប្តីខ្ញុំទៅធ្វើការស៊ីឈ្នួលគេ។ ចំណែកខ្ញុំលក់បបរ ។ល។ បានរដ្ឋជំនួយគោមេ ខ្ញុំសប្បាយចិត្តណាស់ ហើយអរគុណផ្នែកសមត្ថកិច្ច ផ្តល់ឱកាសដល់គ្រួសារខ្ញុំកែប្រែជីវភាព”។
អនុប្រធានសមាគមកសិករខេត្តអានយ៉ាង វ៉ជីហ៊ុង មានប្រសាសន៍៖ ទោះបីគម្រោងឧបត្ថម្ភមិនច្រើនក៏ដោយ ប៉ុន្តែបានបង្ហាញពីទឹកចិត្តរបស់សមាគមកសិករវៀតណាមនិយាយរួម សមាគមកសិករខេត្តអានយ៉ាង និងសមាគមកសិករស្រុកទ្រីតូងនិយាយដោយឡែក ជួយផ្ដល់ជាកម្លាំងចិត្ត និងជួយមាមីងឆ្លងផុតការលំបាក។ ទន្ទឹមនឹងនោះ សង្ឃឹមថាគ្រួសារដែលទទួលបានការឧបត្ថម្ភពីគម្រោង នឹងព្យាយាមចិញ្ចឹមគោ ត្រូវតាមបច្ចេកទេសដើម្បីគោឆាប់ធាត់ធំ បន្តពូជបង្កើតប្រភពចំណូលនិងឈានឡើងបំបាត់ភាពក្រីក្រ៕
ភីឌីប -លេងមី