23/09/2019 - 16:31

ភាព​ផ្លាស់​ថ្មី​នៅ​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​

ឆ្លង​តាម​រយៈ​នៃ​ការ​អនុ​វត្ត​សេច​ក្តី​សម្រេច​ចិត្ត​របស់​នាយ​ក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ អំ​ពី​ការ​ឧប​ត្ថម្ភ​ជន​រួម​ជា​តិ​ភាគ​តិ​ច​លើ​ភូមិ​សាស្រ្ត​ខេត្ត​ត្រាវិ​ញ (ដំណាក់​កាល​២​០​១​៦​-២​០​១​៨​) សរុប​ថវិ​កា​ជិត​ ៤​០​០​ពាន់​លាន​ដុង​ ផ្តើ​មពីនោះ​ ធ្វើ​ឲ្យ​មុខ​មាត់​ជន​បទ​តំ​បន់​ដែល​មាន​ជន​រួម​ជា​តិ​រស់​នៅ​កុះ​ករ​ មាន​ភាព​ផ្លាស់​ប្តូរ​។​

អ្នក​មីង​គីមធីង៉ុក​ហុង​ បាន​ជំនួយ​ទុន​ទិញ​គោ​ចិញ្ចឹម​ពីគោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​របស់​រដ្ឋ​ចំ​ពោះ​

ជន​ជា​តិ​ភាគ​តិ​ច​។​

លោកស្រី​ផាងធីតូហ្វា អនុ​ប្រ​ធាន​ការិ​យា​ល័យ​ជន​ជា​តិ​ស្រុក​កូវង៉ាង ខេត្ត​ត្រាវិ​ញ ឱ្យ​ដឹង​៖ “រយៈ​កាល​៥​ឆ្នាំ​កន្លង​ (២​០​១​៤​-២​០​១​៩​) អនុ​វត្ត​គោ​ល​នយោ​បាយ​ជន​ជា​តិ​លើ​ភូមិ​សាស្រ្ត​ស្រុក​កូវង៉ាង បាន​រួម​ចំ​ណែក​ជំរុញ​ឲ្យ​ជីវភាព​សម្ភារៈ​ ស្មារ​តី​របស់​ប្រ​ជា​ជន​ត្រូវ​បាន​លើ​កកម្ពស់​។​ ពិសេស​ ជីវភាព​សេដ្ឋ​កិច្ច​នៅ​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​កាន់​តែ​បាន​លើ​កស្ទួយ​”។​ ការ​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សា​យ​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​វិ​ធាន​ការ​ជា​ច្រើន​ និង​គោ​ល​នយោ​បាយ​ក្នុង​ការ​វិ​និ​យោ​គ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​និង​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ជំនួយ​ទុន​ផលិត​កម្ម​។​ល។​ ជួយ​ឲ្យ​ស្រុក​កូវង៉ាង ដោះ​ស្រាយ​បាន​រួច​រាល់​តម្រូវ​ការ​ផ្លូវ​គមនាគមន៍​ និង​ការ​ដោះ​ដូរ​ទំ​និញ​នៅ​ឃុំ​ចំ​ណុះ​កម្ម​វិ​ធី​១​៣​៥​របស់​រដ្ឋា​ភិបាល​។​ ផ្តើ​មពីនោះ​ ភូមិ​អនុ​សង្កាត់​មាន​អគ្គិ​សនី​ទាំង​១​០​០​% និង​គ្រួ​សារ​ប្រ​ជា​ជន​មាន​អគ្គិ​សនី​ប្រើ​ប្រាស់​៩​៩​%។​  ចំ​ពោះ​ឃុំ​នៅ​តំ​បន់​ជន​រួម​ជា​តិ​ខ្មែរ​អត្រា​គ្រួ​សារ​ក្រី​ ក្រកាត់​បន្ថយ​០​,៤​%/ឆ្នាំ​ រហូត​ដល់​ចុង​ ឆ្នាំ​២​០​១​៨​  គ្រួ​សារ​ក្រី​ក្រកាត់​បន្ថយ​នៅ​៣​.៣​៨​៩​គ្រួ​សារ​ សរុប​អត្រា​៩​,០​៨​% បើ​ប្រៀប​ធៀប​នឹង​ចំ​នួន​គ្រួ​សារ​រួម​នៅ​តំ​បន់​តាំង​ទី​លំ​នៅ​។​ល។​ អ្នក​មីង​ គីមធីង៉ុក​ហុង​ នៅ​ភូមិ​ផ្នោ​រព្រាម ឃុំ​គីមហ្វា ស្រុក​កូវង៉ាង  ឱ្យ​ដឹង​ដោយ​ក្តី​រីក​រាយ​៖ “គ្រួ​សារ​ខ្ញុំ​ឋិត​ក្នុង​ក្រប​ខណ្ឌ​គ្រួ​សារ​ក្រី​ក្រ កន្លង​ហើយ​បាន​រដ្ឋ​ឧប​ត្ថម្ភ​ បុល​ទុន​សង់​ផ្ទះ​ចំ​នួន​២​៥​លាន​ដុង​ និង​២​០​លាន​ដុង​សម្រាប់​ទិញ​គោ​ចិញ្ចឹម​។​ ខ្ញុំ​អំ​ណរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ជន​រួម​ជា​តិ​ខ្មែរ​។​ គ្រួ​សារ​ខ្ញុំ​ខិត​ខំ​បង្ក​បង្កើន​ផលមាន​ប្រ​សិ​ទ្ធ​ភាព​ដើម្បី​ឈាន​ឡើង​ រួម​ចំ​ណែក​កសាង​ឃុំ​ជន​បទ​ថ្មី​នៅ​ចុង​ឆ្នាំ​២​០​១​៩​”នេះ​។​

ឃុំ​ធ្វឹងហ្វា ស្រុក​កូវង៉ាង មាន​ជន​រួម​ជា​តិ​ខ្មែរ​រស់​នៅ​ជា​ង​៥​០​%។​ អា​ស្រ័យ​លក្ខណៈ​បង្ក​បង្កើន​ផលរបស់​ឃុំ​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ប៉ះ​ពាល់​ដល់​ការ​អភិ​វឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ​។​ ដោះ​ដូរយោបល់​ជា​មួយ​យើង​ខ្ញុំ​ លោក​ង្វៀន​វ៉ាន់​ហ៊ុង  ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ធ្វឹងហ្វា ឲ្យ​ដឹង​៖ “ឆ្លង​តាម​រយៈ​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ពីគោ​ល​នយោ​បាយ​ឧប​ត្ថម្ភ​របស់​រដ្ឋ​ ទុន​ពីធនាគារ​គោ​ល​នយោ​បាយ​សង្គម​និង​ទុន​ឧប​ត្ថម្ភ​អភិ​វឌ្ឍ​ផលិត​កម្ម​។​ល។​ ទន្ទឹម​នឹង​នោះ​ អនុ​វត្ត​បង្វែរ​រចនា​សម្ព័ន្ធ​កសិកម្ម​ អភិ​វឌ្ឍ​ឲ្យ​សម​ស្រប​នឹង​តំ​បន់​នីមួយ​ៗ​ ឧប​ត្ថម្ភ​បណ្តុះ​បណ្តា​លវិ​ជ្ជា​ជីវៈ​និង​ផ្ទេរ​ជូន​វិ​ទ្យា​សាស្រ្ត​បច្ចេក​ទេស​ ផ្តើ​មពីនោះ​ ឃុំ​ប្តេជ្ញា​កាត់​បន្ថយ​មួយ​កម្រិត​អត្រា​គ្រួ​សារ​ក្រី​ក្រក្នុង​ឆ្នាំ​ ២​០​១​៩​។​ ខិត​ខំ​ដល់​ចុង​ឆ្នាំ​២​០​២​០​ អត្រា​គ្រួ​សារ​ក្រី​ក្រ នឹង​កាត់​បន្ថយ​តាម​លក្ខឋាន​របស់​ឃុំ​វប្ប​ធម៌​ជន​បទ​ថ្មី​”៕

                    សឺនម៉ា​ល័យ​-មុនី

ចែករំលែកអត្ថបទ