បុ៉ន្មានឆ្នាំកន្លង ការអនុវត្តគោលការណ៍របស់បក្ស រដ្ឋ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតំបន់ជនជាតិភាគតិច ស្រុកហ្វាប៊ិញ ខេត្តបាកលីវ បានប្រមូលផ្ដុំរាល់ប្រភពធនធានវិនិយោគ កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ ព្រមជាមួយនោះ កសាងកម្មវិធី គម្រោងជាច្រើនសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច-សង្គម ម្ល៉ោះហើយជីវភាពតំបន់ជនជាតិភាគតិចកាន់តែមានភាពលំនឹងជនបទ តំបន់ជនរួមជាតិភាគតិចមានការរីកចម្រើន។
មានទឹកសាបខួបឆ្នាំ មាមីងខ្មែរនៅស្រុកហ្វាប៊ិញ ដាំដំណាំរួមផ្សំ
រកបានប្រាក់ចំណូលបន្ថែម។
ដងផ្លូវជនបទចុះទៅបណ្តាភូមិនៃឃុំមិញយីវ ស្រុកហ្វាប៊ិញ ត្រូវបានចាក់បេតុងរួចរាល់។
ស្រុកហ្វាប៊ិញ មានជនរួមជាតិខ្មែររស់នៅជាង១២,៧%។ រយៈពេល៥ឆ្នាំកន្លង ស្រុកក៏បានមជ្ឈិមវិនិយោគទៅលើកម្មវិធី គម្រោងជាច្រើនសម្រាប់អភិវឌ្ឍន៍តំបន់ជនជាតិភាគតិច។ ជាក់ស្ដែងគឺកម្មវិធី១៣៥ របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានវិនិយោគជាង១៣ពាន់លានដុងសម្រាប់កសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជនបទជូនឃុំ ភូមិលំបាកពិសេស។ មកទល់សព្វថ្ងៃ ស្រុកកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធជនបទបានចំនួន២៣ ជួសជុល និងកែលម្អសំណង់ចំនួន៤ ឧបត្ថម្ភអភិវឌ្ឍផលិតកម្មជូនគ្រួសារក្រីក្រ គ្រួសារប្រកៀក បន្ទាត់ក្រជាង១.០០០គ្រួសារតាមរយៈទម្រង់ជាច្រើន ដូចជា៖ ទម្រង់ចិញ្ចឹមជ្រូក គោ ងាវ ក្ដាម ។ល។ គ្រួសារជនជាតិខ្មែរក្រីក្រចំនួន១៧១ បានទទួលផលតាមរយៈសេចក្ដីសម្រេច២៩/២០១៣ /QĐ-TTg របស់នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ស្ដីពីឧបត្ថម្ភដោះស្រាយដីសង់ផ្ទះ ដោះស្រាយការងារធ្វើ។ ប្រជាជន១០.៤៨៦នាក់បានឧបត្ថម្ភ ដោយផ្ទាល់តាមរយៈសេចក្ដីសម្រេច១០២/QĐ -TTg ។ ជនជាតិខ្មែរចំនួន២១០គ្រួសារបានឧបត្ថម្ភទឹកស្អាតប្រើប្រាស់ សរុបថវិកាជាង១០ពាន់លានដុង។ អាស្រ័យហេតុនោះ មានទម្រង់ផលិតកម្ម អាជីវកម្មដំណើរការប្រកបដោយប្រសិទ្ធភាពនិងមានបុគ្គល គំរូជាច្រើនជាជនជាតិភាគតិចផលិត និងធ្វើអាជីវកម្មពូកែ។ លោកកៅអាញ់ត្វឹង ប្រធានគណៈកម្មាធិការប្រជាជនឃុំមិញយីវ ឲ្យដឹង៖ “មានកម្មវិធី១៣៥ និងកម្មវិធី គម្រោងផ្សេងៗទៀតរបស់បក្ស រដ្ឋ បានវិនិយោគជូនជនរួមជាតិភាគតិច ម្ល៉ោះហើយ ឃុំបានប្រមូលផ្ដុំរាល់ប្រភពធនធានផ្សព្វផ្សាយអនុវត្តព្រមៗគ្នា។ មកទល់សព្វថ្ងៃ មានឃុំ ទីប្រជុំជនរបស់ស្រុកហ្វាប៊ិញទាំង ១០០% អាចបើកបររថយន្តចុះទៅដល់មជ្ឈមណ្ឌលឃុំ គ្រួសារប្រជាជនមានអគ្គិសនីប្រើប្រាស់៩៩,៧%; មានទឹកស្អាតប្រើប្រាស់៩៩% ប្រព័ន្ធធារាសាស្រ្តត្រូវបានវិនិយោគកសាងបានរួចរាល់ មានទឹកសាបខួបឆ្នាំ ឆ្លើយតបតម្រូវការផលិតកម្មរបស់ប្រជាជន។ ជាពិសេស គ្រួសារជនជាតិខ្មែរក្រីក្រ គ្រួសារប្រកៀកបន្ទាត់ក្រីក្រ សុទ្ធសឹងបានទទួលផលរាល់គោលនយោបាយជនជាតិ ម្ល៉ោះហើយមានលក្ខណសម្បត្តិអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ អាស្រ័យហេតុនោះ ជីវភាពមាមីងខ្មែរត្រូវបានលើកកម្ពស់ ជនបទមានការរីកចម្រើន”។
លោកង្វៀនវ៉ាន់សើុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកហ្វាប៊ិញ ឲ្យដឹង៖“ផ្ដើមពីកម្មវិធី គម្រោងវិនិយោគ និងឆន្ទៈឈានឡើងចាកផុតពីភាពក្រីក្ររបស់មាមីងខ្មែរ ម្ល៉ោះហើយគោលនយោបាយក៏ពង្រីកបានប្រសិទ្ធភាព។ ផ្ដើមពីនោះ ជីវភាពរបស់មាមីងខ្មែរបានកែលម្អ មានភាពលំនឹង អត្រាគ្រួសារក្រីក្រថយចុះជាលំដាប់ ចំនួនគ្រួសារធូរធារកាន់តែកើនពីមួយថ្ងៃទៅមួយថ្ងៃ កម្រិតប្រជាបញ្ញាតំបន់ជនជាតិភាគតិចបានកើនឡើងយុវជនខ្មែរបានបណ្តុះបណ្តាល វិជ្ជាជីវៈ ហើយមានការងារធ្វើកាន់តែច្រើនឡើង។ល។ ជាពិសេស ជាមួយនឹងការយកចិត្តទុកដាក់ឧបត្ថម្ភរបស់គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ មាមីងខ្មែរកាន់តែមានការជឿជាក់ទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ”៕
លីធាន - ថាច់ធី