ប៉ុន្មានឆ្នាំកន្លង ភូមិភាគនានាក្នុងខេត្តបាកលីវបានយកចិត្តទុកដាក់វិនិយោគកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ តាមរយៈកម្មវិធី គម្រោងជាច្រើន ឆ្លងតាមរយៈនោះ ឃើញថាជីវភាពរបស់ជនរួមជាតិខ្មែរកាន់តែមានភាពរីកចម្រើន។
គណៈជនជាតិនិងសាសនាខេត្ត ជូនអំណោយដល់គ្រួសារខ្មែរក្រីក្រនៅស្រុកហុងយ៉ឹង។
ជាមួយនឹងគោលនយោបាយរបស់មជ្ឈិម ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ច-វប្បធម៌-សង្គមនៅតំបន់មានជនជាតិភាគតិចរស់នៅកុះករ ខេត្តបាកលីវបានចេញសេចក្តីសម្រេច និងមានកម្មវិធីជាច្រើន ដើម្បីអនុវត្តគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋពីការងារយកចិត្តទុកដាក់ដល់ជីវភាពជនរួមជាតិខ្មែរ។ គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់បានចង្អុលការផ្សព្វផ្សាយគោលការណ៍ គោលមាគា៌និងគោលនយោបាយជនជាតិ សាសនាផ្សារភ្ជាប់នឹងការផ្សព្វផ្សាយ អនុវត្តកម្មវិធី គម្រោងវិនិយោគសម្រាប់តំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។
ក្រៅពីការអនុវត្តសេចក្តីសម្រេចលេខ២៩/២០១៣/QĐ-TTgរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីការជំនួយដីសង់លំនៅឋាន ដីបង្កបង្កើនផលនិងដោះស្រាយការងារធ្វើជូនគ្រួសារជនរួមជាតិភាគតិចក្រីក្រ គ្រួសារមានស្ថានភាពលំបាក។ ភូមិភាគនៅទាំងកៀរគរប្រភពធនធានក្នុងសង្គម ដើម្បីជំនួយដើមទុនផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ច សង់ផ្ទះ និងបង្កលក្ខណៈដើម្បីជនជាតិភាគតិចមានផ្ទះនិងមានការងារធ្វើលំនឹង។
លោកសើុងភិន (សង្កាត់១ ទីប្រជុំជនយ៉ារ៉ាយ) បានចែករំលែក៖ “គ្រួសារខ្ញុំគ្មានដីបង្កបង្កើនផល ទើបជីវភាពក្រលំបាក។ ចាប់តាំងពីបានរដ្ឋអំណាចភូមិភាគជំនួយសង់ផ្ទះ និងដើមទុន រកស៊ី ទើបខ្ញុំមានលក្ខណៈអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ខ្ញុំសូមអរគុណដល់បក្សនិងរដ្ឋ” ។
ទាក់ទងនឹងការងារថែទាំសុខភាពដល់ជនជាតិភាគតិច ចាប់តាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្ន នៅរាល់ភូមិភាគក្នុងខេត្តបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាលបន្ថែមចំនួន២.៣៤១ដល់ជនជាតិភាគតិចនៅតំបន់លំបាក និងប្រជាជនរស់នៅតំបន់ដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង ដូច្នេះចំនួនប័ណ្ណធានារ៉ាប់រងសុខាភិបាលបានជូនដល់ប្រជាជនកើនឡើងដល់២០៣.៣០៦។ ទន្ទឹមនឹងនោះ ក៏សហការជាមួយនឹងអង្គការមនុស្សធម៌ពិនិត្យសុខភាពនិងថែទាំសុខភាពជូនប្រជាជន។ លោកយ័ញបាយ (នៅឃុំនិញក្វើយ ស្រុកហុងយ៉ឹង) មានប្រសាសន៍៖ “អាស្រ័យដោយគោលនយោបាយជំនួយប័ណ្ណធានារ៉ាប់រងសុខាភិបាល ទើបជនរួមជាតិខ្មែរមានលក្ខណៈខិតជិតនឹងសេវាសុខាភិបាល។ ផ្តើមពីនោះ មាមីងមានលក្ខណៈថែទាំសុខភាព ស្ងប់ចិត្តពលកម្មផលិត ជីវភាពបានលំនឹងជាបណ្ដើរៗ” ។
ទន្ទឹមនឹងការគិតគូរជីវភាពសម្ភារៈ ជីវភាពវប្បធម៌និងស្មារតីរបស់ជនជាតិភាគតិចលើភូមិសាស្ត្រខេត្ត ក៏បានគណៈកម្មាធិការបក្សនិងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ បង្កលក្ខណៈអភិរក្សនិងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជនជាតិ។ សកម្មភាពវប្បធម៌-សិល្បៈ កីឡាអប់រំកាយរបស់ជនរួមជាតិភាគតិច ត្រូវបានចាត់តាំងឡើងក្នុងឱកាសពិធីបុណ្យទាន រួមចំណែកអភិរក្សនិងលើកស្ទួយតម្លៃអត្តសញ្ញាណវប្បធម៌ជាតិនៅភូមិភាគ។
លោកង្វៀនវុាំងអុក អនុប្រធានការិយាល័យជនជាតិស្រុកហុងយ៉ឹង ឱ្យដឹង៖ “អាស្រ័យអនុវត្តល្អនូវគោលនយោបាយសុខុមាលភាពសង្គម តំបន់មានជនជាតិភាគតិចរស់នៅកុះករ ទើបជីវភាពរបស់មាមីងខ្មែរត្រូវបានកែលម្អ។ ទន្ទឹមនឹងនោះ ក៏ពង្រីកបានស្មារតីសាមគ្គីទូទាំងប្រជាជនរួមចំណែកកសាងភូមិស្រុក ឱ្យកាន់តែសម្បូរសប្បាយ” ៕
ខូយង្វៀន - លេងមី