20/08/2019 - 08:48

ចាក​ផុត​ពី​ភាព​ក្រីក្រ​ ឈាន​ឡើង​ធ្វើ​មាន

លោក​ពូលី​សែម នៅ​ភូមិ​ញ៉ឹក ឃុំ​ថាញ់​ហ្វា ស្រុក​ផុង​ហីប ខេត្ត​ហូវ​យ៉ាង​ ជា​គ្រួ​សារ​ក្រី​ក្រ​ បាន​រដ្ឋ​អំ​ណាច​ឧ​បត្ថម្ភ​បុល​ទុន​អនុ​គ្រោះ​ គាត់​ក៏​មាន​លក្ខណៈ​សម្បត្តិ​ដើម្បី​ចិញ្ចឹម​សត្វ​ធាតុ​។​ ជាច្រើន​ ឆ្នាំ​មក​នេះ​ ផ្តើ​ម​ពី​ទម្រង់​ចិញ្ចឹម​មាន់ ទើប​គ្រួ​សារ​គាត់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ ឈាន​ឡើង​ធូរ​ធារ​។

លោក​លី​សែម (ឈរ​ទី​៦​រាប់​ពី​ស្តាំ​)បាន​ស្ងើច​សរ​សើរ​និង​ជូន​រង្វាន់​ក្នុង​ម​ហា​សន្និ​បាត​តំ​ណាង​បណ្តា​ជន​ជាតិ​ភាគ​តិច​ស្រុក​ផុង​ហីប​លើ​កទី​III ឆ្នាំ​២​០​១​៩​។​លោក​លី​សែម។​

ពី​មុន ជីវ​ភាព​ក្រ​លំ​បាក​ ម្ល៉ោះ​ហើយ​ ប្តី​ប្រ​ពន្ធ​លោក​ពូ​លី​សែម ដឹង​តែ​ពី​ដើរ​ស៊ី​ឈ្នួល​ដើម្បី​រក​ប្រាក់​គិត​គូរ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​។​ ខណៈ​ពេល​កូន​ទាំង​៤​នាក់​កាន់​តែ​​ធំដឹង​ក្តី​ តម្រូវ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ក៏​កាន់​តែ​​កើន​ឡើង​ដែរ​ គាត់​ចាំ​បាច់​ត្រូវ​ទៅ​ធ្វើ​ជាង​កំ​បោរ ចំ​ណែក​ប្រ​ពន្ធ​ទៅ​ស៊ី​ឈ្នួល​ដក​ស្មៅ​ ឆ្លូក​ស្រូវ​ កាត់​ស្រូវ​ ។​ល។​ នៅ​នឹង​ភូមិ​ភាគ​ ដើម្បី​យក​ប្រាក់​គិត​គូរ​ការហូប​ចុក​ប្រ​ចាំ​ថ្ងៃ​។​ ថ្វី​ត្បិត​ជីវ​ភាព​គ្រួ​សារ​ក្រី​ក្រ ប៉ុន្តែ​​ប្តី​ប្រ​ពន្ធ​គាត់​តែ​ងខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី​ ហេតុ​នោះ​ភូមិ​ភាគ​បាន​ពិ​និត្យ​ឱ្យ​គ្រួ​សារគាត់​បុល​ទុន​អនុ​គ្រោះ​របស់​ធនា​គារ​គោ​ល​ន​យោ​បាយ​សង្គម​ ដើម្បី​ចិញ្ចឹម​សត្វ​។​ គាត់​បុល​ទុន​បាន​៥​០​លាន​ដុង​ ក្រៅ​ពីនោះ​ នៅ​ទាំង​បាន​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ចិញ្ចឹម​សត្វ ​CP ចុះ​ទៅ​ពិនិត្យ​វិនិ​យោ​គទម្រង់​ចិញ្ចឹម​មាន់​ទៀត​ផង​។​ ឆ្លង​តាម​រយៈ​នោះ​ ក្រុម​ហ៊ុន​បាន​ជំ​នួយ​កូន​មាន់​ពូជ​ បច្ចេក​ទេស​ចិញ្ចឹម​ ចំណី​សត្វ​ និង​ម៉ៅទិញ។​ លោក​លី​សែម ឱ្យ​ដឹង​៖ “ពេល​បាន​ក្រុម​ហ៊ុន​ចុះ​ពិ​និត្យ​មើល ខ្ញុំ​ដឹង​ច្បាស់​ថា​ទម្រង់​នេះ​មាន​ប្រ​សិ​ទ្ធ​ភាព​ នឹង​ជាលក្ខ​ណ​សម្បត្តិ​ដើម្បី​គ្រួ​សារ​ឈាន​ឡើង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​។​ ព្រោះ​ហេតុ​នោះ​ វិនិ​យោ​គសង់​ទ្រុង​មាន់​បង់​ខាត​ជិតរយ​លាន​ដុង​ ក្រៅ​ពី​បុល​ធនា​គារ​ ខ្ញុំ​នៅ​ទាំង​បុល​បង​ប្អូន​មិត្ត​ភក្តិ​បន្ថែ​ម​ទៀត​ផង​។​ ការ​ចិញ្ចឹម​មាន់​ដំ​បូង​ជួប​លំ​បាក​ដែរ​ ប៉ុន្តែ​​ដោយ​សារ​ក្រុម​ហ៊ុន​ជំ​នួយ​បច្ចេក​ទេស​ថែ​ទាំ​ ម្ល៉ោះ​ហើយ​កូន​ មាន់ធំធាត់​ល្អ។​ ផ្តើ​មពីទម្រង់​ចិញ្ចឹម​មាន់ គ្រួ​សារខ្ញុំ​លែង​ដើរ​ធ្វើ​ការឈ្នួល​ដូច​មុន ប្រឹង​គិត​ គូរ​ថែ​ទាំ​មាន់”។​

ចិញ្ចឹម​មាន់​ជា​ច្រើន​ឆ្នាំ​មក​នេះ​  លោក​ពូលី​សែម​បាន​ប្រាប់​ថា ​ គ្រួ​សារ​គាត់​ធ្វើ​ដោយ​កម្លាំង​ខ្លួន ​ឯ​ង​ផ្ទាល់​ គឺ​កូន​ៗ​ទាំង​៤​នាក់និង​ប្តី​ប្រ​ពន្ធ​គាត់​ប្រឹង​ប្រែ​ង​ខិត​ខំ​ថែ​ទាំ​មាន់ ម្ល៉ោះ​ហើយ​ ទើប​មាន់​ឆាប់​ធំ​ធាត់។​ ក្នុង​មួយ​ឆ្នាំ​គ្រួ​សារ​គាត់​ចិញ្ចឹម​មាន់​ចំ​នួន​៤​លើ​ក ហើយ​មួយ​លើ​កៗ​លក់ប្រ​មាណ​១​៦​.០​០​០​ក្បាល​។​ តាម​ប្រ​សាសន៍​ លោក​ពូ​លី​សែម​ លក់​មាន់​ក្នុង​មួយ​លើ​កៗ​គាត់​ រកបាន​ប្រាក់​ចំ​ណេញ​មធ្យម​ភាគ​ពី៤​០​ដល់៦​០​លាន​ដុង​។​ លោក​ពូ​សែម ឱ្យ​ដឹង​៖ “មុន​ពេល​ សង់​ទ្រុង​មាន់ ខ្ញុំ​បាន​ទៅ​ចូល​រួម​វគ្គ​ហ្វឹកហ្វឺន​ បច្ចេក​ទេស​ចិញ្ចឹម​ ថែ​ទាំ​យ៉ាង​ហ្មត់ចត់​ ចំ​ណែក​ក្រុម​ហ៊ុន​ក៏​ធា​នា​ផ្ដល់​កូន​មាន់ ចំណី​សត្វ​និង​ ម៉ៅ​ទិញ ម្ល៉ោះ​ហើយ​ខ្ញុំ​មិន​ញ​ញើត​ក្នុង​ការ​វិនិ​យោ​គ​។​ ខ្ញុំ​បុល​ធនា​គារ​ពីរ​លើ​កជិត១​៥​០​លានដុង ប៉ុន្តែ​​ពីរបីឆ្នាំ​ក្រោយ​មកខ្ញុំ​សងបំណុល​ស្រឡះ​។​ ផ្តើ​ម​ពី​ចិញ្ចឹម​មាន់ ទើប​ខ្ញុំ​សង់​បាន​ផ្ទះ​មួយ​ខ្នង​សមរម្យ​ ទិញដីបាន​១​០​កុង ហើយ​ជីវ​ភាព​បាន​ធូរ​ធារ​”។​

ចិញ្ចឹម​មាន់​ជាង​២​០​ឆ្នាំ​ គាត់​បាន​លើ​កស្ទួយ​ជីវ​ភាព​គ្រួ​សារចាក​ផុត​ពី​ភាព​ក្រីក្រ​ឈាន​ឡើង​ធូរធារ​។​ ក្តី​សប្បាយ​រីក​រាយ​នោះ​កើន​ទ្វេ​ដង ខណៈ​ពេល​កូន​ៗ​របស់​គាត់​បាន​រៀប​ការ ហើយ​ជីវ​ភាព​ពួក​គេ​បាន​ធូរ​ធារ​តាម​រយៈ​ទម្រង់​ចិញ្ចឹម​ មាន់​នេះ​ដែរ​៕              

                                          លី​ធាន-វិមាន​

 

 

 

 

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
លោក​លី​សែម