16/07/2019 - 10:15

ហ្វឹកហាត់ការងារបង្ការទប់ស្កាត់គ្រោះធម្មជាតិស្វែងរកនិងជួយសង្រ្គោះជំនាញខាងផ្នែកជលផល

នៅ​ប៉ុស្តិ៍​ការ​ពារ​ព្រំ​ដែន​ត្រុងប៊ិ​ញ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​សហ​កា​រជា​មួយ​នឹង​សា​ខា​នាយក​ដ្ឋាន​ជល​ផល​ (មន្ទី​រ​កសិ​កម្ម​និង​អភិ​វឌ្ឍ​ន៍​ជន​បទ​ខេត្ត​សុក​ត្រាំង​) ស្ថា​នីយ​ព័ត៌​មាន​សមុទ្រ​កឹងធើ​ ក្រុម​ហ៊ុន​ឧ​ស្ម័ន​កាម៉ា​វ រៀប​ចំ​វគ្គ​ហ្វឹក​ហាត់​ការ​ងារ​បង្កា​រទប់ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ស្វែង​រក​និង​ជួយ​សង្រ្គោ​ះ​ ជំ​នាញ​ផ្នែក​ជល​ផល​ដល់​អ្នក​នេសាទ​ជិត១​០​០​នាក់​នៅ​ទី​ប្រ​ជុំ​ជនត្រឹង​ដេ ស្រុក​ត្រឹង​ដេ។​

  ទិដ្ឋ​ភាព​សន្និ​សីទ​ហ្វឹក​ហាត់​។​

នៅ​ក្នុង​អង្គ​សន្និ​សីទ​ អ្នក​រាយ​ការណ៍​ផ្តល់​ព័ត៌​មាន​អំពី​ខ្លឹម​សារសំ​ខាន់​ៗ​ មាន​ដូច៖ ច្បាប់​ជល​ផល​ឆ្នាំ​២​០​១​៧ អនុ​ក្រឹត្យ​លេខ២​៦​/ ២​០​១​៩​/ NĐ-CP ចុះ​ថ្ងៃ​ទី​៨​ ខែ​មីនា​ ឆ្នាំ​២​០​១​៩​ របស់​រដ្ឋា​ភិ​បាល​ ស្ដីពី​ការ​កំ​ណត់​សេច​ក្តី​លម្អិត​នូវ​ប្រ​ការ​មួយ​ចំនួន​ និង​វិ​ធាន​ការ​អនុ​វត្ត​ច្បាប់​ជលផល។​ អនុ​ក្រឹត្យ​លេខ៤​២​/២​០​១​៩​/NĐ-CP ចុះ​ថ្ងៃ​ទី​១​៦​ ខែ​ឧ​សភា​ ឆ្នាំ​២​០​១​៩​ របស់​រដ្ឋា​ភិបាល កំ​ណត់​ពី​ការ​ពិ​ន័យ​រដ្ឋ​បាល​ក្នុង​វិស័យ​ជល​ផល​ សារា​ចរលេខ២​១​/២​០​១​៨​/TT-BNNPTNT ចុះ​ថ្ងៃ​ទី​១​៥​ ខែ​វិច្ឆិកា​ ឆ្នាំ​២​០​១​៨​ របស់​ក្រ​សួង​កសិ​កម្ម​និង​អភិ​វឌ្ឍ​ន៍​ជន​បទ​ អំពី​សេច​ក្តី​កំណត់​ក្នុង​ការកត់ត្រា ធ្វើ​របាយ​ការណ៍​ ទិនានុលេខន៍​ទាញ​យក​ផល​ជល​ផល​ កំ​ពង់​ផែ​ចេញ​សេច​ក្តី​ប្រ​កាស​ណែនាំ​កំ​ណត់​ប្រ​ភព​ជលផល​បាន​មក​ពី​ការ​នេ​សាទ​ បញ្ជីឈ្មោះ​កប៉ា​ល់​នេ​សាទ​ខុស​ច្បាប់​ បញ្ជា​ក់​ពីវត្ថុ​ធាតុ​ដើម​ ទទួល​ស្គាល់​ប្រ​ភព​ជល​ផល​នេ​សាទ​ ធា​នា​សុវត្ថិ​ភាព​ បច្ចេក​ទេស​កប៉ា​ល់​នេសាទ​ កប៉ា​ល់​ត្រួត​ពិ​និត្យ​នេ​សាទ​ ចុះ​បញ្ជី​កប៉ា​ល់​នេ​សាទ ​កប៉ា​ល់​បម្រើ​កិច្ច​ការ​ជល​ផល​ កិច្ច​ការ​ការពារ​សន្តិ​សុខ​សុវត្ថិភាព​សំ​ណង់​ឧ​ស្ម័ន​លើ​ផ្ទៃ​សមុទ្រ​ ចំ​ណេះ​ដឹង​អំពី​ការ​បង្កា​រទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ស្វែង​រក​និង​ជួយ​សង្រ្គោ​ះ​លើ​ផ្ទៃ​សមុទ្រ​។​ល។​

ឆ្លង​តាម​រយៈ​នៃ​វគ្គ​ហ្វឹក​ហាត់​ បាន​ជួយ​ដល់អ្នក​នេ​សាទ​យល់ដឹង​និង​ជ្រាប​ច្បាស់​នូវ​សេច​ក្តី​កំណត់​របស់​រដ្ឋក្នុង​វិស័យ​ទាញ​យក​ផលសមុទ្រ​ យល់​ច្បាស់​ការ​ងារ​បង្កា​រទប់​ស្កាត់​ គ្រោះ​ធម្ម​ជាតិ​ ធា​នា​សុ​វត្ថិ​ភាព​ដល់​មនុស្ស​និង​កប៉ា​ល់​នេសាទ​ ពេល​កំពុង​ធ្វើ​ការ​នេ​សាទ​លើ​ផ្ទៃ​សមុទ្រ​៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យ្វីអាញ់-មុនី

ចែករំលែកអត្ថបទ