តាមប្រសាសន៍លោកឡឹមយូវទ្រុង អនុលេខាគណៈកម្មាធិការបក្សស្រុកយ៉ាងថាញ់ ខេត្តគៀងយ៉ាង ឲ្យដឹង៖ ការងារប្រជាចលនាលើភូមិសាស្រ្តស្រុកអនុវត្តបានល្អ ដោយសារការយកចិត្តទុកដាក់ចង្អុលការរបស់ថ្នាក់លើ និងកិច្ចសហការព្រមៗគ្នារវាងគណៈ ផ្នែកលើភូមិសាស្រ្ត។
យ៉ាងថាញ់ រៀបចំទិវាបរិស្ថានឆ្នាំ២០១៩។
បងប្អូននារីស្រុកយ៉ាងថាញ់ ចូលរួមវេចនំអន្សមជាមួយកងទ័ពការពារព្រំដែនដើម្បីឧបត្ថម្ភគ្រួសារក្រលំបាក។
លេចធ្លោក្នុងចលនា “ប្រជាចលនាប៉ិនប្រសប់” មានទម្រង់ក្លឹបផ្សព្វផ្សាយច្បាប់នៅក្នុងវត្តខ្មែរចំនួន២ របស់គណៈកម្មាធិការរណសិរ្សមាតុភូមិឃុំភូឡើយ ទម្រង់បង្កើនការងារដោះស្រាយប្តឹង-តវ៉ា រួមចំណែកការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាជនរបស់ស្ថាប័នគណៈកម្មាធិការអធិការកិច្ចនៃគណៈកម្មាធិការបក្សស្រុក ទម្រង់អនុវត្តរហ័សទាន់ពេលនិងប្រសិទ្ធភាពក្នុងការទទួលនិងប្រគល់លទ្ធផលសំណុំបែបបទរដ្ឋបាលរបស់សមូហភាពកម្មាភិបាល អ្នករដ្ឋការនៃការិយាល័យគណៈកម្មាធិការបក្សស្រុក ទម្រង់លើកកម្ពស់គុណភាពការងារនៃ ក្រុមច្រកចេញចូលតែមួយដែលទទួលនិងប្រគល់លទ្ធផលបែបបទរដ្ឋបាលនៅឃុំតឹងខាញ់ហ្វា និងឃុំភូឡើយជាដើម ទម្រង់លើកកម្ពស់គុណភាពប្រជុំជីវភាពរបស់សាខាសម្ព័ន្ធយុវជនភូមិហ្វាខាញ់ ឃុំតឹងខាញ់ហ្វា សាខាសម្ព័ន្ធយុវជនភូមិក-វ៉ែន ឃុំភូឡើយ។ល។ បណ្តាទម្រង់ខាងលើបានរួមចំណែកជួយឲ្យកម្មាភិបាល អ្នករដ្ឋការ បុគ្គលិក ដោះស្រាយនិងកាត់បន្ថយនូវភាពឱនថយ ជម្នះការលំបាក ឈានឡើងសម្រេចភារកិច្ចល្អជាងទៀត។ ជាពិសេស ស្ថាប័ននីមួយៗបានអនុវត្តល្អការងារប្រជាចលនាក្នុងការអនុវត្តភារកិច្ច ជាសន្សឹមៗអនុវត្តល្អ ទិសស្លោក “គោរពប្រជាជន យល់ប្រជាជន ជិតស្និទ្ធនឹងប្រជាជន រៀនសូត្រពីប្រជាជន ទទួលខុសត្រូវចំពោះប្រជាជន” អនុវត្តមានប្រសិទ្ធភាពនូវលក្ខណៈប្រជាធិបតេយ្យនៅមូលដ្ឋាន បង្កបានការឯកភាពក្នុងសង្គម។ លោកយ័ញខន អនុប្រធានគណៈប្រជាចលនានៃគណៈកម្មាធិការបក្សស្រុកយ៉ាងថាញ់ ឲ្យដឹងដោយក្តីរីករាយ៖ “បណ្តាទម្រង់ទាំងឡាយ ក្នុងវិស័យកសាងប្រព័ន្ធនយោបាយ ក៏បានរួមចំណែកក្នុងការពង្រឹង លើកកម្ពស់គុណភាពការងាររបស់ផ្នែកនានា បង្កើនស្មារតីភ្ញាក់រលឹក ទទួលខុសត្រូវបម្រើប្រជាជន បង្កទំនុកចិត្តពីសំណាក់ប្រជាជនក្រោមការដឹកនាំរបស់បក្ស និងការគ្រប់គ្រងរបស់រដ្ឋ ពង្រឹងធ្លុងមហាសាមគ្គីទូទាំងប្រជាជន”។
លោកស្រីង៉ោធីម៉ឹង ប្រធានសមាគមសហព័ន្ធនារីស្រុកយ៉ាងថាញ់ ឲ្យដឹង៖ ទម្រង់ហ៊ុនទុនតាមរដូវកាលរបស់សាខាសមាគមនារីភូមិក-វ៉ែន ឃុំភូឡើយ ទម្រង់ក្រុមសហការចម្ការ ស្រះ ក្រោលរបស់សាខាសមាគមនារីភូមិវិញឡើយ ឃុំវិញដេវ ទម្រង់ដាំបន្លែរបស់សាខាសមាគមនារីភូមិដុងគើ។ល។ បានជួយសមាជិកជាច្រើនមានលក្ខណៈកែប្រែដីស្រែ ចិញ្ចឹមសត្វអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ម្ល៉ោះហើយបងប្អូននារីជាច្រើនមានជីវភាពគ្រួសារធូរធារគ្រាន់បើ។ បងស្រីធីបឹង នៅភូមិក-វ៉ែន ឲ្យដឹង៖ “ដោយបានចូលរួមទម្រង់ហ៊ុនទុនក្នុងភូមិ បានជានាងខ្ញុំមានដើមទុនដើម្បីលក់ដូរកំប៉ិកកំប៉ុកពេលទំនេរ រកបានប្រាក់ចំណូលលំនឹងជាងបើប្រៀបនឹងកាលពីមុននេះ”៕
ហាថាញ់-លីសៀ