តាមរយៈការឧបត្ថម្ភសង់ផ្ទះ ជូនអំណោយ គិតគូរដល់សិស្ស និងអ្នកមានជំងឺធ្ងន់ធ្ងរ សង្កាត់ហ្វាធ្វឹង ខេត្តវិញឡុង បានរួមចំណែកលំនឹងជីវភាពដល់គ្រួសារក្រីក្រ និងគ្រួសារក្បែរក្រ។ ប្រភពធនធានបានកៀរគរ ជួយអនុវត្តគោលនយោបាយសុខុមាលភាពសង្គម គិតគូរដល់ជនរួមជាតិខ្មែរ និងអ្នកអន់ប្រៀប។
តាមរយៈរូបភាពដែលឃោសនាជិតដិតសមស្របទៅតាមវ័យសម្ព័ន្ធយុវជនឃុំកូវឡាវយុង ទីក្រុងកឹងធើ រួមចំណែកបញ្ចូលចំណេះដឹងផ្នែកច្បាប់ស្តីពីកុមារដល់សិស្សានុសិស្ស។ ខ្លឹមសារផ្តោតលើការផ្សព្វផ្សាយអំពីសិទ្ធិនិងករណីយកិច្ចរបស់កុមារ បំណិនការពារខ្លួន បង្ការចៀសវាងអំពើហិង្សានិងកសាងបរិស្ថានសាលារៀនជិតស្និទ្ធ។
គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ទើបប្រកាសឱ្យប្រើផែនការលេខ ៥១២/KH-UBND អភិវឌ្ឍន៍ប្រព័ន្ធភស្តុភារកម្ម ដើម្បីលើកកម្ពស់គុណភាពនិងសមត្ថភាពប្រកួតប្រជែងសម្រាប់កសិផល ដំណាក់កាល ២០២៦- ២០៣០ នៅលើភូមិឋានទីក្រុង។
ដោយកំណត់ច្បាស់ ការយកចិត្តទុកដាក់គិតគូរដល់ជីវភាពនិងការបង្កើនប្រាក់ចំណូលជូនប្រជាជន ពិសេសគឺជនរួមជាតិខ្មែរ ជាភារកិច្ចដ៏សំខាន់មួយរយៈពេលកន្លង គណៈកម្មាធិការបក្សនិងរដ្ឋអំណាចឃុំញូយ៉ា ទីក្រុងកឹងធើ បានខិតខំផ្សព្វផ្សាយកម្មវិធី និងគោលនយោបាយនានា ដើម្បីឧបត្ថម្ភសាងសង់លំនៅឋាននិងបង្កើតមុខរបររកស៊ី។
ជ្រើសរើសកូនគោញីល្អៗទុកមេ រួមផ្សំនឹងលក់គោកូន និងចិញ្ចឹមគោបន្ធាត់ អ្នកមីងគឹមផល នៅអនុសង្កាត់៧ សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង ជាជំហានរកបានប្រភពចំណូលស្ថិរភាពជូនគ្រួសារ។ ផ្តើមពីគោមេមួយក្បាលដំបូង មានពេលខ្លះគាត់ពង្រីកហ្វូងគោឡើងដល់ ១០ ក្បាល រួមចំណែកលំនឹងជីវភាព។
យកចិត្តទុកដាក់រៀបចំផែនការ បណ្តុះបណ្តាល បំពាក់បំប៉ន និងចាត់ចែងកម្មាភិបាលជនជាតិភាគតិច គឺជាភារកិច្ចសំខាន់ ដើម្បីពង្រឹងប្រព័ន្ធនយោបាយមូលដ្ឋាន រឹតបន្តឹងផែនមហាសាមគ្គីទូទាំងជនជាតិ។
តើអ្នកមានអាយុប៉ុន្មាន ទើបបានទទួលប្រាក់ជំនួយសោធននិវត្តន៍សង្គម? ប្រសិនបើយឺតយ៉ាវដាក់ពាក្យ ហើយឥឡូវទើបដាក់សំណុំឯកសារ តើអាចទទួលបានប្រាក់ឡើងវិញចាប់ពីខែគ្រប់អាយុដែរឬទេ?
នៅភូមិស្រមោច ឃុំត្រាកូង ខេត្តវិញឡុង មានជនជាតិខ្មែររស់នៅជិត ៧០% នៃចំនួនប្រជាជនសរុប។ កាលពីមុន ជីវភាពរស់នៅរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើការដាំដុះ ចិញ្ចឹមសត្វនិងធ្វើការឈ្នួល ម្ល៉ោះហើយជីវភាពនៅជួបការលំបាកច្រើន។
ផ្សារភ្ជាប់នឹងទិសដៅអភិវឌ្ឍកសិកម្មសរីរាង្គ និងផលិតស្រូវគុណភាពខ្ពស់ ឃុំលីវទូ ទីក្រុងកឹងធើ បានបង្កើនការហ្វឹកហ្វឺន ណែនាំកសិករកែប្រែដី និងគ្រប់គ្រងដំណាំទូទៅ។ តាមរយៈនោះ បង្កើតជាវិធានការដាំដុះបន្ថយការចំណាយ បន្ថយប្រើប្រាស់សារធាតុគីមី និងលើកកម្ពស់តម្លៃអង្ករ។
អនុវត្តគោលនយោបាយអប់រំ និងចលនាប្រភពកម្លាំងក្នុងសង្គម ឃុំកូវកែ ខេត្តវិញឡុង បានជួយឧបត្ថម្ភសិស្សដែលមានស្ថានភាពលំបាកមានលក្ខណៈទៅសាលារៀននិងលំនឹងចិត្តរៀនសូត្រ។
- តាមមន្ទីរហិរញ្ញវត្ថុទីក្រុងកឹងធើ ប្រភពដើមទុនថវិការដ្ឋសរុបឆ្នាំ ២០២៦ របស់ទីក្រុងដែលបាននាយករដ្ឋមន្ត្រីរដ្ឋាភិបាលប្រគល់ជូនគឺ ១៩.០២៧,៦១ ពាន់លានដុង (បានបន្ថយសំចៃទុក ៥% ថវិកាភូមិភាគ ស្មើនឹង ៥៨៨,៦៩ ពាន់លានដុង)។
ប៉ុន្មានឆ្នាំកន្លង ការយកចិត្តទុកដាក់ដិតដល់របស់បក្សនិងរដ្ឋ តាមរយៈគោលនយោបាយជនជាតិ ពិសេសគឺកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច – សង្គមតំបន់ជនជាតិភាគតិច បានជំរុញការអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរទីក្រុងកឹងធើ។
ដោយមានបទពិសោធន៍ដាំត្រសក់ជាង ១០ ឆ្នាំ បងគឹមរតនា នៅភូមិក្បាលទូក ឃុំថ្កូវ ខេត្តវិញឡុង ជាជំហានលើកកម្ពស់ប្រសិទ្ធភាពផលិត អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ។ ទម្រង់នេះបានបង្កការងារធ្វើដល់ពលករជនបទ៥នាក់ រួមចំណែកបង្កើនប្រាក់ចំណូលដល់ប្រជាជននៅភូមិភាគ។
ដោយបានរដ្ឋឧបត្ថម្ភ ៧៥ លានដុង គ្រួសារអ្នកមីង ថាច់ ធីចៀក នៅភូមិអូរក្តារ ឃុំហ៊ឹងមី ខេត្តវិញឡុង ចូលរួម បន្ថែមចំនួន ៤៥ លានដុងទៀតដើម្បីសាងសង់បានផ្ទះមួយខ្នងយ៉ាងសមរម្យ។ មានជម្រកស្នាក់នៅរឹងមាំ រួមជាមួយប្រភពចំណូលបានមកពីកូនប្រុស គ្រួសារអ្នកមីងជាជំហានបានលំនឹងជីវភាព ឈានឡើងចាកផុតពីភាពក្រីក្រ។
ដើម្បីពង្រីកស្មារតីឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ នារីខ្មែរទីក្រុងកឹងធើខ្នះខ្នែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូល កែលម្អជីវភាព ព្រមទាំងអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទម្រង់ជាក់ស្តែងទាំងនេះ បានរួមចំណែកបញ្ជាក់ពីតួនាទីរបស់នារីក្នុងការកសាងគ្រួសារសុខដុមរមនា សុភមង្គលនិងសហគមន៍អភិវឌ្ឍដោយចីរភាព។
ការចាត់តាំងសកម្មភាពអប់រំតាមតម្រូវការរបស់អ្នករៀន តើត្រូវឆ្លើយតបតាមលក្ខខណ្ឌដូចម្តេច តាមសេចក្ដីកំណត់ថ្មី?
សមាគមសហព័ន្ធនារីឃុំកូវឡាវយុង តែងផ្លាស់ថ្មីខ្លឹមសារនិងវិធីសាស្ត្រសកម្មភាពដោយឥតឈប់ឈរ សំដៅឆ្ពោះមកមូលដ្ឋាននិងយកចិត្តទុកដាក់ដល់ជីវភាពរបស់សមាជិកា។ តាមរយៈនោះ សមាគមបានឧបត្ថម្ភនារីអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងគ្រួសារសុភមង្គល ចូលរួមផ្លាស់ប្តូរឌីជីថល ការពារបរិស្ថាន រួមចំណែកកសាងភូមិស្រុកមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន។
ព្រួតដៃសាងសង់លំនៅឋានជូនដល់កូនបង្កើតរបស់អ្នកចូលរួមសកម្មភាពតស៊ូសម័យសង្គ្រាម រងការជ្រាបសារជាតិពុលគីមី គឺជាទង្វើជាក់ស្តែង បញ្ជាក់ពីទំនួលខុសត្រូវរបស់គ្រប់ថ្នាក់និងគ្រប់ផ្នែក និងទូទាំងសង្គមក្នុងការអនុវត្តគោលនយោបាយសុខុមាលភាពសង្គម។
- យោងតាមការព្យាករណ៍ រដូវប្រាំង រាំងស្ងួត ខ្វះទឹកសាប និងជ្រាបទឹកប្រៃ បន្តកើតឡើងយ៉ាងខ្លាំងនៅចុងឆ្នាំ ២០២៦ និងប៉ុន្មានខែដើម ឆ្នាំ ២០២៧។
ក្នុងដំណើរការកសាងភូមិស្រុកកាន់តែស៊ីវិល័យនិងសម្បូរសប្បាយ យុវជនតឹងឡុង ទីក្រុងកឹងធើ តែងពង្រីកស្មារតីឈានមុខ ស្ម័គ្រចិត្ត ច្នៃប្រតិដ្ឋនិងមានការទទួលខុសត្រូវ។