ឈានចូលឆ្នាំសិក្សា ២០២៦ - ២០២៧ ការងារអប់រំនៅតំបន់ជនជាតិភាគតិច លើភូមិឋានទីក្រុងកឹងធើ បន្តកត់ត្រានូវការផ្លាស់ប្តូរយ៉ាងសកម្មជាច្រើន។ រួមជាមួយនឹងការយកចិត្តទុកដាក់លើវិស័យអប់រំ និងបណ្តុះបណ្តាល គណៈកម្មាធិការបក្ស រដ្ឋអំណាចមូលដ្ឋាន និងសាលា បានបង្កលក្ខណៈងាយស្រួលដើម្បីឱ្យសិស្សានុសិស្សជនជាតិភាគតិច បានរៀនសូត្រពេញលេញ ជាជំហានលើកកម្ពស់គុណភាពអប់រំ។
ក្រសួងអប់រំនិងបណ្តុះបណ្តាល ទើបចេញសេចក្តីសម្រេចអនុ ម័តក្របខ័ណ្ឌខ្លឹមសារចំណេះដឹង និងបំណិនស្តីពីការផ្តើមអាជីពធ្វើ អាជីវកម្មសម្រាប់សិស្ស និស្សិត (ហៅកាត់ថា ក្របខ័ណ្ឌខ្លឹមសារ)។ នេះជាឯកសារតម្រង់ទិសដើម្បីឱ្យគ្រឹះស្ថានអប់រំ ធ្វើការសិក្សា ជ្រើស រើស និងអនុវត្តឱ្យសមស្របទៅនឹងកម្មវិធីអប់រំ បណ្តុះបណ្តាលនិងលក្ខណៈជាក់ស្តែង។
ជាច្រើនឆ្នាំកន្លង សាលាជនជាតិអន្តេវាសិកនៅលើភូមិឋានទីក្រុងកឹងធើ តែងយកចិត្តទុកដាក់ដល់ការអភិវឌ្ឍវប្បធម៌អាននៅក្នុងសាលា ចាត់ទុកប្រការនេះជាភារកិច្ចចាំបាច់ ជួយបង្កើនចំណេះដឹង បំណិន អភិវឌ្ឍគំនិតអប់រំ និងលត់ដំបុគ្គលិកលក្ខណៈដល់ប្អូនៗសិស្សានុសិស្ស។
បានទទួលស្គាល់សម្រេចបទដ្ឋានជាតិឆ្នាំ ២០១៧ និងទទួលស្គាល់សម្រេចបទដ្ឋានជាតិជាថ្មី ឆ្នាំ២០២៥ សាលាបឋមសិក្សាថាច់ធា ឃុំង៉ាយទឺ ខេត្តវិញឡុង បន្តរក្សានិងលើកកម្ពស់លក្ខឋានជាសាលាសម្រេចបទដ្ឋាន។
មន្ទីរអប់រំ និងបណ្តុះបណ្តាលក្រុងកឹងធើ ទើបចង្អុលការដល់មូលដ្ឋានអប់រំនានា ផ្សព្វផ្សាយព្រមៗការពិនិត្យសុខភាពដើមឆ្នាំសិក្សា ២០២៦ - ២០២៧ ជូនដល់សិស្សានុសិស្ស កម្មាភិបាល គ្រូបង្រៀន និងបុគ្គលិក។
យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ផ្នែកអប់រំបានផ្សព្វផ្សាយសិក្ខាគារិកឌីជីថលនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅនិងអប់រំជាប្រចាំ ឆ្ពោះដល់ការជំនួសសិក្ខាគារិកក្រដាសក្នុងការគ្រប់គ្រង វាយតម្លៃ ពិនិត្យឡើងថ្នាក់ ពិនិត្យបញ្ចប់ការសិក្សា ជម្រើសសិស្សនិងដោះស្រាយបែបបទរដ្ឋបាលដែលពាក់ព័ន្ធ។
- យោងតាមមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ផ្នែកអប់រំបានផ្សព្វផ្សាយសិក្ខាគារិកឌីជីថលនៅតាមគ្រឹះស្ថានអប់រំចំណេះទូទៅនិងអប់រំជាប្រចាំ ឆ្ពោះដល់ការជំនួសសិក្ខាគារិកក្រដាសក្នុងការគ្រប់គ្រង វាយតម្លៃ ពិនិត្យឡើងថ្នាក់ ពិនិត្យបញ្ចប់ការសិក្សា ជម្រើសសិស្សនិងដោះស្រាយបែបបទរដ្ឋបាលដែលពាក់ព័ន្ធ។
ក្នុងដំណើរទៅសាលារៀនរបស់សិស្សានុសិស្សដែលមានស្ថានភាពលំបាក អាហារូបករណ៍មួយចំណែកៗ មិនត្រឹមតែជាការឧបត្ថម្ភខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងបង្កនូវទំនុកចិត្ត និងជំរុញកម្លាំងចិត្តដើម្បីប្អូនៗពុះពារក្នុងការសិក្សា។
ចាប់ពីការវិនិយោគលើមូលដ្ឋានសម្ភារៈ រហូតដល់ការផ្លាស់ថ្មីវិធីសាស្ត្របង្រៀន និងជំរុញការផ្លាស់ប្ដូរឌីជីថល សាលាវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង សង្កាត់ភូឡើយ ទីក្រុងកឹងធើ កំពុងអនុវត្តព្រមៗគ្នានូវវិធានការជាច្រើនដើម្បីលើកកម្ពស់គុណភាពអប់រំ។
បន្ទាប់ពីអនុវត្តការសម្រិតសម្រាំង រួមបញ្ចូលគ្រឹះស្ថានអប់រំនៅលើភូមិឋាន កិច្ចការចាត់តាំងសាលារៀន ថ្នាក់រៀននិងការកៀរគរសិស្សចូលរៀនឆ្នាំសិក្សា២០២៦-២០២៧ នៅលើភូមិឋានសង្កាត់វិញចូវជាសារវន្តមានស្ថិរភាព ឆ្លើយតបតម្រូវការបង្រៀននិងរៀនតាំងពីថ្ងៃដំបូងនៃឆ្នាំសិក្សាថ្មី។
ប៉ុន្មានថ្ងៃដំបូងនៃដើមឆ្នាំសិក្សាថ្មី សាលាបឋមសិក្សាឡុងភូ ឃុំឡុងភូ ទីក្រុងកឹងធើ យកចិត្តទុកដាក់លើការងារបំប៉នជំនាញវិជ្ជាជីវៈ ផ្លាស់ថ្មីវិធីសាស្ត្របង្រៀននិងលើកកម្ពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាព័ត៌មានដល់កងជួរគ្រូបង្រៀន។ កម្មាភិបាល បុគ្គលិកប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យាស្ទាត់១០០% ថ្នាក់រៀន១០០%អនុវត្តទម្រង់មេរៀន STEM តាមសេចក្តីកំណត់។
សាលាអនុវិទ្យាល័យនិងវិទ្យាល័យត្រឹងង៉ុកហ្វាំង(ទីក្រុងកឹងធើ) បានចាត់តាំងក្រុមការងារអញ្ជើញទៅជូនអំណោយនិងអាហារូបករណ៍ដល់សិស្សជនជាតិខ្មែរដែលមានស្ថានភាពលំបាកនៅសាខាសាលា១នៃសាលាបឋមសិក្សាលឿងភី នៅភូមិអូរតាសុខ ឃុំអូរឡឹម ខេត្តអាងយ៉ាង។
ប៉ុន្មានថ្ងៃដំបូងនៃដើមឆ្នាំសិក្សាថ្មី បណ្តាសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិឋានទីក្រុងកឹងធើ សកម្មអនុវត្តតាមសារាចរលេខ ០២/២០២៥/TT-BGDĐT ស្ដីពីការកំណត់ក្របខ័ណ្ឌសមត្ថភាពឌីជីថលសម្រាប់អ្នកសិក្សានិងសេចក្តីសម្រេចចិត្តលេខ២៤២២/QĐ-BGD&ĐT ស្ដីពីក្របខ័ណ្ឌខ្លឹមសារអប់រំបញ្ញាសិប្បនិម្មិតសម្រាប់សិស្សចំណេះទូទៅរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។
ពេលសូរទូងស្គរបើកបវេសនាកាលបានបន្លឺឡើង ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ដោយក្តីរំពឹងការបេជ្ញាចិត្តនិងស្មារតីផ្លាស់ថ្មី ដើម្បីគ្រូនិងសិស្សនៅតាមសាលាជនជាតិអន្តេវាសិកទីក្រុងកឹងធើ សម្រេចបានសមិទ្ធផលជាច្រើន។ នេះជាឱកាសដើម្បីសាលាបន្តអំណះអំណាង លើកកម្ពស់គុណភាពអប់រំ ក្លាយជាអាសយដ្ឋានអប់រំគួរជាទីទុកចិត្តរបស់កូនចៅខ្មែរនៅភូមិភាគ។
ផ្លាស់ប្តូរឌីជីថលកំពុងមានការវិវឌ្ឍន៍វិជ្ជមានក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលនៅទីក្រុងកឹងធើ។ ចាប់ពីការគ្រប់គ្រង ការចាត់ចែង រហូតដល់ការបង្រៀន ថ្នាលឌីជីថល សិក្ខាគារិកឌីជីថលនិងបញ្ញាសិប្បនិម្មិត ក៏បានយកចិត្តទុកដាក់អនុវត្តជាបណ្តើរៗ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងគុណភាពបង្រៀននិងរៀន។
សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូទីក្រុងកឹងធើ មិនត្រឹមតែជាមូលដ្ឋានអប់រំមួយប៉ុណ្ណោះទេ ថែមទាំងជាកន្លែងអភិរក្សអត្តសញ្ញាណវប្បធម៌ និងបណ្តុះបណ្តាលប្រភពធនធានមនុស្សមានគុណភាពខ្ពស់សម្រាប់ជនជាតិខ្មែរនៅតំបន់វាលរាបទន្លេគឺវឡុងទៀតផង។
សម្របក្នុងបរិយាកាសទូទាំងប្រទេសកំពុងអបអរសាទរខួបលើកទី ៨១ ទិវាបុណ្យជាតិ ២ កញ្ញា និងបើកបវេសនកាលឆ្នាំសិក្សាថ្មី សាលាមធ្យមសិក្សាបាលី-ខ្មែរខេត្តវិញឡុង បានចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦ - ២០២៧ ស្វាគមន៍ព្រះសង្ឃនិងសិស្សានុសិស្សចំនួន៨០អង្គ/នាក់។
នៅព្រឹកថ្ងៃទី៤ ខែកញ្ញា សាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីវកឹង ខេត្តវិញឡុង មានបរិយាកាសអ៊ូអររីករាយ ខណៈសិស្សានុសិស្សបានវិលត្រឡប់មកសាលារៀនវិញ។
(អ.ឡ) - រសៀលថ្ងៃទី៣ ខែកញ្ញា មន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ បានចាត់តាំងកិច្ចប្រជុំស្តីពីកិច្ចការសហការចាត់តាំងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៦-២០២៧។
ផ្តើមពីការចិញ្ចឹមថែទាំនិងអប់រំកូននាបច្ចុប្បន្នទៅតាមតម្រូវការថ្មីៗ សាខាសមាគមនារីភូមិអាងហ្វា ឃុំថើយអាងហូយ បានបង្កើតក្លឹប “ចិញ្ចឹមកូនមានសុខភាពល្អ ប្រៀនប្រដៅកូនលុះក្នុងដំបូន្មាន” នៅឆ្នាំ២០២៥ ដោយមានសមាជិកចូលរួម២៥នាក់។