04/09/2026 - 15:01

ទី​ក្រុង​កឹង​ធើ​បាន​ត្រៀម​ហ្មត់​ចត់​សម្រាប់​ពិ​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ 

(អ.ឡ​) - រសៀល​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​កឹង​ធើ​ បាន​ចាត់​តាំង​កិច្ច​ប្រ​ជុំ​ស្តី​ពី​កិច្ច​ការ​សហ​ការ​ចាត់​តាំង​ពិ​ធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ ២០២៦-២០២៧។

អញ្ជើញ​ចូល​រួម​កិច្ច​ប្រ​ជុំ​មាន​លោក​វ៉​ហុង​ឡា​ម នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​; លោក​ឡេថេហ្វី​ នា​យក​រង​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​; តំ​ណាង​ VNPT កឹង​ធើ​និង​ការិយា​ល័យ​ជំ​នាញ​នា​នា​ចំ​ណុះ​មន្ទីរ​។

តាម​ផែន​ការ​ ពិ​ធី​បើក​បវេសនកាល​នៅ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ ឃុំ​ចូវ​ថា​ញ់ - ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​របស់​ទី​ក្រុង​កឹង​ធើ​នឹង​កម្ម​វិធី​បើក​បវេសនកាល​ទូ​ទាំង​ប្រ​ទេស​ ប្រ​ព្រឹត្ត​ទៅ​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​កញ្ញា​។ ចំ​ណែក​ពិ​ធី​ដោយ​ឡែក​របស់​សា​លា​បាន​ចាត់​តាំង​មុន​ម៉ោង​ ៧និង​៣០នា​ទី​; ចាប់​ពី​ម៉ោង​ ៧និង​៣០នា​ទី​តភ្ជាប់​នឹង​កម្ម​វិធី​បើក​បវេសនកាល​ទូ​ទាំង​ប្រ​ទេស​ឆ្នាំ​សិក្សា​ ២០២៦-២០២៧ ផ្សាយ​ផ្ទាល់​នៅ​លើ​ប៉ុស្តិ៍​ VTV1 - ស្ថា​នី​យ៍ទូរ​ទស្សន៍​វៀត​ណាម​។ តាម​ការ​គ្រោង​ទុក​ នៅ​ម៉ោង​៨និង​៣២នា​ទី​ ចាង​ហ្វាង​សា​លា​នា​នា​នៅ​តាម​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​អនុ​វត្ត​ពិ​ធី​ទូង​ស្គរ​បើក​បវេសនកាល​ព្រម​ៗគ្នា​ជា​មួយ​ទី​តាំង​តភ្ជាប់​ប្រ​ព័ន្ធ​អន​ឡាញ​នៅ​មជ្ឈិម​។

លោក​ឡេថេហ្វី​ នា​យក​រង​កាសែត​និង​វិទ្យុ​ ទូរ​ទស្សន៍​កឹង​ធើ​ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​។

ក្នុង​កិច្ច​ប្រ​ជុំ​ អង្គ​ភាព​នា​នា​ឯក​ភាព​លើ​ផែន​ការ​សហ​ការ​អនុ​វត្ត​កម្ម​វិធី​ ធា​នា​រូប​ភាព​ ប្រ​ព័ន្ធ​បណ្តា​ញនិង​លក្ខ​ខណ្ឌ​បច្ចេក​ទេស​បម្រើ​ការ​ផ្សាយ​ផ្ទាល់​។ មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លសំ​ណូម​ពរ​ឱ្យ​សា​លា​រៀន​និង​អង្គ​ភា​ពពាក់​ព័ន្ធ​នា​នា​ពិ​និត្យ​ឡើង​វិញ​យ៉ាង​ពេញ​លេញ​នូវ​កិច្ច​ការ​ចាត់​តាំង​ បច្ចេក​ទេស​ សន្តិ​សុខ​ សុខា​ភិបាល​ បង្ការ​ទប់​ស្កាត់​អគ្គី​ភ័យ​; ធា​នា​កម្ម​វិធី​ដោយ​ឡែក​របស់​សា​លា​រៀន​បាន​ចាត់​តាំង​ត្រូវ​តាម​ល្បឿន​ដំ​ណើរ​ការ​ ដើម្បី​ប្រ​គល់​សញ្ញា​រលក​អា​កាស​សម្រាប់​កម្ម​វិធី​ផ្សាយ​ផ្ទាល់​។

រហូត​ដល់​ថ្ងៃ​នេះ​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​បាន​សម្រេច​ការ​ងារ​ត្រៀម​បម្រុង​។ VNPT កឹង​ធើ​សហ​ការ​ជា​មួយ​ VNPT ចូវ​ថា​ញ់ដំ​ឡើង​ប្រ​ព័ន្ធ​បណ្តា​ញចំ​នួន​២ (ប្រ​ព័ន្ធ​បណ្ដាញ​ផ្លូវ​ការ​១និង​ប្រ​ព័ន្ធ​បណ្ដាញ​បម្រុង​១); ប្រ​ព័ន្ធ​បណ្ដាញ​បញ្ជូន​រូប​ភាព​ សំឡេង​ រូប​ថត​និង​អេក្រង់​ LED ចំ​នួន​៣ ក៏​បាន​ត្រួត​ពិ​និត្យ​ ដំ​ឡើង​រួច​រាល់​។ ផ្នែក​អគ្គិ​សនី​បាន​ត្រៀម​ផែន​ការ​ធា​នា​ប្រ​ភព​អគ្គិ​សនី​និង​ម៉ាស៊ីន​ភ្លើង​បម្រុង​....។

លោក​វ៉​ហុង​ឡា​ម នា​យក​រង​មន្ទីរ​អប់​រំ​និង​បណ្តុះ​បណ្តា​លទី​ក្រុង​ ថ្លែង​ការណ៍​ក្នុង​កិច្ច​ប្រ​ជុំ​។

ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ លោក​វ៉​ហុង​ឡា​ម សំ​ណូម​ពរ​ឱ្យ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​ប្រ​ញាប់​ផ្ញើ​លិខិត​ស្នើ​សុំ​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ចូវ​ថា​ញ់គាំ​ទ្រ​កង​កម្លាំង​ប៉ូលិស​ សុខា​ភិបាល​ បង្ការ​ទប់​ស្កាត់​អគ្គី​ភ័យ​ ធា​នា​សុវត្ថិ​ភាព​ដាច់​ខាត​សម្រាប់​ពិ​ធី​បើក​បវេសនកាល​។ សកម្ម​ភាព​ដោយ​ឡែក​ត្រូវ​ចាត់​តាំង​ឱ្យ​បាន​ឱ​ឡា​រិក​ បត់​បែន​ និង​មាន​ប្រ​សិទ្ធ​ភាព​។ VNPT សហ​ការ​ជា​មួយ​អង្គ​ភាព​ព្រឹត្តិ​ការណ៍​ត្រៀម​ម៉ាស៊ីន​ភ្លើង​បម្រុង​ (ផែន​ការ​១+១) សម្រាប់​ប្រ​ព័ន្ធ​បច្ចេក​ទេស​ទាំង​ស្រុង​...។ គ្រប់​ដំ​ណាក់​ការ​ទាំង​អស់​ត្រូវ​ត្រៀម​ឱ្យ​បាន​ហ្មត់​ចត់​ ធា​នា​ពិ​ធី​បើក​បវេសនកាល​ប្រ​ព្រឹត្ត​ទៅ​ដោយ​សុវត្ថិ​ភាព​និង​ល្អ​ប្រសើរ​។

តាម​បាន​ដឹង​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ង៉ាសាវ​បាន​បង្កើត​ឡើង​ដោយ​ការ​រួម​បញ្ចូល​រវាង​សា​លា​ង្វៀង​វ៉ាំង​គ្វី​និង​សា​លា​វិទ្យា​ល័យ​ង៉ាសាវ​។ ក្រោយ​ការ​រៀប​ចំ​ឡើង​វិញ​ សា​លា​មាន​ចំ​នួន​៥៩បន្ទប់​ ដោយ​មាន​សិស្សា​នុសិស្ស​ជាង​២.៥០០នាក់​៕

បិចង៉ុក​ - សុផន​

ចែករំលែកអត្ថបទ