03/09/2026 - 08:01

ក្លឹប​ "ចិញ្ចឹម​កូន​មាន​សុខ​ភាព​ល្អ​ ប្រៀន​ប្រ​ដៅ​កូន​លុះ​ក្នុង​ដំ​បូន្មាន​" របស់​នា​រី​ខ្មែរ​ 

ផ្តើម​ពី​ការ​ចិញ្ចឹម​ថែ​ទាំ​និង​អប់​រំ​កូន​នា​បច្ចុប្បន្ន​ទៅ​តាម​តម្រូវ​ការ​ថ្មី​ៗ សាខា​សមា​គម​នា​រី​ភូមិ​អាង​ហ្វា​ ឃុំ​ថើយ​អាង​ហូយ​ បាន​បង្កើត​ក្លឹប​ “ចិញ្ចឹម​កូន​មាន​សុខ​ភាព​ល្អ​ ប្រៀន​ប្រ​ដៅ​កូន​លុះ​ក្នុង​ដំ​បូន្មាន​” នៅ​ឆ្នាំ​២០២៥ ដោយ​មាន​សមា​ជិក​ចូល​រួម​២៥នាក់​។ តាម​កាល​កំ​ណត់​ក្នុង​មួយ​ត្រី​មាស​អ្នក​ម្តាយ​ទាំង​ឡា​យមក​ជួប​ជុំ​គ្នា​ម្តង​ ដើម្បី​ចែក​រំលែក​ចំ​ណេះ​ដឹង​ បទ​ពិសោធន៍​ជុំ​វិញ​ការ​ចិញ្ចឹម​ថែ​ទាំ​កូន​។ ខ្លឹម​សារ​ប្រ​ជុំ​ច្បាម​តាម​តម្រូវ​ការ​ជាក់​ស្តែង​នៃ​គ្រួ​សារ​នីមួយៗ​ តាំង​ពី​បង្ការ​ទប់​ស្កាត់​ការ​ខ្វះ​អា​ហា​រូប​ត្ថម្ភ របប​អា​ហា​រូប​ត្ថម្ភតាម​កម្រិត​អាយុ​រហូត​ដល់​បំ​ណិន​ឧបត្ថម្ភ​ការ​សិក្សា​និង​បង្ការ​បញ្ចៀស​ការ​រំ​លោភ​បំ​ពាន​និង​អំ​ពើ​ហិង្សា​លើ​កុមារ​។

សាខា​សមា​គម​នា​រី​ភូមិ​ កំ​ពុង​ផ្សព្វ​ផ្សាយ​ពី​ចំ​ណេះ​ដឹង​ “ចិញ្ចឹម​កូន​មាន​សុខ​ភាព​ល្អ​ ប្រៀន​ប្រ​ដៅ​កូន​លុះ​ក្នុង​ដំ​បូន្មាន​” ដល់​បង​ប្អូន​នា​រី​។

បងស្រី​ផាម​ធី​ណូវ នៅ​ភូមិ​អាង​ហ្វា​ ចែក​រំ​លែ​ក៖ “ខ្ញុំ​មាន​កូន​២នាក់​ ម្នាក់​អាយុ​៧ឆ្នាំ​ ម្នាក់​អាយុ​ជាង​៤ឆ្នាំ​។ តាំង​ពី​បាន​ចូល​រួម​ក្លឹប​ ខ្ញុំ​ចេះ​ពី​របៀប​មើល​ថែ​ទាំ​កូន​បាន​ល្អ​ជាង​មុន​ ហើយ​នាំ​កូន​ទៅ​ចាក់​វ៉ា​ក់សាំង​គ្រប់​ដូស”។

ទន្ទឹម​នឹង​នោះ​ នៅ​រាល់​លើក​ជួប​ជុំ​ក៏​បាន​រួម​ចំ​ណែក​យ៉ាង​សំ​ខាន់​នៃ​ទម្រង់​ថែ​ទាំ​សុខ​ភាព​អ្នក​ម្តាយ​ និង​កុមារ​មាន​ប្រ​សិទ្ធ​ភាព​ នោះ​គឺ​ការ​អស់​ពី​ចិត្ត​ ការ​ទទួល​ខុស​ត្រូវ​របស់​កម្មា​ភិបាល​កង​ជួ​រស​មា​គម​នៅ​មូល​ដ្ឋាន​ដោយ​បាន​ចុះ​ទៅ​ដល់​ផ្ទះ​ប្រ​ជា​ជន​ ដើម្បី​ក្តោ​បក្តាប់​ស្ថាន​ភាព​និង​ប្រឹក្សា​ចំ​ពោះ​ករ​ណី​ជាក់​ស្តែង​នីមួយៗ​។

បង​ស្រី​ង្វៀង​ធី​ហ្វា​ ប្រ​ធាន​សាខា​សមា​គម​នា​រី​ភូមិ​អាង​ហ្វា​ ឃុំ​ថើយ​អាង​ហូយ​ ឱ្យ​ដឹង​៖ ភាព​ជាក់​ស្តែង​នា​បច្ចុប្បន្ន​នៅ​ភូមិ​ភាគ​ គឺ​អ្នក​ម្តាយ​វ័យ​ក្មេង​ជា​ច្រើន​ត្រូវ​ទៅ​រក​ស៊ី​ឆ្ងាយ​ ដូច្នេះ​ ភាគ​ច្រើន​ប្រ​គល់​កូន​ឱ្យ​យាយ​តា​ជួយ​មើល​ថែ​ទាំ​។ ក្នុង​ចំ​ណោម​ ១០គ្រួ​សារ​ដែល​មាន​កូន​តូច​ ក្នុង​នោះ​ មាន​អ្នក​ម្តាយ​នៅ​ផ្ទះ​មើល​ថែ​ទាំ​កូន​ត្រឹម​តែ​ ៣-៤ នាក់​។ ហេ​តុ​នេះ​ កង​កម្លាំង​ស្នូល​ចូល​រួម​វគ្គ​ណែ​នាំ​ពី​អា​ហា​រូប​ត្ថម្ភនិង​ការ​ចម្អិន​អា​ហារ​សម្រាប់​កុមារ​ បច្ចុប្បន្ន​ភាគ​ច្រើន​គឺ​យាយ​តា​។ ទោះ​បី​ត្រូវ​ប្រ​ឈម​នឹង​ការ​លំ​បាក​ចំ​ពោះ​អ្នក​មើល​ថែ​ផ្ទាល់​ ប៉ុន្តែ​អា​ស្រ័យ​ការ​ច្បាម​របស់​ក្លឹប​ អត្រា​កុមារ​ខ្វះ​អា​ហា​រូប​ត្ថម្ភបាន​កាត់​បន្ថយ​គួរ​ឱ្យ​កត់​សម្គាល់​។ កាល​ពី​បី​បួន​ឆ្នាំ​មុន​ អត្រា​កុមារ​ខ្វះ​អា​ហា​រូប​ត្ថម្ភមាន​កម្រិត​ពី​ ៦-៧% យោង​តាម​តា​រាង​ក្រា​ហ្វិក​បច្ចុប្បន្ន​ តួ​លេខ​នេះ​បាន​ធ្លាក់​ចុះ​នៅ​ត្រឹម​ ៤%។

មិន​បង្អង់​ត្រឹម​ទ្រង់​ទ្រាយ​នេះ​ សមា​គម​សហ​ព័ន្ធ​នា​រី​ឃុំ​ថើយ​អាង​ហូយ​ ក៏​បាន​ដាក់​ចេញ​ទិស​ដៅ​នាំ​យក​ទម្រង់​នេះ​កាន់​តែ​ខិត​ជិត​បង​ប្អូន​នា​រី​ជា​ច្រើន​ទៀត​នៅ​លើ​ភូមិ​ឋាន​។

អ្នក​ស្រី​យឿង​ធី​គី​មធី​ ប្រ​ធាន​សមា​គម​នា​រី​ឃុំ​ថើយ​អាង​ហូយ​ ឱ្យ​ដឹង​៖ “និយាយ​រួម​ទម្រង់​ក្លឹប​” ចិញ្ចឹម​កូន​មាន​សុខ​ភាព​ល្អ​ ប្រៀន​ប្រ​ដៅ​កូន​លុះ​ក្នុង​ដំ​បូន្មាន​” បាន​នាំ​មក​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​នៅ​ភូមិ​ភាគ​ ដោយ​ទទួល​បាន​ការ​ឯក​ភាព​និង​គាំ​ទ្រ​ ខ្ពស់​​ពី​សមាជិកា​នា​រី​។ ផ្តើម​ពី​លទ្ធ​ផល​វិជ្ជមាន​ទាំង​នេះ​ សមា​គម​នា​រី​ឃុំ​កំ​ពុង​មាន​ទិស​ដៅ​ពង្រីក​ទូ​លំ​ទូ​លាយ​ទម្រង់​នេះ​ដល់​ភូមិ​នា​នា​លើ​ភូមិ​ឋាន​។ នៅ​ពេល​ខាង​មុខ​ សមា​គម​គ្រោង​នឹង​ពង្រីក​ទូ​លំ​ទូ​លាយ​វគ្គ​ហ្វឹក​ហាត់​ដើម្បី​បំ​ពាក់​បន្ថែម​ចំ​ណេះ​ដឹង​ការ​ពា​រនិង​មើល​ថែ​ទាំ​កុមារ​។ ទិស​ដៅ​ឆ្ពោះ​ទៅ​ រក​ការ​ផ្តល់​បំ​ណិន​ស៊ី​ជម្រៅ​ ដើម្បី​អ្នក​មើល​ថែ​ទាំ​ចេះ​របៀប​អប់​រំ​កុមារ​ឱ្យ​ចេះ​ការ​ពារ​ខ្លួន​ឯង​ ធា​នា​សុវត្ថិ​ភាព​សម្រាប់​ប្អូន​ៗពី​បរិស្ថាន​គ្រួ​សារ​រហូត​ ដល់​សហ​គម​ន៍”៕

វឌ្ឍា-មុនី​

ចែករំលែកអត្ថបទ