យោងតាមមន្ទីរជនជាតិនិងសាសនាក្រុងកឹងធើ តំបន់ជនរួមជាតិខ្មែរនៅតាមឃុំកើ-ដ ដុងហ៊ីប ឌិញម៉ូង ៘ មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ បង្ហាញឱ្យឃើញតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ អប់រំនិងសុខុមាលភាពសង្គម។

សាលារៀននៅឃុំដុងហ៊ីបសម្រេចបទដ្ឋានជាតិ។
ឆ្លងតាមរយៈនោះ មានទម្រង់ផលិតកម្ម អាជីវកម្មជាច្រើនបានផ្សព្វផ្សាយអនុវត្ត ជួយជនរួមជាតិខ្មែរបង្វែររចនាសម្ព័ន្ធដំណាំឈើហូបផ្លែ សត្វចិញ្ចឹម បង្កើនប្រាក់ចំណូល។ រាល់វគ្គហ្វឹកហាត់ ផ្ទេរវិទ្យាសាស្ត្រ បច្ចេកទេសក៏ត្រូវបានរៀបចំឡើង ជួយជនរួមជាតិខ្មែរបង្ខិតជិតនិងអនុវត្តរាល់ការជឿនលឿនថ្មីក្នុងការបង្កបង្កើនផល។ ពិសេស ការងារអប់រំនិងបណ្តុះបណ្តាលដល់ជនរួមជាតិខ្មែរត្រូវបានយកចិត្តទុកដាក់ ដោយមានកម្មវិធីជាច្រើន និងគោលនយោបាយជំនួយសិស្ស និស្សិតខ្មែរជាដើម។ អគារសិក្សាជាច្រើនត្រូវបានវិនិយោគកសាងមូលដ្ឋានសម្ភារៈ បំពាក់គ្រឿងបរិក្ខារសម្រាប់បង្រៀននិងរៀន បង្កលក្ខណសម្បត្តិ រៀនសូត្ររបស់ប្អូនៗកាន់តែល្អប្រសើរ។

សកម្មភាពកីឡាត្រូវបានរក្សានៅតំបន់ជនរួមជាតិខ្មែររស់នៅកុះករនៅក្រុងកឹងធើ។
លោកគ្រូ ឌាំងឡុកថាញ់ នាយកអនុវិទ្យាល័យធើយស្វើង ឃុំកើ-ដ ឱ្យដឹង៖ “សាលាបានដាក់លើភូមិសាស្ត្រដែលមានជនរួមជាតិខ្មែររស់នៅកុះករ ម្ល៉ោះហើយ តែងបញ្រ្ជាបគោលការណ៍របស់បក្សស្តីពីការគិតគូរដល់សិស្សជនជាតិខ្មែរ។ អាស្រ័យហេតុនោះ ចាប់ពីដើមឆ្នាំសិក្សា គណៈនាយកបានសហការជាមួយសាខាសមាគមជំរុញការសិក្សារបស់សាលា ចង្អុលការដល់គ្រូបន្ទុកថ្នាក់ ធ្វើការពិនិត្យ រាយបញ្ជីសិស្សដែលមានជីវភាពខ្វះខាត ពិសេស គឺប្អូនៗសិស្សានុសិស្សជនជាតិភាគតិច ដើម្បីជំនួយទាន់ពេលនូវអាហារូបករណ៍ សិក្ខូបករណ៍ សម្លៀកបំពាក់ដល់សិស្ស”។
ប្អូនម៉ាយថៀងគឹម សិស្សអនុវិទ្យាល័យធើយស្វឹង ជាសិស្សម្នាក់ក្នុងចំណោមសិស្សជនជាតិខ្មែរដែលមានជីវភាពខ្វះខាតបានទទួលអាហារូបករណ៍ បង្ហើបឱ្យដឹង៖ “ទទួលបានអាហារូបករណ៍ សិក្ខូបករណ៍និងសម្លៀកបំពាក់ ធ្វើឱ្យប្អូនកាន់តែមានទំនុកចិត្តក្នុងដំណើរបន្តក្តីស្រមៃក្លាយជាគ្រូបង្រៀន”។
ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍តំបន់ជនរួមជាតិភាគតិចក៏ត្រូវបានវិនិយោគព្រមៗគ្នា ផ្លូវជនបទតភ្ជាប់នឹងឃុំនានា ធ្វើឱ្យការដោះដូរពាណិជ្ជកម្មមានភាពងាយស្រួល។ បងស្រីដាវធីសារ៉ន នៅឃុំឌិញម៉ូង ឱ្យដឹង៖ “ឥឡូវ ទំនិញកសិផលរបស់គ្រួសារខ្ញុំត្រូវបានលក់នៅតាមឃុំជិតខាង ពីព្រោះផ្លូវតភ្ជាប់ត្រូវបានក្រាលកៅស៊ូ ចាក់បេតុងទាំងអស់។ បន្លែ ត្រីសាច់អាចយកទៅលក់ដល់ផ្សារផុងដៀង ឬក៏សង្កាត់ចូវវ៉ាន់លីម ម្ល៉ោះហើយមិនរងការបញ្ចុះតម្លៃនោះទេ”។
ក្តាប់បានឱកាសពីរចនាសម្ព័ន្ធគមនាគមន៍អភិវឌ្ឍន៍ បងង្វៀងទ្រុងហា នៅសង្កាត់ប៊ិញធ្វី បានវិនិយោគចម្ការនៅឃុំឌិញម៉ូង។ បងហា ឱ្យដឹង៖ “ខ្ញុំបានសង់រោងសំណាញ់សម្រាប់ដាំត្រសក់ផ្អែម និងបន្តដាំទំពាំងបាយជូរ។ ហើយក៏បានលើកស្រះដើម្បីចិញ្ចឹមត្រីនិងធ្វើកញ្ចុះ៘ ទម្រង់ជីវបរិស្ថានដែលខ្ញុំកំពុងគិតដល់គឺធ្វើជាផ្ទះសម្រាកលម្ហែជាកន្លែងហូបចុក ស្ទូចត្រី៘ ដើម្បីទាក់ទាញភ្ញៀវទេសចរពីសង្កាត់មជ្ឈមណ្ឌលនានា មកសម្រាកលម្ហែអារម្មណ៍ក្នុងថ្ងៃឈប់សម្រាក ដើម្បីសាកថ្មជីវិតក្រោយពីមួយសប្តាហ៍ធ្វើការនឿយហត់”៕
ហាថាញ- លីសៀ