ជាច្រើនឆ្នាំមកនេះ អ្នកមានប្រិយភាពតែងដើរតួនាទីជាស្ពានតភ្ជាប់នាំយកគោលការណ៍ គោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋដល់ជនរួមជាតិខ្មែរជានិច្ច។ ទន្ទឹមនឹងនោះ ជួយបក្ស រដ្ឋក្តាប់ពីបំណងប្រាថ្នារបស់ជនរួមជាតិ ពង្រីកខ្លាំងក្លាកម្លាំងមហាសាមគ្គីទូទាំងជនជាតិ។

លោកលីសារិន (ខាងឆ្វេង) អ្នកមានប្រិយភាពនៅឃុំតឹងថាញ់ ក្រុងកឹងធើ។ រូបថត៖ ថាញវ៉ាង
ជាកម្មាភិបាលចូលនិវត្តន៍ ធ្លាប់កាន់តំណែងជាអនុប្រធានគណៈជនជាតិខេត្តសុកត្រាំង (ចាស់) លោកលីសារិន តែងជាបក្ខជនគំរូនិងជាអ្នកមានប្រិយភាពនៅឃុំតឹងថាញ់។ ខណៈដែលភូមិស្រុកលំបាក លោកតែងអស់ពីចិត្តបន្តកម្លាំងជួយប្រជាជនក្នុងការលុបបំបាត់ភាពអត់ឃ្លាន បន្ថយភាពក្រីក្រ ស្រុះស្រួលរួមជាមួយរដ្ឋអំណាចភូមិភាគសម្រេចជាស្ថាពរនូវលក្ខឋានកសាងជនបទថ្មី។ លោកសារិន ឱ្យដឹង៖ “ដើម្បីរួមជាមួយរដ្ឋអំណាចសម្រេចជាស្ថាពរនូវលក្ខឋាន កសាងជនបទថ្មី រយៈពេលកន្លង ខ្ញុំបានសហការជាមួយអង្គការមហាជននានា ចលនាប្រជាជនបរិច្ចាគដីពង្រីកផ្លូវ; ចលនាថវិកាកសាងស្ពានបាន១២ខ្សែ គិតជាតម្លៃទឹកប្រាក់ជាង១ពាន់លានដុង៘”។ ក្រៅពីនេះ ឆ្នាំ ២០១២ លោកថែមទាំងរួមជាមួយគណៈកម្មការវត្តបឹងក្រចាប់ចាស់ ឃុំតឹងថាញ់ ចលនាពុទ្ធបរិស័ទកសាងសាលា របងវត្ត បង្គោលទង់និងទីធ្លាវត្ត៘ គិតជាតម្លៃទឹកប្រាក់ជាង៦ពាន់លានដុង។

អ្នកស្រី លីវធីឡាញ់ (ខាងស្ដាំ) អ្នកមានប្រិយភាពឃុំតឹងថាញ់ ក្រុងកឹងធើ។
ចំណែកអ្នកស្រីលីវធីឡាញ់ អ្នកមានប្រិយភាពនៅភូមិតឹងគ្វី A ឃុំតឹងថាញ់ ចែករំលែក៖ “ដោយឃើញជីវភាពរបស់មាមីងនៅលំបាកច្រើន ម្ល៉ោះហើយក្រោយពីចូលនិវត្តន៍ឆ្នាំ២០១១ ខ្ញុំតែងសហការជាមួយរដ្ឋអំណាចដើម្បីគិតគូរពីជីវភាពប្រជាជន ឆ្លងតាមរយៈការងារសប្បុរសធម៌ ឧបត្ថម្ភ ចែករំលែកដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅភូមិស្រុក”។ រៀងរាល់ឆ្នាំ អ្នកស្រីឡាញ់ ចលនាអំណោយបានប្រមាណ២០០ចំណែក ក្តារមឈូសប្រមាណ១០ និងសំពត់សរាប់ពាន់ម៉ែត្រ ឧបត្ថម្ភដល់គ្រួសារដែលមានជីវភាពខ្វះខាតពេលមានពិធីបុណ្យសពម្តងៗ។ ពិសេស ក្នុងអំឡុងពេល Covid - ១៩ កាលពីឆ្នាំ២០២១ អ្នកស្រីឡាញ់ ចលនាម្ហូបអាហារបានជិត១.០០០ចំណែក ជូនមាមីងក្នុងតំបន់។ ទន្ទឹមនឹងនោះ មាមីងចលនាសាច់ញាតិរួមវិភាគទានទឹកប្រាក់សម្រាប់កសាងសមិទ្ធផលនានា តាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរនៅលើភូមិសាស្ត្រឃុំ; តែងផ្សព្វផ្សាយ ចលនាមាមីងពុទ្ធបរិស័ទក្នុងភូមិស្រុក អនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទប្បញ្ញត្តិនៃច្បាប់ រួមសាមគ្គី ជួយគ្នាទៅវិញទៅមកឈានឡើងក្នុងជីវភាព។
សមមិត្ត ង្វៀងធីគីវលឹន - លេខាគណៈកម្មាធិការបក្សឃុំតឹងថាញ់ ឱ្យដឹង៖ “ជីវភាពរបស់មាមីង រីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ក្នុងនោះ មានការរួមចំណែកយ៉ាងជាក់ស្តែងពីអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិផងដែរ។ ចំពោះទង្វើជាក់ស្តែង ដែលប្រកបដោយមនុស្សធម៌របស់ពួកគាត់ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ ជាពិសេស ពាំនាំនូវគោលការណ៍ គោលនយោបាយរបស់បក្ស រដ្ឋផ្សព្វផ្សាយដល់ប្រជាជន ដើម្បីប្រជាជនយល់និងអនុវត្តបានល្អប្រសើរ”។
ដើម្បីពង្រីកតួនាទីរបស់កងកម្លាំងមហាជនដ៏ពិសេសនេះ គណៈកម្មាធិការបក្ស រដ្ឋអំណាច អង្គការមហាជន គប្បីយកចិត្តទុកដាក់ គិតគូរកសាងកងជួរអ្នកមានប្រិយភាព ជាក់ស្ដែងជាបុគ្គលគំរូ ជាទីបង្អែកផ្សារភ្ជាប់រវាងជនជាតិនីមួយៗ ជាស្ពានតភ្ជាប់ដ៏សំខាន់រវាងឆន្ទៈបក្ស និងទឹកចិត្តប្រជាជន៕
អត្ថបទ និងរូបថត៖ ថាញវ៉ាង - លីសៀ