មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

27/08/2025 - 09:07

កាម៉ាវ កសាង​វិធាន​ការ​ទប់​ទល់​បាក់​ស្រុត​ដី​ 

ខេត្ត​កា​ម៉ាវ មាន​៣​តំ​បន់​ប្រ​បមាត់​សមុទ្រ​ ប្រ​ព័ន្ធ​ព្រែក​ប្រ​ឡាយ​ដេរ​ដាស តែង​រង​ផល​ប៉ះ​ពាល់​ពី​ទឹក​ជំ​នន់​ រលក​បោក​បក់ ទឹក​សមុទ្រ​ជន់​បំ​ផុត​ គឺ​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ​និង​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ។​ ឋិត​នៅ​ចំ​ពោះ​មុខ​ហា​និភ័យ​បាក់​ ស្រុត​ដី​កើត​មាន​យ៉ាង​ស្មុគ​ស្មាញ​ គណៈ​បញ្ជា​ការ​ បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ស្វែង​រក​សង្គ្រោះ​និង​ការ​ពារ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ បាន​កសាង​គម្រោង​ទប់ស្កាត់​តាម​កម្រិត​ហា​និភ័យ​គ្រោះ​ធម្ម​ជាតិ​លើ​ភូមិ​សាស្ត្រ​ឆ្នាំ​ ២០២៥ (ហៅ​កាត់​ថា​ គម្រោង)។​

ផែន​ការ​កសាង​ទំ​នប់​ ការ​ពារ​ព្រៃ​បង្ការ​របស់​ខេត្ត​កា​ម៉ាវ ត្រូវ​បាន​អនុវត្ត​
មាន​ប្រ​សិទ្ធ​ភាព​ និងចីរភាព។

តាម​ស្ថិតិ​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​កា​ម៉ាវ ទូទាំង​ខេត្ត​មាន​បន្ទាត់​ប្រប​មាត់​ទន្លេ​ ៤៦៤,៧៣៨​គីឡូ​ម៉ែត្រ និង​ប្រប​មាត់​សមុទ្រ​៨៣,៨៥​គីឡូ​ម៉ែត្រ ដែល​កំ​ពុង​បាក់​ស្រុត​មាន​កម្រិត​ផ្សេងៗ​គ្នា​ រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ដល់​ជីវ​ភាព​ប្រ​ជា​ជន​និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់ៗ​។​ ខែ​កក្កដា​ ឆ្នាំ​២០២៥ ខេត្ត​កា​ម៉ាវ​ឈាន​ចូល​ដល់​រដូវ​ភ្លៀង​ ស្ថាន​ភាព​បាក់​ស្រុត​ដី​តាម​មាត់​សមុទ្រ​មាន​ការ​ប្រែ​ប្រួល​យ៉ាង​ស្មុគ​ស្មាញ​ បង្ក​ផល​ប៉ះ​ពាល់​ដល់​ជីវ​ភាព​ការ​ផលិត និង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​របស់​ប្រ​ជា​ជន​លើ​ភូមិ​សាស្ត្រ។​ បង​ស្រី​ ត្រឹង​ធី​កឿង​ នៅ​ភូមិ​ចើ​ធូវ B ឃុំ​តឹង​អឹង ឱ្យ​ដឹង៖ “ក្នុង​រយៈ​ពេល​ជាង​១០​ឆ្នាំ​មក​នេះ​ រលក​សមុទ្រ​បាន​បក់​បោក​បាក់​ដី​ចិញ្ចឹម​បង្គា​របស់​គ្រួ​សារ​ជិត​៦​ហិក​តា។​ គ្មាន​ដី​ទៀត​ គ្រួ​សារ​ខ្ញុំ​ចាំ​បាច់​ជួល​ដី​របស់​អ្នក​ភូមិ​ដើម្បី​បង្ក​បង្កើន​ផល។​ ខ្ញុំ​សង្ឃឹម​ថា​ ខេត្ត​នឹង​មាន​គម្រោង​ដោះ​ស្រាយ​ដើម្បី​ប្រ​ជា​ជន​ស្ងប់​ចិត្ត​បង្ក​បង្កើន​ផល​ គ្មាន​នៅ​បារម្ភ​ពី​ការ​បាត់​ដី​ បាត់​ផ្ទះ​ដោយ​សារ​ការ​បាក់​ស្រុត​ ដំ​ណាំ​ដាំ​ដុះ​ខាត​បង់​ដោយ​ទឹក​ជន់”។​ ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​គ្នា​នោះ​ដែរ​ ពូង្វៀង​វ៉ាន់​តែវ នៅ​ឃុំ​តឹង​អឹង ចែក​រំ​លែក៖ “រដូវ​ខ្យល់​ពី​កើត​ឆ្នាំ​កន្លង​ហើយ​ ទឹក​ជន់​ខ្ពស់​ជាង​២​ម៉ែត្រ​បាន​ហូរ​កួច​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​នៅ​ក្នុង​ផ្ទះ​ ខ្ញុំ​សង្ឃឹម​ថា​ខេត្ត​នឹង​មាន​គម្រោង​ដោះ​ស្រាយ​ វិនិ​យោគ​សំ​ណង់​ផ្សេងៗ​ ទប់ស្កាត់​រលក​ដើម្បី​ប្រ​ជា​ជន​រស់​នៅ​មាត់​សមុទ្រ​បាន​ស្ងប់​ចិត្ត​ក្នុង​រដូវ​ភ្លៀង​ព្យុះ”។​

របាំង​ការ​ពារ​រលក​បាន​ខេត្ត​កាម៉ាវ​កសាង​ ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​
ពីរលកសមុទ្រដល់ជីវភាពប្រជាជន។

តាម​ប្រ​សាសន៍​ លោក​ង្វៀង​ថាញ​តុង ប្រ​ធាន​សាខា​នា​យក​ដ្ឋាន​ធារា​សាស្ត្រ​ខេត្ត​កា​ម៉ាវ ឱ្យ​ដឹង៖ រយៈ​ពេល​ខាង​មុខ​ ដើម្បី​ម្ចាស់​ការ​ទប់​ទល់​បាក់​ ស្រុត​ដី​នៅ​តាម​មាត់​ទន្លេ​ មាត់​សមុទ្រ​លើ​ភូមិ​សាស្រ្ត​ គណៈ​បញ្ជា​ការ​បង្ការ​ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ស្វែង​រក​សង្គ្រោះ​និង​ការ​ពារ​ប្រ​ជា​ជន​ ខេត្ត​បាន​កសាង​គម្រោង​ផ្អែក​លើ​មូល​ដ្ឋាន​វាយ​តម្លៃ​លើ​គ្រប់​វិស័យ​ អំ​ពី​លក្ខណៈ​ធម្ម​ជាតិ​ ជីវ​ភាព​ប្រ​ជា​ជន​និង​ភាព​ជាក់​ស្តែង​នៃ​ស្ថាន​ភាព​គ្រោះ​ធម្ម​ជាតិ​ក្នុង​រយៈ​ពេល​កន្លង។​ គម្រោង​បាន​លើក​ឡើង​យ៉ាង​ច្បាស់​នូវ​ផែន​ការ​ទប់​ស្កាត់​សំ​ខាន់​ចំ​នួន​ពីរ​គឺ៖ បាក់​ស្រុត​ដី​តំ​បន់​ទឹក​សាប​មក​ពី​គ្រោះ​រាំង​ស្ងួត​យ៉ាង​ធ្ងន់​ធ្ងរ​ និង​បាក់​ស្រុត​ដី​មាត់​សមុទ្រ​ មាត់​ទន្លេ​ ទំ​នប់​សមុទ្រ​មក​ពី​ភ្លៀង​ធំ​ ខ្សែ​ទឹក​ហូរ​រលក​បោក​បក់​ខ្លាំង​។​ គម្រោង​លើក​កម្ពស់​តួនា​ទី​របស់​រដ្ឋ​អំ​ណាច​ភូមិ​ភាគ​ កង​កម្លាំង​គ្រប់​គ្រង​ទំ​នប់​ទឹក​ ស្ថាប័ន​ជំ​នា​ញ​ និង​គ្រួ​សារ​នីមួយ​ៗ​ម្ចាស់​ការ​អនុវត្ត​វិធាន​ការ​បង្ការ​ ទប់​ស្កាត់​គ្រោះ​ធម្ម​ជាតិ​ ធា​នា​សុវត្ថិ​ភាព​ជូន​ប្រ​ជា​ជន​និង​លំ​នឹង​ផលិត។​

ទន្ទឹម​នឹង​នោះ​ រៀប​ចំ​អនុវត្ត​តាម​គោល​លំ​នាំ “៤ នៅ​នឹង​កន្លែង” (បញ្ជា​ការ​នៅ​នឹង​កន្លែង; កង​កម្លាំង​នៅ​នឹង​កន្លែង; មធ្យោ​បាយ​ សម្ភារៈ​នៅ​នឹង​កន្លែង; ភ័ស្តុ​ភារ​នៅ​នឹង​កន្លែង) ធា​នា​មាន​ប្រ​សិទ្ធ​ភាព​ជាក់​ស្តែង​ ពង្រីក​សមត្ថ​ភាព​ជា​អតិ​បរមា​នៅ​នឹង​កន្លែង។​ គម្រោង​ក៏​បាន​កំ​ណត់​ច្បាស់​គោល​ដៅ​ជាក់​ស្តែង​ ដូច​ជា៖ ៩៦% កន្លែង​ ទី​តាំង​ដែល​កើត​ហេតុ​ ឬ​មាន​ហា​និភ័យ​ខ្ពស់​ចំ​ពោះ​បាក់​ស្រុត​ដី​ អាច​នឹង​ជះ​ឥទ្ធិ​ពល​ដល់​ប្រ​ជា​ជន​ ការ​ធ្វើ​ចរា​ចរណ៍​ត្រូវ​បាន​ដាក់​ស្លាក​សញ្ញា​ព្រ​មាន​; ប្រ​ជា​ជន​ទាំង​១០០% បាន​ណែ​នាំ​នូវ​វិធាន​ការ​ទប់​ស្កាត់​បាក់​ស្រុត​ដី​ដើម្បី​ម្ចាស់​ការ​បាន​ទាន់​ពេល​ ខណៈ​ដែល​មាន​ហេតុ​ការណ៍​កើត​ឡើង៕​

                                    យ្វី​អាញ-លីសៀ

ចែករំលែកអត្ថបទ