មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

11/11/2024 - 16:47

សមណ​និស្សិត​ពោរ​ពេញ​ដោយ​ឆន្ទៈ​ក្នុង​ការ​រៀន​សូត្រ​ 

ព្រះ​តេជ​ព្រះ​គុណ​ ថាច់​ឧត្តម បច្ចុប្បន្ន​ជា​និស្សិត​ឆ្នាំ​ទី ៣ ផ្នែក​ភា​សា​ខ្មែរ​ មហា​វិទ្យា​ល័យ​ភាសា​ វប្បធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​នៃ​សា​កល​វិទ្យា​ល័យ​ត្រា​វិញ។​ សមណ​និស្សិត​ ថាច់​ឧត្តម ជា​និស្សិត​មួយ​អង្គ​ក្នុង​ចំ​ណោម​និស្សិត​គំ​រូ​ឆ្នើម​ តែង​តស៊ូ​ក្នុង​ការ​រៀន​សូត្រ​សម្រេច​បាន​ស្នា​ដៃ​ល្អ​ក្នុង​រយៈ​ពេល​សិក្សា​ច្រើន​ឆ្នាំ​ជាប់​ៗ​គ្នា។​

ព្រះ​តេជ​ព្រះ​គុណ​ថាច់​ឧត្តម ក្នុង​ម៉ោង​រៀន​វិញ្ញា​សា​ភា​សា​សារ​ព័ត៌​មាន។

សមណ​និស្សិត​ ថាច់​ឧត្តម ពិត​ឱ្យ​ដឹង​ ក្រោយ​ពី​រៀន​ចប់​ថ្នាក់​ទី ១១ ដោយ​សារ​ជីវ​ភាព​គ្រួ​សារ​ខ្វះ​ខាត​ ម្ល៉ោះ​ហើយ​អា​ត្មា​ភាព​ត្រូវ​បោះ​បង់​ការ​រៀន​សូត្រ​ដើម្បី​ជួយ​សម្រាល​កិច្ច​ការ​ឪ​ពុក​ម្ដាយ។​ ក្រោយ​ពី​មួយ​រយៈ​ពេល​ទៅ​ធ្វើ​ការ​ អា​ត្មា​ភាព​មាន​ស្មារតី​ភ្ញាក់​រលឹក​បាន​ថា​ មាន​តែ​ចំ​ណេះ​វិជ្ជា​ទេ​ដែល​ជា​ការ​ចាំ​បាច់​ ដោយ​ការ​ជំ​រុញ​ទឹក​ចិត្ត​របស់​គ្រួ​សារ​ក៏​ដូច​ជា​គោល​បំ​ណង​របស់​ខ្លួន​ផ្ទាល់​ អា​ត្មា​ភាព​សម្រេច​ចិត្ត​ចូល​សាង​ផ្នួសនៅ​វត្ត​ស្វាយ​ពក​ ភូមិ​ស្វាយ​ពក​ ឃុំ​ឡឺវ​ង៉ីប​អាញ ស្រុក​ថ្កូវ​ ខេត្ត​ត្រា​វិញ។​ ក្នុង​រយៈ​ពេល​បួស​រៀន​ អា​ត្មា​ភាព​រៀន​ភាសា​ខ្មែរ​និង​បាលី​នៅ​តាម​វត្ត​នា​នា​លើ​ភូមិ​សាស្ត្រ​ខេត្ត​ត្រា​វិញ​ និង​រៀន​នៅ​សាលា​ពុទ្ធិក​មធ្យម​សិក្សា​បាលី​-ខ្មែរ​ខេត្ត​។​ ឆ្នាំ​ ២០២១ អា​ត្មា​ភាព​បន្ត​ចុះ​ឈ្មោះ​រៀន​មហា​វិទ្យា​ល័យ​ផ្នែក​ភាសា​ខ្មែរ​នៃ​សាក​លវិទ្យា​ល័យ​ត្រា​វិញ​ ដោយ​មាន​បំ​ណង​ដើម្បី​ខ្លួន​មាន​ចំ​ណេះ​ដឹង​កាន់​តែ​ច្រើន​ក្នុង​ដំ​ណើរ​ការ​រៀន​សូត្រ។​

  ព្រះ​តេជ​ព្រះ​គុណ​ថាច់​ឧត្តម ( គង់​ខាង​ស្ដាំ​) ក្នុង​ម៉ោង​រៀន​វិញ្ញា​សា​ភាសា​សារ​ព័ត៌​មាន។​

សមណ​និស្សិត​ ថាច់​ឧត្តម ពិត​ឱ្យ​ដឹង​បន្ថែម​៖ “ក្រៅ​ពី​រៀន​នៅ​សា​លា​ អា​ត្មា​ភាព​ថែម​ទាំង​ឆ្លៀត​ឱកាស​ទៅ​បង្រៀន​ភាសា​ខ្មែរ​និង​បាលី​ដល់​ព្រះ​សង្ឃ​នៅ​វត្ត​ស្វាយ​ពក​ នៅ​ថ្ងៃ​សៅរ៍ អា​ទិត្យ​ទៀត​ផង​។​ ក្នុង​រដូវ​វិស្សម​កាល​ អា​ត្មា​ភាព​ចូល​រួម​បង្រៀន​អក្សរ​ខ្មែរ​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ដើម្បី​ឱ្យ​ប្អូន​ៗ​បាន​ចេះ​ភាសា​ជាតិ​ខ្លួន​ និង​អភិរក្ស​អត្ត​សញ្ញាណ​វប្បធម៌​ជន​ជាតិ”។​

យុវ​តីនិស្សិត​ ថាច់​ធី​យ៉ីប ប្រ​ធាន​សា​លា​ថ្នាក់​  DA២២NNK  មហា​វិទ្យា​ល័យ​ភា​សា​វប្ប​ធម៌​ វិចិត្រ​សិល្បៈ​ខ្មែរ​ណាម​បូ​និង​មនុស្ស​សាស្ត្រ​ ឱ្យ​ដឹង៖ “ព្រះ​គុណ​ម្ចាស់​ថាច់​ឧត្តម ព្រះ​អង្គ​ស៊ូ​ទ្រាំ​លំ​បាក​ ឧស្សាហ៍​ព្យា​យាម​រៀន​ណាស់​ ជា​និស្សិត​ដែល​លេច​ធ្លោ​ក្នុង​ចំ​ណោម​វិញ្ញា​សា​ដែល​ជា​មុខ​ជំ​នាញ។​ ព្រះ​គុណ​ម្ចាស់​ស្លូត​បូត រួស​រាយ​រាក់​ទាក់​ ជិត​ស្និទ្ធ​និង​មាន​អធ្យា​ស្រ័យ​ណាស់។​ ព្រះ​គុណ​ម្ចាស់​តែង​ជួយ​ខ្ញុំ​ក៏​ដូច​ជា​មិត្ត​ភក្តិ​ទាំង​ឡាយ​ក្នុង​ដំ​ណាក់​កាល​រៀន​សូត្រ​ និង​ចូល​រួម​រាល់​សកម្ម​ភាព​ចលនា​ក្នុង​ថ្នាក់”។​

គ្រូ​ឧទ្ទេស​ ថាច់​ង៉ុក​ចូវ​ បង្រៀន​មុខ​វិជ្ជា​បាលី​មូល​ដ្ឋាន​ ឱ្យ​ដឹង៖ “ព្រះ​គុណ​ម្ចាស់​ថាច់​ឧត្តម គឺ​ជា​និស្សិត​គំរូ​ឆ្នើម​ក្នុង​ការ​រៀន​សូត្រ។​ ព្រះ​គុណ​ម្ចាស់​រក្សា​ខ្ជាប់​ស្នា​ដៃ​រៀន​សូត្រ​ល្អ​ក្នុង​រយៈ​ពេល​ ៣ ឆ្នា​ំ​បន្ត​បន្ទាប់​ តែង​ចង់​ចេះ​ចង់​ដឹង​និង​ម្ចាស់​ការ​សាក​សួរ​លោក​គ្រូ​អ្នក​គ្រូ​នូវ​ចំ​ណុច​ត្រង់​ណា​ដែល​ទាន់​ប្រាកដ។​ ព្រះ​គុណ​ម្ចាស់​ មាន​ផែន​ការ​រៀន​សូត្រ​ច្បាស់​លាស់​ មាន​ទិស​ដៅ​ជាក់​ស្តែង​តាម​រយៈ​សកម្ម​ភាព​រៀន​សូត្រ។​ ក្នុង​ថ្នាក់​រៀន​ ព្រះ​គុណ​ម្ចាស់​ជា​និស្សិត​មួយ​ព្រះ​អង្គ​ដែល​ចុះ​សម្រុង​ មាន​ទំ​នាក់​ទំ​នង​ល្អ​ សុភាព​រាប​សា រក្សា​ក្រឹត្យ​ក្រម​ វិន័យ​សង្ឃ​។​ ជា​សមណ​និស្សិត​ពោរ​ពេញ​ដោយ​ឆន្ទៈ​ ទោះ​បី​ជួប​ការ​លំ​បាក​ នឿយ​ហត់​យ៉ាង​ណា​ក៏​ដោយ​ ប៉ុន្តែ​ព្រះ​គុណ​ម្ចាស់​នៅ​តែជ​ម្នះ​ពុះ​ពារ ឆ្លង​កាត់​ដើម្បី​រៀន​សូត្រ​បាន​ល្អ​ជា​និច្ច”៕​

                           សើុង​ម៉ាល័យ​- លីសៀ

ចែករំលែកអត្ថបទ