មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

03/11/2020 - 08:41

កសិករ​តំ​បន់​ភ្នំ​ ចង​សម្ព័ន្ធ​ដាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​

កសិករ​ឃុំ​អូរឡឹម​ (ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ ជាតំ​បន់​មានជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៨០%)  បាន​រួម​គ្នា​បង្កើត​សហករណ៍​កសិកម្ម​អូរឡឹម​។​ នេះ​ត្រូវ​បាន​ចាត់​ទុក​ “ជា​ឈ្នាន់”ជួយ​ឱ្យ​កសិផល​ភូមិ​ភាគ​ពង្រីក​ទីផ្សារ​ប្រើ​ប្រាស់​ អភិវឌ្ឍ​ផលិត​កម្ម​ បង្កើន​ប្រាក់​ចំ​ណូល។​ល។​

បង្ហា​ញ​មុខ​សមាជិក​សហករ​ណ៍កសិកម្ម​ឃុំ​អូរឡឹម​។​

លោកប៊ូយ​ស្វឹង​ដៀង កសិករ​នៅ​ភូមិ​ភឿក​ប៊ិញ ឱ្យ​ដឹង​៖ បច្ចុប្បន្ន​ គាត់​មាន​ផ្ទៃ​ដី​ចំ​នួន​ ១២០ កុង​ ភាគ​ច្រើន​គឺដាំ​ប្រ​ភេទ​ស្វាយ​កែវ​រមៀត ស្វាយ​អូស្រ្តាលី​ និង​ស្វាយ​ក្បាល​ដំ​រីជា​ដើម​។​ ប្រ​ភេទ​ដំ​ណាំ​នេះ​សម​ស្រប​នឹង​ដី​តំ​បន់​ភ្នំ​ ម៉្លោះ​ហើយ​ផ្តល់​ទិន្ន​ផល​និង​គុណ​ភាព​ខ្ពស់​បង្គួរ​។​ រៀង​រាល់​ឆ្នាំ​ គ្រួ​សារ​គាត់​រក​បាន​ប្រាក់​ចំ​ណូល​ជាង​ ៣០០ លាន​ដុង​ពី​ការ​លក់​ស្វាយ​។​

ថ្វី​បើ​ដូច្នោះ​ យោ​ងតាម​សម្តី​លោក​ដៀង ការ​ដាំ​ដំ​ណាំ​ស្វាយ​រយ​:ពេល​កន្លង​ជួប​ការ​លំ​បាក​ច្រើន​ មាមីង​កសិករ​តែង​ប្រ​ឈម​នឹង​ការ​ “បាន​ផល​ ខុស​តម្លៃ​”។​ មូល​ហេតុ​មក​ពី​ដាំ​រប៉េះ​រប៉ោះ​ ដាំ​ប្រ​ភេទ​ដំ​ណាំ​ផ្សេង​ៗ​គ្នា​។​ ទន្ទឹម​នឹង​នោះ​ ការ​ស្វែង​យល់​ពី​តម្រូវ​ការ​ទីផ្សារ​នៅ​ខ្វះ​ខាត​ បង្ក​ឱ្យ​មាន​ស្ថាន​ភាព​ផ្គត់​ផ្គង់​លើស​តម្រូវ​ការ​ និង​មិន​ដឹង​ច្រក​ចេញ​ លុះ​ដល់​ប្រ​មូល​ផល​ត្រូវ​ “ឈ្មួញ​កណ្ដាល​” បន្ថោក​ថ្លៃ​។​ ក្រៅ​ពី​នោះ​ ដោយ​សារ​តែផ្ទៃ​ដី​ដាំ​ស្វាយ​កាន់​តែកើន​ ម៉្លោះ​ហើយ​តម្លៃ​មិន​លំ​នឹង​ ទីផ្សារលក់​ចេញ​ជួប​ការ​លំ​បាក​ច្រើន​។​

ចំ​ពោះ​ការ​លំ​បាក​ដូច​ពោល​ខាង​លើ​ ឆ្នាំ​ ២០១៨ ផ្តើម​ពី​វគ្គ​បង្រៀន​បច្ចេក​ទេស​ដាំ​ដុះ​និង​ថែទាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ កសិករ​នៅ​អូរ​ឡឹម​ បាន​បង្កើត​ក្រុម​សហកា​រដាំ​ស្វាយ​ ដោយ​មាន​សមា​ជិក​ ៣៦ នាក់។​ ក្រុម​សហកា​រនឹង​ផ្គត់​ផ្គង់​ស្វាយ​ឱ្យ​ក្រុម​ហ៊ុន​ និង​កន្លែង​ប្រ​មូល​ទិញ​ រៀង​រាល់​ឆ្នាំ​ប្រ​មាណ​ ២០០ តោន​ ព្រម​ទាំង​បង្កើត​បាន​ការ​ងារ​ធ្វើ​ជូន​ពលករ​ជាច្រើន​នៅ​ភូមិ​ភាគ​។​ ប៉ុន្តែ​ដោយ​សង្កេត​ឃើញ​ថា​ ការ​សហ​ការ​ចង​សម្ព័ន្ធ​តាំង​ពី​ដំ​ណាក់​ការ​ផលិត​និង​លក់​ចេញ​កសិផល​ពុំ​ទាន់​ព្រម​ៗ​គ្នា​ ខ្ទង់​ប្រាក់​ចំ​ណា​យ​ខ្ពស់​ ឯតម្លៃ​លក់​ចេញ​កសិផល​ទាប​ មិន​លំ​នឹង​ ទើប​ក្រុម​សហការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ហ៊ុន​ទុន​បង្កើត​សហករណ៍​កសិកម្ម​អូរឡឹម​។​

សហករ​ណ៍កសិកម្ម​អូរឡឹម​ បង្កើត​នៅ​ថ្ងៃ​ទី ៤ ខែ​កញ្ញា​ ដោយ​មាន​សមាជិក​ ១៦ នាក់ ទុន​ចុះ​បញ្ជី​ ១៥០ លាន​ដុង​។​ ចូល​រួម​ក្នុង​ក្រុម​សហករណ៍ សមាជិក​នឹង​បាន​ផ្គត់​ផ្គង់​ពូជ​មាន​គុណ​ភាព​ខ្ពស់​ តម្លៃ​សម​រម្យ​ ប្រាក់​ទិញ​ពូជ​ត្រូវ​បាន​សង​ជាច្រើន​លើក​ ដើម្បី​បង្ក​លក្ខណៈ​ល្អ​បំ​ផុត​ឱ្យ​សមាជិក​និង​គ្រួ​សារ​នៅ​ជិត​ខាង​។​ ម្យ៉ាង​ទៀត​ សមាជិក​នៅ​ទាំង​បាន​ផ្គត់​ផ្គង់​សម្ភារៈ​កសិកម្ម​ដោយ​តម្លៃ​សម​រម្យ​ ពី​ព្រោះ​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ ធានា​ថា​តម្លៃ​ទាប​ជាង​លើ​ទីផ្សារ។​ ពុំ​នោះ​សោ​ត សហ​ករណ៍នៅ​ទាំង​ស្វែង​រក​អា​ជីវ​កម្ម​ទិញ​កសិផល​ឱ្យ​សមា​ជិក​ដោយ​តម្លៃ​មាន​ចំ​ណេញ​ខ្ពស់​បំ​ផុត​ ក្រៅ​ពី​នោះ​ នៅ​ទាំង​បាន​ពិគ្រោះ​ពី​បច្ចេក​ទេស​ដាំ​ដុះ​និង​ថែទាំ​ដំ​ណាំ​ឈើ​ហូប​ផ្លែ​ទៀត​ផង​។​

ក្នុង​លក្ខណៈ​ប្រ​កួត​ប្រ​ជែង​ទីផ្សារ​ដ៏​ក្ដៅ​គគុក​ដូច​សព្វ​ថ្ងៃ​ ដូច្នេះ​ ការ​បង្កើត​សហករណ៍​កសិកម្ម​អូរឡឹម​ មាន​តួនា​ទីដ៏​សំ​ខាន់​ក្នុង​ការ​ចង​សម្ព័ន្ធ​កសិករ​។​ នេះ​គឺជា​ស្ពាន​តភ្ជាប់​រវាង​ការ​ផលិតនិង​ការ​លក់​ចេញ​ រវាង​កសិករ​និង​អ្នក​វិទ្យា​សាស្រ្ត​ រវាង​កសិករ​និង​អា​ជីវ​កម្ម​។​ ម្យ៉ាង​វិញ​ទៀត​ សហ​ករណ៍​នៅ​ទាំង​ជួយ​រៀប​ចំ​ការ​ផលិត​ដោយ​ទ្រង់​ទ្រាយ​ធំ​ ប្រ​មូល​ផ្តុំ​ ម្ល៉ោះ​ហើយ​គុណ​ភាព​ស្មើ​គ្នា​ លំ​នឹង​ផលិត​ផល​ប្រ​កប​ដោយ​លក្ខណៈ​ប្រ​កួត​ប្រ​ជែង​ខ្ពស់​៕

ឌឹកត្វង-មុនី

ចែករំលែកអត្ថបទ